រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងឯកអគ្គរដ្ឋទូតឥណ្ឌា ប្រចាំកម្ពុជា អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ ដល់អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ៣៧នាក់ ដែលស្លាប់ និងបាត់ខ្លួនក្នុងសម័យសង្គ្រាមស៉ីវិលនៅកម្ពុជា

(ភ្នំពេញ)៖ ក្នុងឱកាសនៃការប្រារព្ធខួបទី៣៣ ទិវាសេរីភាពសារព័ត៌មានពិភពលោក ក្រោមប្រធានបទ «ការកសាងអនាគតមួយ ប្រកបដោយសន្តិភាព» នាឱកាសឆ្នាំ២០២៦នេះ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោក Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌា ប្រចាំព្រះរាជាណាចក្រកម្ពុជា រួមជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការក្រសួងព័ត៌មាន និងអ្នកសារព័ត៌មាន បានអញ្ជើញដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធដល់អ្នកសារព័ត៌មានជាតិ និងអន្តរជាតិចំនួន ៣៧នាក់ ដែលបានស្លាប់ និងបាត់ខ្លួនក្នុងសម័យសង្គ្រាម នៅកម្ពុជាពីឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៧៥។ ពិធីគោរពវិញ្ញាណក្ខន្ធដល់អ្នកសារព័ត៌មាន បានធ្វើឡើងនៅព្រឹកថ្ងៃទី៣ ខែឧសភា…

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង លើកឡើងថា ភាពស្ទាត់ជំនាញ នៃកម្លាំងប្រតិបត្តិការអាវុធហត្ថរាជធានីភ្នំពេញ ដោយសារមានគ្រូបង្គោលហ្វឹកហ្វឺនជាប់ជាប្រចាំ ប្រៀបដូចកាំបិតរណាត្រូវការសំលៀងទើបមុត!

(ភ្នំពេញ)៖ នៅរសៀល ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យផែនការហ្វឹកហ្វឺន ប្រចាំឆមាសទី១ និង លើកទិសដៅឆមាសទី២ ឆ្នាំ២០២៦ ដោយមានការចូលរួមពី ក្រុមគ្រូបង្គោលប្រចាំកងរាជអាវុធហត្ថរាជធានីភ្នំពេញ ទាំងអស់ផងដែរ។   ថ្លែងក្នុងកិច្ចប្រជុំនាឱកាសនេះ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង បានលើកសរសើរដល់ ក្រុមគ្រូឧទ្ទេសនាមទាំងអស់ ដែលជាគ្រូបង្គោលផ្ទាល់ របស់…

ត្រឹមខែមេសា ឆ្នាំ២០២៦៖ រោងចក្រ សហគ្រាសកើនដល់ជាង ៤ម៉ឺន ៧ពាន់ ផ្ដល់ការងាររាប់ម៉ឺនកន្លែង 

(ភ្នំពេញ)៖ គិតត្រឹមចុងខែមីនា ឆ្នាំ២០២៦នេះ ចំនួនរោងចក្រ សហគ្រាសនៅកម្ពុជា បានកើនដល់៤៧ ០២៩ សហគ្រាស ដែលបានផ្តល់ឱកាសការងារជូនដល់ប្រជាពលរដ្ឋរាប់ម៉ឺនកន្លែង។ នេះបើតាមការឱ្យដឹងពីលោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី១ ខែឧសភានេះ។   លោក ស៊ុន មេសា បានថ្លែងថា៖ «រោងចក្រ សហគ្រាសនៅកម្ពុជា គិតត្រឹមថ្ងៃទី ៣១ ខែមីនានេះ រោងចក្រ សហគ្រាសបានកើនឡើងពីចំនួន ៤៦ ៦៤៩…

រដ្ឋមន្រ្តីក្រសួងការងារ ចាត់ទុកបងប្អូនកម្មករនិយោជិតជាវីរបុរសនៃគ្រួសារ និងសង្គមជាតិ

(ស្វាយរៀង)៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ១ ឧសភា ឆ្នាំ២០២៦ ក្រោមប្រធានបទ៖ «រួមគ្នាកសាងភាពធន់ដើម្បីការងារសមរម្យ» ដែលបានប្រារព្ធឡើងនៅតំបន់សេដ្ឋកិច្ចពិសេសស្វាយរៀង ហ្គីហ្គា រីសស៍ ខេត្តស្វាយរៀង ដែលមានអ្នកចូលរួមប្រមាណជា ១ ៦០០នាក់។   ក្នុងទិវាប្រចាំឆ្នាំដ៏មានអត្ថន័យជ្រាលជ្រៅរបស់កម្មករនិយោជិត នាឱកាសនេះ លោករដ្ឋមន្ត្រី បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះបងប្អូនកម្មករនិយោជិតទាំងអស់ ដោយបានចាត់ទុកកម្មករនិយោជិតគឺជា…

នាយឧត្តមសេនីយ៍ ស ថេត ជួបប្រជុំ និងពិភាក្សាការងារជាមួយលោក Yoo Jae Seong អគ្គស្នងការស្តីទី នៃទីភ្នាក់ងារនគរបាលជាតិកូរ៉េ

(សេអ៊ូល)៖ នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦នេះ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ជួបប្រជុំ និងពិភាក្សាការងារជាមួយលោក Yoo Jae Seong អគ្គស្នងការស្តីទី នៃទីភ្នាក់ងារនគរបាលជាតិកូរ៉េ នៅទីបញ្ជាការទីភ្នាក់ងារនគរបាលជាតិកូរ៉េ ទីក្រុងសេអ៊ូល នៃសាធារណរដ្ឋកូរ៉េ។   ក្នុងជំនួបនេះ ភាគីទាំងពីរបានឯកភាពគ្នាបន្ថែម លើលទ្ធផលកិច្ចសហប្រតិបត្តិការ ដែលនគរបាលជាតិកម្ពុជា និងទីភ្នាក់ងារនគរបាលជាតិកូរ៉េ សម្រេចបានតាមរយៈក្រុមការងាររួមកម្ពុជា-កូរ៉េ។   ទន្ទឹមនោះ ភាគីទាំងពីរក៏បានឯកភាព…

ចិន នឹងបន្តគាំទ្រគម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ

(ភ្នំពេញ)៖ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស បានឱ្យដឹងថា ភាគីចិន បានបញ្ជាក់ជាថ្មីនូវការបន្តគាំទ្រគម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ។ ការបញ្ជាក់នេះ ធ្វើឡើងនៅក្នុងជំនួបទ្វេភាគីរវាង ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិន។ គួររំលឹកថា គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ គឺជាគម្រោងប្រវត្តិសាស្ត្រដ៏សំខាន់ប្រវែងសរុប ១៧២,៦ គីឡូម៉ែត្រ ដែលមានគោលដៅតភ្ជាប់ផ្លូវទឹករវាងទន្លេមេគង្គទៅកាន់សមុទ្រខេត្តកែប។ គម្រោងនេះ ត្រូវបានបែងចែកជាពីរដំណាក់កាល ដោយដំណាក់កាលទី១ ប្រវែង ២១ គីឡូម៉ែត្រ បានបើកការដ្ឋានកាលពីថ្ងៃទី៥ ខែសីហា…

ក្រុមអនុព័ន្ធយោធាបរទេស (MACPP) ប្រចាំកម្ពុជា ចុះសង្កេតការណ៍ និងផ្ទៀងផ្ទាត់អំពីស្ថានភាពនៅស្ពានស្ទឹងមេទឹក ខេត្តពោធិ៍សាត់

(ពោធិ៍សាត់)៖ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានឱ្យដឹងថា នៅថ្ងៃពុធ ទី២៨ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ១៤:៣០នាទីរសៀល ក្រសួងការពារជាតិ បានសម្របសម្រួលដំណើរទស្សនកិច្ចលើកទី២ ប្រចាំឆ្នាំ២០២៦ របស់ក្រុមអនុព័ន្ធយោធាបរទេស (MACPP) ប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីចុះសង្កេតការណ៍ និងផ្ទៀងផ្ទាត់អំពីស្ថានភាពនៅស្ពានស្ទឹងមេទឹក ខេត្តពោធិ៍សាត់។   គួរបញ្ជាក់ផងដែរថា ស្ពានស្ទឹងមេទឹក បានរងការវាយប្រហារដោយយន្តហោះចម្បាំងទម្លាក់គ្រាប់បែកពីសំណាក់កងទ័ពអាកាសរបស់ថៃ បណ្តាលឱ្យខូចខាត និងដាច់ទាំងស្រុងមិនអាចចរាចរណ៍ទៅមកបាន កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥។…

ក្រសួងព័ត៌មាន នឹងដាក់ឱ្យដំណើរការគេហទំព័រមន្ទីរព័ត៌មាន រាជធានី-ខេត្តទូទាំង ២៥ ដើម្បីជំរុញទិន្នន័យឌីជីថល

(ភ្នំពេញ)៖ ក្រសួងព័ត៌មាន បាននឹងកំពុងពន្លឿនកិច្ចខិតខំប្រឹងប្រែងក្នុងការបង្កើតគេហទំព័រផ្លូវការនៅទូទាំងមន្ទីរព័ត៌មានរាជធានី-ខេត្តទាំង២៥ ក្នុងគោលបំណងពង្រឹងប្រព័ន្ធទិន្នន័យឌីជីថល កែលម្អការទំនាក់ទំនងសាធារណៈ និងទប់ទល់នឹងរឿងរ៉ាវអវិជ្ជមានអំពីកម្ពុជាតាមរយៈប្រព័ន្ធអ៉ីនធឺណិត។   ថ្លែងនៅក្នុងកិច្ចប្រជុំដើម្បីពិនិត្យ និងផ្តល់ធាតុចូលលើបទបង្ហាញស្តីពីការអភិវឌ្ឍគេហទំព័រសម្រាប់មន្ទីរព័ត៌មានរាជធានី-ខេត្ត នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ នាទីស្តីការក្រសួង លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានសង្កត់ធ្ងន់លើតម្រូវការបន្ទាន់ក្នុងការកសាងវត្តមានទិន្នន័យជាតិដ៏រឹងមាំនៅក្នុងវិស័យឌីជីថល។   លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ក្នុងចំណោមមន្ទីរព័ត៌មានរាជធានី-ខេត្តទាំង២៥ ទូទាំងប្រទេស មានតែមួយចំនួនតូចប៉ុណ្ណោះដែលកំពុងដំណើរការគេហទំព័រផ្លូវការ ដែលបង្ហាញពីគម្លាតដ៏សំខាន់មួយនៅក្នុងហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងការគ្រប់គ្រងទិន្នន័យ។ ដូច្នេះ មន្ទីរព័ត៌មានទាំងអស់ត្រូវតែបង្កើតគេហទំព័រដើម្បីបង្កើតទិន្នន័យនៅលើវេទិកាឌីជីថល ព្រោះគេហទំព័របម្រើជាឃ្លាំងទិន្នន័យសំខាន់ៗសម្រាប់ព័ត៌មានផ្លូវការ និងដើរតួនាទីយ៉ាងសំខាន់ក្នុងការធានាសុវត្ថិភាព…

សម្តេច ម៉ែន សំអន៖ ការបង្កើនសិទ្ធិអំណាចស្ត្រីក្នុងតួនាទីដឹកនាំ ជាគន្លឹះនៃការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន

(កំពង់ស្ពឺ)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានអញ្ជើញប្រកាសទទួលស្គាល់ និងកែសម្រួលសមាសភាពគណៈកម្មការសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពង់ស្ពឺ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦។   សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានថ្លែងថា ការពង្រឹងសមត្ថភាព និងការបង្កើនចំនួនស្ត្រីក្នុងតួនាទីសម្រេចចិត្ត គឺជាកម្លាំងចលករយ៉ាងសំខាន់ក្នុងការជំរុញសមភាពយេនឌ័រ និងកាត់បន្ថយបញ្ហាអវិជ្ជមានក្នុងសង្គម។   សម្តេចកិត្តិសង្គហបណ្ឌិត បានសង្កត់ធ្ងន់ថា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រាជរដ្ឋាភិបាលអាណត្តិទី៧ បានផ្តល់អាទិភាពខ្ពស់លើការបញ្ជ្រាបយេនឌ័រគ្រប់វិស័យ ដើម្បីឈានទៅសម្រេចចក្ខុវិស័យកម្ពុជា…

កម្ពុជា-ព្រុយណេ ជួបពិភាក្សាអំពីកិច្ចសហប្រតិបត្តិការលើវិស័យនយោបាយ-សន្តិសុខ សេដ្ឋកិច្ច និងសង្គម-វប្បធម៌ ដើម្បីធានាបានប្រយោជន៍រួមក្នុងតំបន់ទាំងពីរ

(ភ្នំពេញ)៖ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ដ្រីការបរទេសអាស៊ាន-សហភាពអឺរ៉ុប លើកទី២៥ នៅទីក្រុងបានដាសេរីបេហ្គាវ៉ាន់ ប្រទេសព្រុយណេ។   ប្រទេសសមាជិកអាស៊ាន និងប្រទេសជាសមាជិកអឺរ៉ុប បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ នយោបាយ-សន្តិសុខ សេដ្ឋកិច្ច និងសង្គម-វប្បធម៌ ដើម្បីធានាបានប្រយោជន៍រួម និងជំរុញការបន្តរីកចម្រើននៅក្នុងតំបន់ទាំងពីរ៕