(ត្បូងឃ្មុំ)៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានថ្លែងកោតសរសើររាជរដ្ឋាភិបាលកម្ពុជា ចំពោះវិធានការដោះស្រាយបញ្ហាជនភៀសសឹក បានលឿនរហ័ស និងប្រកបដោយភាពទទួលខុសត្រូវខ្ពស់។ ក្នុងពិធីសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្តត្បូងឃ្មុំនាព្រឹកថ្ងៃអាទិត្យ ទី២៦ ខែមេសា ឆ្នាំ២០២៦នេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងពីការវិវត្តន៍នៃសភាពការតំបន់ ក៏ដូចជាសភាពការណ៍នានានៅក្នុងប្រទេសកម្ពុជាផងដែរ។ សភាពការណ៍ក្នុងប្រទេសសម្តេចប្រមុខរដ្ឋស្តីទី បានកត់សម្គាល់ពីការដោះស្រាយបញ្ហាប្រឈមទាំងឡាយរបស់រាជរដ្ឋាភិបាល លើបញ្ហាប្រេងឥន្ធនៈ និងបញ្ហារបស់ជនភៀសសឹកផងដែរ។ លើបញ្ហាប្រេងឥន្ធនៈ…
Author: bkh
សម្តេចនាយករដ្ឋមន្ត្រី៖ ចំណូលកម្មករក្នុងវិស័យកាត់ដេរទាបបំផុតចន្លោះពី ២២៩.៥ដុល្លារ ដល់ ២៤០.៥ដុល្លារក្នុង១ខែ ក្រោយដំឡើងប្រាក់ឈ្នួលបន្ថែម ២ដុល្លារ និងប្រាក់សោហ៊ុយធ្វើដំណើរបណ្ដោះអាសន្ន ២.៥០ដុល្លារ បន្ថែមជាមួយអត្ថប្រយោជន៍ ប.ស.ស និងបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ
(ភ្នំពេញ)៖ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦នេះ បានថ្លែងថា ដើម្បីសម្រាលបន្ទុកចំណាយរបស់បងប្អូនកម្មករនិយោជិត ប្រាក់ចំណូលរបស់ពួកគាត់ត្រូវបានដំឡើងជាបន្តបន្ទាប់ ដោយគិតមកដល់ពេលនេះ ប្រាក់ចំណូលជាក់ស្ដែងរបស់កម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ផលិត ស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប ទាបបំផុតនៅចន្លោះពី ២២៩.៥ដុល្លារ ដល់ ២៤០.៥ដុល្លារ ក្នុងមួយខែ ក្រោយពេលរាជរដ្ឋាភិបាលសម្រេចដំឡើងប្រាក់ឈ្នួលបន្ថែមចំនួន ២ដុល្លារ និងផ្តល់ប្រាក់សោហ៊ុយធ្វើដំណើរបណ្ដោះអាសន្នចំនួន ២.៥០ដុល្លារ។ ការថ្លែងរបស់សម្តេចបវរធិបតី…
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត កត់សម្គាល់ឃើញថា តម្រូវការរថយន្ដអគ្គិសនីកើនឡើង អំឡុងពេលប្រេងឡើងថ្លៃ
(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦នេះ បានកត់សម្គាល់ឃើញថា តម្រូវការរថយន្តអគ្គិសនី (EV) កំពុងកើនឡើង ក្នុងអំឡុងពេលតម្លៃប្រេងឥន្ធនៈឡើងថ្លៃ។ ការលើកឡើងនេះ ធ្វើឡើងក្នុងឱកាសដែលសម្ដេចអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាលជាមួយសហជីព សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសមាគមបុគ្គលិកសិក្សា ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៦។ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍យ៉ាងដូច្នេះថា «ឥឡូវក្រុមហ៊ុន EV…
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ណែនាំឱ្យឧបនាយករដ្ឋមន្ដ្រី កើត រិទ្ធ, នាយឧត្តមសេនីយ៍ ស ថេត និងនាយឧត្តមសេនីយ៍ វង្ស ពិសេន សិក្សាផ្លូវច្បាប់យកក្មេងទំនើងអុកឡុកសង្គម ទៅបម្រើឱ្យសកម្មភាពសមរភូមិមុខ ដូចជាការចាក់លេណដ្ឋានជាដើម
(ភ្នំពេញ)៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំឱ្យឧបនាយករដ្ឋមន្ដ្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌, នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ សិក្សាផ្លូវច្បាប់យកក្មេងទំនើងអុកឡុកសង្គម ទៅបម្រើឱ្យសកម្មភាពសមរភូមិមុខ ដូចជាការចាក់លេណដ្ឋានជាដើម។ ការថ្លែងបែបនេះរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងនៅក្នុងអញ្ជើញជាអធិបតីភាពពិធីសំណេះណាលជាមួយថ្នាក់ដឹកនាំសហជីព សមាគម សេដ្ឋកិច្ចក្រៅប្រព័ន្ធ នៅកោះពេជ្រ នាព្រឹកថ្ងៃទី២៦ ខែមេសា…
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ រដ្ឋាភិបាល កំពុងពិចារណា អនុវត្តច្បាប់កាតព្វកិច្ចយោធា ដោយប្រើ «រូបមន្តស្ម័គ្រចិត្ត ឬចាប់បង្ខំ» ព្រោះមិនអាចធ្វើព្រមគ្នាក្នុងពេលតែមួយទេ ដែលត្រូវចំណាយច្រើន
(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា រាជរដ្ឋាភិបាល កំពុងពិចារណា ក្នុងការអនុវត្តច្បាប់កាតព្វកិច្ចយោធាថ្មី ដោយការប្រើរូបមន្តស្ម័គ្រចិត្ត ឬចាប់បង្ខំ ខណៈដែលសេចក្តីព្រាងច្បាប់នេះ ត្រូវបានអនុវត្តដោយគណៈរដ្ឋមន្រ្តី ហើយកំពុងបញ្ជូនទៅកាន់រដ្ឋសភា។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងអំពីការអនុវត្តច្បាប់ប្រភេទនេះ នៅតាមប្រទេសមួយចំនួន ដោយប្រទេសខ្លះ នៅពេលដែលដល់អាយុ១៨ឆ្នាំ គឺត្រូវតែអនុវត្តច្បាប់កាតព្វកិច្ចយោធាជាកំហិត ខណៈដែលប្រទេសមួយចំនួន មិនអនុវត្តបែបនេះ គឺធ្វើទៅតាមតម្រូវការតែប៉ុណ្ណោះ ហើយធ្វើឡើងតាមរយៈការចាប់ឆ្នោត។ យោងតាម សេចក្តីព្រាងច្បាប់កាតព្វកិច្ចយោធា…
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីការបរទេស និងការពារជាតិរបស់ចិន
(ភ្នំពេញ)៖ ដាក់ជើងជាន់ដីកម្ពុជាភ្លាម លោក វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិន និងលោក តុង ជុន រដ្ឋមន្ត្រីការពារជាតិ បានធ្វើដំណើរឆ្ពោះទៅកាន់វិមានរាជរដ្ឋាភិបាលកម្ពុជា ដើម្បីជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។ សូមបញ្ជាក់ថា លោក វ៉ាង យី និងលោក តុង ជុន បានមកដល់កម្ពុជា នៅរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦នេះ។ វត្តមានរដ្ឋមន្ត្រីចិនទាំងពីរ គឺដើម្បីចូលរួម…
ប្រមុខការទូតកម្ពុជា-ចិន ប្តេជ្ញាចិត្តដ៏មុតមាំក្នុងការពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការផ្នែកនយោបាយ ការពារជាតិ សន្តិសុខ និងសេដ្ឋកិច្ច ព្រមទាំងបន្តពង្រឹងទំនុកចិត្តផ្នែកនយោបាយដ៏រឹងមាំ និងមិត្តភាពដែកថែប
(ភ្នំពេញ)៖ នៅក្នុងជំនួបទ្វេភាគី នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦នេះ ប្រមុខការទូតកម្ពុជា-ចិន បានប្តេជ្ញាចិត្តដ៏មុតមាំរបស់ខ្លួនក្នុងការពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការផ្នែកនយោបាយ ការពារជាតិ សន្តិសុខ និងសេដ្ឋកិច្ច ព្រមទាំងបន្តពង្រឹងទំនុកចិត្តផ្នែកនយោបាយដ៏រឹងមាំ និងមិត្តភាពដែកថែបរវាងកម្ពុជា និងចិន។ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានជួបជាមួយពិភាក្សាស៊ីជម្រៅជាមួយ លោក វ៉ាង យី រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន អំឡុងពេលប្រមុខការទូតចិនរូបនេះ មកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា បន្ទាប់ពីចូលរួមកិច្ចប្រជុំលើកទី១ នៃកិច្ចសន្ទនាយុទ្ធសាស្ត្រ «២+២»…
អង្គការ ILO សរសើរកម្ពុជាចំពោះវឌ្ឍនភាពនៃការអនុវត្តកម្មវិធី «ការងារសមរម្យ និងគម្រោងកាតាលីករសកល» របស់អង្គការសហប្រជាជាតិ
(ភ្នំពេញ)៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលជួបពិភាក្សាការងារជាមួយលោកស្រី ស៊ាវយៀន ឈាន (Xiaoyan Qian) នាយិកាអង្គការអន្តរជាតិខាងការងារ (ILO) ប្រចាំប្រទេសកម្ពុជា ឡាវ និងថៃ នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ ២០២៦ នៅទីស្តីការក្រសួង។ ជំនួបនេះផ្តោតសំខាន់លើវឌ្ឍនភាពការងារនៃកិច្ចសហប្រតិបត្តិការ និងផ្លាស់ប្តូរយោបល់លើការស្វែងរកឱកាសអនុវត្តគម្រោង និងគំនិតផ្តួចផ្តើម ក្នុងទិសដៅអភិវឌ្ឍធនធានមនុស្ស ជាពិសេសការបណ្តុះបណ្តាលជំនាញស្របតាមតម្រូវការទីផ្សារដែលកំពុងតែវិវត្ត។ ក្នុងឱកាសនោះ លោករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្រដ៏យូរអង្វែងរបស់អង្គការ ILO ដល់ភាពជាដៃគូដ៏រឹងមាំជាមួយកម្ពុជា…
រដ្ឋមន្ត្រីការពារជាតិ៖ ភាគីចិនគាំទ្រចំពោះការធ្វើទំនើបកម្មយោធារបស់កម្ពុជា
(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានឱ្យដឹងថា នៅក្នុងកិច្ចប្រជុំលើកទី១ នៃយន្តការកិច្ចសន្ទនាយុទ្ធសាស្ត្រ «២+២» រវាងរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិកម្ពុជា-ចិន ភាគីមិត្តចិនបានគាំទ្រចំពោះធ្វើទំនើបកម្មយោធាកម្ពុជា ដែលនឹងពង្រឹងខឿនការពារជាតិ ដែនទឹក ដែនគោក និងដែនអាកាស។ កិច្ចប្រជុំលើកទី១ នៃយន្តការកិច្ចសន្ទនាយុទ្ធសាស្ត្រ «២+២» រវាងរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិកម្ពុជា និងចិន បានធ្វើឡើងនារសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ នាទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ …
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីកាតព្វកិច្ចយោធា
(ភ្នំពេញ)៖ សេចក្តីព្រាងច្បាប់ស្តីពីកាតព្វកិច្ចយោធា ត្រូវបានរាជរដ្ឋាភិបាលលើកយកពិនិត្យ និងពិភាក្សាហើយក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែមេសា ឆ្នាំ២០២៦នេះ។ កិច្ចប្រជុំនេះ ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។ ក្រៅពីពិភាក្សា និងពិនិត្យលើសេចក្តីព្រាងច្បាប់ស្តីពីកាតព្វកិច្ចយោធាហើយនោះ នៅក្នុងកិច្ចប្រជុំនាព្រឹកថ្ងៃនេះ ក៏បានពិភាក្សាលើរបៀបវារៈមួយចំនួនទៀតរួមមាន៖ ១៖ សេចក្តីព្រាងក្របខ័ណ្ឌហិរញ្ញវត្ថុសាធារណៈរយៈពេលមធ្យម ឆ្នាំ២០២៧-២០២៩ ២៖ សេចក្តីព្រាងកម្មវិធីវិនិយោគសាធារណៈ ៣ឆ្នាំរំកិល ២០២៧-២០២៩ ៣៖ សេចក្តីព្រាងគោលនយោបាយជាតិស្តីពីសកម្មភាពមីន ឆ្នាំ២០២៦-២០៣៥ ៤៖ របាយការណ៍វឌ្ឍនភាពស្តីពីការអនុវត្តវិធានការអន្តរាគមន៍ជួយអតីតពលករដែលវិលត្រឡប់ពីប្រទេសថៃ៕