សម្តេចតេជោ ហ៊ុន សែន បង្ហាញចំណារដ៏មុតស្រួចដូចផ្លែដាវចំនួន៤ ពាក់ព័ន្ធកំណែទម្រង់សេដ្ឋកិច្ចនៃការប្រមូលពន្ធដារ 

(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៦ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃកម្ពុជា បានបង្ហាញចំណារដ៏មុតស្រួចដូចផ្លែដាវចំនួន៤ ផ្ញើជូនលោក គង់ វិបុល ពាក់ព័ន្ធកំណែទម្រង់សេដ្ឋកិច្ចនៃការប្រមូលពន្ធដារ។   ជាមួយរូបភាពចំណារ និង សម្តេចតេជោ ហ៊ុន សែន ក៏បានភ្ជាប់ជាមួយសំណេរបានបញ្ជាក់នៅលើបណ្តាញសង្គមយ៉ាងដូច្នេះថា៖   ខ្ញុំទើបរកឃើញចំណាររបស់ខ្ញុំលើលិខិតរបស់ ឯកឧត្តម គង់ វិបុល ទាក់ទងដល់កំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ ពិសេសការប្រមូលចំណូលចូលថវិកាជាតិ។ ការលូកដៃរបស់នាយករដ្ឋមន្ត្រី ចូលគាំទ្រអង្គភាពពន្ធដារមិនត្រឹមតែមិនមែនជាកំហុសនោះទេ ប៉ុន្តែវាបង្ហាញនូវចំណុចខ្លាំងដើម្បីជោគជ័យកំណែទម្រង់រដ្ឋដែលក្នុងនោះ…

សាជីវកម្មហិរញ្ញវត្ថុអភិវឌ្ឍន៍អន្តរជាតិ អនុម័តផ្តល់ហិរញ្ញប្បទានចំនួន ១០០ លានដុល្លារ គាំទ្រការពង្រីក «អាកាសយានដ្ឋានអន្តរជាតិតេជោ»

(ភ្នំពេញ)៖ ក្រុមប្រឹក្សាភិបាលនៃសាជីវកម្មហិរញ្ញវត្ថុអភិវឌ្ឍន៍អន្តរជាតិ (DFC) របស់សហរដ្ឋអាមេរិក បានអនុម័តការផ្តល់ហិរញ្ញប្បទានចំនួន ១០០ លានដុល្លារអាមេរិកសម្រាប់អាកាសយានដ្ឋានអន្តរជាតិតេជោដើម្បីគាំទ្រដល់ការពង្រីកហេដ្ឋារចនាសម្ព័ន្ធអាកាសចរណ៍ របស់ប្រទេសកម្ពុជា។   កិច្ចព្រមព្រៀងនេះធ្វើឡើងបន្ទាប់ពីការត្រួតពិនិត្យផ្ទៀងផ្ទាត់ ភាពត្រឹមត្រូវយ៉ាងហ្មត់ចត់អស់រយៈពេលជាងពីរឆ្នាំ រួមមានការវាយតម្លៃភាពនៃគម្រោងលើតថភាពលក្ខណៈបច្ចេកទេស ប្រតិបត្តិការ ការវាយតម្លៃហេតុនិងផលប៉ះពាល់បរិស្ថាន និងសង្គម (ESIA)ផងដែរ។ ស្របតាមការអនុវត្តនីតិវីធីកន្លងមក នីតិវិធីជាបន្តរបន្ទាប់នឹងត្រូវបំពេញ រួមបញ្ចូលទាំងដំណើរការជូនដំណឹងរបស់សភាជាន់ខ្ពស់ផងដែរ មុននឹងហិរញ្ញប្បទាននេះ ត្រូវទទួលបានភតិសន្យានិងចូលជាស្ថាពរបាន ។   ការផ្តល់ហិរញ្ញប្បទាននេះ តំណាងឱ្យការគាំទ្រយ៉ាងសំខាន់ដល់អាកាសយានដ្ឋានអន្តរជាតិតេជោ និងការទទួលស្គាល់ដល់ក្រុមហ៊ុន អូស៊ីអាយស៊ី (OCIC) ដែលជាសម្ព័ន្ធក្រុមហ៊ុនក្នុងស្រុក និងជាក្រុមហ៊ុនធំជាងគេមួយក្នុងចំណោមក្រុមអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេសកម្ពុជា។…

ចិន ផ្ដល់ថវិកាជិត២លានដុល្លារដល់កម្ពុជា ក្រោមមូលនិធិមេគង្គ-ឡានឆាង ឆ្នាំ២០២៦

(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងលោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ (MoU) ស្តីពីគម្រោងកិច្ចសហប្រតិបត្តិការចំនួន៧ ក្រោមមូលនិធិពិសេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង (MLC) ឆ្នាំ២០២៦ ដែលមានថវិកាសរុបប្រមាណ ១,៩៨០,០០០ដុល្លារអាមេរិក។ យោងតាមសេចក្ដីប្រកាសព័ត៌មានដែលបណ្ដាញព័ត៌មានយើង ទទួលបាន នៅថ្ងៃដដែលនេះ បានបញ្ជាក់ថា គម្រោងកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ចំនួន៧…

Dr.Tong៖ «ខ្ញុំពិតជាមានអារម្មណ៍កក់ក្តៅ និងរំភើបដែលបានឃើញលោកគ្រូសាស្រ្តាចារ្យទាំងអស់ យកចិត្តទុកដាក់លើវេជ្ជបណ្ឌិតគ្រប់រូប ហើយខិតខំធ្វើយ៉ាងណាឱ្យវិស័យសុខាភិបាលរបស់ខ្មែរយើង កាន់តែមានភាពជឿនលឿន» 

(ភ្នំពេញ)៖ តាមរយៈបណ្ដាញសង្គមរបស់ Dr.Tong ដែលបានបង្ហោះនៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៦នេះ បានឱ្យដឹងថា Dr.Tong បានជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំគណៈគ្រូពេទ្យកម្ពុជា ក្រោមវត្តមានលោកសាស្រ្តាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការក្រសួងសុខាភិបាល ដែលក្នុងជំនួបនេះ Dr Tong បានសម្តែងនូវសេចក្តីរីករាយ ត្រេកអរដោយបានជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ តំណាងក្រសួងសុខាភិបាល និងថ្នាក់ដឹកនាំគណៈគ្រូពេទ្យកម្ពុជា ដែលលោកគ្រូៗ សាស្រ្តាចារ្យទាំងអស់ សុទ្ធតែជាសាស្រ្តាចារ្យដែលបានផ្តល់ការអប់រំ បង្ហាត់បង្រៀនច្រើនជំនាន់ថ្នាក់វេជ្ជបណ្ឌិតជាបន្តបន្ទាប់ រួមទាំងរូបលោកផ្ទាល់ផងដែរ។   លោកវេជ្ជបណ្ឌិត និត ប៊ុនតុងយី បានបន្តថា…

កម្ពុជាបានជ្រើសរើសអ្នកច្បាប់អន្តរជាតិ២រូប ដើម្បីធ្វេីជាគណៈកម្មការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនិតិសមុទ្រ (UNCLOS) ខណៈដែលភាគីថៃ មានពេល២១ថ្ងៃ ដើម្បីជ្រើសរើស

(ភ្នំពេញ)៖ កម្ពុជា បានជ្រើសរើសរួចហើយនូវអ្នកច្បាប់អន្តរជាតិដ៏ឆ្នើម២រូប ដើម្បីធ្វេីជាគណៈកម្មការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនិតិសមុទ្រ (UNCLOS) ខណៈដែលភាគីថៃ មានពេល២១ថ្ងៃ ដើម្បីជ្រើសរើសអ្នកច្បាប់របស់ខ្លួន សម្រាប់ការតតាំងគ្នានៅអង្គការសហប្រជាជាតិ។ នេះបើតាម ការបញ្ជាក់របស់ លោក ចាន់ រតនា អ្នកនាំពាក្យក្រសួងការបរទេស ដល់បណ្តាញព័ត៌មានយើង។ ការបញ្ជាក់អំពីការជ្រើសរើសអ្នកច្បាប់អន្តរជាតិ២រូបនេះ បានធ្វើឡើងនៅក្នុងជំនួបរវាង ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាមួយប្រធាន និងតំណាងបេសកកម្មការទូត និងអង្គការអន្តរជាតិនានានៅរាជធានីភ្នំពេញសរុបចំនួន៤៧រូប កាលពីរសៀលថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦។…

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត កោតសរសើររដ្ឋមន្ដ្រីទេសចរណ៍ និងបរិស្ថាន រួមទាំងអ្នកពាក់ព័ន្ធដែលរួមគ្នាអភិវឌ្ឍន៍តំបន់ខ្នងផ្សារ ដោយទទួលបានចំណាត់ថ្នាក់ A++ ខណៈរបាយការណ៍ ត្រូវជាមួយស្ថានភាពជាក់ស្ដែង 

(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងកោតសរសើរដល់ រដ្ឋមន្ដ្រីទេសចរណ៍ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត អភិបាលខេត្តកំពង់ស្ពឺ សហគមន៍ រួមទាំងអ្នកពាក់ព័ន្ធដែលបានរួមគ្នា អភិវឌ្ឍន៍តំបន់ខ្នងផ្សារ និងផ្លូវថ្នល់ទៅតំបន់នោះ ដោយទទួលបានចំណាត់ថ្នាក់ A++ ដោយរបាយការណ៍ដែលបានរាយការណ៍ ត្រូវជាមួយស្ថានភាពជាក់ស្ដែង។   សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងកោតសរសើរបែបនេះ បន្ទាប់ពីសម្តេចបានទៅតំបន់ខ្នងផ្សារ កាលពីថ្ងៃទី៣១…

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការចុះទៅតំបន់ខ្នងផ្សារ និងទេទឹកពុះ គឺដើម្បីតាមដានការអភិវឌ្ឍន៍ជាក់ស្ដែង មិនពឹងផ្អែកតែលើរបាយការណ៍

(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ការចុះទៅតំបន់ខ្នងផ្សារ និងទេទឹកពុះ ស្ថិតក្នុងខេត្តកំពង់ស្ពឺ កាលពីប៉ុន្មានថ្ងៃមុននេះ គឺដើម្បីពិនិត្យ និងតាមដានការងារអភិវឌ្ឍន៍ជាក់ស្ដែងនៅមូលដ្ឋាន ស្របតាមផែនការដែលរាជរដ្ឋាភិបាលបានដាក់ចេញ ដោយមិនពឹងផ្អែកតែលើរបាយការណ៍នោះទេ។ ការលើកឡើងរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងនាព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦ ក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធអគារកម្ពស់៣ជាន់ សមិទ្ធផលនានា និងប្រគល់សញ្ញាបត្រគ្រូបង្រៀនកម្រិតមូលដ្ឋាន ព្រមទាំងសញ្ញាបត្របរិញ្ញាបត្រអប់រំ ឯកទេសអប់រំកាយ ជូនគរុសិស្ស និងគរុនិស្សិត នៅវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា។ សម្ដេចមហាបវរធិបតី…

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ បើទោះបីប្រទេសជាតិជួបបញ្ហាសង្គ្រាម ប៉ុន្ដែការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ទៅកាន់តំបន់ខ្នងផ្សារមិនបញ្ឈប់នោះឡើយ បច្ចុប្បន្នសម្រេចបានលទ្ធផលជាបន្ដបន្ទាប់ 

(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងបញ្ជាក់ថា បើទោះបីប្រទេសជាតិជួបបញ្ហាសង្គ្រាមនៅព្រំដែន ប៉ុន្ដែការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ទៅកាន់តំបន់ខ្នងផ្សារ គឺមិនបញ្ឈប់នោះឡើយ នឹងនៅតែបន្តការអភិវឌ្ឍ ខណៈបច្ចុប្បន្ននេះសម្រេចបានលទ្ធផលជាបន្ដបន្ទាប់ហើយ។   សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦នេះ នាឱកាសដែលសម្តេចអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធអគារកម្ពស់ ៣ជាន់ សមិទ្ធផលនានា និងប្រគល់សញ្ញាបត្រគ្រូបង្រៀនកម្រិតមូលដ្ឋាន និងសញ្ញាបត្របរិញ្ញាបត្រអប់រំ ឯកទេសអប់រំកាយ ជូនដល់គរុសិស្ស គរុនិស្សិត នៅវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា។  …

សម្ដេចធិបតី ហ៊ុន ម៉ាណែត ណែនាំឲ្យរៀបចំផ្លូវថ្មើរជើង និងធ្វើទំនប់បង្ហៀរទឹក នៅតំបន់ខ្នងផ្សារ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ភ្ញៀវទេសចរ 

(ភ្នំពេញ)៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានណែនាំឲ្យរៀបចំផ្លូវថ្មើរជើង និងធ្វើទំនប់បង្ហៀរទឹក ឬវីធីផ្សេងណាមួយដើម្បីសម្រួលដល់ការប្រើប្រាស់ទឹកនៅតំបន់ខ្នងផ្សារ ដើម្បីបង្កលក្ខណៈងាយស្រួល ដល់ភ្ញៀវទេសចរអាចប្រើប្រាស់ និងសម្រាកលម្ហែ ពេលឡើងទៅលេងតំបន់ទេសចរណ៍តំបន់នោះ។ នេះបើតាមការប្រសាសន៍របស់សម្ដេច នៅក្នុងឱកាសអញ្ជើញសម្ពោធសមិទ្ធផល និងប្រគល់សញ្ញាបត្រគ្រូបង្រៀនជូនគរុសិស្ស និស្សិត នៅវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា នាព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៦។   សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូច្នេះថា៖ «ទី១ រកវិធីដោះស្រាយទឹកនៅលើពិនិត្យមើលលទ្ធភាពធ្វើទំនប់បង្ហៀរ ឬធ្វើវិធីយ៉ាងណា? ទី២…

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ រដ្ឋាភិបាលមិនបានកាត់លុយពីវិស័យសុខាភិបាល និងវិស័យអប់រំ យកទៅបង្កើនដល់វិស័យការពារជាតិទេ, ថវិកាការពារជាតិមានគ្រប់គ្រាន់ 

(ភ្នំពេញ)៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦នេះ បានថ្លែងពន្យល់ដើម្បីកុំឱ្យមានការយល់ច្រឡំថា រាជរដ្ឋាភិបាលកាត់បន្ថយចំណាយលើវិស័យអប់រំ និងវិស័យសុខាភិបាល យកទៅបង្កើននៅវិស័យការពារជាតិ បន្ទាប់ពីមានការចេញផ្សាយ នូវសារាចរ ស្តីពីការរៀបចំផែនការយុទ្ធសាស្រ្តថវិកាឆ្នាំ២០២៧-២០២៩ និងការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២៧ ធ្វើឱ្យសារព័ត៌មានមួយចំនួន ដកស្រង់ដោយយល់ច្រឡំ។   សម្តេចបញ្ជាក់ថា វិស័យអប់រំ និងសុខាភិបាល នៅតែជាវិស័យចាំបាច់ បើទោះបីប្រទេសជាតិ ជួបបញ្ហាសង្គ្រាមជាមួយប្រទេសជិតខាងក៏ដោយ។ សម្តេចសង្កត់ធ្ងន់ថា សម្រាប់វិស័យការពារជាតិ រាជរដ្ឋាភិបាលកម្ពុជា មានថវិកាគ្រប់គ្រាន់ដើម្បីបង្កើន…