រាជរដ្ឋាភិបាលសម្រេចពន្យារពេលអនុវត្តពន្ធលើចំណេញមូលធន ផ្នែកអចលនទ្រព្យ រយៈពេល១ឆ្នាំទៀត

ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្តីជូនដំណឹងថ្មីមួយ ស្តីពីការពន្យារកាលបរិច្ឆេទដាក់ឱ្យអនុវត្តពន្ធលើចំណេញមូលធន ផ្នែកអចលនទ្រព្យ រហូតដល់ថ្ងៃទី១ ខែមករា ឆ្នាំ២០២៧។ នេះបើតាមសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៦។   ក្នុងសេចក្ដីជូនដំណឹងបានបញ្ជាក់ថា «អនុលោមតាមចំណារឯកភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ លើលិខិតលេខ១២៧៩២ សហវ ចុះថ្ងៃទី២៤…

ក្លិបអ្នកកាសែតកម្ពុជា បន្តចែកអាវក្រោះ និងមួកសុវត្ថិភាពជាលើកទី២ ដល់អ្នកសារព័ត៌មាន រួមចំណែកជំរុញការផ្សព្វផ្សាយព័ត៌មានពិតជុំវិញការវាយប្រហាររបស់យោធាថៃមកលើកម្ពុជា នៅតាមតំបន់ព្រំដែន

ភ្នំពេញ)៖ ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ បានចែកអាវក្រោះ និងមួកសុវត្ថិភាពជាលើកទី២ ដល់អ្នកសារព័ត៌មានចំនួន ២១រូប មកពី ២០ស្ថាប័ន ដើម្បីលើកទឹកចិត្ត និងគាំទ្រការធ្វើសេចក្តីរាយការណ៍ បទយកការណ៍ និងផ្សព្វផ្សាយព័ត៌មានពិតជាច្រើនទាក់ទងនឹងការវាយប្រហាររបស់យោធាថៃមកលើកម្ពុជា នៅតាមតំបន់ព្រំដែន។   គិតសរុបទាំងពីរលើក ក្លិបអ្នកកាសែតកម្ពុជា បានចែកអាវក្រោះ និងមួកសុវត្ថិភាព ដល់អ្នកសារព័ត៌មានចំនួនជិត១០០ឈុត ដើម្បីជួយការពារសុវត្ថិភាព ដល់អ្នកសារព័ត៌មានដែលកំពុងបំពេញការងារព័ត៌មាន នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងទីកន្លែងងាយរងគ្រោះដទៃទៀតក្នុងតំបន់រងការវាយប្រហារពីទាហានថៃ។ អាវក្រោះ និងមួកសុវត្ថិភាពដែលមានស្លាកសញ្ញាអ្នកសារព័ត៌មាន ឬ…

យោធាថៃ បន្តរាយបន្លាលួស, ដាក់ឃាំងកុងតឺន័រ និងដោតទង់ជាតិនៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ក្រោយបទឈប់បាញ់ថ្ងៃ២៧ធ្នូ

បន្ទាយមានជ័យ)៖ យោធាថៃ នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៦នេះ បានបន្តរាយបន្លាលួស, ដាក់ឃាំងកុងតឺន័រ និងដោតទង់ជាតិនៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ក្រោយបទឈប់បាញ់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។

ក្រសួងការពារជាតិ ក្រើនរំលឹកជាថ្មីហាមប្រើប្រាស់អាកាសយានគ្មានមនុស្សបើក (ដ្រូន) គ្រប់ប្រភេទ ជាពិសេសតាមបណ្តាខេត្តជាប់ព្រំដែន

ភ្នំពេញ)៖ ក្រសួងការពារជាតិ នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២៦នេះ បានក្រើនរំលឹកជាថ្មី នូវសេចក្តីណែនាំ ស្តីពីការហាមឃាត់ដាច់ខាតលើការប្រើប្រាស់អាកាសយានគ្មានមនុស្សបើក (ដ្រូន) គ្រប់ប្រភេទនៅទូទាំងប្រទេសកម្ពុជា ជាពិសេសតាមបណ្តាខេត្តជាប់ព្រំដែន ដើម្បីធានាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈជូនបងប្អូនប្រជាពលរដ្ឋ និងយោធិននៃកងយោធពលខេមរភូមិន្ទ។   ក្រសួងការពារជាតិ បានបញ្ជាក់ឱ្យដឹងថា ដើម្បីធានាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈជូនបងប្អូនប្រជាពលរដ្ឋ និងយោធិននៃកងយោធពលខេមរភូមិន្ទក្នុងកាលៈទេសៈដ៏លំបាកនេះ ក្រសួងការពារជាតិ សូមធ្វើការណែនាំដូចខាងក្រោម ៖   ១៖ ហាមដាច់ខាតការប្រើប្រាស់អាកាសយានគ្មានមនុស្សបើក…

បណ្ឌិត្យសភានគរបាលកម្ពុជា ចេញសេចក្តីជូនដំណឹង ស្តីពីការបើកវគ្គបណ្តុះបណ្តាលមន្ត្រីនគរបាលយុត្តិធម៌

ដីឥដ្ឋ)៖ បណ្ឌិត្យសភានគរបាលកម្ពុជា បានសេចក្តីជូនដំណឹងដល់មន្ត្រីនគរបាលជាតិ ដែលមិនទាន់ បានឆ្លងកាត់វគ្គបណ្តុះបណ្តាលមន្ត្រីនគរបាលយុត្តិធម៌ អំពីការបើក វគ្គ បណ្តុះបណ្តាលមន្ត្រីនគរបាលយុត្តិធម៏ លើកទី២។   ក-កាលបរិច្ឆេទទទួលពាក្យ: ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ខ-កាលបរិច្ឆេទចូលរៀន: ចាប់ពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៦ គ-ថ្ងៃសិក្សា: សិក្សា៣ថ្ងៃក្នុង១សប្តាហ៍ (សុក្រ-សៅរ៍-អាទិត្យ) សម្រាប់ថ្ងៃចន្ទដល់ ថៃ្ងព្រហស្បតិ៍ សិក្ខាកាមត្រូវបំពេញ ការងារនៅអង្គភាពសាមី (អង្គភាព របស់សាមីខ្លួន) ជាធម្មតា ឃ-មុខសញ្ញាវគ្គបណ្តុះបណ្តាល: វគ្គបណ្តុះបណ្តាលបំពេញបន្ថែម   ង-លក្ខខណ្ឌដើម្បីទទួលបានការបណ្តុះបណ្ដាល៖…

ក្រសួងការបរទេសកម្ពុជា បង្ហាញទីតាំងដែលយោធាថៃ វាយសំរុកចូលទន្ទ្រាន កាន់កាប់ និងឈរជើងគ្រប់គ្រងដីកម្ពុជាក្នុងខេត្តចំនួន៤ ដោយខុសច្បាប់

រាជរដ្ឋាភិបាលកម្ពុជាសូមសង្កត់ធ្ងន់ថា ការបន្តឈរជើង និងកាន់កាប់ជាក់ស្តែងដោយកងកម្លាំងយោធាថៃលើទឹកដីកម្ពុជា ដែលនៅតំបន់ខ្លះគឺហួសពីខ្សែបន្ទាត់ព្រំដែនតាមជំហថៃទៅទៀត គឺជាការបន្តកាន់កាប់ដោយខុសច្បាប់ និងគ្មានមូលដ្ឋានទាល់តែសោះក្រោមច្បាប់អន្តរជាតិ។ ការកាន់កាប់ និងបន្តកាន់កាប់ តាមរយៈការគំរាមកំហែង និងការប្រើប្រាស់កម្លាំងនេះ គឺផ្ទុយទៅនឹងគោលការណ៍ជាមូលដ្ឋាន និងមិនអាចបដិសេធបាននៃច្បាប់អន្តរជាតិ ដែលហាមឃាត់ការកាន់កាប់យកទឹកដីដោយប្រើប្រាស់កម្លាំង។ ការកាន់កាប់ទឹកដី ដែលទទួលបានពីការគំរាមកំហែង និងប្រើប្រាស់កម្លាំង គឺផ្ទុយទៅនឹងគោលការណ៍ជាមូលដ្ឋាន និងដាច់ខាតនៃច្បាប់អន្តរជាតិ ដែលហាមឃាត់នូវការដណ្តើមយកទឹកដីដោយប្រើប្រាស់កម្លាំង។ ការគ្រប់គ្រងទឹកដី សកម្មភាពរដ្ឋបាល ឬការអនុវត្តសិទ្ធិអំណាចដែលកើតចេញពីទង្វើបែបនេះ គឺគ្មានតម្លៃតាមផ្លូវច្បាប់ និងមិនអាចបង្កើតសិទ្ធិស្របច្បាប់ណាមួយបានឡើយ៕

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបុណ្យសព និងគោរពវិញ្ញាណក្ខន្ធរបស់វីរកងទ័ពពលី កំពង់ស្ពឺ)៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៦ បានអញ្ជើញរួមពិធីបុណ្យសព និងគោរពវិញ្ញាណក្ខន្ធរបស់វីរកងទ័ពពលី ។ នេះគឺជាការសោកស្តាយជាទីបំផុតមួយ សម្រាប់ប្រទេសជាតិ និងក្រុមគ្រួសារចំពោះការបាត់បង់ដ៏ធំធេងនូវវីរកងទ័ព ជាធនធានមនុស្ស ជាស្វាមី ជាឪពុក និងជាបង ជាប្អូន ដែលបានពលីអាយុជីវិតក្នុងបុព្វហេតុការពារជាតិមាតុភូមិ ។ ដោយទឹកចិត្តសោកសៅជាពន់ពេក លោកជំទាវបណ្ឌិត បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធវីរកងទ័ពដោយផ្ទាល់ នៅគេហដ្ឋានរបស់សព ដែលកំពុងធ្វើបុណ្យតាមប្រពៃណី នៅក្នុងទឹកដីខេត្តកំពង់ស្ពឺ។ ក្នុងវេលាដ៏ក្រៀមក្រំនេះដែរ លោកជំទាវបណ្ឌិត ថែមទាំងបានពាំនាំប្រសាសន៍ចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុតពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមទាំងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជូនដល់ក្រុមគ្រួសារនៃសពផងដែរ ។ ទន្ទឹមនឹងនេះ លោកជំទាវបណ្ឌិត ក៏បាននាំយកមកជាមួយនូវអំណោយដ៏ថ្លៃថ្លាបំផុតរបស់ សម្តេចធិបតី និងលោកជំទាវបណ្ឌិត ជូនដល់ក្រុមគ្រួសារនៃសព ដើម្បីជួយសម្រួលដល់ការរស់នៅប្រចាំថ្ងៃ៕

កំពង់ស្ពឺ)៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៦ បានអញ្ជើញរួមពិធីបុណ្យសព និងគោរពវិញ្ញាណក្ខន្ធរបស់វីរកងទ័ពពលី ។   នេះគឺជាការសោកស្តាយជាទីបំផុតមួយ សម្រាប់ប្រទេសជាតិ និងក្រុមគ្រួសារចំពោះការបាត់បង់ដ៏ធំធេងនូវវីរកងទ័ព ជាធនធានមនុស្ស ជាស្វាមី ជាឪពុក និងជាបង ជាប្អូន ដែលបានពលីអាយុជីវិតក្នុងបុព្វហេតុការពារជាតិមាតុភូមិ ។   ដោយទឹកចិត្តសោកសៅជាពន់ពេក លោកជំទាវបណ្ឌិត បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធវីរកងទ័ពដោយផ្ទាល់ នៅគេហដ្ឋានរបស់សព ដែលកំពុងធ្វើបុណ្យតាមប្រពៃណី នៅក្នុងទឹកដីខេត្តកំពង់ស្ពឺ។  …

ព្រះកុរណាព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី សព្វព្រះរាជហឬទ័យប្រោសព្រះរាជទានវីរកងទ័ពទាំង១៨រូប ដែលបាននិវត្តន៍មកកាន់មាតុប្រទេសវិញ ប្រកបដោយសុខសុវត្ថិភាពខ្ពស់ ក្រោយពីស្ថិតក្នុងការឃុំគ្រងរបស់ភាគីថៃអស់រយៈពេល ១៥៥ថ្ងៃ ចូលក្រាបថ្វាយបង្គំគាល់

ភ្នំពេញ)៖ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឬទ័យប្រោសព្រះរាជទានឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត មេបញ្ជាការរងកងទ័ពជើងគោក ដឹកនាំវីរកងទ័ពទាំង១៨រូប ដែលបាននិវត្តន៍មកកាន់មាតុប្រទេសវិញ ប្រកបដោយសុខសុវត្ថិភាពខ្ពស់ ក្រោយពីស្ថិតក្នុងការឃុំគ្រងរបស់ភាគីថៃអស់រយៈពេល ១៥៥ថ្ងៃ ចូលក្រាបថ្វាយបង្គំគាល់ នៅព្រះបរមរាជវាំង វេលាព្រឹក ថ្ងៃទី០១ ខែមករា ឆ្នាំ២០២៦។   សម្តេចរាជបុត្រី…

សម្តេចតេជោ ហ៊ុន សែន ជួបសំណេះសំណាលជាមួយវីរៈកងទ័ពកម្ពុជាទាំង១៨រូប

ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១ ខែមករា ឆ្នាំ២០២៦នេះ សម្តេចតេជោហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានទទួលជួបសំណេះសំណាល ជាមួយវីរៈកងទ័ពកម្ពុជាទាំង១៨រូប ដែលបានធ្វើមាតុភូមិនិវត្តន៍មកកម្ពុជាវិញ ដោយសុខសុវត្ថិភាព នៅវិមាន៧មករា រាជធានីភ្នំពេញ។   សូមបញ្ជាក់ថា វីរៈកងទ័ពកម្ពុជា បានត្រឡប់មកថល់កម្ពុជាវិញនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ បន្ទាប់ពីកងទ័ពថៃប្រើល្បិចដ៏អាក្រក់ចាប់ខ្លួន និងឃុំទុករយៈពេល១៥៥ថ្ងៃ៕

កម្ពុជាប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវគោលនយោបាយចិនមួយ និងទទួលស្គាល់ថា ចិនគឺជារដ្ឋាភិបាលស្របច្បាប់តែមួយគត់តំណាងឱ្យប្រទេសចិនទាំងមូល ហើយតៃវ៉ាន់គឺជាផ្នែកមួយដែលមិនអាចកាត់ផ្តាច់បាននៃទឹកដីចិន

ភ្នំពេញ)៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ បានបញ្ជាក់ជំហរទទួលស្គាល់រដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន គឺជារដ្ឋាភិបាលស្របច្បាប់តែមួយគត់។   តាមរយៈសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ស្តីពីការវិវត្តនាពេលបច្ចុប្បន្នពាក់ព័ន្ធនឹងបញ្ហាតៃវ៉ាន់ បានគូសបញ្ជាក់ដូចខាងក្រោម៖   ១៖ ឆ្លើយតបទៅនឹងសំណួររបស់ប្រព័ន្ធឃោសនាទាក់ទងនឹងទស្សនៈរបស់កម្ពុជា ស្តីពីការវិវត្តនាពេលថ្មីៗ ជុំវិញបញ្ហាតៃវ៉ាន់ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សូមបញ្ជាក់សាជាថ្មីថា កម្ពុជាគាំទ្រយ៉ាងពេញទំហឹងចំពោះកិច្ចប្រឹងប្រែងនានា ក្នុងការរក្សាសន្តិភាព ស្ថិរភាព និងភាពសុខដុមរមនាក្នុង តំបន់ ព្រមទាំងប្រកាន់ខ្ជាប់គោលការណ៍…