លោក ខៀវ កាញារីទ្ធ បញ្ចេញវណ្ណកម្មថ្មី «ជម្នះរស់»

(ភ្នំពេញ)៖ សៀវភៅ «ជម្នះរស់» ដែលជាស្នាដៃផ្ទាល់របស់លោក ខៀវ កាញារីទ្ធ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ត្រូវបានសម្ពោធជាផ្លូវការក្នុងទិវាជាតិអំណានលើក១១ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) នាថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦។   សៀវភៅកម្រាស់ជិត២០០ទំព័រនេះ រៀបរាប់ពីក្រោយអ្វីដែលយុវជន កាញារីទ្ធ បានឆ្លងកាត់របបអាវខ្មៅជាមួយពលរដ្ឋកម្ពុជារាប់លាននាក់ ជាពិសេស យុវជន កាញារីទ្ធ បានចូលរួមរៀបចំ និងកសាងកម្ពុជាឡើងវិញនៅ ថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។ ជាបញ្ញវន្តមួយរូប សមមិត្ត កាញារីទ្ធ បានក្លាយជានិពន្ធនាយកនៃសារព័ត៌មាន…

សម្ដេចក្រឡាហោម ស ខេង ជួបសំណេះសំណាលជាមួយតំណាងជនភៀសសឹកចំនួន៦ភូមិ នៅខេត្តបន្ទាយមានជ័យ

(បន្ទាយមានជ័យ)៖ សម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញជួបសំណេះសំណាលជាមួយតំណាងជនភៀសសឹកចំនួន៦ភូមិ។ ក្នុងពិធីនេះ ក៏មានការចូលរួមពីលោក កែ គឹមយ៉ាន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្រ្តមណ្ឌលបន្ទាយមានជ័យ, លោក ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត និងលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ប្រារព្ធធ្វើឡើងនៅបរិវេណសាលាខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦។ សម្តេចក្រឡាហោម ស ខេង ក៏បានថ្លែងអំណរគុណដល់ទឹកចិត្តដ៏អង់អាចក្លាហានរបស់កងកម្លាំង និងការគោរពដឹងគុណចំពោះវីរៈភាពដ៏អង់អាចក្លាហាន កិច្ចខិតខំប្រឹងប្រែងរបស់វីរៈកងទ័ពទាំងអស់…

លោក ហ៊ុន ម៉ានី ដឹកនាំគ្រូពេទ្យស្ម័គ្រចិត្តចុះពិនិត្យ និងព្យាបាលជំងឺជូនពលរដ្ឋនៅតំបន់រលាក់កងជើង ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ

(កំពង់ស្ពឺ)៖ លោក ហ៊ុន ម៉ានី ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ និងជាប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី បានអញ្ជើញចូលរួមកម្មវិធីពិនិត្យ និងព្យាបាលជំងឺនៅវត្តតាឡូតមានជ័យ ហៅវត្តជាំ តំបន់រលាក់កងជើង ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦។   កម្មវិធីនេះមានការអញ្ជើញចូលរួមពីលោក លោកស្រីវេជ្ជបណ្ឌិត ប្រធានក្រុមការងារចុះមូលដ្ឋានស្រុក និងឃុំ ថ្នាក់ដឹកនាំខេត្ត និងមន្ទីរជុំវិញខេត្ត គណៈអភិបាលស្រុក ក្រុមប្រឹក្សាស្រុក ក្រុមការងារចុះមូលដ្ឋានឃុំ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត និងលោកតា លោកយាយ…

«យុទ្ធនាការខ្មែរត្រូវតែខ្លាំង» លើកទី៤ ធ្វើឡើងក្រោមប្រធានបទ៖ «ពង្រឹងភាពខ្លាំងសម្រាប់អាជីវកម្មក្នុងវិស័យសុខាភិបាល»

(ភ្នំពេញ)៖ នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦នេះ «យុទ្ធនាការខ្មែរត្រូវតែខ្លាំង» បានរៀបចំជាលើកទី៤ ក្រោមប្រធានបទ៖ «ពង្រឹងភាពខ្លាំងសម្រាប់អាជីវកម្មក្នុងវិស័យសុខាភិបាល» ដែលធ្វើឡើងក្នុងគោលបំណងពង្រឹងគ្រឹះសុខភាពប្រជាជន និងជំរុញឧត្តមភាពប្រកួតប្រជែងរបស់វិស័យសុខាភិបាលឯកជនឱ្យកាន់តែរឹងមាំ។   កម្មវិធីនេះរៀបចំឡើងដោយ វិទ្យាស្ថានស៊ីអ៊ីអូ នៅសាលប្រជុំនៃ រាជបណ្ឌិត្យសភាកម្ពុជា ដោយមានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរពេទ្យ ម្ចាស់គ្លីនិក ឱសថស្ថាន តំណាងសមាគមគ្រូពេទ្យ និងសហគ្រិនឆ្នើមៗក្នុងវិស័យសុខាភិបាលប្រមាណ ៣០០នាក់។   លោកបណ្ឌិត អោម សេងបូរ៉ា ប្រធានក្រុមប្រឹក្សាភិបាលវិទ្យាស្ថានស៊ីអ៊ីអូ និងជាអ្នកផ្តួចផ្តើម «យុទ្ធនាការខ្មែរត្រូវតែខ្លាំង» បានលើកឡើងថា ប្រជាជនខ្មែរទាំងអស់គ្នា…

រដ្ឋមន្ដ្រីក្រសួងអប់រំ និងរដ្ឋមន្ដ្រីក្រសួងការងារ បើកសិក្ខាសាលាថ្នាក់ជាតិ ផ្សព្វផ្សាយអនុក្រឹត្យ ស្តីពីការគ្រប់គ្រងទារកដ្ឋាន

  (ភ្នំពេញ)៖ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានគណៈកម្មាធិការជាតិគាំពារ និងអភិវឌ្ឍន៍កុមារតូច និងលោក ហេង សួរ រដ្ឋមន្ដ្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦នេះ បានអញ្ជើញក្នុងពិធីបើកសិក្ខាសាលាថ្នាក់ជាតិ ផ្សព្វផ្សាយអនុក្រឹត្យ ស្តីពីការគ្រប់គ្រងទារកដ្ឋាន។   សិក្ខាសាលាថ្នាក់ជាតិ ផ្សព្វផ្សាយអនុក្រឹត្យ ស្តីពីការគ្រប់គ្រងទារកដ្ឋាននេះ ក៏មានការអញ្ជើញចូលរួមពីលោកស្រី Tania Meyer ប្រធានគ្រប់គ្រងធនាគារពិភពលោកប្រចាំកម្ពុជា…

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត៖ ស្រ្តីមិនមែនគ្រាន់តែជាអ្នក ដែលទទួលផលពីសន្តិភាពទេ ប៉ុន្តែស្ត្រីជាកម្លាំងស្នូល ក្នុងការចូលរួមកសាង និងការពារសន្តិភាព

(ភ្នំពេញ)៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានថ្លែងថា ស្រ្តីមិនមែនគ្រាន់តែជាអ្នកដែលទទួលផលពីសន្តិភាពប៉ុណ្ណោះទេ ប៉ុន្តែស្ត្រីគឺជាកម្លាំងស្នូលក្នុងការចូលរួមកសាង និងការពារសន្តិភាព។   ការថ្លែងរបស់លោកជំទាវបណ្ឌិត ធ្វើឡើងនៅក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងព្រឹត្តិការណ៍ដើរ «ដើម្បីសន្តិភាពយូរអង្វែង សម្រាប់យើងទាំងអស់គ្នា» ក្នុងយុទ្ធនាការអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦ ដែលពិធីដើរចាប់ផ្តើមពីមុខវត្តបទុមវតី ឆ្ពោះទៅវត្តភ្នំ ក្នុងរាជធានីភ្នំពេញ ដោយមានអ្នកចូលរួមប្រមាណ ១,៧០០នាក់ ។   លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានថ្លែងថា «ស្រ្តីជាម្តាយ…

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតីភាពក្នុងព្រឹត្តិការណ៍ «ដើរដើម្បីសន្តិភាពយូរអង្វែង សម្រាប់យើងទាំងអស់គ្នា» ក្នុងយុទ្ធនាការអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី

  (ភ្នំពេញ)៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្ត្រីទី១ របស់កម្ពុជា នាព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីភាពក្នុងព្រឹត្តិការណ៍ដើរ “ដើម្បីសន្តិភាពយូរអង្វែង សម្រាប់យើងទាំងអស់គ្នា” ក្នុងយុទ្ធនាការអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦ ដែលពិធីដើរចាប់ផ្តើមពីមុខវត្តបទុមវតី ឆ្ពោះទៅវត្តភ្នំ ក្នុងរាជធានីភ្នំពេញ ដោយមានអ្នកចូលរួមប្រមាណ ១ ៧០០នាក់ ។   ថ្លែងក្នុងពិធីបើកព្រឹត្តិការណ៍ដើរដើម្បីសន្តិភាពយូរអង្វែងនេះ លោកជំទាវបណ្ឌិត បានមានប្រសាសន៍ថា សម្រាប់ម្តាយម្នាក់…

រាជធានីភ្នំពេញ នឹងមានព្រឹត្តិការណ៍ធំៗ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដោយចាប់ផ្តើមពីថ្ងៃទី១៤ រហូតដល់ថ្ងៃទី១៩ ខែមេសា

(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា នឹងរៀបចំព្រឹត្តិការណ៍ដ៏ធំមួយ នៅរាជធានីភ្នំពេញ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ដោយចាប់ផ្តើមពីថ្ងៃទី១៤ រហូតដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ ខាងមុខនេះ។   ដើម្បីឱ្យព្រឹត្តិការណ៍ដ៏ធំមួយនេះ ដំណើរការទៅដោយរលូន សប្បាយរីករាយ និងជោគជ័យ នារសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦នេះ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំកិច្ចប្រជុំមួយ ស្តីពីការត្រៀមរៀបចំព្រឹត្តិការណ៍នេះ ក្រោមអធិបតីភាព លោក ហ៊ុន…

កម្លាំងអគ្គស្នងការដ្ឋាននគរបាលជាតិ បើកប្រតិបត្តិការបង្ក្រាបទីតាំង Online Scam នៅស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនមនុស្សជាច្រើននាក់

(បន្ទាយមានជ័យ)៖ ដោយអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦នេះ កម្លាំងជំនាញរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានបើកប្រតិបត្តិការបង្ក្រាបទីតាំង Online Scam ទ្រង់ទ្រាយធំ ឈ្មោះ ឆាយណាបឹងបេង ស្ថិតនៅភូមិអូរអំពិល ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។   ប្រតិបត្តិការនេះ ដឹកនាំដោយលោកឧត្តមសេនីយ៍ឯក ជីវ ផល្លី និងលោកឧត្តមសេនីយ៍ឯក មួង សុធា អគ្គស្នងការរងនគរបាលជាតិ ដោយមានការចូលរួមពីគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្រោមការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ។…

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ស្នើម្ចាស់ស្ថានីយទូរទស្សន៍ និងវិទ្យុបន្តជំរុញការផ្សព្វផ្សាយអប់រំពីបញ្ហាគ្រឿងញៀន ដោយត្រូវកំណត់ម៉ោងសម្រាប់សហការចាក់ផ្សាយ និងប្រសិនបើមានលទ្ធភាព

  (ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានគណៈកម្មការទទួលបន្ទុកផ្សព្វផ្សាយអប់រំនៃគណៈបញ្ជាការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១១ បានស្នើឱ្យម្ចាស់ស្ថានីយទូរទស្សន៍ និងវិទ្យុទាំងអស ជំរុញការងារ ផ្សព្វផ្សាយអប់រំពីបញ្ហាគ្រឿងញៀនជាបញ្ហាចម្បងក្នុងកម្មវិធីផ្សាយ។   តាមរយៈលិខិតរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានលើកឡើងថា៖ «ដើម្បីចូលរួមចំណែកអនុវត្តផែនការខាងលើនេះ ខ្ញុំសូមស្នើឯកឧត្តម លោកជំទាវ លោកអ្នក ឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ម្ចាស់ស្ថានីយទូរទស្សន៍ និងវិទ្យុទាំងអស់បន្តជំរុញការងារផ្សព្វផ្សាយអប់រំពីបញ្ហាគ្រឿងញៀន ដោយត្រូវកំណត់ម៉ោងសម្រាប់សហការចាក់ផ្សាយ និងប្រសិនបើមានលទ្ធភាព សូមចូលរួមផលិតមាតិកាតុមូល…