អង្គការសហប្រជាជាតិ, សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ប្រាប់អំពីការវិវត្តថ្មីៗនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ និងបញ្ជាក់អំពីការប្តេជ្ញាចិត្ត ដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ

(ហាណូយ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នារសៀលថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ អនុញ្ញាតឱ្យលោកស្រី Izumi Nakamitsu អគ្គលេខាធិការរងអង្គការសហប្រជាជាតិ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមវេទិកាអនាគតអាស៊ាន លើកទី៣ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម នៅថ្ងៃទី៨-៩ ខែមិថុនា ឆ្នាំ២០២៦។ ក្នុងឱកាសនៃជំនួបនេះ លោកស្រីអគ្គលេខាធិការរងអង្គការសហប្រជាជាតិ បានសម្តែងនូវការកោតសរសើរ ចំពោះជំនាញរបស់កម្ពុជា ក្នុងការបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ដែលបានបន្សល់ទុកពីសង្គ្រាម។លោកស្រីបានបន្ថែមទៀតថា ការងារបោសសម្អាតមីននិងយុទ្ធភណ្ឌមិនទាន់ផ្ទុះ គឺជាកិច្ចការដែលទាមទារការចំណាយពេលវេលា…

សម្តេចតេជោ ហ៊ុន សែន បង្ហើបថា ទោះបីថ្ងៃមុខ ទាមទារដីពីថៃបានវិញក៏ដោយ ក៏ផ្ទះនៅមជ្ឈមណ្ឌលជនភៀសសឹក នឹងតែប្រគល់ជូនជាកម្មសិទ្ធិបងប្អូនភៀសសឹកមួយជីវិត

(បន្ទាយមានជ័យ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានបង្ហើបថា ផ្ទះសម្បែងនៅមជ្ឈមណ្ឌលជនភៀសសឹក បើទោះបីទៅថ្ងៃមុខ ដីខ្មែរត្រូវបានទាមទារពីថៃវិញក៏ដោយ ក៏ផ្ទះនិងដីនៅមជ្ឈមណ្ឌលជនភៀសសឹកនេះ នឹងក្លាយទៅជាកម្មសិទ្ធិរបស់បងប្អូនជនភៀសសឹកមួយជីវិត។ ការបង្ហើបបែបនេះរបស់ សម្ដេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅក្នុងពិធីសំណេះសំណាល និងចែកអំណោយជូន ជនភៀសសឹក ៣ ៣១៨នាក់ កំពុងស្នាក់នៅមជ្ឈមណ្ឌលជនភៀសសឹកនៅភូមិ-ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦នេះ។ សម្ដេចតេជោ…

សម្ដេចតេជោ ហ៊ុន សែន មិនទុកឱ្យក្រុមប្រឆាំងវាយសម្តេចពីក្រោយ ក្នុងគ្រាទប់ទល់សត្រូវនៅទល់ដែននោះឡើយ និងផ្តាំទៅមនុស្សចំនួនបើមិនបានជួយជាតិ កុំធ្វើជាមនុស្សក្បត់ជាតិ 

(បន្ទាយមានជ័យ)៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានផ្តាំទៅមនុស្សចំនួន បើមិនបានធ្វើអ្វីជួយដល់ជាតិ សូមកុំធ្វើជាមនុស្សក្បត់ជាតិ ដោយរំខានការប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាជាមួយសត្រូវនោះឡើយ។   ការផ្តាំបែបនេះរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅព្រឹកថ្ងៃអង្គារ ទី៩ ខែមិថុនា ឆ្នាំ២០២៦នេះ ក្នុងឱកាសសម្តេចតេជោ ហ៊ុន សែន បានអញ្ជើញសំណេះសំណាល និងចែកអំណោយជូន ជនភៀសសឹក ៣ ៣១៨នាក់ ដែលកំពុងស្នាក់នៅមជ្ឈមណ្ឌលជនភៀសសឹកនៅភូមិ-ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។  …

សម្តេចតេជោ ហ៊ុន សែន ចោទសួរពលរដ្ឋភៀសសឹកថា រឿងព្រំដែនកម្ពុជា-ថៃ ដោះស្រាយ ដោយសន្តិវិធី ឬប្រើកម្លាំង? ពលរដ្ឋឆ្លើយព្រមគ្នាថា ជ្រើសយកការដោះស្រាយដោយសន្តិវិធី មិនចង់ឃើញសង្គ្រាមទៀតឡើយ

(បន្ទាយមានជ័យ)៖ ថ្លែងនាឱកាសអញ្ជើញសំណេះសំណាល និងចែកអំណោយជូនជនភៀសសឹកចំនួន ៣ ៣១៨នាក់ កំពុងស្នាក់នៅមជ្ឈមណ្ឌលជនភៀសសឹកនៅភូមិ-ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា មកដល់ពេលនេះដំណោះស្រាយបញ្ហាព្រំដែនរវាងកម្ពុជា និងថៃ គឺមានតែពីរប៉ុណ្ណោះ គឺការដោះស្រាយដោយសន្តិវិធី និងការប្រើកម្លាំងដើម្បីដណ្តើមមកវិញ។   ជាមួយនឹងដំណោះស្រាយបញ្ហាព្រំដែនរវាងកម្ពុជា- ថៃ សម្តេចតេជោ ហ៊ុន សែន បានថ្លែងដូចនេះថា «ឥលូវជម្រើសមានតែពីរទេ ខ្ញុំសុំឱ្យបងប្អូននៅទីនេះក្តី នៅទូទាំងប្រទេសក្តី និងបងប្អូននៅក្រៅប្រទេសក្តី សិក្សាឱ្យបានច្បាស់…

សម្ដេចតេជោ ហ៊ុន សែន៖ សំណេរខ្ញុំលើកឡើងថា «មិនគួរឱ្យរបួសកូនដៃមួយ ទុកឱ្យរាងកាយទាំងមូលត្រូវពិការនោះទេ», ប្រយោគនេះមិនមែនជាការចាត់ទុកបញ្ហាដី ដែលថៃកាន់កាប់ដោយខុសច្បាប់ ជាបញ្ហាប៉ិនកូនដៃ ដូចក្រុមប្រឆាំងបកស្រាយឡើយ!

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីកម្ពុជា បានថ្លែងបកស្រាយចំពោះសំណររបស់សម្ដេច ដែលបានលើកឡើង កាលអំឡុងពេលបុណ្យចូលឆ្នាំប្រពៃណីខ្មែរថា «មិនគួរឱ្យរបួសកូនដៃមួយ ទុកឱ្យរាងកាយទាំងមូលត្រូវពិការនោះទេ» ដែលប្រយោគនេះ មិនមែនចាត់ទុកបញ្ហាដី ដែលថៃកាន់កាប់ដោយខុសច្បាប់ ជាបញ្ហាប៉ិនកូនដៃ ដូចក្រុមប្រឆាំងបកស្រាយនោះទេ។ សម្ដេចតេជោ ហ៊ុន សែន បានបន្ថែមថា ក្នុងប្រយោគនេះអ្វីដែលចង់សម្តៅទៅ ដល់គឺមិនចង់ឱ្យបញ្ហានៅទល់ដែននេះ ក្លាយទៅជាបញ្ហាប៉ះពាល់ ដល់សង្គម និងសេដ្ឋកិច្ចទាំងមូលនោះទេ។ ការលើកឡើងរបស់សម្ដេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងឱកាសសម្តេចតេជោ អញ្ជើញសំណេះសំណាល និងចែកអំណោយជូនពលរដ្ឋភៀសសឹកចំនួន៣…

សម្ដេចតេជោ ហ៊ុន សែន ទទួលស្គាល់ថា សម្តេចមានកំហុស ដែលកាលធ្វើជានាយករដ្ឋមន្ដ្រី មិនបានពង្រឹងវិស័យការពារជាតិ ព្រោះចង់សន្សំថវិកាសម្រាប់ការអភិវឌ្ឍប្រទេស 

(បន្ទាយមានជ័យ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃកម្ពុជា បានបង្ហាញការសោកស្ដាយចំពោះកំហុសរបស់សម្ដេចកាលពីនៅក្នុងតំណែងជានាយករដ្ឋមន្ដ្រី ដោយមិនបានផ្ដោតខ្លាំងក្នុងការពង្រឹងវិស័យការពារជាតិ ព្រោះចង់សន្សំថវិកាសម្រាប់ការអភិវឌ្ឍប្រទេសដែលធ្លាប់រង់នូវការខ្ទេចខ្ទាំដោយសារសង្គ្រាមកាលពីអតីតកាល។   ក្នុងពិធីសំណេះសំណាល និងចែកអំណោយជូន ជនភៀសសឹក ៣ ៣១៨នាក់ កំពុងស្នាក់នៅមជ្ឈមណ្ឌលជនភៀសសឹកនៅភូមិ-ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦នេះ សម្ដេចតេជោ ហ៊ុន សែន បានអះអាងថា ការកាត់បន្ថយមិនពង្រឹងវិស័យការពារជាតិ មិនមែនជាកំហុសរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលជានាយករដ្ឋមន្ត្រីនាពេលបច្ចុប្បន្ននោះឡើយ។  …

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយប្រធានរដ្ឋសភាវៀតណាម

(វៀតណាម)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅរសៀលថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦នេះ បានជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ លោក ជិន ថាញ់មិន (Tran Thanh Man) ប្រធានរដ្ឋសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ សូមជម្រាបថា តបតាមការអញ្ជើញរបស់លោក ឡេ មិញហ៉ឹង នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦…

សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់ក្រុមការងារកាកបាទក្រហមកម្ពុជា ចុះជួបសំណេះសំណាល និងនាំយកអំណោយជូនដល់ប្រជាជនភៀសសឹកចំនួន ៧៥៣គ្រួសារ ស្នាក់នៅមណ្ឌលសុវត្ថិភាព ក្នុងខេត្តឧត្តរមានជ័យ

(ឧត្ដរមានជ័យ)៖ ក្នុងស្មារតីយកចិត្តទុកដាក់ខ្ពស់លើសុខុមាលភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យលោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា និងសហការី រួមជាមួយថ្នាក់ដឹកនាំ/មន្ត្រីសាខាកាកបាទក្រហមកម្ពុជា ខេត្តឧត្តរមានជ័យ ចុះជួបសំណេះសំណាល និងនាំយកអំណោយមនុស្សធម៌ចែកជូនដល់បងប្អូនប្រជាជនភៀសសឹកចំនួន ៧៥៣គ្រួសារ ដែលកំពុងស្នាក់នៅមណ្ឌលសុវត្ថិភាព វត្តគោកមន ស្រុកបន្ទាយអំពិល, វត្តបាត់ថ្កៅ ស្រុកចុងកាល់ និងភូមិផ្ទះបៃតង ក្នុងខេត្តឧត្តរមានជ័យ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦។  …

លោក ហ៊ុន ម៉ានី អញ្ជើញសម្ពោធឲ្យប្រើប្រាស់អគារទីស្នាក់ការគណបក្សឃុំស្តុក និងប្រកាសបញ្ចូលសមាជិកគណបក្សថ្មីរបស់ គណបក្សប្រជាជនកម្ពុជានៃឃុំស្តុក ស្រុកគងពិសី

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៦ លោក ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍ គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវអគារទីស្នាក់ការគណបក្សឃុំស្តុក និងប្រកាសបញ្ចូលសមាជិកគណបក្សថ្មីរបស់គណបក្សប្រជាជនកម្ពុជានៃឃុំស្តុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។   ពិធីនេះ មានការអញ្ជើញចូលរួមពីសំណាក់ប្រធាន អនុប្រធាន គណៈកម្មាធិការគណបក្សខេត្ត ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកគងពិសី លោក លោកស្រី ប្រធាន ក្រុមការងារគណបក្សចុះមូលដ្ឋានឃុំទាំង១២ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំស្តុក និងក្រុមគ្រួសារគណបក្សប្រជាជនកម្ពុជាជាច្រើនរូប។   លោក អ៊ុំ ចាំ…

សម្តេចតេជោ ហ៊ុន សែន ផ្ញើសារជូន ប្រធានក្រុមប្រឹក្សាសហព័ន្ធ (ព្រឹទ្ធសភា) នៃសភាសហព័ន្ធរុស្ស៉ី អបអរសាទរចំពោះ ទិវាបុណ្យជាតិរុស្ស៉ី 

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធានព្រឹទ្ធសភាកម្ពុជា បានផ្ញើសារលិខិតជូន លោកស្រី Valentina Matvienko ប្រធានក្រុមប្រឹក្សាសហព័ន្ធ (ព្រឹទ្ធសភា) នៃសភាសហព័ន្ធ នៃសហព័ន្ធរុស្ស៉ី ដើម្បីអបអរចំពោះ ទិវាបុណ្យជាតិរុស្ស៉ី។   តាមរយៈសារសារលិខិតសម្តេចតេជោ ហ៊ុន សែន បានលើកឡើងដូច្នេះថា៖   «ក្នុងឱកាសដ៏មាននក្ខត្តឫក្សនៃទិវាបុណ្យជាតិរុស្ស៉ី ក្នុងនាមព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និង ក្នុងនាមរូបខ្ញុំផ្ទាល់ ខ្ញុំសូមសម្តែងនូវការអបអរសាទរយ៉ាងកក់ក្តៅបំផុតចំពោះ លោកជំទាវ ក្រុមប្រឹក្សា…