(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារអបអរសាទរ ជូនលោកស្រី Sahiba GAFAROVA ប្រធានរដ្ឋសភា សាធារណរដ្ឋអាស៊ែបៃហ្សង់ ក្នុងឱកាសខួបអនុស្សាវរីយ៍ លើកទី១០៨ នៃបុណ្យឯករាជ្យជាតិ នៃសាធារណរដ្ឋអាស៊ែបៃហ្សង់។ សម្ដេចតេជោ ហ៊ុន សែន បានសរសេរថា «ក្នុងឱកាសដ៏នក្ខត្តឫក្សនៃខួបអនុស្សាវរីយ៍លើកទី១០៨ នៃបុណ្យឯករាជ្យជាតិនៃសាធារណរដ្ឋ អាស៊ែបៃហ្សង់ ក្នុងនាមព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងរូបខ្ញុំផ្ទាល់ ខ្ញុំសូមសម្តែងនូវការអបអរសាទរយ៉ាងកក់ក្តៅបំផុតជូន លោកជំទាវ រដ្ឋសភា និងប្រជាជនអាស៊ែបៃហ្សង់ជាទីរាប់អាន។ …
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ រដ្ឋមិនយកពន្ធនាំចេញកង់ឡាន ដែលផលិតនៅកម្ពុជានោះទេ
(ត្បូងឃ្មុំ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦នេះ បានថ្លែងថា រាជរដ្ឋាភិបាលមិនយកពន្ធលើការនាំចេញកង់ឡាន ដែលផលិតនៅកម្ពុជា ទៅកាន់ទីផ្សារក្រៅប្រទេសនោះទេ ពោលគឺដើម្បីជួយឲ្យផលិតផលក្នុងស្រុក អាចប្រកួតប្រជែងបានល្អ និងមានតម្លៃសមរម្យនៅលើទីផ្សារអន្តរជាតិ។ ការលើកឡើងរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងក្នងឱកាសដែលសម្ដេច និងលោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំប្រទេសកម្ពុជា បានអញ្ជើញជាអធិបតីភាព ក្នុងពិធីសម្ពោធរោងចក្រផលិតកែច្នៃកៅស៊ូ របស់ក្រុមហ៊ុន គីមស៍ រ៉ាប់ប៊ើរ…
សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ បញ្ហាមជ្ឈឹមបូព៌ា ប្រទេសជាច្រើនបានដំឡើងថ្លៃភ្លើង ប៉ុន្ដែកម្ពុជាមិនដំឡើងឡើយ
(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា បញ្ហាមជ្ឈឹមបូព៌ា ប្រទេសជាច្រើនបានដំឡើងថ្លៃភ្លើង ប៉ុន្ដែកម្ពុជាមិនបានដំឡើងឡើយ។ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងថា អគ្គិសនីកម្ពុជា ខាតលុយប្រមាណ ៨០លានដុល្លារ ដោយសារមិនតម្លើងថ្លៃភ្លើង លើការប្រើប្រាស់របស់ប្រជាពលរដ្ឋ។ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញសម្ពោធរោងចក្រផលិតកែច្នៃកៅស៊ូ របស់ក្រុមហ៊ុន គីមស៍ រ៉ាប់ប៊ើរ នៅខេត្តត្បូងឃ្មុំ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦។…
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ពេលព្រែកជីកហ្វូណនតេជោសាងសង់រួចរាល់ នឹងកាន់តែសម្រួលដល់ការដឹកជញ្ជូន ដោយមិនឆ្លងកាត់ប្រទេសដទៃឡើយ
(ត្បូងឃ្មុំ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងបញ្ជាក់ថា ពេលព្រែកជីកហ្វូណនតេជោសាងសង់រួចរាល់ នឹងកាន់តែជួយសម្រួលដល់ការដឹកជញ្ជូនដោយមិនចាំបាច់ឆ្លងកាត់ប្រទេសដទៃដើម្បីផ្ទេរទំនិញទៀតឡើយ, ខណៈពេលនេះការដឹកជញ្ជូនធំៗពីសាកលលោកមក ចូលមកផែរបស់កម្ពុជា បានត្រឹម ១៥% ទៅ ១៦% នោះទេ ហើយយើងត្រូវចតកប៉ាល់នៅប្រទេសផ្សេងៗដើម្បីផ្ទេរ។ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦នេះ នាឱកាសដែលសម្តេចនិងលោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំប្រទេសកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធរោងចក្រផលិតកែច្នៃកៅស៊ូ របស់ក្រុមហ៊ុន គីមស៍ រ៉ាប់ប៊ើរ…
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ ទឹកដោះគោ មី ស្ករស នឹងកាត់បន្ថយការនាំចូល និងឈានទៅកាត់ផ្ដាច់ការនាំចូលតែម្ដង ដោយជំរុញឱ្យមានការផលិតក្នុងស្រុកជំនួស រួមជាមួយការលើកទឹកចិត្តជាច្រើន
(ត្បូងឃ្មុំ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ បានថ្លែងថា ទឹកដោះគោ មី ស្ករស នឹងកាត់បន្ថយការនាំចូល និងឈានទៅកាត់ផ្ដាច់ការនាំចូលតែម្ដង ដោយជំរុញឱ្យមានការផលិតក្នុងស្រុកកាន់តែច្រើន រួមជាមួយការលើកទឹកចិត្តជាច្រើន។ ការថ្លែងបែបនេះរបស់សម្ដេចធិបតី បានធ្វើឡើងនាឱកាសដែល សម្ដេច អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធរោងចក្រផលិតកែច្នៃកៅស៊ូ របស់ក្រុមហ៊ុន គីមស៍ រ៉ាប់ប៊ើរ (ខេមបូឌា) នៅស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ ក្រោយមានបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ សម្ដេចនាយករដ្ឋមន្ត្រី បានណែនាំក្រសួងមានសមត្ថកិច្ច ពិនិត្យលទ្ធផលលើមុខទំនិញណាខ្លះ…
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ ឲ្យតែគណបក្សប្រជាជនកម្ពុជា នៅបន្ដកាន់អំណាច គឺមិនយកពន្ធលើដីកសិកម្មនោះឡើយ
(ត្បូងឃ្មុំ)៖ ថ្លែងចេញពីទឹកដីនៃខេត្ដត្បូងឃ្មុំ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦នេះ បានលើកឡើងថា ឲ្យតែគណបក្សប្រជាជនកម្ពុជា នៅបន្ដកាន់អំណាច គឺមិនយកពន្ធលើដីកសិកម្មនោះឡើយ។ ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីភាព ក្នុងពិធីសម្ពោធរោងចក្រផលិតកែច្នៃកៅស៊ូ របស់ក្រុមហ៊ុន គីមស៍ រ៉ាប់ប៊ើរ (ខេមបូឌា) នៅស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦។…
ក្រុមហ៊ុនមកពីកូរ៉េខាងត្បូង ចង់វិនិយោគលើវិស័យកសិកម្មកម្ពុជា ពិសេសស្វាយចន្ទី
(ភ្នំពេញ)៖ លោក Park Joo Bong ប្រធានក្រុមហ៊ុន និងជាប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្ម ទីក្រុងអ៊ុនឆន់ កូរ៉េខាងត្បូង បានលើកឡើងថា នៅពេលនេះ ក្រុមអ្នកវិនិយោគកូរ៉េខាងត្បូង កំពុងតែស្វែងរកឱកាសបន្ថែមទៀត ដើម្បីវិនិយោគនៅក្នុងប្រទេសកម្ពុជា ជាពិសេសទៅលើវិស័យកសិកម្ម ហើយអ្វីដែលជាការកាត់សម្គាល់សំខាន់នោះ គឺស្វាយចន្ទី។ លោកលើកឡើងបែបនេះ ក្នុងឱកាសសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យថ្នាក់ដឹកនាំក្រុមហ៊ុន DAEJOO KC GROUP របស់កូរ៉េខាងត្បូង ដឹកនាំដោយលោកផ្ទាល់…
ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ចុះពិនិត្យ និងផ្ទៀងផ្ទាត់អំពីស្ថានភាពព្រំដែននៅតំបន់បឹងត្រកួន ស្ថិតក្នុងឃុំគោករមៀត ខេត្តបន្ទាយមានជ័យ
(បន្ទាយមានជ័យ)៖ តាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិ បានឱ្យដឹងថា នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ៩:៣០នាទីព្រឹក ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា ដែលដឹកនាំដោយឧត្តមសេនីយ៍ឯក ផាត វិបុលសុភ័ក្រ្ត អគ្គនាយករង អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស និងជានាយក នាយកដ្ឋានទាក់ទងអន្តរជាតិ បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដឹកនាំដោយប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (HOM AOT) ហ្វីលីពីន ដើម្បីចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅតំបន់បឹងត្រកួន ស្ថិតក្នុងឃុំគោករមៀត ស្រុកថ្មពួក…
កំណើនមន្ដ្រីរាជការស៊ីវិលជាស្រ្តីកើនដល់៤៣ភាគរយ ខណៈការចូលរួមក្នុងតំណែងដឹកនាំ និងវិស័យមួយចំនួននៅមានកម្រិត
(ភ្នំពេញ)៖ តាមរយៈរបាយការណ៍ថ្មីមួយ បានបង្ហាញពីវឌ្ឍនភាពជាវិជ្ជមាន នៃការចូលរួមរបស់ស្ត្រីក្នុងវិស័យរដ្ឋបាល ដោយអត្រាមន្ត្រីរាជការស៊ីវិលជាស្ត្រីទូទាំងប្រទេស បានកើនឡើងពី ៤១ភាគរយ នៅក្នុងឆ្នាំ២០២០ ដល់៤៣ភាគរយ នៅក្នុងឆ្នាំ២០២៥។ តួលេខនេះត្រូវបានរំលេចឡើងនៅក្នុងសិក្ខាសាលាផ្សព្វផ្សាយផែនការយុទ្ធសាស្ត្របញ្ជ្រាបយេនឌ័រ ក្នុងវិស័យមុខងារសាធារណៈ ដំណាក់កាលទី៤ ឆ្នាំ២០២៥-២០២៨ ដោយបញ្ជាក់ថា ចំនួនមន្ត្រីរាជការជាស្ត្រីបានកើនឡើងពីចំនួន ៨៧,៩៥៨នាក់ ដល់៩៦,០៩៥នាក់ ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ។ យោងតាមផែនការយុទ្ធសាស្ត្រដដែលនេះ កំណើននៃការចូលរួមរបស់ស្ត្រីមានភាពលេចធ្លោជាងគេនៅក្នុងវិស័យសង្គមកិច្ច ជាពិសេសក្រសួងសុខាភិបាល និងក្រសួងអប់រំ យុវជន និងកីឡា ដែលមានមន្ត្រីរាជការជាស្ត្រីចន្លោះពី៥២ ទៅ ៥៥ភាគរយ ដែលនេះបង្ហាញពីវត្តមានដ៏ធំធេងរបស់ស្ត្រីក្នុងវិស័យទាំងពីរ។…
រដ្ឋមន្រ្ដីក្រសួងព័ត៌មាន អំពាវនាវអ្នកសារព័ត៌មានប្រើប្រាស់ស្លាបប៉ាកកា ផ្សព្វផ្សាយ និងវិធីសាស្ត្រទប់ស្កាត់អំពើជួញដូរមនុស្ស ឱ្យបានទូលំទូលាយដល់ពលរដ្ឋកុំឱ្យក្លាយជាជនរងគ្រោះ
(ភ្នំពែញ)៖ លោក នេត្រ ភក្រ្កា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានលើកឡើងថា ប្រព័ន្ធផ្សព្វផ្សាយមានតួនាទីយ៉ាងសំខាន់មួយក្នុងការចូលរួមបង្ការទប់ស្កាត់អំពើជួញដូរមនុស្ស ដូច្នេះ សូមប្រើប្រាស់ដងស្លាបប៉ាកកា និង ប្រព័ន្ធផ្សព្វផ្សាយនៅក្នុងដៃ ដើម្បីបញ្ជ្រាបការយល់ដល់ប្រជាពលរដ្ឋនៅគ្រប់មជ្ឈដ្ឋានពីវិធីសាស្ត្របង្ការ និងទប់ស្កាត់កុំឱ្យក្លាយខ្លួនជាជនរងគ្រោះ ។ ការអំពាវនាវបែបនេះរបស់រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានធ្វើឡើងក្នុងឱកាសលោករួមជាមួយលោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) អញ្ជើញជាអធិបតីភាពបើក និងបិទសិក្ខាសាលាស្តីពី «វិធានការបង្ការទប់ស្កាត់អំពើជួ ញ ដូរមនុស្សគ្រប់ទម្រង់ និងទេសន្តរប្រវេសន៍» ស្ថិតនៅទីស្តីការក្រសួងព័ត៌មាន…