សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អរគុណដល់អាជ្ញាធរនិងសមត្ថកិច្ច ដែលថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ជូនពលរដ្ឋដែលទៅកម្សាន្តនៅសួនសាធារណ:អតីតអាកាសយាន្តដ្ឋានអន្តរជាតិពោធិ៍ចិន

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នាថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦នេះ បានថ្លែងអំណរគុណដល់អគ្គស្នងការដ្ឋាននគរបាលជាតិ, កងរាជអាវុធហត្ថលើផ្ទៃប្រទេស, អាជ្ញាធររាជធានីភ្នំពេញ, អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងគណ:បញ្ឋាការរដ្ឋបាលឯកភាពរាជធានីភ្នំពេញ ដែលផ្តល់ការសហការ និងចូលរួមថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់បានដោយរលូន និងបង្កលក្ខណ:យ៉ាងល្អប្រសើរជូនដល់ប្រជាពលរដ្ឋដែលទៅកម្សាន្តនៅសួនសាធារណ:អតីតអាកាសយាន្តដ្ឋានអន្តរជាតិពោធិ៍ចិន។ នេះបើតាមសារ ដែលសម្តេចបវរធិបតី សរសេរនៅលើបណ្តាញសង្គម។   ក្នុងរយៈពេល៧ ចាប់ពីថ្ងៃទី១១ដល់ថ្ងៃ១៩ ខែមេសា ឆ្នាំ២០២៦ ពលរដ្ឋ និងអ្នកទេសចរប្រមាណ១៧ម៉ឺននាក់ បានទៅកម្សាន្តនៅសួនសាធារណ:អតីតអាកាសយាន្តដ្ឋានអន្តរជាតិពោធិ៍ចិន បន្ទាប់ពីទីតាំងនេះបានប្រែក្លាយទៅជាទីតាំងសួនសាធារណ:សម្រាប់មហាជនចូលកម្សាន្តដោយសេរី ជាពិសេសសម្រាប់ជាទីលំហែសាធារណ:ដែលបម្រើដល់ការធ្វើលំហាត់ប្រាណ…

ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ដឹកនាំកិច្ចប្រជុំស្តីពីការបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការរយៈពេល៣ថ្ងៃ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦នេះ លោកឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ និងជាប្រធានគណៈបញ្ជាការប្រចាំការអចិន្រ្តៃយ៍ តំណាងនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការរយៈពេល៣ថ្ងៃ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។   កិច្ចប្រជុំដ៏មានសារសំខាន់នេះ ធ្វើនៅនាយកដ្ឋានអង្គរក្ស ដោយមានការអញ្ជើញចូលរួមពី អគ្គស្នងការរង ជាអនុប្រធាន អនុប្រធានប្រចាំការ និងជាសមាជិក ព្រមទាំងប្រធាននាយកដ្ឋាន អង្គភាព មន្ទីរ ជាសមាជិក និងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត។  …

សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់លោកស្រីបណ្ឌិត អ៊ុក ម៉ាលី ថ្វាយប្រគេនទេយ្យវត្ថុ រួមទាំងបច្ច័យ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត ក្នុងវរោកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវស្សា គម្រប់១០២ យាងចូល ១០៣ព្រះវស្សា

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃអាទិត្យ ៣កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យលោកស្រីបណ្ឌិត អ៊ុក ម៉ាលី សមាជិកាព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាអគ្គហេរញ្ញិកកាកបាទក្រហមកម្ពុជា ជាតំណាងដ៏ខ្ពង់ខ្ពស់ អញ្ជើញចូលក្រាបថ្វាយបង្គំ និងនាំយកទេយ្យវត្ថុ រួមទាំងបច្ច័យចំនួន ១០,០០០ដុល្លារ (មួយម៉ឺនដុល្លារអាមេរិក) ថ្វាយប្រគេនសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ…

ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី អញ្ជើញគោរពវិញ្ញាណក្ខន្ធសព វរសេនីយ៍ត្រី ឌុល ដេត វីរយុទ្ធជនឈរជើងនៅទិសប្រាសាទតាមាន់ ខេត្តឧត្តរមានជ័យ

(កំពង់ស្ពឺ)៖ នៅព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ តំណាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញទៅគោរពវិញ្ញាណក្ខន្ធសព លោកវរសេនីយ៍ត្រី ឌុល ដេត វីរយុទ្ធជនឈរជើងនៅទិសប្រាសាទតាមាន់ ខេត្តឧត្តរមានជ័យ ដែលបានទទួលមរណភាពដោយសាររបួសពីសមរភូមិ។   អញ្ជើញអមដំណើរ ឧបនាយករដ្ឋមន្រ្តី រួមមាន លោក លោកស្រី ជាថ្នាក់ដឹកនាំក្រសួង ក្រុមប្រឹក្សា គណៈអភិបាលខេត្ត កងយោធពើខេមរភូមិន្ទ…

កម្លាំងអាវុធហត្ថខេត្តសៀមរាប ចូលរួមការពារសន្តិសុខ និងសណ្តាប់ធ្នាប់បានយ៉ាងល្អប្រសើរក្នុងព្រឹត្តិការណ៍ «សៀមរាបសង្ក្រាន្ត»

(សៀមរាប)៖ សកម្មភាពក្នុងរយៈពេល៤ថ្ងៃ បងប្អូនភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ ប្រហែលជាង ១ម៉ឺននាក់ ដែលបានមកចូលរួមលេងកម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថ ក្នុងព្រឹត្តិការណ៍សៀមរាបសង្ក្រាន្ត។   ក្រៅពីការងារធានាសន្តិសុខ និងរក្សាសណ្តាប់ធ្នាប់ ក្នុងព្រឹតិ្តការណ៍សៀមរាបសង្ក្រាន្ត ចាប់ពីថ្ងៃទី១៣ ដល់ទី១៦ ខែមេសា ឆ្នាំ២០២៦ កងរាជអាវុធហត្ថខេត្តសៀមរាប ក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត បានរៀបចំស្តង់ ដើមី្បបង្កបរិយាកាសឱ្យមានភាពសប្បាយរីករាយ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នៅលើទឹកដីប្រវត្តិសាស្ត្រសៀមរាប។   ជាលើកទី២ហើយ ដែលបានរៀបចំឱ្យមានកម្មវិធី សប្បាយៗនេះឡើង…

UPDATE: ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ៖ យុវជនដែលដេញគប់ និងវាយឡានអ្នកដទៃ ត្រូវបានចាប់ខ្លួនចំនួន៩នាក់

(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅយប់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦នេះ បានឲ្យដឹងថា យុវជនដែលគប់ និងវាយឡានអ្នកដទៃនៅតំបន់វត្តភ្នំ កាលពីប៉ុន្មានថ្ងៃមុន ត្រូវបានចាប់ខ្លួន៩នាក់ហើយ ក្នុងចំណោមមនុស្សផ្សេងទៀតដែលកំពុងស្រាវជ្រាវចាប់ខ្លួន។ បើតាមលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ, យុវជនទាំង៩នាក់ដែលត្រូវបានចាប់ខ្លួននេះ មានម្នាក់ជាអ្នកកាច់យកផ្លាកលេខរថយន្ដ។ លោកក៏បានអំពាវនាវ ដល់យុវជនដែលកំពុងរត់គេចខ្លួនជាចុងក្រោយ សូមចូលខ្លួនមកអធិការខណ្ឌដូនពេញ ដើម្បីដោះស្រាយជាពិសេសយុវជនអ្នកបង្កហេតុស្រែកបំផុសមុនគេ កំពុងរត់គេចខ្លួន។ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានបញ្ជាក់ថា «ខ្ញុំបាទសូមផ្ដាំទៅយុវជនដែលរួមគ្នាវាយបំផ្លាញរថយន្តនោះ…

លោក ឃួង ស្រេង តំណាងឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី បានដឹកនាំដង្ហែក្បួន នគរសង្ក្រាន្តឆ្នាំ២០២៦ លើកទី២ នៅបរិវេណផ្លូវថ្មើរជើងចតុមុខ

(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ តំណាងលោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) និងលោកស្រី នៅល្ងាចថ្ងៃទី១៨ ខែមេសា ដែលជាថ្ងៃទី៥ នៃព្រឹត្តិការណ៍នគរសង្រា្កន្ត ឆ្នាំ២០២៦ ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី បានដឹកនាំយុវជនយ៉ាងច្រើនកុះករ ដង្ហែក្បួន នគរសង្ក្រាន្តឆ្នាំ២០២៦ លើកទី២ នៅបរិវេណផ្លូវថ្មើរជើងចតុមុខ មុខវត្តឧណ្ណាលោម។ ក្នុងពិធីនេះ ក៏មានការចូលរួមពីប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ អន្តរជាតិយ៉ាងច្រើនកុះករ…

កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បន្តការពារសន្តិសុខ ក្នុងថ្ងៃទី៥ នៃព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» រាជធានីភ្នំពេញ

Oplus_16908288(ភ្នំពេញ)៖ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបន្តសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ ចូលរួមល្បាត និងការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ ព្រមទាំងត្រៀមសង្គ្រោះបន្ទាន់ ក្នុងថ្ងៃទី៥ នៃព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» ដែលរៀបចំឡើងក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។   សកម្មភាពការងារនេះ ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ ដែលបានចូលរួមកម្សាន្តតាមទីតាំងនានា នៅក្នុងរាជធានីភ្នំពេញ។ កម្លាំងសមត្ថកិច្ចបានបំពេញភារកិច្ចដោយមោទនភាព និងស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីធានាឱ្យព្រឹត្តិការណ៍ប្រព្រឹត្តទៅដោយសុវត្ថិភាព និងរលូន៕

ខឹងម្តាយក្មេងប្រុសរងគ្រោះ ទម្លាយរឿងសម្ងាត់ផ្ទាល់ខ្លួនប្រាប់ប្រពន្ធ ជនដៃដល់លួងក្មេងប្រុសទៅកន្លែងស្ងាត់ រួចចាក់ និងអារកសម្លាប់, កម្លាំងនគរបាលតាមចាប់ និងបញ្ជូនទៅតុលាការ

(សៀមរាប)៖ បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ និងពាក្យបណ្តឹងករណីបាត់ខ្លួនក្មេងប្រុសអាយុត្រឹមតែ ៥ឆ្នាំ ក្នុងភូមិត្រាង ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប កម្លាំងផែននគរបាលព្រហ្មទណ្ឌ សហការជាមួយ កម្លាំងនគរបាលស្រុកប្រាសាទបាគង បានបើកការស្រាវជ្រាវយ៉ាងម៉ត់ចត់រហូតតាមចាប់ជនដៃដល់។ ជនសង្ស័យឈ្មោះ ឆេន សុខ អាយុ២៨ឆ្នាំ មុខរបរស៊ីឈ្នួលបើករថយន្តស្ទួច ទីកន្លែងកំណើតភូមិព្រៃទួល ឃុំប្រសូត្រ ស្រុកស្វាយទាប ខេត្តស្វាយរៀង ទីលំនៅបច្ចុប្បន្នភូមិច្រេស ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប (ជាអតីតបងថ្លៃរបស់ ឪពុកម្តាយសព)។ ការឃាត់ខ្លួនជនសង្ស័យបានភ្លាមៗដូចនេះដោយអនុវត្តតាមបទបញ្ជា ដ៏ម៉ឺងម៉ាត់របស់នាយឧត្តមសេនីយ៍ ស…

សម្តេចតេជោ ហ៊ុន សែន ផ្តាំអ្នកនៅបន្តគប់គិតគ្នានាំទំនិញពីថៃ ត្រូវបញ្ឈប់ជាបន្ទាន់, តើមិនខ្លាចបាបទេ ដែលទទួលបណ្តាសាពីប្រជាជន?

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានផ្តាំទៅពួកមិនចេះស្គាល់ពីជាតិសាសន៍ខ្លួនឯង ដែលនៅតែបន្តគប់គិតគ្នាលួចនាំទំនិញពីថៃចូលមកកម្ពុជានេះ ត្រូវបញ្ឈប់ជាបន្ទាន់។   សម្តេចតេជោ ហ៊ុន សែន បញ្ជូនសារទៅអ្នកទាំងនោះថា តើមិនខ្លាចបាបទេ ដែលទទួលបណ្តាសាពីប្រជាជន?   នៅក្នុងសារសំឡេងនៅរាត្រីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៦ ឆ្លើយតបជាមួយការលើកឡើងទាំងងងើលរបស់លោក សេង សារី សម្តេចតេជោ ហ៊ុន សែន បានថ្លែងដូចនេះថា «សូមផ្តាំផ្ញើឱ្យពួកដែលមិនស្គាល់ជាតិរបស់ខ្លួននោះ ដែលនៅតែបន្តលួចទំនិញពីថៃចូលមកកម្ពុជានេះ គប់គិតគ្នានេះ តើខ្លាចបាបទេ…