(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ ទុយ សិរីរតនៈ នេត្រភក្ត្រា ប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍សាខាក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦នេះ បានអញ្ជើញជួបសំណេះសំណាល និងចែកទឹកដោះគោដល់កូនៗរបស់មន្ត្រីនៃក្រសួងព័ត៌មានជិត៣០០នាក់ នាបរិវេណទីស្តីការក្រសួងព័ត៌មាន។ ការរៀបចំពិធីសំណេះសំណាល និងចែកទឹកដោះគោ ដល់កូនៗរបស់មន្ត្រីនៃក្រសួងព័ត៌មាន គឺជាលើកទី៣ហើយ នៅក្នុងអាណត្តិ របស់លោក នេត្រ ភក្ត្រា ក្នុងតំណែងជារដ្ឋមន្ត្រីក្រសួងព័ត៌មាន។ ខណៈពិធីនេះធ្វើឡើងដើម្បីអបអរសាទខួបលើកទី៧៧ ទិវាកុមារអន្តរជាតិ ១មិថុនា…
ឧបនាយករដ្ឋមន្រ្តី ស សុខា ចុះពិនិត្យមើលទីតាំងប្រព្រឹត្តបទល្មើស Online Scams ចំនួន៣ទីតាំង ដែលបង្ក្រាបបានកន្លងទៅនៅក្រុងសំពៅពូន
(កណ្ដាល)៖ អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចុះត្រួតពិនិត្យទីតាំងប្រព្រឹត្តបទល្មើស Online Scams ចំនួន៣កន្លែង ដែលកម្លាំងសមត្ថកិច្ចទើបបង្ក្រាបបានថ្មីៗស្ថិតនៅក្រុងសំពៅពូន ខេត្តកណ្តាល។ ការចុះត្រួតពិនិត្យនេះ បានធ្វើឡើងនៅថ្ងៃសៅរ៍ ទី៣០ ខែឧសភា ឆ្នាំ២០២៦ រួមជាមួយវត្តមានលោក គួច ចំរើន អភិបាលខេត្តកណ្ដាល, អភិបាលរងខេត្ត, លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្ត និងមន្រ្តីពាក់ព័ន្ធជាច្រើននាក់ផ្សេងទៀតផងដែរ។ កាលពីថ្ងៃទី…
ឧបនាយករដ្ឋមន្រ្តី ទៀ សីហា៖ កម្ពុជាបង្កើនសមត្ថភាពយោធា ដើម្បីការពារបូរណភាទឹកដី គ្មានបំណងឈ្លានពាន ឬប៉ះទង្កិចជាមួយប្រទេសជិតខាង
(កោះកុង)៖ ឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិ បានបញ្ជាក់ថា ការបង្កើនសមត្ថភាពយោធារបស់កម្ពុជា នៅក្នុងដំណាក់កាលបច្ចុប្បន្ន គឺធ្វើឡើងក្នុងគោលបំណងពង្រឹងសមត្ថភាពការពារជាតិ អធិបតេយ្យភាព និងបូរណភាពទឹកដីប៉ុណ្ណោះ ដោយកម្ពុជាមិនមានបំណងឈ្លានពាន ឬបង្កជម្លោះយោធាជាមួយប្រទេសជិតខាងឡើយ។ ការបញ្ជាក់នេះធ្វើឡើងនៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ ក្នុងឱកាសដែលលោក ទៀ សីហា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ អញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ-ឈ្នះ ខេត្តកោះកុង។ ឧបនាយករដ្ឋមន្ត្រី ទៀ សីហា ថ្លែងយ៉ាងដូច្នេះថា «ខ្ញុំតែងតែបញ្ជាក់ជារៀងរហូតថា កម្ពុជាមិនមានបំណងឈ្លានពាន…
ឧបនាយករដ្ឋមន្រ្តី ទៀ សីហា៖ មានយុវជនប្រមាណ ១ម៉ឺននាក់ហើយ បានចុះឈ្មោះហាត់ទាហាន ភាគច្រើនជាកូនថ្នាក់ដឹកនាំ
(កោះកុង)៖ លោកឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាតំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ក្រោយអនុវត្តច្បាប់ស្ដីពីកាតព្វកិច្ចយោធា មានយុវជនប្រមាណ ១ម៉ឺននាក់បានចុះឈ្មោះ ដោយភាគច្រើនជាកូនថ្នាក់ដឹកនាំ។ ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីភាពសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះ នៅក្រុងខេមរភូមិន្ទ ខេត្តកោះកុង នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ លោកឧបនាយករដ្ឋមន្ត្រី ទៀ សីហា បានលើកឡើងថា ការរៀបចំច្បាប់ស្ដីពីកាតព្វកិច្ចយោធា ត្រូវការការស្រាវជ្រាវបន្ថែមជាច្រើន ដើម្បីកំណត់ឱ្យច្បាស់នូវលក្ខខណ្ឌសម្រាប់ដំណើរការចុះឈ្មោះ…
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ខ្ញុំមិនបានទៅរៀននៅសាលា West Point ដោយប្រើកូតារបស់កងទ័ពថៃនោះទេ
(ភ្នំពេញ)៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចេញមកបញ្ជាក់ថា សម្តេចមិនបានទៅរៀននៅសាលា West Point ដោយប្រើកូតារបស់កងទ័ពថៃនោះទេ។ ការបញ្ជាក់របស់សម្តេចនាយករដ្ឋមន្ត្រីបានធ្វើឡើងបន្ទាប់ពី សម្តេចបានបង្ហោះសារមួយ ពាក់ព័ន្ធនឹងការបញ្ចប់ការសិក្សារបស់ខ្ញុំពីសាលាបណ្ឌិតសភាយោធាអាមេរិក West Point កាលពី ២៧ឆ្នាំមុន ហើយមានបុគ្គលមួយចំនួនបានសរសេរបញ្ចេញមតិថា សម្តេចបានទៅរៀននៅសាលាបណ្ឌិតសភាយោធាសហរដ្ឋអាមេរិក West Point តាមរយៈកូតារបស់កងទ័ពថៃ។ ជុំវិញបញ្ហានេះ សម្តេចបានឆ្លើយតបដូចតទៅ៖ «ម្សិលមិញខ្ញុំបានបង្ហោះសារមួយពាក់ព័ន្ធនឹងការបញ្ចប់ការសិក្សារបស់ខ្ញុំពីសាលាបណ្ឌិតសភាយោធាអាមេរិក West Point កាលពី ២៧ឆ្នាំមុន (២៩…
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តពោធិ៍សាត់
(ពោធិ៍សាត់)៖ នៅព្រឹកថ្ងៃសៅរ៍ ទី៣០ ខែឧសភា ឆ្នាំ២០២៦នេះ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រ និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្តពោធិ៍សាត់។ ពិធីសំណេះសំណាលនេះ មានការអញ្ជើញចូលរួមពីសមាជិកព្រឹទ្ធសភា រដ្ឋសភា ប្រធាន អនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តពោធិ៍សាត់ សមាជិកក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ព្រមទាំងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្តពោធិ៍សាត់សរុប…
ជប៉ុន ស្វាគមន៍ការដោះលែងលោក កឹម សុខា, ជប៉ុននឹងបន្តផ្តល់ការគាំទ្រយ៉ាងមុតមាំសម្រាប់ការអភិវឌ្ឍលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា
(ភ្នំពេញ)៖ រាជរដ្ឋាភិបាលជប៉ុន តាមរយៈស្ថានទូតរបស់ខ្លួនប្រចាំកម្ពុជា នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦នេះ បានប្រកាសស្វាគមន៍ចំពោះការលើកលែងទោសលោក កឹម សុខា។ រដ្ឋាជប៉ុននឹងបន្តផ្តល់ការគាំទ្រយ៉ាងមុតមាំសម្រាប់ការអភិវឌ្ឍលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាផងដែរ។ តាមរយៈបណ្តាញសង្គម ស្ថានទូតជប៉ុន បានគូសបញ្ជាក់យ៉ាងដូច្នេះ៖ «សេចក្តីសំរេចនាពេលថ្មីៗនេះ ក្នុងការលើកលែងទោសលោក កឹម សុខា គឺជាផ្នែកមួយនៃការវិវឌ្ឍវិជ្ជមានចំពោះសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ហើយស្ថានទូតជប៉ុនប្រចាំកម្ពុជា សូមស្វាគមន៍ចំពោះជំហ៊ាននេះ និងបន្តតាមដានយ៉ាងយកចិត្តទុកដាក់នូវស្ថានភាពជុំវិញលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ យើងក៏នឹងបន្តផ្តល់ការគាំទ្រយ៉ាងមុតមាំសម្រាប់ការអភិវឌ្ឍលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាផងដែរ»។ គួរឱ្យដឹងថា ប្រមុខរដ្ឋស្តីទី សម្តេចតេជោ ហ៊ុន សែន…
នាយឧត្តមសេនីយ៍ ស ថេត ជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកសម្ភារៈបម្រើឱ្យកិច្ចការជំនាញ ប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី
(មណ្ឌលគិរី)៖ បន្ទាប់ពីចូលរួមពិធីប្រកាសចូលកាន់មុខតំណែង អភិបាលខេត្តមណ្ឌលគិរី និងស្នងការនៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី រួចមកនៅរសៀលថ្ងៃទិ២៨ ខែឧសភា ឆ្នាំ២០២៦នេះ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានអញ្ជើញបន្តជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកសម្ភារៈបម្រើឱ្យកិច្ចការជំនាញប្រគល់ ជូនស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី នៅស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី។ ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ជូនដល់កងកម្លាំងនគរបាលទាំងអស់ក្នុងទូទាំងខេត្តមណ្ឌលគិរី និងបានណែនាំដល់ស្នងការនគរបាលខេត្តមណ្ឌលគិរីថ្មី លោកវរសេនីយ៍ឯក ជា ចិត្រា…
នាយឧត្ដមសេនីយ៍ សៅ សុខា អញ្ជើញបើកការដ្ឋានសាងសង់ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺថ្មី ដែលគ្រោងនឹងចំណាយថវិកាសរុប៤លានដុល្លារ
(កំពង់ស្ពឺ)៖ នាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបញ្ចុះបឋមសិលា បើកការដ្ឋានសាងសង់ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺថ្មី ដែលមានទីតាំងស្ថិត នៅតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងភូមិអន្លង់គង់ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ ក្នុងពិធីនេះដែរ មានការអញ្ជើញនិមន្តយាងពីព្រះតេជគុណលោក យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្ត តំណាងលោកបណ្ឌិត…
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត៖ សេចក្តីសុខ និងស្នាមញញឹមរបស់កុមារកម្ពុជា មិនស្ថិតនៅលើទំហំទឹកប្រាក់ធំដុំនោះទេ ប៉ុន្តែវាស្តែងចេញពីការចូលរួមរបស់សប្បុរសជនគ្រប់រូប
(ភ្នំពេញ)៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា បានថ្លែងថាការបរិច្ចាគត្រឹមតែ ១ម៉ឺនរៀល ពីគ្រប់ៗគ្នាមិនមែនជាការដាក់កម្រិត ឬកាតព្វកិច្ចនោះឡើយ ប៉ុន្តែវាជាការរួមចំណែកដ៏មានតម្លៃពីសហគមន៍ទាំងមូល ដើម្បីទ្រទ្រង់ដល់គ្រូពេទ្យ ក្នុងការទិញថ្នាំសង្កូវ និងសម្ភារបរិក្ខារវេជ្ជសាស្ត្រ ក្នុងគោលដៅផ្តល់ស្នាមញញឹម និងសង្គ្រោះជីវិតកុមារកម្ពុជា។ ការថ្លែងរបស់លោកជំទាវបណ្ឌិតបានធ្វើឡើងនៅក្នុងឱកាសជួបសំណេះសំណាលជាមួយសប្បុរសជន ដែលបានបរិច្ចាគថវិកាជូនយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៦ នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦។ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត…