សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ «ខ្ញុំសូមរំលឹកឡើងវិញ ការបើកបរមិនគោរពច្បាប់ ជាពិសេសបើកបរស្ថិតក្រោមស្ថានភាពស្រវឹង បង្កឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិតអ្នកដទៃ និងត្រូវទទួលខុសត្រូវតាមច្បាប់យ៉ាងតឹងរឹងបំផុត ដោយគ្មានការលើកលែង» 

(ភ្នំពេញ)៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦នេះ បានរំលឹកឡើងវិញ អំពីបទបញ្ជារបស់សម្តេចឱ្យអនុវត្តច្បាប់យ៉ាងតឹងរឹងបំផុត ដោយគ្មានការលើកលែង ចំពោះការបើកបរមិនគោរពច្បាប់ ជាពិសេសបើកបរស្ថិតក្រោមស្ថានភាពស្រវឹង បង្កឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិតអ្នកដទៃ។   សម្តេចបានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមរំលឹកឡើងវិញផងដែរ ចំពោះការបើកបរដោយមិនគោរពច្បាប់ ជាពិសេសការបើកបរដោយស្ថិតក្រោមស្ថានភាពស្រវឹង ដែលបានបង្កឱ្យមានគ្រោះថ្នាក់ ដល់អាយុជីវិតអ្នកដទៃ និងត្រូវទទួលខុសត្រូវតាមច្បាប់យ៉ាងតឹងរឹងបំផុត ដោយគ្មានការលើកលែង ដូចបានអនុវត្តនៅពេលកន្លងមក»។   ការរំលឹកឡើងវិញនេះ ធ្វើឡើងតាមរយៈសំណេរបង្ហោះលើបណ្តាញទំនាក់ទំនងសង្គមផ្លូវការរបស់សម្តេច បន្ទាប់ពីមានករណី គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ ដែលកើតឡើងនៅយប់ថ្ងៃទី២៧…

អគ្គលេខាធិការស៉ីកា៖ កម្ពុជាចូលរួមយ៉ាងសកម្ម ក្នុងគោលដៅលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិ ថែរក្សាសន្តិភាពនៅក្នុងពិភពលោក

(ភ្នំពេញ)៖ លោក Kairat Sarybay អគ្គលេខាធិការនៃសន្និសីទស្តីពីអន្តរកម្ម និងវិធានការកសាងទំនុកចិត្តនៅអាស៉ី (ស៉ីកា) បានលើកឡើងថា ប្រទេសកម្ពុជា បានចូលរួមយ៉ាងសកម្ម ក្នុងគោលដៅលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិ ថែរក្សាសន្តិភាពនៅក្នុងពិភពលោក។ នេះបើតាម លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា។ លោកបានលើកឡើងបែបនេះ ក្នុងឱកាសសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីកម្ពុជា អនុញ្ញាតឲ្យចូលជួបនៅវិមានសាមគ្គីភាព នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦។ លោក ជា ធីរិទ្ធ បានបញ្ជាក់យ៉ាងដូច្នេះ…

កម្ពុជា និងកូរ៉េខាងត្បូង ដាក់ឱ្យអនុវត្តគម្រោងតម្លៃ ១៣,៥លានដុល្លារ ពង្រឹងសមត្ថភាពស៊ើបអង្កេត និងធ្វើកោសល្យវិច័យរបស់មន្ត្រីនគរបាលកម្ពុជា

  (ភ្នំពេញ)៖ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦នេះ រដ្ឋាភិបាលកូរ៉េខាងត្បូង តាមរយៈ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) និងក្រសួងមហាផ្ទៃ របស់កម្ពុជា បានចុះហត្ថលេខាជាផ្លូវការលើកំណត់ត្រានៃការពិភាក្សា (RD) សម្រាប់ «គម្រោងពង្រឹងសមត្ថភាពការស៊ើបអង្កេតកន្លែងកើតហេតុ (CSI) និងវិទ្យាសាស្ត្រកោសល្យវិច័យរបស់មន្ត្រីនគរបាលកម្ពុជា។ ក្រោមហិរញ្ញប្បទានពីរដ្ឋាភិបាលកូរ៉េតាមរយៈ KOICA ដែលមានថវិកាសរុប ១៣,៥លានដុល្លារអាម៉េរិក គំនិតផ្តួចផ្តើមនេះ មានគោលបំណងធ្វើទំនើបកម្មការអនុវត្តច្បាប់របស់កម្ពុជា ដោយពង្រឹងជំនាញស៊ើបអង្កេតកម្រិតខ្ពស់ និងសមត្ថភាពកោសល្យវិច័យឌីជីថល។ RD ត្រូវបានចុះហត្ថលេខាដោយលោកស្រី ឆយ ម៉ូន ជុង…

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញសួរសុខទុក្ខវីរៈកងទ័ពដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត

(ភ្នំពេញ)៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នៅថ្ងៃអាទិត្យ ទី២៩ មីនា ២០២៦ បានអញ្ជើញសួរសុខទុក្ខវីរៈកងទ័ពដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ក្រោយរងរបួស អំឡុងពេលបំពេញការងារ កាលពីថ្ងៃទី២៦ មីនា ២០២៦។   លោកជំទាវបណ្ឌិត ក៏បានពាំនាំនូវសារសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំង សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី ជូនដល់សាមីខ្លួន និងក្រុមគ្រួសារ ជាការលើកទឹកចិត្ត និងជូនពរដល់យោធិនកំពុងសម្រាកព្យាបាល ឆាប់ជាសះស្បើយ និងជំរុញដល់គ្រូពេទ្យ…

បុណ្យទន្លេលើកទី១០ នៅខេត្តក្រចេះ! ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន អំពាវនាវឲ្យគ្រប់ភាគីទាំងអស់ ចូលរួមកែលម្អគុណភាពសេវាកម្មទេសចរណ៍ ការរក្សាអនាម័យ បរិស្ថាន និងសោភណភាពតំបន់ទេសចរណ៍

(ក្រចេះ)៖ ដោយទទួលបានគោលការណ៍អនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជា ក្រសួងទេសចរណ៍ សហការជាមួយគណៈកម្មការអន្តរក្រសួង និងរដ្ឋបាលខេត្តក្រចេះ បានរៀបចំពិធីបើកព្រឹត្តិការណ៍បុណ្យទន្លេ លើកទី១០ ឆ្នាំ២០២៦ ក្រោមអធិបតីភាពលោកសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន តំណាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។   ពិធីនេះ ក៏មានការចូលរួមពីលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការអន្តរក្រសួងរៀបចំព្រឹត្តិការណ៍បុណ្យទន្លេ និងភរិយា លោក វ៉ា ថន អភិបាលខេត្តក្រចេះ និងភរិយា…

អគ្គស្នងការនគរបាលជាតិ ជួបសំណេះសំណាលជាមួយកម្លាំងនគរបាលការពារព្រំដែនទិសភូមិភាគ៤ នៅវរសេនាតូចនគរបាលការពារព្រំដែនគោក៩០៥ ខេត្តឧត្តរមានជ័យ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំ

(ឧត្តរមានជ័យ)៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ តំណាងលោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦នេះ បានអញ្ជើញជួបសំណេះសំណាល ជាមួយកម្លាំងនគរបាលការពារព្រំដែនទិសភូមិភាគ៤ នៅទីបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៩០៥ នៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។   លោកឧត្តមសេនីយ៍ឯក ប៊ុនប៉ា ម៉ារីលុច អគ្គស្នងការរងនគរបាលជាតិ បានធ្វើសេចក្ដីរាយការណ៍អំពីស្ថានភាពទូទៅ នៃកម្លាំងនគរបាលប្រចាំទិសភូមិភាគ៤ និងសភាពការណ៍វិវឌ្ឍន៍ថ្មីៗ នៅតាមបន្ទាត់ព្រំដែនក្នុងភូមិសាស្ដ្រខេត្តឧត្តរមានជ័យ ព្រមទាំងការប្រុងស្មារតីខ្ពស់ជាប់ជានិច្ចរបស់កងកម្លាំងនគរបាល ជាមួយកងយោធពលខេមរភូមិន្ទ…

ម្ចាស់រថយន្ដ MERCEDES BENZ បុកមនុស្សស្លាប់៦នាក់ រួមទាំងកូនក្នុងផ្ទៃ នៅខេត្តបាត់ដំបងឈ្មោះ ស៉ីវ ជ័យសិដ្ឋ ជាកូនស្នងការរងម្នាក់នៅខេត្តបន្ទាយមានជ័យ

(បាត់ដំបង)៖ ម្ចាស់រថយន្ដស៊េរីទំនើប ម៉ាក MERCEDES BENZ AMG GT53 ពណ៌ខ្មៅ ពាក់ផ្លាកលេខកម្ពុជា C.S.6168 ត្រូវបានសមត្ថកិច្ចបង្ហាញអត្តសញ្ញាណឈ្មោះ ស៉ីវ ជ័យសិដ្ឋ អាយុ២០ឆ្នាំ មានស្រុកកំណើត នៅឃុំប៉ោយប៉ែត ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ និងមានទីលំនៅបច្ចុប្បន្ន នៅផ្ទះលេខ១៧ ផ្លូវ១២ ភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។   តាមសេចក្តីរាយការណ៍មួយចំនួនរួមទាំងសមត្ថកិច្ច និងអ្នកច្បាប់ផងនោះ បានប្រាប់បណ្តាញព័ត៌មាន Fresh News…

ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី បើកសន្និសីទវេជ្ជសាស្ត្រអន្តរជាតិលើកទី១១ និងសន្និសីទ វេជ្ជសាស្ត្រអន្តរជាតិកម្ពុជា-ចិនលើកទី៦ ក្រោមប្រធានបទ «បរិវត្តកម្មឌីជីថល និងបញ្ញាសិប្បនិម្មិតក្នុងយុគសម័យវះកាត់បែបទំនើប»

(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតី បើកសន្និសីទវេជ្ជសាស្ត្រអន្តរជាតិលើកទី១១ និងសន្និសីទ វេជ្ជសាស្ត្រអន្តរជាតិកម្ពុជា-ចិនលើកទី៦ ក្រោមប្រធានបទ «បរិវត្តកម្មឌីជីថល និងបញ្ញាសិប្បនិម្មិតក្នុងយុគសម័យវះកាត់បែបទំនើប»។   ពិធីនេះ បានធ្វើឡើងនៅសាកលវិទ្យាល័យ ប៊ែលធីអន្តរជាតិ (សាខាចោមចៅ) ដោយមានការចូលរួមពីលោកបណ្ឌិត ហេង សុខគង់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ អនុប្រធានសមាគមវេជ្ជសាស្ត្រអន្តរជាតិ ITRTA…

CDC អនុម័តគម្រោងវិនិយោគបង្កើតរោងចក្របង្គុំ និងដំឡើងរថយន្តអគ្គិសនីដឹកជញ្ជូនខ្នាតធំដំបូងគេបង្អស់ តម្លៃជិត ៥០លានដុល្លារ នៅខេត្តពោធិ៍សាត់

  (ភ្នំពេញ)៖ គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចុះបញ្ជីជាផ្លូវការ លើគម្រោងវិនិយោគបង្កើតរោងចក្របង្គុំ និងដំឡើងរថយន្តពាណិជ្ជកម្មអគ្គិសនីខ្នាតធំដំបូងគេបង្អស់ នៅខេត្តពោធិ៍សាត់ ក្រោមទុនវិនិយោគជិត៥០លានដុល្លារអាមេរិក។   គណៈកម្មាធិការវិនិយោគកម្ពុជា បានផ្សព្វផ្សាយលើបណ្តាញទំនាក់ទំនងសង្គមផ្លូវការរបស់ខ្លួនថា «សូមចូលរួមអបអរសាទរ ដល់ប្រជាពលរដ្ឋស្រុកក្រគរ ខេត្តពោធិ៍សាត់ ដែលទទួលបានគម្រោងវិនិយោគបង្កើតរោងចក្រផ្គុំ និងដំឡើងរថយន្តអគ្គិសនី EVស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស ពោធិ៍សាត់ ក្នុងទំហំទុនវិនិយោគ ៤៦លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៤២៨កន្លែង»។   គម្រោងបង្កើតរោងចក្របង្គុំ និងដំឡើងរថយន្តអគ្គិសនីដឹកទំនិញខ្នាតធំនេះ វិនិយោគដោយក្រុមហ៊ុន ដែលជាសញ្ញាដ៏សំខាន់នៃការផ្លាស់ប្តូរមុខមាត់ឧស្សាហកម្មបៃតង និងការផលិតគ្រឿងចក្រកម្រិតខ្ពស់ នៅកម្ពុជា…

ប្រជាពលរដ្ឋខេត្តកំពត ទទួលការពិនិត្យ ព្យាបាលភ្នែក និងចែកវ៉ែនតា ដោយឥតគិតថ្លៃពីមនី្ទរពេទ្យព្រះអង្គឌួង

(កំពត)៖ លោកសាស្ត្រាចារ្យ រង លូ លីឃាង ទីប្រឹក្សាក្រសួងសុខាភិបាល និងជានាយកមន្ទីរពេទ្យព្រះអង្គឌួង បានដឹកនាំក្រុមការងារគ្រូពេទ្យផ្នែកចក្ខុរោគ ចុះពិនិត្យសុខភាពភ្នែក ព្យាបាលវះកាត់ភ្នែក ផ្តល់ថ្នាំបន្តក់ភ្នែក និងចែកវ៉ែនតា ដោយឥតគិតថ្លៃជូនបងប្អូនប្រជាពលរដ្ឋ រស់នៅក្នុងស្រុកឈូក ខេត្តកំពត។   ពិធីនេះបានធ្វើឡើងនាព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦នេះ នៅក្នុងមនី្ទរពេទ្យបង្អែកឈូកខេត្តកំពត មានការអញ្ជើញចូលរួមពីលោកស្រី យូ សុគន្ធ ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកំពត លោក បាក់ តូក្យូ នាយកអង្គការ Fred…