សម្តេចតេជោ ហ៊ុន សែន ចង់កែសម្រួលបទ «សំបុត្រផ្តាំលា» និង «លាទ្រនំចាស់» និងសរសើរលោក ប៊ុន សំបូរ ដែលបកស្រាយបទ «ថ្ងៃស្អែកបែកគ្នា» យ៉ាងពីរោះ 

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានប្រកាសកែសម្រួលបទ «សំបុត្រផ្តាំលា» និង «លាទ្រនំចាស់» ឡើងវិញ និងបានសរសើរ លោក ប៊ុន សំបូរ ដែលបកស្រាយបទចម្រៀង ដែលសម្តេចតែងនិពន្ធ ក្រោមចំណងជើងថា «ថ្ងៃស្អែកបែកគ្នា» យ៉ាងពីរោះ។   ការប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងតាមរយៈមតិនៅលើបណ្តាញសង្គមហ្វេសប៊ុក នៅយប់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ ពេលសម្តេចទស្សនាកម្មវិធីចម្រៀងគ្រួសារខ្មែរ។   សម្តេចតេជោ…

អនុព័ន្ធយោធាបរទេស (MACPP) ប្រចាំកម្ពុជា ចុះសង្កេតការណ៍ តំបន់អូរភ្លុកដំរី នៅខេត្តពោធិ៍សាត់

(ពោធិ៍សាត់)៖ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានឱ្យដឹងនៅថ្ងៃអង្គារ ទី២៨ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង១២:៥៤នាទីរសៀល ក្រសួងការពារជាតិ បានសម្របសម្រួលដំណើរទស្សនកិច្ចលើកទី២ ប្រចាំឆ្នាំ២០២៦ របស់ក្រុមអនុព័ន្ធយោធាបរទេស (MACPP) ប្រចាំព្រះរាជាណាចក្រកម្ពុជា ចុះសង្កេតការណ៍ តំបន់អូរភ្លុកដំរី នៅខេត្តពោធិ៍សាត់។   កម្ពុជាសូមសម្តែងនូវការស្វាគមន៍ចំពោះបណ្តាប្រទេសជាមិត្ត ដែលមានបំណងចូលរួមចុះពិនិត្យ និងសង្កេតការណ៍ដោយផ្ទាល់នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ដើម្បីតាមដានការអនុវត្តបទឈប់បាញ់ សំដៅធានាឱ្យបាននូវតម្លាភាព ភាពជឿទុកចិត្តបាន និងភាពត្រឹមត្រូវ។   រាជរដ្ឋាភិបាល និងក្រសួងការពារជាតិកម្ពុជា…

អភិបាលរាជធានីភ្នំពេញ និងអភិបាលក្រុងតូក្យូ ចូលរួមពិភាក្សាលេីសេចក្តីថ្លែងការណ៍រួមលេីប្រធានបទ «អនាគតនៃនគរូបនីយកម្ម ដោយផ្អែកលេីភាពធន់នឹងអាកាសធាតុ និងគ្រោះមហន្ដរាយ»

  (តូក្យូ-ជប៉ុន)៖ នារសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦នេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពេញអង្គ Sushi Tech 2026 G-NETS Leaders Summit ដេីម្បីពិភាក្សាលេីសេចក្តីថ្លែងការណ៍រួមលេីប្រធានបទ «អនាគតនៃនគរូបនីយកម្ម ដោយផ្អែកលេីភាពធន់នឹងអាកាសធាតុ និងគ្រោះមហន្ដរាយ» ដែលកម្មវិធីនេះ ដឹកនាំកិច្ចពិភាក្សា ដោយលោកស្រី យូរីកូ កូអុីកេ អភិបាលក្រុងតូក្យូ។   ពីទីក្រុងតូក្យូ លោកស្រី ដោ…

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញសារាចរណែនាំ ស្តីពីការរៀបចំខួបអនុស្សាវរីយ៍លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦

(ភ្នំពេញ)៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសារាចរណែនាំ ស្តីពីការរៀបចំខួបអនុស្សាវរីយ៍លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦។   ទិវាពលកម្មអន្តរជាតិ ១ ឧសភា ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនៃចលនាកម្មករអន្តរជាតិ ដែលព្រះរាជាណាចក្រកម្ពុជា តែងតែប្រារព្ធជារៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ១៩៧៩ រហូតមកដល់បច្ចុប្បន្ន។ នៅឆ្នាំ២០២៦នេះ ខួបអនុស្សាវរីយ៍ លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា នឹងប្រារព្ធឡើងក្រោមប្រធានបទ «រួមគ្នាកសាងភាពធន់ ដើម្បីការងារសមរម្យ»។  …

រដ្ឋមន្ត្រីព័ត៌មាន អរគុណពលរដ្ឋកម្ពុជាដែលជឿជាក់ និងទុកចិត្តលើរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃដោយឈរលើគោលការណ៍ច្បាប់អន្តរជាតិ អនុសញ្ញា សន្ធិសញ្ញា និងការទូត

(ក្រចេះ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ បានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យជឿជាក់លើរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ ដោយរាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តឈរយ៉ាងរឹងមាំ មិនធ្វេសប្រហែសម្ដងណាឡើយ និងធ្វើការយ៉ាងសកម្មមិនសន្សំសំចៃកម្លាំង ធ្វើយ៉ាងណាដើម្បីការពារបូរណភាពទឹកដី និងអធិបតេយ្យភាពកម្ពុជា ដោយឈរលើគោលការណ៍ច្បាប់អន្តរជាតិ សន្ធិសញ្ញា អនុសញ្ញា និងផ្លូវការទូត។   ការស្នើបែបនេះរបស់រដ្ឋមន្ត្រី នេត្រ ភក្ត្រា ត្រូវបានធ្វើឡើងនៅចំពោះមុខប្រជាពលរដ្ឋជាង១ពាន់នាក់ នៅឃុំពង្រ ស្រុកឆ្លូង ខេត្តក្រចេះ នៅក្នុងពិធីប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនទ្រព្យ (ប្លង់រឹង) ជូនដល់ប្រជាពលរដ្ឋចំនួន ២,៣៤០គ្រួសារ…

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្មករនិយោជិតជាង ៣,៦លាននាក់ បានចូលជាសមាជិក ប.ស.ស. ត្រឹមត្រីមាសទី១ ឆ្នាំ២០២៦

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៦នេះ បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានបង្កើនសមាជិកឡើងដល់ប្រមាណ ៣,៦ លាននាក់ ក្នុងនោះសមាជិកតាមរបបភាគទានដោយស្ម័គ្រចិត្តមានចំនួនក្នុងរង្វង់ ៩២ម៉ឺននាក់។   ការលើកឡើងនេះ បានធ្វើក្នុងឱកាសដែលសម្ដេចបានចេញសារលិខិត នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦ ក្រោមប្រធានបទ «រួមគ្នាកសាងភាពធន់ ដើម្បីការងារសមរម្យ»។  …

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៦ ចំនួនសហគ្រាស ក្រុមហ៊ុន រោងចក្រ បានកើនឡើងដល់ចំនួន ៤៧ ០២៩សហគ្រាស ជាមួយនឹងចំនួនកម្មករ និយោជិតសរុបកើនឡើងដល់ប្រមាណ ២,៣លាននាក់

(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៦នេះ ចំនួនសហគ្រាស ក្រុមហ៊ុន រោងចក្រ បានកើនឡើងដល់ចំនួន ៤៧ ០២៩សហគ្រាស ជាមួយនឹងចំនួនកម្មករ និយោជិតសរុបកើនឡើងដល់ប្រមាណ ២,៣លាននាក់។ នេះបើយោងតាមសារលិខិតសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦ ក្រោមប្រធានបទ «រួមគ្នាកសាងភាពធន់ ដើម្បីការងារសមរម្យ» ដែលបានចេញផ្សាយនេះថ្ងៃទី២៣…

អ្នកម្តាយកាកបាទក្រហមកម្ពុជា ផ្ដល់អំណោយមនុស្សធម៌លើកទី១៣ និងរៀបចំអាហារសម្រន់ជូនយុវនារី-កុមារី នៅអង្គការអាហ្វេស៊ីបកម្ពុជា

(ភ្នំពេញ)៖ ក្រោមម្លប់ដ៏ត្រជាក់នៃ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយស និងក្រោមការដឹកនាំប្រកបដោយមេត្តាធម៌របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦ បាននាំយកអំណោយមនុស្សធម៌លើកទី១៣ ព្រមទាំងរៀបចំអាហារសម្រន់ជូនដល់យុវនារី និងកុមារីរងគ្រោះ នៃអង្គការអាហ្វេស៊ីបកម្ពុជា។ ក្នុងឱកាសដ៏សែនកក់ក្ដៅនោះ ក្មួយៗបានចូលរួមច្រៀងរាំ និងលេងល្បែងកម្សាន្តយ៉ាងសប្បាយរីករាយ។ តំណាងយុវនារីដែលជានិស្សិតឆ្នាំទី១ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត…

សម្តេចតេជោ ហ៊ុន សែន កោតសរសើររាជរដ្ឋាភិបាល ដោះស្រាយបានលឿនរហ័ស និងប្រកបដោយការទទួលខុសត្រូវខ្ពស់ចំពោះជនភៀសសឹក

(ត្បូងឃ្មុំ)៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានថ្លែងកោតសរសើររាជរដ្ឋាភិបាលកម្ពុជា ចំពោះវិធានការដោះស្រាយបញ្ហាជនភៀសសឹក បានលឿនរហ័ស និងប្រកបដោយភាពទទួលខុសត្រូវខ្ពស់។ ក្នុងពិធីសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្តត្បូងឃ្មុំនាព្រឹកថ្ងៃអាទិត្យ ទី២៦ ខែមេសា ឆ្នាំ២០២៦នេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងពីការវិវត្តន៍នៃសភាពការតំបន់ ក៏ដូចជាសភាពការណ៍នានានៅក្នុងប្រទេសកម្ពុជាផងដែរ។ សភាពការណ៍ក្នុងប្រទេសសម្តេចប្រមុខរដ្ឋស្តីទី បានកត់សម្គាល់ពីការដោះស្រាយបញ្ហាប្រឈមទាំងឡាយរបស់រាជរដ្ឋាភិបាល លើបញ្ហាប្រេងឥន្ធនៈ និងបញ្ហារបស់ជនភៀសសឹកផងដែរ។ លើបញ្ហាប្រេងឥន្ធនៈ…

សម្តេចនាយករដ្ឋមន្ត្រី៖ ចំណូលកម្មករក្នុងវិស័យកាត់ដេរទាបបំផុតចន្លោះពី ២២៩.៥ដុល្លារ ដល់ ២៤០.៥ដុល្លារក្នុង១ខែ ក្រោយដំឡើងប្រាក់ឈ្នួលបន្ថែម ២ដុល្លារ និងប្រាក់សោហ៊ុយធ្វើដំណើរបណ្ដោះអាសន្ន ២.៥០ដុល្លារ បន្ថែមជាមួយអត្ថប្រយោជន៍ ប.ស.ស និងបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ  

  (ភ្នំពេញ)៖ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦នេះ បានថ្លែងថា ដើម្បីសម្រាលបន្ទុកចំណាយរបស់បងប្អូនកម្មករនិយោជិត ប្រាក់ចំណូលរបស់ពួកគាត់ត្រូវបានដំឡើងជាបន្តបន្ទាប់ ដោយគិតមកដល់ពេលនេះ ប្រាក់ចំណូលជាក់ស្ដែងរបស់កម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ផលិត ស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប ទាបបំផុតនៅចន្លោះពី ២២៩.៥ដុល្លារ ដល់ ២៤០.៥ដុល្លារ ក្នុងមួយខែ ក្រោយពេលរាជរដ្ឋាភិបាលសម្រេចដំឡើងប្រាក់ឈ្នួលបន្ថែមចំនួន ២ដុល្លារ និងផ្តល់ប្រាក់សោហ៊ុយធ្វើដំណើរបណ្ដោះអាសន្នចំនួន ២.៥០ដុល្លារ។   ការថ្លែងរបស់សម្តេចបវរធិបតី…