
Oplus_16908288(ភ្នំពេញ)៖ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបន្តសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ ចូលរួមល្បាត និងការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ ព្រមទាំងត្រៀមសង្គ្រោះបន្ទាន់ ក្នុងថ្ងៃទី៥ នៃព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» ដែលរៀបចំឡើងក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។
សកម្មភាពការងារនេះ ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ ដែលបានចូលរួមកម្សាន្តតាមទីតាំងនានា នៅក្នុងរាជធានីភ្នំពេញ។ កម្លាំងសមត្ថកិច្ចបានបំពេញភារកិច្ចដោយមោទនភាព និងស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីធានាឱ្យព្រឹត្តិការណ៍ប្រព្រឹត្តទៅដោយសុវត្ថិភាព និងរលូន៕