លោក រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងឱកាសរំឭកខួបទី៤៧ នៃទិវាជ័យជម្នះ ៧មករា !

ភ្នំពេញ)៖ នាព្រឹក ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៦ លោក រ័ត្ន ស្រ៊ាង អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយមូលដ្ឋានខណ្ឌដង្កោ និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយសង្កាត់ព្រែកកំពឹស បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងឱកាសរំឭកខួបទី៤៧ នៃទិវាជ័យជម្នះ ៧មករា ដែលបានរៀបចំឡើងនៅបរិវេណទីស្នាក់ការ គណៈកម្មាធិការគណបក្សសង្កាត់ព្រែកកំពឹស និងបានអញ្ជើញចូលរួមក្នុងឱកាសនោះរួមមាន លោក អ៊ុយ សុន អនុប្រធានក្រុមការងារ លោក…

ក្រសួងការងារ បន្តផ្សព្វផ្សាយឱកាសការងារនៅសល់ជិត ៩ម៉ឺនកន្លែង សម្រាប់ផ្ដល់ជូនអតីតពលករត្រឡប់មកពី ប្រទេសថៃ

  ភ្នំពេញ)៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបន្តផ្សព្វផ្សាយឱកាសការងារដែលនៅសល់ជិត ៩ម៉ឺនកន្លែង សម្រាប់ផ្ដល់ជូនបងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកដែលកំពុងស្វែងរកការងារធ្វើ។   ក្រសួងការងារ បានឱ្យដឹងនៅយប់ថ្ងៃទី២៣ ខែមករាថា ឱកាសការងារចំនួន ៨៩ ៥៣៩កន្លែង នៅតាមរាជធានី-ខេត្ត កំពុងរង់ចាំបងប្អូនប្រជាពលរដ្ឋដែលកំពុងស្វែងរកការងារធ្វើ ជាពិសេសបងប្អូនអតីតពលករ ដែលវិលត្រឡប់មកដល់ប្រទេសកម្ពុជាវិញ។   ឱកាសការងារទាំងនោះ ស្ថិតក្នុងវិស័យកសិកម្ម, ឧស្សាហកម្ម និងវិស័យសេវាកម្ម ហើយរាជធានី-ខេត្ត ដែលមានឱកាសការងារច្រើនជាងគេរួមមាន៖ រាជធានីភ្នំពេញមានចំនួន ២៦ ៤៥៣កន្លែង, ខេត្តកំពង់ស្ពឺមានចំនួន…

សាធារណរដ្ឋកូរ៉េ បន្តលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ទំាងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ

សមត្ថភាព ក្នុងការប្រយុទ្ធប្រឆាំងនឹងបទល្មើសឆ្លងដែន និងការឆបោកតាមអនឡាន។ ជាមួយគ្នានេះ លោកឯកអគ្គរដ្ឋទូត បានស្នើសម្តេចប្រធានរដ្ឋសភា ក៏ដូចជារដ្ឋសភាកម្ពុជាគំាទ្របេក្ខជនពីសភាសាធារណរដ្ឋកូរ៉េជាអគ្គលេខាធិការអាណត្តិថ្មី របស់សហភាពអន្តរសភា (IPU)។   ក្នុងឱកាសនេះដែរ លោកឯកអគ្គរដ្ឋទូត ក៏បានសម្តែងនូវសមានចិត្តជ្រាលជ្រៅជាមួយប្រជាពលរដ្ឋកម្ពុជា ដែលទទួលរងផលប៉ះពាល់ពី ជម្លោះព្រំដែនកម្ពុជា-ថៃ ដែលបានបណ្តាលឱ្យមានពលរដ្ឋស្លាប់បាត់បង់អាយុជីវិត ខូចខាតទ្រព្យសម្បត្តិ និងត្រូវរត់ភៀសសឹកចេញពីលំនៅដ្ឋាន មិនអាចប្រកបរបរចិញ្ចឹមជីវិត ក្មេងៗមិនបានទៅសាលារៀនជាដើម។ លោកឯកអគ្គរដ្ឋទូតបានគូសបញ្ជាក់បន្ថែមថា សាធារណរដ្ឋកូរ៉េ កំពុងរៀបចំផ្តល់នូវជំនួយជាទឹកប្រាក់ ៥០ម៉ឺនដុល្លារ តាមរយៈអង្គការ UNICEF នៅកម្ពុជា ដើម្បីចូលរួមដោះស្រាយផលវិបាកទាំងឡាយនោះ។   ជាថ្មីម្ដងទៀត…

ធនាគារជាតិនៃកម្ពុជា នឹងចាប់ផ្តើមដេញថ្លៃលក់មូលបត្ររដ្ឋ នៅសប្តាហ៍ក្រោយ

ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦នេះ បានប្រកាសថា ខ្លួននឹងដេញថ្លៃលក់មូលបត្ររដ្ឋលើកទី៤១ នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ សម្រាប់គ្រឹះស្ថានធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុមិនមែនធនាគារ ដែលមានបំណងវិនិយោគលើមូលបត្ររដ្ឋ។   ការដេញថ្លៃនេះ នឹងធ្វើឡើងតាមរយៈប្រព័ន្ធ NBCP, ចាប់ពីម៉ោង ៨:០០ព្រឹក – ២:៣០រសៀល ក្នុងតម្លៃមិនកំណត់ ដោយមួយឯកតាស្មើនឹង១លានរៀល៕

ក្រសួងមហាផ្ទៃ៖ គិតត្រឹមព្រឹកថ្ងៃទី២២ ខែមករានេះ ពលរដ្ឋភៀសសឹកជិត ៥៣ម៉ឺននាក់ បានវិលត្រឡប់ទៅលំនៅឋានវិញ ខណៈជាង ១២ម៉ឺននាក់បន្តស្នាក់នៅជំរំ

ភ្នំពេញ)៖ ក្រសួងមហាផ្ទៃ បានបញ្ជាក់ឲ្យដឹងថា គិតមកត្រឹមព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦នេះ មានពលរដ្ឋភៀសសឹក ៣,៤២៩នាក់បន្ថែមទៀត បានបន្តវិលត្រឡប់ទៅលំនៅឋានវិញ។ ក្នុងចំណោមពលរដ្ឋភៀសសឹកសរុបជាង ៦សែន ៤ម៉ឺននាក់ មានប្រមាណជិត៥សែន៣ម៉ឺននាក់ ឬស្មើនឹង ៨១% បានវិលត្រឡប់ទៅលំនៅឋានវិញ។   បន្ថែមពីនោះទៀត ក្រសួងមហាផ្ទៃបានឲ្យដឹងថា ពលរដ្ឋភៀសសឹកបន្តស្នាក់នៅជំរំមានចំនួន ១២១,៦៤៤នាក់ ក្នុងនោះស្រី្តមាន ៦៣,៨១០នាក់ និងកុមារ ៣៩,៨៤៥នាក់៕

កម្ពុជា និង ILO ឯកភាពគ្នាលើសកម្មភាពអាទិភាពដែលត្រូវបន្តធ្វើ ដើម្បីផ្តល់ការងារសមរម្យ

ភ្នំពេញ)៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីក្នុងពិធីបើក “សិក្ខាសាលាត្រីភាគីថ្នាក់ជាតិ ស្ដីពីការរៀបចំ និងផ្តល់សុពលភាពលើផែនការការងាររយៈពេលពីរឆ្នាំ ២០២៦-២០២៧” នារសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ នៅសណ្ឋាគារកាំបូឌីយ៉ាណា។   សិក្ខាសាលានេះ គឺជាផ្នែកមួយនៃការបន្តអនុវត្តកម្មវិធីការងារសមរម្យប្រចាំប្រទេសកម្ពុជា (DWCP) ឆ្នាំ២០២៤-២០២៨ ដែលមានការចូលរួមពីតំណាងរាជរដ្ឋាភិបាល អង្គការអន្តរជាតិខាងការងារ (ILO) សមាគមនិយោជក និងសហជីព សរុបប្រមាណ ១០០រូប។   គោលបំណងចម្បងនៃសិក្ខាសាលានេះ គឺដើម្បីពិនិត្យ…

សម្តេចតេជោ ហ៊ុន សែន សម្រេចផ្តល់អាហារូបករណ៍ជូននិស្សិត ដែលធ្លាប់សិក្សាក្រោមអាហារូបករណ៍ «ចេន ហ្ស៊ី» រហូតចប់ថ្នាក់បរិញ្ញាបត្រ, អាហារូបករណ៍សម្រាប់តែថ្លៃសាលាប៉ុណ្ណោះ

  ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានសម្រេចផ្តល់អាហារូបករណ៍ជូននិស្សិតចំនួន ៤១៨រូប ដែលធ្លាប់សិក្សាក្រោមអាហារូបករណ៍ «ចេន ហ្ស៊ី» ឱ្យបន្តការសិក្សានៅតាមសាកលវិទ្យាល័យនានារហូតដល់ចប់ថ្នាក់បរិញ្ញាបត្រ។ អាហារូបករណ៍នេះ គឺសម្រាប់តែថ្លៃសាលាប៉ុណ្ណោះ ដោយឡែកប្រាក់ឧបត្ថម្ភប្រចាំខែមិនមាននោះឡើយ។   ការសម្រេចរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើង បន្ទាប់ពីអ្នកគ្រប់គ្រងអាហារូបករណ៍ «ចេន ហ្ស៊ី» បានជូនដំណឹងពីការបញ្ចប់អាហារូបករណ៍ទៅដល់និស្សិតដែលកំពុងសិក្សាក្រោមអាហារូបករណ៍នេះ។   យោងតាមរបាយការណ៍របស់ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា និស្សិតដែលកំពុងសិក្សាតាមសាកលវិទ្យាល័យនានាក្រោមអាហារូបករណ៍…

សម្ដេចម៉ែ ផ្ញើសារលិខិតជូនពរ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក្នុងឱកាសខួបចម្រើនជន្មាយុ

ភ្នំពេញ)៖ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតា នរោត្តម មុនិនាថ សីហនុ នៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារលិខិតជូនពរ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា និងជាអគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសខួបចម្រើនជន្មាយុ នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦។   ក្នុងសារលិខិតជូនពរ របស់សម្ដេចម៉ែ បានសរសេរថា «នៅក្នុងឱកាសដ៏នក្ខត្តឫក្សប្រសើរថ្លៃថ្លា នៃខួបចម្រើនជន្មាយុរបស់ លោកជំទាវបណ្ឌិត នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ ខាងមុខនេះ ខ្ញុំមានហឫទ័យសោមនស្សរីករាយ សូមប្រសិទ្ធពរជ័យ…

ព្រះមហាក្សត្រ ផ្ញើសារលិខិតជូនពរ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក្នុងឱកាសខួបចម្រើនជន្មាយុ

(ភ្នំពេញ)៖ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារលិខិតជូនពរ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា និងជាអគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសខួបចម្រើនជន្មាយុ នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦។   ក្នុងសារលិខិតរបស់ព្រះមហាក្សត្រ បានសរសេរថា «ក្នុងឱកាសជំនក្ខត្តឫក្ស នៃខួបចម្រើនជន្មាយុរបស់ លោកជំទាវបណ្ឌិត នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ ខាងមុខនេះ ខ្ញុំមានហឫទ័យសោមនស្សរីករាយ សូមអបអរសាទរ និងប្រសិទ្ធពរជ័យ…

ក្រសួងការបរទេស៖ កម្ពុជាតវ៉ាប្រឆាំងចំពោះសកម្មភាពរបស់កងកម្លាំងប្រដាប់អាវុធថៃក្នុងតំបន់ដែលបានកាន់កាប់

(ភ្នំពេញ)៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានតវ៉ាផ្លូវការជាថ្មីម្ដងទៀតប្រឆាំងចំពោះសកម្មភាពរបស់កងកម្លាំងប្រដាប់អាវុធថៃ ដែលផ្ទុយទៅនឹងវិធានការកាត់បន្ថយភាពតានតឹង ដែលមានចែងក្នុងចំណុចទី១ នៃសេចក្តីប្រកាសរួម នៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែន ទូទៅ (GBC) ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។   បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស សកម្មភាពទាំងនេះ បានប៉ះពាល់ធ្ងន់ធ្ងរដល់អធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា បង្កឡើងនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦ រួមមានដូចជា៖   *១. ការតម្កល់រូបសំណាកព្រះពុទ្ធបដិមា នៅលើទីតាំងរូបសំណាកបដិមាព្រះវិស្ណុ ដែលត្រូវបានបំផ្លាញដោយមន្ត្រីយោធាថៃ នៅតំបន់អានសេះ ខេត្តព្រះវិហារ។…