(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកទឹកចិត្ត និងណែនាំដល់ម្ចាស់ស្ថានីយ៍វិទ្យុ FM ឯកជនទាំងអស់ ត្រូវពង្រឹងទៅលើគុណភាពខ្លឹមសារព័ត៌មាន កម្មវិធីវិទ្យុ ឱ្យសម្បូរបែប និងមានខ្លឹមសារល្អ មានគុណភាព មានសុវត្ថិភាព ដើម្បីទាក់ទាញមិត្តអ្នកស្តាប់ និងអ្នកអាន នៅក្នុងយុគសម័យឌីជីល នៃការរីកចម្រើនប្រព័ន្ធផ្សព្វផ្សាយទំនើប។ ការលើកទឹកចិត្តបែបនេះ របស់លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានធ្វើឡើងនៅក្នុងឱកាសដែលលោកបានអនុញ្ញាតឱ្យតំណាងស្ថានីយ៍វិទ្យុ FM ឯកជន ចូលជួបសំណេះសំណាល និងសម្តែងការគួរសម នៅព្រឹកថ្ងៃទី២…
ឯកអគ្គរដ្ឋទូតថ្មីសិង្ហបុរីប្រចាំកម្ពុជា ប្តេជ្ញាខិតខំកៀរករអ្នកវិនិយោគសិង្ហបុរី មកវិនិយោគនៅកម្ពុជា
(ភ្នំពេញ)៖ លោក ផាង ឈីវី ឯកអគ្គរដ្ឋទូតថ្មីរបស់សិង្ហបុរីប្រចាំនៅកម្ពុជា បានប្តេជ្ញាចិត្តថា នឹងខិតខំប្រឹងប្រែង ក្នុងការកៀរករអ្នកវិនិយោគ របស់សិង្ហបុរី មកវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា ឱ្យកាន់តែច្រើនបន្ថែមទៀត។ ការប្តេជ្ញារបស់លោកទូត បានធ្វើឡើងនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២ ខែមេសា ឆ្នាំ២០២៦នេះ ក្នុងឱកាសសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីកម្ពុជា បានអនុញ្ញាតឱ្យចូលជួបសម្តែងការគួរសម និងប្រគល់សារតាំង។ លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងថា ជាកិច្ចចាប់ផ្តើមនៃជំនួបនោះ…
សម្ដេចតេជោប្រមុខរដ្ឋស្ដីទី៖ ជំហរកម្ពុជាលើការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ គឺរក្សាបទឈប់បាញ់ឱ្យមានប្រសិទ្ធភាពយូរអង្វែង ហើយកម្ពុជានៅតែរក្សាការដោះស្រាយបញ្ហាដោយសន្តិវិធី
(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ទៅកាន់ឯករដ្ឋទូតសឹង្ហបុរីថា ជំហររបស់កម្ពុជាលើការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ គឺរក្សាបទឈប់បាញ់ឱ្យមានប្រសិទ្ធភាពរយៈពេលយូរអង្វែង ហើយកម្ពុជានៅតែរក្សាការដោះស្រាយបញ្ហាដោយសន្តិវិធី តាមរយៈការចរចានៅក្នុងយន្តការដែលមានស្រាប់រវាងប្រទេសទាំងពីរ។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បញ្ជាក់យ៉ាងដូច្នេះ នៅព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ បានអនុញ្ញាតឱ្យលោក ផាង ឈីវី ឯកអគ្គរដ្ឋទូតថ្មីរបស់សឹង្ហបុរី ប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងប្រគល់សារតាំង។ សម្ដេចក៏បានអរគុណសឹង្ហបុរី ដែលចូលរួមចំណែក ជាពិសេសការបញ្ជូនអ្នកសង្កេតការណ៍ ក្នុងការអង្កេតទៅលើបញ្ហាព្រំដែនកម្ពុជា…
អគ្គលេខាធិការរងអង្គការសហប្រជាជាតិ៖ កម្ពុជាស្ថិតលើផ្លូវត្រឹមត្រូវ ក្នុងការចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួចនៅឆ្នាំ២០២៩
(ភ្នំពេញ)៖ លោកស្រី Rabab Fatima អគ្គលេខាធិការរងអង្គការសហប្រជាជាតិ និងជាតំណាងជាន់ខ្ពស់សម្រាប់ប្រទេសអភិវឌ្ឍន៍តិចតួច ប្រទេសកំពុងអភិវឌ្ឍន៍ គ្មានព្រំដែនជាប់សមុទ្រ និងប្រទេសដីកោះកំពុងអភិវឌ្ឍន៍តូចៗ បានលើកឡើងថា កម្ពុជា កំពុងស្ថិតលើផ្លូវត្រឹមត្រូវក្នុងការចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួចនៅឆ្នាំ២០២៩។ លោកស្រី បានលើកឡើងបែបនេះ ក្នុងជំនួបជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នាព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦នេះ។ នៅជំនួបនេះ លោកស្រី Rabab Fatima បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានធ្វើជាម្ចាស់ផ្ទះនៃ «កិច្ចប្រជុំត្រួតពិនិត្យពាក់កណ្ដាលអាណត្តិថ្នាក់តំបន់អាស៊ីប៉ាស៊ីហ្វិក នៃកម្មវិធីសកម្មភាពទីក្រុងដូហា…
សម្តេចតេជោ ហ៊ុន សែន កោតសរសើរសមាគមជប៉ុន-កម្ពុជា ដែលបានទាក់ទាញវិនិយោគិនជប៉ុន មកវិនិយោគនៅកម្ពុជាកាន់តែច្រើន
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានសម្តែងការកោតសរសើរសមាគមជប៉ុន-កម្ពុជា ដែលបានទាក់ទាញវិនិយោគិនជប៉ុន មកវិនិយោគនៅកម្ពុជាកាន់តែច្រើន។ សម្តេចតេជោ បានកោតសរសើរបែបនេះ ក្នុងឱកាសដែលសម្តេចអនុញ្ញាតឱ្យ លោក Takahashi Funiakia ប្រធានសមាគមជប៉ុន-កម្ពុជា ដឹកនាំគណៈប្រតិភូ ចូលជួបសម្តែងការគួរ និងពិភាក្សាការងារ នៅព្រឹកថ្ងៃពុធ ទី១ ខែមេសា ឆ្នាំ២០២៦នេះ។ បើតាមលោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា ក្នុងជំនួបនោះ សម្ដេចតេជោ…
ទណ្ឌិតសរុប១,២៥៤នាក់ ត្រៀមពិនិត្យសម្រេចស្នើបន្ធូរបន្ថយ និងលើកលែងទោស ក្នុងពិធីបុណ្យចូលឆ្នាំថ្មី និងបុណ្យវិសាខបូជា ឆ្នាំ២០២៦
(ភ្នំពេញ)៖ បញ្ជីឈ្មោះទណ្ឌិតសរុបចំនួន១,២៥៤នាក់ (ស្រី១០៥នាក់) ត្រូវបានពិនិត្យ និងវាយតម្លៃត្រៀមស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងបុណ្យវិសាខបូជា ឆ្នាំ២០២៦។ ក្នុងនោះ សម្រាប់ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ មានទណ្ឌិតស្នើសុំចំនួន៦៦៨នាក់ (ស្រី៥៣នាក់) និងសម្រាប់ពិធីបុណ្យវិសាខបូជា មានទណ្ឌិតស្នើសុំចំនួន ចំនួន៥៨៦នាក់ (ស្រី៥២នាក់) ដែលសំណើសុំនេះទទួលបានពីពន្ធនាគាររាជធានី ខេត្តចំនួន២៤ និងមណ្ឌលអប់រំកែប្រែចំនួន៤។ កិច្ចប្រជុំត្រួតពិនិត្យ និងវាយតម្លៃនេះ ត្រូវបានធ្វើឡើងនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ ដឹកនាំដោយឧបនាយករដ្ឋមន្ដ្រី កើត រិទ្ធ…
រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ព័ត៌មាន និងទេសចរណ៍ ជារឿងតែមួយក្នុងសម័យឌីជីថល បច្ចុប្បន្នមុននឹងភ្ញៀវទេសចរមកដល់ប្រទេសណាមួយ ពួកគេបានឃើញប្រទេសនោះតាមរយៈព័ត៌មានរួចហើយ បើព័ត៌មានអវិជ្ជមានត្រូវបានបំផ្លើសនោះទេសចរណ៍នឹងរងផលប៉ះពាល់
(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងថា ព័ត៌មាន និងទេសចរណ៍ គឺជារឿងតែមួយក្នុងសម័យឌីជីថល។ នៅសម័យបច្ចុប្បន្ន មុននឹងភ្ញៀវទេសចរមកដល់ប្រទេសណាមួយ ពួកគេបានឃើញប្រទេសនោះតាមរយៈព័ត៌មានរួចហើយ។ បើព័ត៌មានអវិជ្ជមានត្រូវបានបំផ្លើសនោះទេសចរណ៍នឹងរងផលប៉ះពាល់។ ប៉ុន្តែបើព័ត៌មានវិជ្ជមានត្រូវបានផ្សព្វផ្សាយដោយការពិតនោះវានឹងក្លាយជាផ្លូវសម្រាប់ការទាក់ទាញពិភពលោក។ ដូច្នេះ ការការពារព័ត៌មានពិត គឺជាការការពារវិស័យទេសចរណ៍។ ការលើកឡើងបែបនេះរបស់លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានធ្វើឡើងក្នុងឱកាសលោករដ្ឋមន្ត្រី និងលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នារសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីភាពក្នុងពិធីផ្សព្វផ្សាយស្ថានភាពទេសចរណ៍កម្ពុជា…
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតីភាពក្នុងពិធីបិទកិច្ចប្រជុំស្តីពី «អភិបាលកិច្ច និងការគ្រប់គ្រង» នៃកាកបាទក្រហមកម្ពុជា
(ភ្នំពេញ)៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងពិធី កិច្ចប្រជុំស្តីពី «អភិបាលកិច្ច និងការគ្រប់គ្រង» នៅរសៀលថ្ងៃអង្គារ ទី៣១ ខែមីនា ឆ្នាំ២០២៦ ដែលពិធីនេះមានការចូលរួមដោយលោកស្រី Dorsha Nazemi Salman ប្រធានបេសកកម្មថ្មីនៃគណៈកម្មាធិការអន្តរជាតិកាកបាទក្រហម (ICRC), លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា និងលោក លោកស្រីជាច្រើនរូបទៀតផងដែរ។ កិច្ចចាប់ផ្តើមក្នុងពិធីបិទកិច្ចប្រជុំ លោកជំទាវបណ្ឌិត បានពាំនាំព្រះរាជសុវណ្ណីផ្តាំសួរសុខទុក្ខ…
ឧបករណ៍អេឡិចត្រូនិក សម្រាប់ជក់សារធាតុគីមី ជាង១,៣០០គ្រឿង ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញបង្ក្រាប ក្នុងខណ្ឌមានជ័យ !
(ភ្នំពេញ)៖ ដោយមានការសហការ ផ្ដល់ព័ត៌មានពីប្រជាពលរដ្ឋតាមរយៈផេកហ្វេសប៊ុក របស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលមានឈ្មោះថា Phnom Penh Gendarmerie នៅវេលាម៉ោង១៤៖៣០នាទី ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យ បានចុះបង្ក្រាបទីតាំង លួចលក់ឧបករណ៍អេឡិចត្រូនិកសម្រាប់ជក់សារធាតុគីមី ១កន្លែង នៅចំណុចហាងលក់ខោអាវជជុះក្បាលគីបនារី ផ្លូវប៉េតុង ភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ និងបានចាប់យកវត្ថុតាងចម្រុះ ប្រមាណជាង ១,៣០០គ្រឿង ឃាត់ខ្លួនម្ចាស់ទីតាំង ០១នាក់ នាំយកទៅអង្គភាព ដើម្បីចាត់ការតាមនីតិវិធីច្បាប់។…
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បញ្ជាឱ្យឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ និងនាយឧត្តមសេនីយ៍ ស ថេត ស្រាវជ្រាវឱ្យបានហ្មត់ចត់បំផុត និងរកឱ្យឃើញអ្នកបើកបររថយន្តពិតប្រាកដ ដែលបុកមនុស្សស្លាប់ទាំង ៦នាក់ នៅស្រុកមោងឬស្សី ខេត្តបាត់ដំបង
(ភ្នំពេញ)៖ តាមរយៈសំណេរបង្ហោះលើបណ្តាញសង្គមផ្លូវការ នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦នេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញបទបញ្ជាឱ្យឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ធ្វើការស្រាវជ្រាវឱ្យបានហ្មត់ចត់បំផុត និងរកឱ្យឃើញអ្នកបើកបររថយន្តពិតប្រាកដ ដែលបុកមនុស្សស្លាប់ទាំង៦នាក់ នៅស្រុកមោងឬស្សី ខេត្តបាត់ដំបង ដើម្បីផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ។ សម្តេចបវរធិបតី បានសរសេរបង្ហោះជាមួយខ្លឹមសារទាំងស្រុង ដូចខាងក្រោម៖ ខ្ញុំបានឃើញមានការបញ្ចេញមតិជាច្រើនពាក់ព័ន្ធជាមួយនឹងគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ ដែលកើតឡើងនៅយប់ថ្ងៃទី២៧…