លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជួបសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយជូនលោកតា លោកអ៊ំ លោកពូ សមាជិកសមាគមមូលនិធិត្រីចក្រយានកម្ពុជាក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី

(ភ្នំពេញ)៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៦ បានអញ្ជើញសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយជូនលោកតា លោកអ៊ំ លោកពូ សមាជិកសមាគមមូលនិធិត្រីចក្រយានកម្ពុជាក្នុងឳកាសចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ គ.ស.២០២៦ ។   នាឳកាសនោះលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែតបានថ្លែងថា «ថ្ងៃនេះ នាងខ្ញុំមានអារម្មណ៍រំភើបរីករាយក្រៃលែងព្រោះបានជួប សាកសួរសុខទុក្ខ និងចែកអំណោយដោយផ្ទាល់ជូនលោកតា លោកអ៊ំ លោកពូ…

បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បញ្ជាក់ពីការប្តេជ្ញាចិត្តបន្តគាំទ្រ និងជំរុញការសិក្សាស្រាវជ្រាវកម្រិតខ្ពស់ ដើម្បីលើកកម្ពស់គុណភាពអប់រំនៅកម្ពុជាឱ្យស្របតាមស្តង់ដារអន្តរជាតិ និងឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ច

(ភ្នំពេញ)៖ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នារសៀលថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ បានអនុញ្ញាតឱ្យលោក Laurent MESMANN ប្រធានគម្រោងសហប្រតិបត្តិការបារាំង នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE) ដឹកនាំប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារលើរបៀបវារៈសំខាន់ៗមួយចំនួន។ ក្នុងឱកាសនៃជំនួបនេះ តំណាងគម្រោងសហប្រតិបត្តិការបារាំង បានលើកយករបៀបវារៈសំខាន់ៗមកជម្រាបជូន និងពិភាក្សា រួមមាន៖ *ការគោរពអញ្ជើញក្នុងកម្មវិធីការពារនិក្ខេបបទបណ្ឌិត៖ លោក Laurent MESMANN…

នាយឧត្តមសេនីយ៍ សៅ សុខា រៀបចំដឹកនាំពិធីបង្សុកូលនៅមហាចេតិយ នៃតំបន់ប្រវត្តិសាស្រ្តយោធាតេជោកោះថ្ម អុិច១៦

(ត្បូងឃ្មុំ)៖ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ដែលនឹងឈានមកដល់នាពេលឆាប់ៗខាងមុខនេះ និងដើម្បីឧទ្ទិសកុសលជូនដល់វីរកងទ័ព វីរនគរបាល ដែលបានពលីជីវិតក្នុងបុព្វហេតុការពារជាតិមាតុភូមិ, នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកយោធពលខេរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៦នេះ បានរៀបចំដឹកនាំធ្វើពិធីបង្សុកូល នៅមហាចេតិយ នៃតំបន់ប្រវត្តិសាស្រ្តយោធាតេជោកោះថ្ម អុិច១៦ នៅភូមិទន្លូង ឃុំកោះថ្ម ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។   ពិធីនេះមានការចូលរួមពីសំណាក់លោក ប៉ែន…

សារលិខិតរបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ធ្លាក់ទៅលើដៃយោធាទិសខេត្តព្រះវិហារ, តើលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានសរសេរអ្វីខ្លះជូនកងទ័ព?

(ភ្នំពេញ)៖ ក្រុមយុវជនមួយក្រុមកាលពីពេលថ្មីៗនេះ បានរៀបចំកម្មវិធីទទួលក្រមា និងសរសេរសារជូនពរផ្ញើទៅកាន់កងទ័ពជួរមុខមុខ។ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ភរិយាសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានចូលរួមសរសេរសារជូនទៅកងទ័ពជួរមុខផងដែរ។   សារលិខិតរបស់លោកជំទាវបណ្ឌិត ត្រូវបានចែកចំយោធាឈ្មោះ វី រស្មី ជាដែរកំពុងឈរជើងការពារនៅទិសខេត្តព្រះវិហារ។ យោធារូបនេះ ចាត់ទុកសាររបស់លោកជំទាវបណ្ឌិត ជាសារដ៏មានអត្ថន័យ និងនឹករលឹក អានហើយរំភើប ក្តុកក្តួលខ្លាំង។   ខាងក្រោមនេះ ជាសារលោកជំទាវបណ្ឌិត ដែលបានសរសេរលើលិខិតជូនទៅយោធាកំពុងឈរជើងការពារជាតិ៖   ជូនចំពោះបងៗ និងប្អូនៗកងទ័ព…

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ប្រាប់ការពិត៣ចំណុច អំពីព្រំដែនកម្ពុជា-ថៃ ដល់ប្រធានាធិបតីបារាំង នៅទីក្រុងប៉ារីស 

(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រាប់ការពិតចំនួន៣ចំណុច អំពីបញ្ហាព្រំដែនកម្ពុជា-ថៃ ដល់លោក អេម៉ាញូអែល មាក្រុង (Emmanuel Macron) ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង នៅទីក្រុងប៉ារីស។ នេះបើតាមការបញ្ជាក់ពីលោក តាន់ ហ្សង់ហ្វ្រង់ស័រ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការបរទេស។   ការបញ្ជាក់បែបនេះ របស់លោក តាន់ ហ្សង់ហ្វ្រង់ស័រ ធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន ស្ដីពីការវិលត្រឡប់មកកម្ពុជាវិញ របស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ក្រោយបញ្ចប់ក្នុងកិច្ចប្រជុំកំពូល…

លោក ហ្សង់ ហ្វ្រង់ស័រ តាន់៖ វត្តមានសម្តេចធិបតីនៅប្រទេសបារាំងលើកនេះ បង្ហាញថាកម្ពុជាជ្រើសរើសទស្សនវិស័យពិភពលោកមួយ ដែលលើកកម្ពស់ពហុភាគីនិយម និងកិច្ចសន្ទនា

  (ភ្នំពេញ)៖ លោក ហ្សង់ ហ្វ្រង់ស្វ័រ តាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី បានថ្លែងបញ្ជាក់ថា វត្តមានរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅប្រទេសបារាំងនាពេលនេះ បានបង្ហាញថាយ៉ាងច្បាស់ថា កម្ពុជាបានជ្រើសរើសទស្សនវិស័យពិភពលោកមួយ ដែលលើកកម្ពស់ពហុភាគីនិយម និងកិច្ចសន្ទនា។   លោក ហ្សង់ ហ្វ្រង់ស័រ តាន់ បានបញ្ជាក់ដូចនេះនាថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៦នេះ នៅក្នុងសន្និសីទសារព័ត៌មានបង្ហាញពីដំណើរទៅចូលរួមកិច្ចប្រជុំកំពូល One Health Summit របស់សម្ដេចមហាបវរធិបតី…

សម្តេចធិបតី សូមអរគុណប្រធានាធិបតីបារាំង ចំពោះការស្វាគមន៍យ៉ាងកក់ក្តៅ និងកិច្ចពិភាក្សាប្រកបដោយលទ្ធផលវិជ្ជមាន ជាពិសេសការរៀបចំតម្លើងកម្រិតទំនាក់ទំនង «ភាពជាដៃគូរយុទ្ធសាស្ត្រ» នៅពេលឆាប់ៗខាងមុខ

(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា សូមអរគុណលោកប្រធានាធិបតីបារាំង Emmanuel Macron ចំពោះការស្វាគមន៍យ៉ាងកក់ក្តៅ និងកិច្ចពិភាក្សាការងារប្រកបដោយលទ្ធផលវិជ្ជមាន ដើម្បីពង្រឹងចំណង មិត្តភាពទ្វេភាគីរវាងប្រទេសយើងទាំងពីរ ជាពិសេសការរៀបចំតម្លើងកម្រិត នៃទំនាក់ទំនងរវាងកម្ពុជានិងបារាំងដល់កម្រិត «ភាពជាដៃគូរយុទ្ធសាស្ត្រ – Strategic Partnership» នៅពេលឆាប់ៗខាងមុខ។   នេះជាសាររបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្រោយពេលដែលសម្តេច និងគណៈប្រតិភូ បានវិលមកដល់មាតុភូមិវិញនៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦នេះ។   សម្តេចធិបតី…

សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកអំណោយមនុស្សធម៌ជាលើកទី៥ ឧបត្ថម្ភជូនសមាគមវិទ្យុ និងទូរទស្សន៍អនឡាញសំឡេងជនពិការភ្នែក

(ភ្នំពេញ)៖ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ បានចាត់ឱ្យលោកវេជ្ជបណ្ឌិត អ៊ុយ សំអុន នាយក នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ នៃកាកបាទក្រហមកម្ពុជា និងសហការី ចុះជួបសំណេះសំណាលសួរសុខទក្ខ និងនាំយកអំណោយមនុស្សធម៌ជាលើកទី៥ ជួយសម្រាលការលំបាកដល់ជនមានពិការភាពចំនួន ៩០នាក់នៃសមាគមវិទ្យុនិងទូរទស្សន៍អនឡាញសំឡេងជនពិការភ្នែក(VOB) FM94.70MHz ស្ថិតនៅភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។   ក្នុងឱកាសនោះ លោកវេជ្ជបណ្ឌិត អ៊ុយ សំអុន…

ឧបនាយករដ្ឋមន្ត្រី ស សុខា កោតសរសើរចំពោះក្រសួងបរិស្ថាន ដែលបាននឹងកំពុងជំរុញ «ភាពស្អាត» នៅកម្ពុជា

(ព្រៃវែង)៖ អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានគាំទ្រ និងកោតសរសើរចំពោះក្រសួងបរិស្ថាន ដែលបាននឹងកំពុងជំរុញសកម្មភាពដើម្បី «ភាពស្អាត» នៅកម្ពុជា។   ការកោតសរសើរបែបនេះ របស់ ឧបនាយករដ្ឋមន្ត្រី ស សុខា បានធ្វើឡើងនៅក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីប្រគល់-ទទួលធុងដាក់សំរាមរបស់ក្រសួងបរិស្ថាន ជូនដល់រដ្ឋបាលខេត្តព្រៃវែង ចំនួន ៥២៩៧ធុង ដើម្បីចែកជូនទៅតាមសាលារៀន វត្តអារាម និងមណ្ឌលសុខភាពតាមមូលដ្ឋាន ដែលបានប្រព្រឹត្តទៅ នៅសាលាខេត្តព្រៃវែង នារសៀលថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦។…

សម្តេចតេជោ ហ៊ុន សែន ស្នើឯកអគ្គរដ្ឋទូតតួកគីចប់អាណត្តិ ជួយផ្សព្វផ្សាយពីកម្ពុជា ដល់អ្នកវិនិយោគតួកគី ដើម្បីមកវិនិយោគ និងមកទស្សនាកម្ពុជា

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានស្នើឯកអគ្គរដ្ឋទូតតួកគីចប់អាណត្តិបន្តធ្វើជាឯកអគ្គរដ្ឋទូតរបស់កម្ពុជា នៅក្នុងប្រទេសតួកគី មានន័យថា ជួយផ្សព្វផ្សាយពីកម្ពុជា ដល់អ្នកវិនិយោគតួកគី ដើម្បីមកវិនិយោគ និងមកទស្សនាប្រទេសកម្ពុជា។   ការស្នើនេះ បានធ្វើឡើងនាព្រឹកថ្ងៃពុធ ទី៨ ខែមេសា ឆ្នាំ២០២៦ ក្នុងឱកាសសម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ លោកស្រី Ülkü Kocaefe ឯកអគ្គរដ្ឋទូតសាធារណរដ្ឋតួកគីប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរ និងជម្រាបលា បន្ទាប់ពីលោកស្រីបានបញ្ចប់អាណត្តិបេសកកម្មនៅកម្ពុជា។  …