ដំណើរធម្មយាត្រាអភិរក្សសម្រស់ព្រៃខ្មែរ! សម្ដេចព្រះមហាអរិយវង្សបណ្ឌិត យ៉ន សេង យៀត ដឹកនាំដំណើរធម្មយាត្រាឆ្លងកាត់តំបន់ជួរភ្នំឱរ៉ាល់ និងជួរភ្នំក្រវ៉ាញ រយៈពេល១៤ថ្ងៃ សរុបចម្ងាយ១០០គីឡូម៉ែត្រ

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៦នេះ សម្ដេចព្រះមហាអរិយវង្សបណ្ឌិត យ៉ន សេង យៀត ព្រះសាកលវិទ្យាធិការ ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ និងជាព្រះចៅអធិការវត្តឧណ្ណាលោម បានបន្តដឹកនាំដំណើរធម្មយាត្រាឆ្លងកាត់តំបន់ជួរភ្នំឱរ៉ាល់ និងជួរភ្នំក្រវ៉ាញ រយៈពេល១៤ថ្ងៃ ពីថ្ងៃទី០១ ដល់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦ ដោយមានរយៈចម្ងាយ ១០០គីឡូម៉ែត្រ ចេញដំណើរពីភូមិសូរិយា ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ នឹងត្រូវបញ្ចប់នៅភូមិវាល ស្រុកវាលវែង ខេត្តពោធិ៍សាត់។   តំបន់ដែលគណៈធម្មយាត្រាត្រូវឆ្លងកាត់នេះ ជាតំបន់ដែលសម្បូរដោយធនធានធម្មជាតិ…

សម្ដេចតេជោ ហ៊ុន សែន៖ ៥ខែឆ្នាំ២០២៦ ចំណូលពន្ធដារមានជាង៥៣ភាគរយទៅហើយ, អ្នកខ្លះឃើញកម្ពុជាបោះពុម្ពប្រាក់ត្រឹម១លានដុល្លារក៏ថា «កម្ពុជាអស់លុយ», កម្ពុជាមិនបានអស់លុយទេ ចំណូលបច្ចុប្បន្នមិនត្រូវនិយាយខ្ទង់លានទេ តែខ្ទង់ពាន់លាន 

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីកម្ពុជា បានលើកឡើងថា ត្រឹមរយៈពេល ៥ខែប៉ុណ្ណោះ ក្នុងឆ្នាំ២០២៦នេះ ចំណូលពន្ធដារកម្ពុជា បានកើនដល់ជាង៥៣ភាគរយ។ ដូច្នេះ សម្ដេចបានផ្ដាំដល់អ្នកដែលឃើញកម្ពុជាបោះពុម្ភក្រដាសប្រាក់ថា «កម្ពុជាអស់លុយ» ដួលរលំនោះ ឱ្យដឹងថា «កម្ពុជាមិនបានអស់លុយទេ» ហើយបើនិយាយពីចំណូលបច្ចុប្បន្នវិញ មិនត្រូវនិយាយខ្ទង់លានទេ គឺខ្ទង់ពាន់លានឯណោះ។   ការលើកឡើងរបស់សម្ដេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងឱកាសសម្ដេច ទស្សនកិច្ចនៅអគារទីស្នាក់ការកណ្តាលថ្មី នៃអគ្គនាយកដ្ឋានពន្ធដារ នាព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៦។…

សម្តេចតេជោ ហ៊ុន សែន៖ បឹងកក់ បើមិនអភិវឌ្ឍទេ នឹងក្លាយជាកន្លែងបញ្ចេញទឹកស្អុយ ចំណែកបឹងតាមោកពីមុនមិនមែនជាកន្លែងស្តុកទឹកទេ តែពេលនេះក្លាយជាទីក្រុងមួយ 

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃកម្ពុជា បានលើកឡើងថា តំបន់បឹងកក់ បើមិនអភិវឌ្ឍដូចបច្ចុប្បន្នទេ នឹងក្លាយជាកន្លែងបញ្ចេញទឹកស្អុយ ចំណែកបឹងតាមោក ដែលអភិវឌ្ឍពេលនេះ ពីមុនមិនមែនជាកន្លែងស្តុកទឹកទេ គឺជាកន្លែងទឹកបុក តែពេលនេះបានក្លាយទៅជាទីក្រុងមួយហើយ។   ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចុះទស្សនកិច្ច នៅអគារទីស្នាក់ការកណ្តាលថ្មី នៃអគ្គនាយកដ្ឋានពន្ធដារ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៦។   សម្ដេចតេជោ ហ៊ុន…

សម្ដេចតេជោ ហ៊ុន សែន ផ្ដាំទៅអ្នកចង់ផ្ដួលរំលំ «ត្រកូលហ៊ុន» ដូចផ្ដួលរំលំរាជរដ្ឋាភិបាល «ងើបមួយ វៃមួយ», ទោះគ្មានត្រកូលហ៊ុន ដឹកនាំប្រទេសក៏មិនទាន់ដល់វេន «ត្រកូលសម» ដែរ 

(ភ្នំពេញ)៖ «ងើបមួយ វៃមួយ» ជាសារព្រមានរបស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី ផ្ដាំទៅក្រុមជ្រុលនិយមមួយក្ដាប់តូច ដែលបន្ដមហិច្ឆតាចង់ផ្ដួលរំលំត្រកូល «ហ៊ុន» ដែលកំពុងដឹកនាំប្រទេស នាពេលបច្ចុប្បន្ននេះ។ ការចង់ផ្ដួលរំលំត្រកូល «ហ៊ុន» ត្រូវបានសម្ដេចតេជោ ហ៊ុន សែន ប្រដូចទៅនឹងការចង់ផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោតរបស់ឆន្ទៈរាស្ដ្រខ្មែរ។   ក្នុងឱកាសអញ្ជើញទស្សនាអគារទីស្នាក់ការកណ្ដាលថ្មី នៃអគ្គនាយកដ្ឋានពន្ធដារ នៅព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦នេះ សម្ដេចតេជោ ហ៊ុន សែន បានអះអាងថា បើទោះបីគ្មានសម្ដេចធិបតី…

កម្ពុជាជូនដំណឹងជាផ្លូវការទៅភាគីថៃ និងអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីចាប់ផ្តើមដំណើរការនៃយន្តការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ 

(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៦នេះ បានផ្ញើលិខិតជូនដំណឹងជាផ្លូវការទៅកាន់ភាគីថៃ និងអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីចាប់ផ្តើមដំណើរការនៃយន្តការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ដើម្បីដោះស្រាយពាក់ព័ន្ធនឹងការទាមទារដែនសមុទ្រត្រួតស៊ីគ្នា ជាមួយប្រទេសថៃ។   សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចេញមកប្រកាសអំពីការចាប់ផ្តើមដំណើរការនៃយន្តការនេះ ដោយអះអាងថា ក្នុងគោលដៅការពារអធិបតេយ្យភាពជាតិ និងសិទ្ធិលើដែនសមុទ្ររបស់កម្ពុជា ដោយអនុលោមតាមច្បាប់អន្តរជាតិ។   សម្តេចធិបតី បានគូសបញ្ជាក់ថា កម្ពុជា តែងតែប្រកាន់ខ្ជាប់នូវគោលការណ៍ដោះស្រាយវិវាទជាមួយប្រទេសជិតខាងដោយ សន្តិវិធី។ កម្ពុជានៅតែមានបំណងកសាងទំនាក់ទំនងជាមួយភាគីថៃ ដោយឈរលើមូលដ្ឋានសន្តិភាព…

សម្តេចតេជោ ហ៊ុន សែន ប្រកាសស្វាគមន៍ លោក ប៊ុត ប៊ុនថា ដែលបានបានផ្តាច់ខ្លួនពីក្រុមប្រឆាំងមកចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា

(ភ្នំពេញ)៖ សម្តេចតជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៦នេះ បានប្រកាសស្វាគមន៍ចំពោះ លោក ប៊ុត ប៊ុនថា ដែលបានបានផ្តាច់ខ្លួនពីក្រុមប្រឆាំង មកចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។ តាមបណ្តាញសង្គម សម្តេចបានលើកឡើងដូច្នេះថា៖ «គណបក្សប្រជាជនកម្ពុជា ក្នុងនាមគណបក្សប្រជាជនកម្ពុជា ខ្ញុំសូមស្វាគមន៍ចំពោះ លោក ប៊ុត ប៊ុនថា ដែលបានបានផ្តាច់ខ្លួនពីក្រុមប្រឆាំងមកចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។ សូមជូនពរលោក ប៊ុត ប៊ុនថា ជួបតែសេចក្តីសេចក្តីចម្រើន»៕

ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ វិញ្ញាសាតាក់តែងចប់ភ្លាម ប្រឡងភ្លាមតែម្តង ពុំមានអ្នកណាដឹងវិញ្ញាសាមុនឡើយ

(ភ្នំពេញ)៖ ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ ឲ្យចូលបម្រើការងារក្នុងក្របខ័ណ្ឌក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចាប់ផ្តើមនៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦នេះ ដោយមានលោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការប្រឡងប្រជែង អញ្ជើញបើកវិញ្ញាសាជានិមិត្តរូប។ ក្នុងនោះក៏មានការចូលរួមពីស្ថាប័នសាមី តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ តំណាងអង្គភាពប្រឆាំងអំពើពុករលួយ តំណាងសាកលវិទ្យាល័យនានា រួមទាំងអ្នកសង្កេតការណ៍មហាជន និងសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ព្រមទាំងអ្នកសារព័ត៌មានជាច្រើនរូប។ ក្នុងឱកាសនេះ ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានជម្រាបជូនបេក្ខជនថា «ប្រព័ន្ធជ្រើសរើសមន្រ្តី នៃនិយាមនីតិវិធីប្រតិបត្តិថ្មី…

ក្រសួងការងារ៖ ខេត្តស្ថិតក្នុងតំបន់ទំនាបកណ្ដាលចំនួន៣ មានឱកាសការងារជាង ៨ពាន់កន្លែង កំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ

(កំពង់ចាម-កំពង់ឆ្នាំង-កំពង់ធំ)៖ នៅបណ្ដាខេត្តស្ថិតក្នុងតំបន់ទំនាបកណ្ដាលចំនួន៣ រួមមាន ខេត្តកំពង់ចាម កំពង់ឆ្នាំង និងខេត្តកំពង់ធំ មានឱកាសការងារជាង ៨,០០០កន្លែង សម្រាប់ផ្ដល់ជូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ។ នេះបើតាមឱ្យដឹងពីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈដែលបានផ្សព្វផ្សាយកាលពីពេលថ្មីៗនេះ។   តាមរយៈការផ្សព្វផ្សាយ ក្រសួងការងារ បានឱ្យដឹងថា គិតត្រឹមថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦នេះ ខេត្តកំពង់ចាម កំពង់ឆ្នាំង និងខេត្តកំពង់ធំមានឱកាសការងារសរុបចំនួន ៨,៣៥៧កន្លែង កំពុងរង់ចាំបងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើនៅក្នុងវិស័យកសិកម្ម ឧស្សាហកម្ម និងវិស័យសេវាកម្ម។   ដើម្បីទទួលបានឱកាសការងារទាំងនោះ បងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ…

ក្រសួងមុខងារសាធារណៈ រៀបចំដំណើរការប្រឡងប្រជែងជ្រើសរើសជាមន្ត្រីរាជការ ឲ្យចូលបម្រើការងារក្នុងក្របខ័ណ្ឌរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន

(ភ្នំពេញ)៖ ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ ឱ្យចូលបម្រើការងារក្នុងក្របខ័ណ្ឌរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានចាប់ផ្តើមនៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦នេះ ដោយមានលោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការប្រឡងប្រជែង អញ្ជើញបើកវិញ្ញាសាជានិមិត្តរូប ព្រមទាំងមានការចូលរួមពីស្ថាប័នសាមី តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ តំណាងអង្គភាពប្រឆាំងអំពើពុករលួយ តំណាងសាកលវិទ្យាល័យនានា រួមទាំងអ្នកសង្កេតការណ៍មហាជន និងសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ព្រមទាំងអ្នកសារព័ត៌មានជាច្រើនរូប។ ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានជម្រាបជូនបេក្ខជនថា វិញ្ញាសាដែលប្រឡងនាពេលនេះ គឺទើបតែបានតាក់តែងនៅព្រឹកមិញនេះតែម្តង ហើយរាល់សន្លឹកកិច្ចការរបស់បេក្ខជនទាំងអស់ គ្រប់ទំព័រ…

សម្តេចតេជោ ហ៊ុន សែន ប្រកាសស្វាគមន៍ លោក ប៊ុត ប៊ុនថា ដែលបានបានផ្តាច់ខ្លួនពីក្រុមប្រឆាំងមកចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា

(ភ្នំពេញ)៖ សម្តេចតជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៦នេះ បានប្រកាសស្វាគមន៍ចំពោះ លោក ប៊ុត ប៊ុនថា ដែលបានបានផ្តាច់ខ្លួនពីក្រុមប្រឆាំង មកចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។ តាមបណ្តាញសង្គម សម្តេចបានលើកឡើងដូច្នេះថា៖ «គណបក្សប្រជាជនកម្ពុជា ក្នុងនាមគណបក្សប្រជាជនកម្ពុជា ខ្ញុំសូមស្វាគមន៍ចំពោះ លោក ប៊ុត ប៊ុនថា ដែលបានបានផ្តាច់ខ្លួនពីក្រុមប្រឆាំងមកចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។ សូមជូនពរលោក ប៊ុត ប៊ុនថា ជួបតែសេចក្តីសេចក្តីចម្រើន»៕