ឧបនាយករដ្ឋមន្រ្តី ហង់ជួន ណារ៉ុន តំណាងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរ «ទិវាព្រះពុទ្ធសាសនាអន្តរជាតិ» ឆ្នាំ២០២៦

(ភ្នំពេញ)៖ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា តំណាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៦ បានអញ្ជើញចូលរួម ក្នុងពិធីអបអរសាទរ «ទិវាព្រះពុទ្ធសាសនាអន្តរជាតិ » ឆ្នាំ២០២៦ ក្រោមប្រធានបទ «ពង្រឹងសាមគ្គីធម៌ ជំរុញសន្តិភាព តាមរយៈមាគ៌ាព្រះពុទ្ធសាសនា» នៅសាលសន្និសីទចតុម្មុខ។   នៅក្នុងពិធីនេះដែរមានការយាង និមន្ត និងអញ្ជើញចូលរួមពីសំណាក់…

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យនាយកប្រតិបត្តិក្រុមហ៊ុន VINCI Airports

(បារាំង)៖ នៅព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យលោក Rémi Maumont de Longevialle នាយកប្រតិបត្តិក្រុមហ៊ុន VINCI Airports ជួបសម្តែងការគួរសម និងពិភាក្សាការងារ។   ក្រុមហ៊ុន VINCI មានមូលដ្ឋាននៅប្រទេសបារាំង ជាក្រុមហ៊ុនឈានមុខគេនៅអឺរ៉ុប ធ្វើអាជីវកម្មលើវិស័យ អាកាសយានដ្ឋាន ផ្លូវដែក ផ្លូវល្បឿនលឿន ស្ពាន និងគម្រោងវិនិយោគផ្សេងៗជាច្រើនទៀត។  …

សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ញើសារលិខិតអបអរសាទរ ឯកឧត្តម ឡេ មិញហ៉ឹង ដែលត្រូវបានជ្រើសតាំងជានាយករដ្ឋមន្ត្រីវៀតណាម

(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានផ្ញើសារលិខិតអបអរសាទរ ឯកឧត្តម ឡេ មិញហ៉ឹង ដែលត្រូវបានជ្រើសតាំងជា នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។   នៅក្នុងលិខិតអបអរសាទរ សម្តេចធិបតី បានបញ្ជាក់ថា «តាងនាមប្រជាជននៃព្រះរាជាណាចក្រកម្ពុជា ខ្ញុំមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង សូមសម្តែងនូវការអបអរសាទរយ៉ាងកក់ក្តៅបំផុតជូនចំពោះ ឯកឧត្តម ក្នុងឱកាសដែលត្រូវបានតែងតាំង ជានាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ ការតែងតាំងនេះ បានឆ្លុះបញ្ចាំងអំពីសេចក្តី ទុកចិត្ត និងជំនឿជឿជាក់ដែលបក្ស រដ្ឋ និងប្រជាជនវៀតណាមបានផ្តល់ជូនឯកឧត្តម ដោយទទួលស្គាល់…

អភិសន្តិបណ្ឌិត ស សុខា អំពាវនាវអាណាព្យាបាល យកចិត្តទុកដាក់ជាអាទិភាពលើការអប់រំកូនចៅចាប់ពីថ្នាក់កុមារតូច!

(ព្រៃវែង)៖ អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានព្រៃវែង បានទទូច និងអំពាវនាវអាណាព្យាបាលគ្រប់រូបដែលមានកូន ប្អូន ឬក្មួយ គ្រប់អាយុចូលរៀន ត្រូវបញ្ជូនទៅចុះឈ្មោះចូលរៀនកុំបីខាន ដើម្បីកសាងមូលដ្ឋានគ្រឹះចំណេះដឹង និងអនាគតដ៏ភ្លឺស្វាងសម្រាប់កុមារគ្រប់រូប ជាពិសេសដើម្បីប្រែក្លាយពួកគេឱ្យទៅជាធនធានមនុស្សដ៏មានសក្ដានុពល ចូលរួមចំណែកអភិវឌ្ឍសហគមន៍ ក៏ដូចជាសង្គមជាតិឱ្យកាន់តែរីកចម្រើនរុងរឿង និងប្រកបដោយសេចក្ដីថ្លៃថ្នូរ ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល។   ការថ្លែងបែបនេះ ធ្វើឡើងក្នុងឱកាសដែលអភិសន្តិបណ្ឌិត និងលោកជំទាវ កែ សួនសុភី សសុខា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារមត្តេយ្យសិក្សា ចំនួន ១ខ្នង…

សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូន លោក U Aung Lin Dwe ដែលទើបជាប់ឆ្នោតជ្រើសតាំង ជាប្រធានព្រឹទ្ធសភាមីយ៉ាន់ម៉ា 

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃកម្ពុជា នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦នេះ បានផ្ញើសារអបអរសាទរ និងជូនពរជូនលោក U Aung Lin Dwe ត្រូវបានបោះឆ្នោតជ្រើសតាំងជាប្រធានព្រឹទ្ធសភានៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា។   សារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន មានខ្លឹមសារដូច្នេះថា៖ «ក្នុងនាមព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ខ្ញុំសូមសម្តែងនូវការអបអរសាទរយ៉ាងកក់ក្តៅ និងសព្ទសាធុការពរជូនដល់ឯកឧត្តមក្នុងឱកាសដែលឯកឧត្តម ត្រូវបានបោះឆ្នោតជ្រើសតាំងជាប្រធាន ព្រឹទ្ធសភានៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា។   ខ្ញុំជឿជាក់ថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ឯកឧត្តម ព្រឹទ្ធសភា ដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញការអភិវឌ្ឍជាតិ…

សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូន លោក To Lam ដែលទើបជាប់ឆ្នោតជ្រើសតាំង ជាប្រធានរដ្ឋវៀតណាម 

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃកម្ពុជា នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦នេះ បានផ្ញើសារអបអរសាទរជូន លោក To Lam អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម ដែលទើបត្រូវបានបោះឆ្នោតជ្រើសរើសជាប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។   សារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន មានខ្លឹមសារទាំងស្រុងដូច្នេះថា៖ «ក្នុងនាមព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមរូបខ្ញុំផ្ទាល់ ខ្ញុំសូមសម្តែងនូវការអបអរសាទរ ដោយស្មោះអស់ពីដួងចិត្តចំពោះ ឯកឧត្តម ដែលត្រូវបានបោះឆ្នោតជ្រើសរើសជាប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងសម័យប្រជុំពេញអង្គលើកទី១ នៃរដ្ឋសភានីតិកាលទី១៦។  …

សម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតអបអរសាទរជូនលោក Tran Thanh Man ដែលទើបជាប់ឆ្នោតសាជាថ្មី ជាប្រធានរដ្ឋសភាវៀតណាម 

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦នេះ បានផ្ញើសារលិខិតអបអរសាទរជូនលោក Tran Thanh Man ដែលទើបត្រូវបានបោះឆ្នោតជ្រើសរើស សាជាថ្មីជាប្រធានរដ្ឋសភា សាធារណរដ្ឋសង្គមនិយមវៀតណាម។   សារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន មានខ្លឹមសារដូច្នេះថា៖ «ក្នុងនាមព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមរូបខ្ញុំផ្ទាល់ ខ្ញុំមានសេចក្តីសោមនស្ស រីករាយក្នុងការអបអរសាទរយ៉ាងស្មោះស្ម័គ្របំផុតចំពោះ ឯកឧត្តម ដែលត្រូវបានបោះឆ្នោតជ្រើសរើស សាជាថ្មីជាប្រធានរដ្ឋសភា នៅក្នុងសម័យប្រជុំពេញអង្គលើកទី១ នៃរដ្ឋសភានីតិកាលទី១៦។ ការជាប់…

សម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតអបអរសាទរជូនលោក Min Aung Hlaing ដែលទើបជាប់បោះឆ្នោតជាប្រធានាធិបតីមីយ៉ាន់ម៉ា

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានផ្ញើសារអបអរសាទរចំពោះ លោក Min Aung Hlaing ដែលទើបត្រូវបានសភាមីយ៉ាន់ម៉ា បោះឆ្នោតជ្រើសរើសជាប្រធានាធិបតីមីយ៉ាន់ម៉ា។   សារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន មានខ្លឹមសាទាំងស្រុងថា៖ «ក្នុងនាមព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងគណបក្សប្រជាជនកម្ពុជា ខ្ញុំសូមសម្តែងនូវ ការអបអរសាទរយ៉ាងស្មោះសរជូនចំពោះ ឯកឧត្តម ដែលត្រូវបានសភាមីយ៉ាន់ម៉ា បោះឆ្នោតជ្រើសរើស ជាប្រធានាធិបតីនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦។  …

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យគ្រប់ភាគីពាក់ព័ន្ធជួយជំរុញចលនា «ភូមិមួយផលិតផលមួយ» និងពាវនាវបន្តគាំទ្រផលិតផលខ្មែរ «យើងខិតខំផលិត យើងជួយប្រើប្រាស់ ជាតិយើងនឹងរីកចម្រើន!» 

(ភ្នំពេញ)៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំឱ្យក្រសួងស្ថាប័ន និងគ្រប់ភាគីពាក់ព័ន្ធជួយជំរុញចលនាភូមិមួយផលិតផលមួយ ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ព្រោះតែរាជរដ្ឋាភិបាលចាត់ទុកថាចលនានេះជា ដៃឃ្នាស់ដ៏សំខាន់មួយសម្រាប់ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន និងការកសាងសមត្ថភាពប្រកួតប្រជែងរបស់ប្រទេស។ នេះបើតាមសារលិខិតរបស់សម្តេចនាយករដ្ឋមន្ត្រី ក្នុងឱកាសអបអរសាទរ ក្នុងឱកាសទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ ៩មេសា លើកទី៩ ឆ្នាំ២០២៦ ក្រោមប្រធានបទ «ខ្មែរផលិត ខ្មែរប្រើប្រាស់ ខ្មែររីកចម្រើន»។   សម្តេចបន្ថែមថា ចលនានេះមិនមែនជាការងាររបស់ស្ថាប័នតែមួយឡើយ ប៉ុន្តែជាការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បី បង្កើតសេដ្ឋកិច្ចមូលដ្ឋានដ៏រឹងមាំ បង្កើតការងារ និងលើកកម្ពស់អត្តសញ្ញាណជាតិ។ ក្នុងនាមតំណាងរាជរដ្ឋាភិបាល…

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ «ការប្រើផលិតផលក្នុងស្រុក ជំនួសផលិតផលនាំចូលពីបរទេស មិនត្រឹមតែគាំទ្រអ្នកផលិតខ្មែរប៉ុណ្ណោះទេ ប៉ុន្តែបង្ហាញនូវមោទនភាពជាតិ និងការយល់ដឹងអំពីតម្លៃផលិតផល កើតចេញពីកម្លាំង និងចំណេះដឹងរបស់ខ្មែរ»

(ភ្នំពេញ)៖ តាមរយៈសារលិខិតអបអរសាទរ ក្នុងឱកាសទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ ៩មេសា លើកទី៩ ឆ្នាំ២០២៦ ក្រោមប្រធានបទ «ខ្មែរផលិត ខ្មែរប្រើប្រាស់ ខ្មែររីកចម្រើន» សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជំរុញឱ្យបងប្អូនប្រជាពលរដ្ឋខ្មែរ គាំទ្រប្រើប្រាស់ផលិតផលក្នុងស្រុក ដែលផលិតដោយខ្មែរ។   សម្តេចបានសង្កេតឃើញថា បច្ចុប្បន្ននេះនិន្នាការគាំទ្រផលិតផលខ្មែរបានកើនឡើង ហើយថា ការប្រើផលិតផលក្នុងស្រុកជំនួសផលិតផលនាំចូលពីបរទេស មិនត្រឹមតែគាំទ្រអ្នកផលិតខ្មែរប៉ុណ្ណោះទេ ប៉ុន្តែបង្ហាញនូវមោទនភាពជាតិ និងការយល់ដឹងអំពីតម្លៃផលិតផលកើតចេញពីកម្លាំង និងចំណេះដឹងរបស់ខ្មែរ។   តាមរយៈសារលិខិតសម្តេចបានបញ្ជាក់ដូច្នេះថា «បច្ចុប្បន្ន យើងឃើញថា…