(ភ្នំពេញ)៖ លោក កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានសម្រេចបញ្ជូនករណីបណ្តឹងរបស់ឈ្មោះ ស្លេះ ហ្វឺត និងឈ្មោះ ណុះ សូឡោះ ដែលបានលើកឡើងជុំវិញការចោទប្រកាន់ថាមានការអនុវត្តខុសនីតិវិធីរបស់មន្ត្រីតុលាការនៅសាលាដំបូងខេត្តស្ទឹងត្រែង ទៅកាន់ក្រុមប្រឹក្សាវិន័យនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ដើម្បីពិនិត្យ និងចាត់ការតាមនីតិវិធី។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងយុត្តិធម៌ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦នេះ។ អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានបញ្ជាក់ថា ករណីឈ្មោះ ស្លេះ ហ្វឺត និងឈ្មោះ ណុះ សូឡោះ ដែលបានលើកឡើងជុំវិញការចោទប្រកាន់ថាមានការអនុវត្តខុសនីតិវិធីរបស់មន្ត្រីតុលាការនៅសាលាដំបូងខេត្តស្ទឹងត្រែង់នោះ…
Category: ព័ត៌មានជាតិ
រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ AI អាចបង្កើនប្រសិទ្ធភាពការងារ ប៉ុន្តែការទទួលខុសត្រូវនៅតែស្ថិតលើមនុស្ស
(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក នេត្រ ភក្ត្រា បានសង្កត់ធ្ងន់ថា បញ្ញាសិប្បនិម្មិត (AI) គឺជាបច្ចេកវិទ្យាដ៏មានសក្តានុពល ដែលអាចជួយសម្រួលការងារ និងបង្កើនប្រសិទ្ធភាពក្នុងវិស័យសារព័ត៌មាន ប៉ុន្តែការផ្ទៀងផ្ទាត់ការពិត ការវាយតម្លៃប្រភព និងការទទួលខុសត្រូវចំពោះខ្លឹមសារដែលបានផ្សព្វផ្សាយ នៅតែជាតួនាទីរបស់មនុស្ស។ ការលើកឡើងនេះ ធ្វើឡើងក្នុងឱកាសលោករដ្ឋមន្ត្រី ជួបសំណេះសំណាល និងផ្តល់អនុសាសន៍ដល់មន្ត្រីក្រសួងព័ត៌មានចំនួន ១៥រូប ដែលនឹងចូលរួមវគ្គសិក្សា «វិញ្ញាបនបត្រផ្នែកប្រព័ន្ធផ្សព្វផ្សាយ និងបច្ចេកវិទ្យាព័ត៌មានសម័យថ្មី (Certificate Course in New Age Media…
មេស៉ីម៉ាក់៖ សម្រែករកយុត្តិធម៌សម្រាប់ប្រាសាទព្រះវិហារ ដែលត្រូវទាហ៊ានថៃទម្លាក់គ្រាប់បែក និងបាញ់ប្រហារចំនួន ៥០១គោលដៅ ត្រូវបានលាតត្រដាងជាបណ្តេីរៗហេីយ!
(ភ្នំពេញ)៖ សម្រែករកយុត្តិធម៌សម្រាប់ប្រាសាទព្រះវិហារ ដែលជាមរតកដូនតាខ្មែរ និងជាសម្បត្តិបេតិកភណ្ឌពិភពលោក ត្រូវបានលាតត្រដាងជាបណ្តើរៗហើយ បន្ទាប់ពីអង្គការ UNESCO-ICOMOS បានបញ្ចេញរបាយការណ៍វាយតម្លៃពីការបំផ្លិចបំផ្លាញ និងការខូចខាតប្រាសាទព្រះវិហារយ៉ាងធ្ងន់ធ្ងរបំផុត ដោយសារទាហ៊ានថៃបានទម្លាក់គ្រាប់បែក និងបាញ់ប្រហារចំនួន ៥០១គោលដៅ។ នេះបើតាមការលើកឡើងរបស់លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា (ស៊ីម៉ាក់)។ តាមរយៈបណ្តាញសង្គម នាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦នេះ លោក ហេង រតនា បានបញ្ជាក់ពីការថ្លែងអរគុណចំពោះអង្គការ UNESCO-ICOMOS ដែលបានបញ្ចេញរបាយការណ៍វាយតម្លៃពីការបំផ្លិចបំផ្លាញនិងការខូចខាតប្រាសាទព្រះវិហារយ៉ាងធ្ងន់ធ្ងរបំផុត ។ …
សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី ផ្ញើលិខិតជូនពរឯកឧត្តម ខៀវ កាញារីទ្ធ ក្នុងឱកាសពិធីចម្រើនជន្មាយុ
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃកម្ពុជា បានផ្ញើលិខិតជូនពរ ឯកឧត្តម ខៀវ កាញារីទ្ធ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម ក្នុងឱកាសពិធីចម្រើនជន្មាយុ។ សារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន ផ្ញើជូនឯកឧត្តម ខៀវ កាញារីទ្ធ មានខ្លឹមសារដូច្នេះថា៖ «ក្នុងឱកាសដ៏បវរសួស្តី សិរីមង្គលមហាប្រសើរនៃពិធីចម្រើនជន្មាយុរបស់ឯកឧត្តម នៅថ្ងៃអាទិត្យ ២កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៣ ខែកញ្ញា…
ឆ្នាំ២០២៦៖ ប្រាក់ឈ្នួលសរុបអប្បបរមារបស់កម្មករកម្ពុជា ខ្ពស់ជាងវៀតណាម ឥណ្ឌា ប៉ាគីស្ថាន ស្រីលង្កា មីយ៉ាន់ម៉ា បង់ក្លាដេស និងឡាវ
(ភ្នំពេញ)៖ នៅឆ្នាំ២០២៦នេះ កម្មករផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ និងកាបូបនៅកម្ពុជាទទួលបានប្រាក់ខែប្រមាណ២២៩ដុល្លារដែលមានប្រាក់ឈ្នួលគោល២១០ដុល្លារ និងប្រាក់អត្ថប្រយោជន៍ផ្សេងៗប្រមាណ២២៩,៥ដុល្លារដោយមិនគិតប្រាក់ថែមម៉ោង និងអត្ថប្រយោជន៍ផ្សេងៗទៀត។ បើតាមរបាយការណ៍របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ប្រាក់ឈ្នួលសរុបអប្បបរមារបស់កម្មករកម្ពុជាខ្ពស់ជាងប្រទេសផលិតកម្មសំខាន់ៗមួយចំនួន រួមមាន ស្រីលង្កា ៩៣ដុល្លារ មីយ៉ាន់ម៉ា ៩៧ដុល្លារ បង់ក្លាដេស ១០២ដុល្លារ ឡាវ ១១៤ដុល្លារ ប៉ាគីស្ថាន ១៤៣ដុល្លារ ឥណ្ឌាប្រមាណ ១៩២ដុល្លារ និងវៀតណាមចន្លោះពី ១៤៧ដល់២១១ដុល្លារ ទៅតាមតំបន់។ …
អភិសន្តិបណ្ឌិត ស សុខា៖ ច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ មានគោលបំណង និងផ្តល់ផលប្រយោជន៍សំខាន់ៗក្នុងការពង្រឹងអភិបាលកិច្ចល្អ និងនីតិរដ្ឋនៅថ្នាក់មូលដ្ឋាន
(ភ្នំពេញ)៖ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានលើកឡើងថា ច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ មានគោលបំណង និងផ្តល់ផលប្រយោជន៍សំខាន់ៗ ក្នុងការពង្រឹងអភិបាលកិច្ចល្អ និងនីតិរដ្ឋនៅថ្នាក់មូលដ្ឋាន ដោយធានាឱ្យការកំណត់មុខតំណែងថ្នាក់ដឹកនាំរដ្ឋបាលឃុំ សង្កាត់ មានភាពសមស្របជាមួយលទ្ធផលបោះឆ្នោតស្របនឹងឆន្ទៈរបស់ប្រជាពលរដ្ឋជាម្ចាស់ឆ្នោត តាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្សដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន។ លោកលើកឡើងបែបនេះ ក្នុងនាមតំណាងរាជរដ្ឋាភិបាល នៅព្រឹកថ្ងៃពុធ ទី៩ ខែកញ្ញា ឆ្នាំ២០២៦ នាសាលសន្និសីទ នៃទីស្តីការក្រុមប្រឹក្សាធម្មនុញ្ញ ក្នុងឱកាសលោក ហ៊ី…
រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ កុមារកម្ពុជាជាង ៦,០០០នាក់ មិនទាន់អាចវិលត្រឡប់ទៅផ្ទះ និងសាលារៀនវិញ បង្ហាញជាក់ស្តែងថា ផលវិបាកមនុស្សធម៌ មិនទាន់បញ្ចប់នៃសង្គ្រាមឈ្លានពានរបស់យោធាថៃមកលើទឹកដីកម្ពុជា
(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦នេះ បានចោទជាសំណួរថា កុមារមិនគួរត្រូវរៀនរស់នៅជាជនភៀសសឹកទេ៖ តើពេលណាទើបកុមារជនភៀសសឹកកម្ពុជាអាចវិលត្រឡប់ទៅផ្ទះ និងសាលារៀនរបស់ពួកគេបាន? រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបន្តថា ជំនួយមនុស្សធម៌អាចសម្រាលការឈឺចាប់ ប៉ុន្តែមិនអាចជំនួសផ្ទះ សាលារៀន និងសិទ្ធិរបស់កុមារក្នុងការវិលត្រឡប់ទៅរកជីវិតធម្មតាបានវិញឡើយ។ រូបភាពកុមារជនភៀសសឹកកម្ពុជាទទួលអាហារពេលព្រឹក និងបន្តការសិក្សាក្នុងលក្ខខណ្ឌបណ្តោះអាសន្ន នៅខេត្តព្រះវិហារ គួរនាំឱ្យយើងសួរសំណួរលើសពីរឿងអាហារមួយពេល៖ «ហេតុអ្វីបានជាកុមារទាំងនេះនៅតែជាជនភៀសសឹក? ហេតុអ្វីពួកគេមិនទាន់អាចត្រឡប់ទៅផ្ទះ ភូមិ និងសាលារៀនរបស់ពួកគេវិញ»? ជាមួយគ្នានេះដែរ រដ្ឋមន្ត្រី…
លោក ឌី វិជ្ជា៖ បាល់ទាត់រីកចម្រើនមកដល់សព្វថ្ងៃ កើតចេញពីការដឹកនាំតាំងពីបាតដៃទទេរបស់នាយឧត្តមសេនីយ៍ សៅ សុខា
(ភ្នំពេញ)៖ លោក ឌី វិជ្ជា ប្រធានក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង បានបង្ហាញការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផល និងភាពរីកចម្រើននានា នៃវិស័យកីឡាបាល់ទាត់កម្ពុជា ក្រោមការដឹកនាំរបស់នាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ដែលបានដឹកនាំសហព័ន្ធតាំងពីបាតដៃទទេ រហូតបាល់ទាត់រីកចម្រើនដល់សព្វថ្ងៃ។ ការលើកឡើងនេះ បន្ទាប់ពីផ្ទុះការវែកញែកអំពីតំណែងប្រធានសហព័ន្ធ ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយ បន្ទាប់ពីក្រុមជម្រើសជាតិយុវជនអាយុក្រោម ២០ឆ្នាំកម្ពុជា ធ្វើមិនបានគាប់ប្រសើរក្នុងការប្រកួតជម្រុះពានរង្វាន់យុវជនអាយុក្រោម ២០ឆ្នាំទ្វីបអាស៊ី ដែលកម្ពុជាធ្វើម្ចាស់ផ្ទះកាលពីថ្មីៗ ស្របពេលមានអ្នកគាំទ្រមួយចំនួន បានស្នើឲ្យលោកនាយឧត្តមសេនីយ៍ លាលែងពីតំណែងប្រធានសហព័ន្ធ។ ជាមួយការផ្ទុះនូវប្រធានបទដ៏រសើបនេះ លោក ឌី…
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមានចាត់វិធានការចំពោះអ្នកព័ន្ធពាក់ ដែលនាំចូលសាច់ជ្រូកខូចគុណភាពពីថៃឆ្លងកាត់តាមឡាវ
(ភ្នំពេញ)៖ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានព្រមានចាត់វិធានការចំពោះអ្នកព័ន្ធពាក់ដែលនាំចូលផលិតផលឧបភោគបរិភោគខូចគុណភាព ជាពិសេសសាច់ជ្រូក ដែលមានប្រភពពីប្រទេសថៃ ហើយឆ្លងកាត់តាមព្រំដែនប្រទេសឡាវចូលមកកម្ពុជា។ ការព្រមាននេះ បន្ទាប់ពីបែកធ្លាយព័ត៌មានកាលពីថ្ងៃទី៧ កញ្ញា ម្សិលមិញ ថា មានអ្នកនាំចូលសាច់ជ្រូកកកខូចគុណភាព ដែលផុតកំណត់ជិតមួយឆ្នាំហើយ ពីថៃមកកម្ពុជា ឆ្លងកាត់តាមឡាវ ដែលអាចនឹងប៉ះដល់សុខភាពរបស់ប្រជាពលរដ្ឋ។ លោកបានចាត់ទុកទង្វើនេះថា ដូចជាការនាំយកជំងឺ ឬមេរោគមកឲ្យប្រជាពលរដ្ឋខ្មែរយើងបរិភោគ។ លោកបានណែនាំអាជ្ញាធរខេត្តជាប់ព្រំដែនទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់ និងចាត់វិធានការតាមផ្លូវច្បាប់ជាដាច់ខាតចំពោះអ្នកពាក់ព័ន្ធនឹងបទល្មើសនេះ ដោយគ្មានការលើកលែងឡើយ។ លោកអភិសន្តិបណ្ឌិត ស សុខា…
ឧបនាយករដ្ឋមន្រ្តី ស សុខា ណែនាំមន្រ្តីថ្នាក់ក្រោមជាតិ ត្រូវមានតម្លាភាព និងទប់ស្កាត់ភាពមិនប្រក្រតីក្នុងការដេញថ្លៃគម្រោងអភិវឌ្ឍន៍ឃុំ-សង្កាត់
(ភ្នំពេញ)៖ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានណែនាំមន្រ្តីថ្នាក់ក្រោមជាតិត្រូវមានតម្លាភាព និងប្រសិទ្ធភាពក្នុងការដេញថ្លៃគម្រោងអភិវឌ្ឍន៍នៅថ្នាក់ឃុំ-សង្កាត់ ដើម្បីធានាថាថវិការដ្ឋត្រូវបានប្រើប្រាស់ប្រកបដោយគណនេយ្យភាព និងបម្រើផលប្រយោជន៍ប្រជាពលរដ្ឋពិតប្រាកដ ហើយមិនប្រើខុសគោលដៅ។ លោកអភិសន្តិបណ្ឌិត ស សុខា ណែនាំបែបនេះ ធ្វើឡើងក្នុងពិធីសន្និបាតបូកសរុបសមិទ្ធផលការងាររបស់ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ នាថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ នៅសណ្ឋាគារ សុខាភ្នំពេញ។ នាឱកាសនេះ លោកឧបនាយករដ្ឋមន្រ្តី បានលើកឡើងផងដែរពី ភាពមិនប្រក្រតីមួយចំនួនក្នុងការកំណត់តម្លៃ និងបញ្ហាប្រឈមមួយចំនួនទៀត…