ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូង ប្ដេជ្ញាពង្រឹង និងពង្រីក ទំនាក់ទំនងកូរ៉េ-កម្ពុជា ឱ្យកាន់តែខ្លាំងក្លា

  (ភ្នំពេញ)៖ លោក គីម ឆាងយ៉ុង ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំនៅកម្ពុជា បានបង្ហាញការតាំងចិត្តលើកកម្ពស់ទំនាក់ទំនងរវាងកម្ពុជា និងកូរ៉េឱ្យកាន់តែខ្លាំងក្លាថែមទៀត។   លោកឯកអគ្គរដ្ឋទូត បានបញ្ជាក់ដូច្នេះ ក្នុងជំនួបសម្តែងការគួរសមជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នាព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦។   នៅក្នុងជំនួបនោះ លោកឯកអគ្គរដ្ឋទូតបានគូសបញ្ជាក់ថា លោកពិតជាមានកិត្តិយសណាស់ ដែលត្រូវបានរដ្ឋាភិបាលកូរ៉េតែងតាំងជាឯកអគ្គរដ្ឋទូតប្រចាំកម្ពុជា ដែលជាប្រទេសមួយមានប្រវត្តិសាស្ត្រដ៏យូរលង់ និងមានវប្បធម៌ អរិយធម៌ដ៏សម្បូរបែប។   លោកឯកអគ្គរដ្ឋទូត បានសម្ដែងនូវការពេញចិត្តចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងប្រទេសទាំងពីរ…

អគ្គនាយកដ្ឋានពន្ធដារ រំលឹកពីកាតព្វកិច្ច ការដាក់លិខិតប្រកាសពន្ធ លើប្រាក់ចំណូលប្រចាំឆ្នាំ២០២៥ យ៉ាងយឺតបំផុតត្រឹមថ្ងៃទី៣១ ខែមីនា

  (ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ បានចេញសេចក្តីជូនដំណឹង ស្តីពី ការរំលឹកកាតព្វកិច្ច ការដាក់លិខិត ប្រកាសពន្ធ លើប្រាក់ចំណូលប្រចាំឆ្នាំ សម្រាប់ឆ្នាំជាប់ពន្ធ២០២៥ យ៉ាងយឺតបំផុតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ ដើម្បីចៀសវាងការទទួលរងនូវទណ្ឌកម្មរដ្ឋបាលនានា។   គិតត្រឹមរយៈពេលនេះ អគ្គនាយកដ្ឋានពន្ធដារ សង្កេតឃើញថា មានសហគ្រាសមួយចំនួន បានបំពេញកាតព្វកិច្ចរួចរាល់ហើយ ប៉ុន្តែនៅមានសហគ្រាសមួយចំនួនទៀត មិនទាន់បានបំពេញកាតព្វកិច្ចនៅឡើយ។   ក្នុងន័យនេះ អគ្គនាយកដ្ឋានពន្ធដារសូមក្រើនរំលឹក និងបញ្ជាក់ជូនថា ចំពោះការខកខាន និងមិនបានដាក់លិខិតប្រកាស និងបង់ពន្ធ លើប្រាក់ចំណូលជូនរដ្ឋបាលសារពើពន្ធ…

ឧបនាយករដ្ឋមន្ដ្រី ស សុខា ណែនាំអាជ្ញាធរ និងស្នើគ្រប់តួអង្គក្នុងសង្គម រួមគ្នាផ្សព្វផ្សាយពីគ្រោះថ្នាក់ នៃអំពើជួញដូរមនុស្ស

(ភ្នំពេញ)៖ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានណែនាំ និងជំរុញឲ្យគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើ ជួញដូរមនុស្ស អាជ្ញាធរមូលដ្ឋាន និងគ្រប់តួអង្គក្នុងសង្គម រួមគ្នាបង្កើនការផ្សព្វផ្សាយ និងអប់រំតាមគ្រប់មធ្យោបាយ ឲ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋ អំពីគ្រោះថ្នាក់ នៃអំពើជួញដូរមនុស្ស។   សារជំរុញ និងណែនាំបានធ្វើឡើងបន្ទាប់ពីប្រមុខក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ថា ពីមួយថ្ងៃទៅមួយថ្ងៃ ក្រុមជនល្មើសទាំងក្នុង និងក្រៅប្រទេស បានបន្តប្រើល្បិចកលបោកបញ្ឆោត និងអូសទាញមនុស្ស តាមវិធីសាស្រ្តគ្រប់ស្នៀត និងគ្រប់មធ្យោបាយ ក្រោមរូបភាពនាំទៅរៀបការជាមួយស្វាមី ជាជនបរទេសមានបាន…

ក្រសួងមហាផ្ទៃ បង្ហាញលទ្ធផលបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ជាង២ខែ ដើមឆ្នាំ២០២៦ 

    (ភ្នំពេញ)៖ ក្រសួងមហាផ្ទៃ នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ បានបង្ហាញលទ្ធផលសង្ខេប នៃប្រតិបត្តិការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) រយៈពេលជាង២ខែ ដើមឆ្នាំ២០២៦នេះ។   លោក ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានបញ្ជាក់ថា គិតចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦ សមត្ថកិច្ចចំណុះក្រសួងមហាផ្ទៃ បានបើកប្រតិបត្តិការបង្ក្រាបចំនួន៩៨កន្លែង នៅភូមិសាស្ដ្រ រាជធានីភ្នំពេញ ចំនួន៦៨កន្លែង, ខេត្តកំពត…

រដ្ឋមន្រ្តី នេត្រ ភក្ត្រា ជំរុញឱ្យរក្សាពូជ «ក្រូចថ្លុងកោះទ្រង់» ឱ្យបានល្អ ដើម្បីបង្កើនចំណូល និងលើកស្ទួយជីវភាពគ្រួសារ

(ក្រចេះ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ បានអំពាវនាវឱ្យប្រជាពលរដ្ឋដែលដាំក្រូចថ្លុងក្នុងសង្កាត់កោះទ្រង់ ក្រុងក្រចេះ ខេត្តក្រចេះ រក្សាពូជ «ក្រូចថ្លុងកោះទ្រង់» ដែលត្រូវបានចុះបញ្ជីសម្គាល់ម៉ាកសម្គាល់ភូមិសាស្រ្ត (GI) ឱ្យបានល្អ និងពង្រីកការដាំដុះបន្ថែម ដើម្បីបង្កើនចំណូល និងលើកស្ទួយជីវភាពគ្រួសារ។   ការអំពាវនាវរបស់លោករដ្ឋមន្រ្តី នេត្រ ភក្ត្រា ត្រូវបានធ្វើឡើងក្នុងឱកាសដែលលោកអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារស្នាក់ការគណបក្សប្រជាជនកម្ពុជា សង្កាត់កោះទ្រង់ ក្រុងក្រចេះ ខេត្តក្រចេះ កាលពីរសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦។   លោករដ្ឋមន្ត្រី…

ដាណឺម៉ាក ពេញចិត្តនឹងជំហរបស់កម្ពុជាលើការដោះស្រាយជម្លោះព្រំដែនជាមួយថៃ, ប្រកាន់ខ្ជាប់ស្មារតីបទឈប់បាញ់ និងដោះស្រាយដោយសន្តិវិធី

(ភ្នំពេញ)៖ លោក ដែននី អានណាន ឯកអគ្គរាជទូតដាណឺម៉ាកប្រចាំនៅកម្ពុជា បានបង្ហាញការពេញចិត្តនឹងជំហរបស់កម្ពុជា លើការដោះស្រាយជម្លោះព្រំដែនជាមួយប្រទេសថៃ ដោយប្រកាន់ខ្ជាប់ស្មារតីបទឈប់បាញ់កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ និងដោះស្រាយដោយសន្តិវិធី។   លោកឯកអគ្គរាជទូតលើកឡើងបែបនេះ ក្នុងឱកាសចូលជួបសម្តែងការគួរសមជាមួយសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនាព្រឹកថ្ងៃចន្ទ ទី១៦ ខែមីនា ឆ្នាំ២០២៦នេះ។   បើតាមលោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងថា នៅក្នុងជំនួបនេះ សម្តេចតេជោ ហ៊ុន សែន…

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មីចំនួន ៣ខ្នង ជូនក្រុមគ្រួសាររបស់វីរកងទ័ពពលី

(ភ្នំពេញ)៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦នេះ បានអញ្ជើញជាវត្តមាន ប្រគល់ផ្ទះថ្មី ចំនួន ៣ខ្នង ជូនក្រុមគ្រួសាររបស់វីរកងទ័ពពលី ដែលក្នុងនោះផ្ទះ ២ខ្នង ស្ថិតនៅក្រុងតាខ្មៅ ខេត្តកណ្ដាល និងផ្ទះ ១ខ្នងទៀត ស្ថិតនៅខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។   លោកជំទាវបណ្ឌិត បានពាំនាំប្រសាសន៍ចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុត និងប្រសាសន៍សួរសុខទុក្ខពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត…

រដ្ឋមន្ត្រី នេត្រ ភក្ត្រា បើកកិច្ចប្រជុំបូកសរុបសកម្មភាព និងលទ្ធផលការងារចុះមូលដ្ឋានឆ្នាំ២០២៥ និងទិសដៅការងារបន្តឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ

(ក្រចេះ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ បានអញ្ជើញជាអធិបតីភាពបើកកិច្ចប្រជុំបូកសរុបសកម្មភាព និងលទ្ធផលការងារចុះមូលដ្ឋានឆ្នាំ២០២៥ និងលើកទិសដៅការងារបន្តសម្រាប់ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ។   កិច្ចប្រជុំនេះធ្វើឡើងនៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ នាសាលមហោស្រពខេត្តក្រចេះ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ សមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត មន្ត្រីពាក់ព័ន្ធ និងតំណាងអាជ្ញាធរមូលដ្ឋាន ដើម្បីពិនិត្យវាយតម្លៃលទ្ធផលការងារដែលសម្រេចបានក្នុងឆ្នាំ២០២៥ ព្រមទាំងពិភាក្សាអំពីបញ្ហាប្រឈមនានា និងដាក់ចេញនូវទិសដៅការងារសំខាន់ៗសម្រាប់ការអនុវត្តបន្តនៅឆ្នាំ២០២៦។   ក្នុងឱកាសនោះ លោករដ្ឋមន្រ្តី នេត្រ ភក្ត្រា បានកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់ក្រុមការងាររាជរដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ដែលបានសហការគ្នាអនុវត្តការងារចុះមូលដ្ឋាន…

សមត្ថកិច្ច ចាប់ផ្តើមពិនិត្យជាតិស្រវឹងនាពេលរាត្រី ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៧ ខែមីនា

(ភ្នំពេញ)៖ កម្លាំងនគរបាលចរាចរណ៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នឹងចាប់ផ្តើមអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ តាមរយៈការពិនិត្យជាតិស្រវឹងនាពេលរាត្រី ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដែលនឹងចាប់អនុវត្តពេញលេញ ចាប់ពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦តទៅ។   ដោយទទួលបានការអនុញ្ញាតពីឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ ហេង រតនា ស្នងការរង ផែនការងារ នគរបាលចរាចរណ៍ និងលោកវរសេនីយ៍ឯក មួន សុខា ស្នងការរងទទួលដឹកនាំការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការការងារបន្ត…

ក្រសួងកសិកម្ម ណែនាំឱ្យគ្រប់មន្ទីរកសិកម្មរាជធានី-ខេត្ត ជួយសម្របសម្រួលដោះស្រាយបញ្ហាប្រឈមពាក់ព័ន្ធនឹងតម្រូវការផ្គត់ផ្គង់ និងតម្លៃប្រេង និងឧស្ម័នឥន្ទនៈជូនប្រជាកសិករ និងសហគមន៍កសិកម្ម

(ភ្នំពេញ)៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញសេចក្តីណែនាំថ្មីមួុយ ដោយណែនាំឱ្យគ្រប់មន្ទីរកសិកម្មរាជធានី-ខេត្ត ជួយសម្របសម្រួលដោះស្រាយបញ្ហាប្រឈមពាក់ព័ន្ធនឹងតម្រូវការផ្គត់ផ្គង់ និងតម្លៃប្រេង និងឧស្ម័នឥន្ទនៈជូនប្រជាកសិករ និងសហគមន៍កសិកម្ម។   ក្រសួងបញ្ជាក់ថា បន្ទាប់ពីខ្លួនបានពិភាក្សាជាមួយក្រសួងរ៉ែ និងថាមពល និងក្រសួងពាណិជ្ជកម្ម ពាក់ព័ន្ធនឹងក្តីបារម្ភរបស់ប្រជាកសិករ ឬសហគមន៍កសិកម្មជុំវិញតម្រូវការផ្គត់ផ្គង់និងតម្លៃប្រេងនិងឧស្ម័នឥន្ធនៈ ដែលជា តម្រូវការចាំបាច់បំផុតសម្រាប់ដំណើរការគ្រឿងចក្រកសិកម្ម ប្រព័ន្ធស្រោចស្រព និងការដឹកជញ្ជូនកសិផល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ណែនាំឱ្យប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី-ខេត្តទាំងអស់ ត្រូវបន្តតាមដាននិងយកចិត្តទុកដាក់លើការងារដូចខាងក្រោម៖   ១.…