
បើទោះបីជាយ៉ាងណាសម្តេចតេជោ ហ៊ុន សែន ក៏តែងតែលើកឡើងផងដែរថា រាជរដ្ឋាភិបាលនីតិកាលថ្មី មានភ័ព្វសំណាងណាស់ ដែលមានថវិកាគ្រប់គ្រាន់សម្រាប់ចាត់ចែងការងារបន្សល់ទុកពីរាជរដ្ឋាភិបាលនីតិកាលចាស់។ ខុសពីពេលសម្តេចឡើងកាន់ការប្រទេសជាតិនាឆ្នាំ១៩៨៥ ថវិកាជាតិគ្មាន បញ្ហាចាក់ស្រេះត្រូវដោះស្រាយ។
តាមរយៈជួបមន្ត្រីនៅមូលដ្ឋាននេះ សម្តេចតេជោប្រមុខរដ្ឋស្តីទី តែងតែក្រើនរំលឹកឱ្យមន្ត្រីមូលដ្ឋានជួយគាំទ្រដល់ការប្រមូលពន្ធជូនជាតិ តាមរយៈការលើកកម្ពស់វប្បធម៌នៃការបង់ពន្ធ។