(កំពង់ស្ពឺ)៖ នៅព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ តំណាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញទៅគោរពវិញ្ញាណក្ខន្ធសព លោកវរសេនីយ៍ត្រី ឌុល ដេត វីរយុទ្ធជនឈរជើងនៅទិសប្រាសាទតាមាន់ ខេត្តឧត្តរមានជ័យ ដែលបានទទួលមរណភាពដោយសាររបួសពីសមរភូមិ។ អញ្ជើញអមដំណើរ ឧបនាយករដ្ឋមន្រ្តី រួមមាន លោក លោកស្រី ជាថ្នាក់ដឹកនាំក្រសួង ក្រុមប្រឹក្សា គណៈអភិបាលខេត្ត កងយោធពើខេមរភូមិន្ទ…
Author: bkh
កម្លាំងអាវុធហត្ថខេត្តសៀមរាប ចូលរួមការពារសន្តិសុខ និងសណ្តាប់ធ្នាប់បានយ៉ាងល្អប្រសើរក្នុងព្រឹត្តិការណ៍ «សៀមរាបសង្ក្រាន្ត»
(សៀមរាប)៖ សកម្មភាពក្នុងរយៈពេល៤ថ្ងៃ បងប្អូនភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ ប្រហែលជាង ១ម៉ឺននាក់ ដែលបានមកចូលរួមលេងកម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថ ក្នុងព្រឹត្តិការណ៍សៀមរាបសង្ក្រាន្ត។ ក្រៅពីការងារធានាសន្តិសុខ និងរក្សាសណ្តាប់ធ្នាប់ ក្នុងព្រឹតិ្តការណ៍សៀមរាបសង្ក្រាន្ត ចាប់ពីថ្ងៃទី១៣ ដល់ទី១៦ ខែមេសា ឆ្នាំ២០២៦ កងរាជអាវុធហត្ថខេត្តសៀមរាប ក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត បានរៀបចំស្តង់ ដើមី្បបង្កបរិយាកាសឱ្យមានភាពសប្បាយរីករាយ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នៅលើទឹកដីប្រវត្តិសាស្ត្រសៀមរាប។ ជាលើកទី២ហើយ ដែលបានរៀបចំឱ្យមានកម្មវិធី សប្បាយៗនេះឡើង…
UPDATE: ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ៖ យុវជនដែលដេញគប់ និងវាយឡានអ្នកដទៃ ត្រូវបានចាប់ខ្លួនចំនួន៩នាក់
(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅយប់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦នេះ បានឲ្យដឹងថា យុវជនដែលគប់ និងវាយឡានអ្នកដទៃនៅតំបន់វត្តភ្នំ កាលពីប៉ុន្មានថ្ងៃមុន ត្រូវបានចាប់ខ្លួន៩នាក់ហើយ ក្នុងចំណោមមនុស្សផ្សេងទៀតដែលកំពុងស្រាវជ្រាវចាប់ខ្លួន។ បើតាមលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ, យុវជនទាំង៩នាក់ដែលត្រូវបានចាប់ខ្លួននេះ មានម្នាក់ជាអ្នកកាច់យកផ្លាកលេខរថយន្ដ។ លោកក៏បានអំពាវនាវ ដល់យុវជនដែលកំពុងរត់គេចខ្លួនជាចុងក្រោយ សូមចូលខ្លួនមកអធិការខណ្ឌដូនពេញ ដើម្បីដោះស្រាយជាពិសេសយុវជនអ្នកបង្កហេតុស្រែកបំផុសមុនគេ កំពុងរត់គេចខ្លួន។ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានបញ្ជាក់ថា «ខ្ញុំបាទសូមផ្ដាំទៅយុវជនដែលរួមគ្នាវាយបំផ្លាញរថយន្តនោះ…
លោក ឃួង ស្រេង តំណាងឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី បានដឹកនាំដង្ហែក្បួន នគរសង្ក្រាន្តឆ្នាំ២០២៦ លើកទី២ នៅបរិវេណផ្លូវថ្មើរជើងចតុមុខ
(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ តំណាងលោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) និងលោកស្រី នៅល្ងាចថ្ងៃទី១៨ ខែមេសា ដែលជាថ្ងៃទី៥ នៃព្រឹត្តិការណ៍នគរសង្រា្កន្ត ឆ្នាំ២០២៦ ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី បានដឹកនាំយុវជនយ៉ាងច្រើនកុះករ ដង្ហែក្បួន នគរសង្ក្រាន្តឆ្នាំ២០២៦ លើកទី២ នៅបរិវេណផ្លូវថ្មើរជើងចតុមុខ មុខវត្តឧណ្ណាលោម។ ក្នុងពិធីនេះ ក៏មានការចូលរួមពីប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ អន្តរជាតិយ៉ាងច្រើនកុះករ…
កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បន្តការពារសន្តិសុខ ក្នុងថ្ងៃទី៥ នៃព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» រាជធានីភ្នំពេញ
Oplus_16908288(ភ្នំពេញ)៖ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបន្តសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ ចូលរួមល្បាត និងការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ ព្រមទាំងត្រៀមសង្គ្រោះបន្ទាន់ ក្នុងថ្ងៃទី៥ នៃព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» ដែលរៀបចំឡើងក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ សកម្មភាពការងារនេះ ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ ដែលបានចូលរួមកម្សាន្តតាមទីតាំងនានា នៅក្នុងរាជធានីភ្នំពេញ។ កម្លាំងសមត្ថកិច្ចបានបំពេញភារកិច្ចដោយមោទនភាព និងស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីធានាឱ្យព្រឹត្តិការណ៍ប្រព្រឹត្តទៅដោយសុវត្ថិភាព និងរលូន៕
ខឹងម្តាយក្មេងប្រុសរងគ្រោះ ទម្លាយរឿងសម្ងាត់ផ្ទាល់ខ្លួនប្រាប់ប្រពន្ធ ជនដៃដល់លួងក្មេងប្រុសទៅកន្លែងស្ងាត់ រួចចាក់ និងអារកសម្លាប់, កម្លាំងនគរបាលតាមចាប់ និងបញ្ជូនទៅតុលាការ
(សៀមរាប)៖ បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ និងពាក្យបណ្តឹងករណីបាត់ខ្លួនក្មេងប្រុសអាយុត្រឹមតែ ៥ឆ្នាំ ក្នុងភូមិត្រាង ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប កម្លាំងផែននគរបាលព្រហ្មទណ្ឌ សហការជាមួយ កម្លាំងនគរបាលស្រុកប្រាសាទបាគង បានបើកការស្រាវជ្រាវយ៉ាងម៉ត់ចត់រហូតតាមចាប់ជនដៃដល់។ ជនសង្ស័យឈ្មោះ ឆេន សុខ អាយុ២៨ឆ្នាំ មុខរបរស៊ីឈ្នួលបើករថយន្តស្ទួច ទីកន្លែងកំណើតភូមិព្រៃទួល ឃុំប្រសូត្រ ស្រុកស្វាយទាប ខេត្តស្វាយរៀង ទីលំនៅបច្ចុប្បន្នភូមិច្រេស ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប (ជាអតីតបងថ្លៃរបស់ ឪពុកម្តាយសព)។ ការឃាត់ខ្លួនជនសង្ស័យបានភ្លាមៗដូចនេះដោយអនុវត្តតាមបទបញ្ជា ដ៏ម៉ឺងម៉ាត់របស់នាយឧត្តមសេនីយ៍ ស…
សម្តេចតេជោ ហ៊ុន សែន ផ្តាំអ្នកនៅបន្តគប់គិតគ្នានាំទំនិញពីថៃ ត្រូវបញ្ឈប់ជាបន្ទាន់, តើមិនខ្លាចបាបទេ ដែលទទួលបណ្តាសាពីប្រជាជន?
(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានផ្តាំទៅពួកមិនចេះស្គាល់ពីជាតិសាសន៍ខ្លួនឯង ដែលនៅតែបន្តគប់គិតគ្នាលួចនាំទំនិញពីថៃចូលមកកម្ពុជានេះ ត្រូវបញ្ឈប់ជាបន្ទាន់។ សម្តេចតេជោ ហ៊ុន សែន បញ្ជូនសារទៅអ្នកទាំងនោះថា តើមិនខ្លាចបាបទេ ដែលទទួលបណ្តាសាពីប្រជាជន? នៅក្នុងសារសំឡេងនៅរាត្រីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៦ ឆ្លើយតបជាមួយការលើកឡើងទាំងងងើលរបស់លោក សេង សារី សម្តេចតេជោ ហ៊ុន សែន បានថ្លែងដូចនេះថា «សូមផ្តាំផ្ញើឱ្យពួកដែលមិនស្គាល់ជាតិរបស់ខ្លួននោះ ដែលនៅតែបន្តលួចទំនិញពីថៃចូលមកកម្ពុជានេះ គប់គិតគ្នានេះ តើខ្លាចបាបទេ…
ដង្ហែក្បួននគរសង្ក្រាន្ត ឆ្នាំ២០២៦ នៅផ្លូវថ្មើរជើងចតុមុខ ថ្ងៃទី២ នៃពិធីបុណ្យចូលឆ្នាំថ្មី ទាក់ទាញទេសចរណ៍យ៉ាងច្រើនកុះករ
(ភ្នំពេញ)៖ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៦ បានដឹកនាំយុវជនយ៉ាងច្រើនកុះករ ដង្ហែក្បួននគរសង្ក្រាន្តឆ្នាំ២០២៦ នៅបរិវេណផ្លូវថ្មើរជើងចតុមុខ ដែលជាថ្ងៃទី២ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នៃព្រឹត្តិការណ៍នគរសង្រា្កន្ត ឆ្នាំ២០២៦។ ក្បួនដង្ហែនគរសង្ក្រាន្ត គឺមានឈ្មោះថា «សន្ធិការ» មានន័យថា ការផ្សាភ្ជាប់ នេះគឺជាការផ្សាភ្ជាប់នៃមនោសញ្ជេតនា…
ធនាគារជាតិនៃកម្ពុជា ទាត់ចោលព័ត៌មានប្រឌិតថា ធនាគារមួយចំនួន នឹងត្រូវបានបង្កកសាច់ប្រាក់ ឬនឹងត្រូវបានបិទដោយធនាគារជាតិ
(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៦នេះ បានចេញមកបញ្ជាក់ថា នាពេលថ្មីៗនេះ មានព័ត៌មានចចាមអារ៉ាម និងគ្មានប្រភពច្បាស់លាស់ ត្រូវបានផ្សព្វផ្សាយតាមបណ្តាញសង្គម ដោយបានអះអាងថា ធនាគារមួយចំនួននឹងត្រូវបានបង្កកសាច់ប្រាក់ ឬនឹងត្រូវបានបិទដោយធនាគារជាតិនៃកម្ពុជា។ គណនីហ្វេសបុក និងតេឡេក្រាមនោះ បានផ្សព្វផ្សាយព័ត៌មានមានខ្លឹមសារញុះញង់ ឱ្យមានការដកប្រាក់ពីធនាគារដែលព័ត៌មានទាំងនេះ មិនមានការពិតបង្កចលាចលមានចេតនាបង្កអស្ថិរភាព ក្នុងប្រព័ន្ធធនាគារ និងអាចបង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។ ការផ្សព្វផ្សាយព័ត៌មានមិនពិត ឬបំភ្លៃព័ត៌មានដោយចេតនាដែលប៉ះពាល់ដល់ទំនុកចិត្តសាធារណជន និងស្ថិរភាពរបស់ប្រព័ន្ធធនាគារជាការធ្វើវិទ្ធង្សនាសេដ្ឋកិច្ច និងបំពានច្បាប់យ៉ាងធ្ងន់ធ្ងរ។ ក្នុងន័យនេះធនាគារជាតិនៃកម្ពុជា កំពុងសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចដើម្បីស្រាវជ្រាវ និងកំណត់អត្តសញ្ញាណបុគ្គលដែលបានផ្សព្វផ្សាយខ្លឹមសារខាងលើ ឱ្យមកទទួលទោសតាមច្បាប់។ ធនាគារជាតិនៃកម្ពុជា បាននិងកំពុងបន្តបំពេញមុខងារភារកិច្ចយ៉ាងពេញលេញក្នុងដែនសមត្ថកិច្ចរបស់ខ្លួនដើម្បីរក្សាស្ថិរភាពរបស់ប្រព័ន្ធធនាគារទាំងមូល។…
ក្រសួងការពារជាតិកម្ពុជា ច្រានចោលព័ត៌មានមិនពិតដែលផ្សាយដោយភាគីថៃថា កម្ពុជាស្នើបើកច្រកដឹកទំនិញសង្គ្រោះបន្ទាន់, ការបើកច្រកជាការទទួលខុសត្រូវរបស់ថៃខ្លួនឯង
(ភ្នំពេញ)៖ ក្រសួងការពារជាតិកម្ពុជា នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៦នេះ បានចេញមកច្រានចោលព័ត៌មានមិនពិត ដែលផ្សាយដោយសារព័ត៌មានថៃថា កម្ពុជាស្នើបើកច្រកដឹកជញ្ជូនទំនិញសង្គ្រោះបន្ទាន់ ខណៈការបើកច្រកនេះជាការទទួលខុសត្រូវរបស់ភាគីថៃខ្លួនឯង។ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានសម្តែងនូវការខកចិត្តយ៉ាងខ្លាំង និងសូមបដិសេធចំពោះព័ត៌មានដែលបានផ្សព្វផ្សាយតាមបណ្តាញសង្គម និងសារព័ត៌មានរបស់ថៃជាបន្តបន្ទាប់ ដែលថា «កម្ពុជាស្នើឱ្យបើកច្រកដឹកជញ្ជូនទំនិញសង្គ្រោះបន្ទាន់» ដោយនេះជាព័ត៌មានក្លែងក្លាយ និងផ្ទុយពីការពិតក្នុងចេតនា ដើម្បីបង្កការបំភ័ន្តសាធារណមតិជាតិ និងអន្តរជាតិ។ គួរបញ្ជាក់ផងដែរថា ថៃបានបិទច្រកព្រំដែនដោយឯកតោភាគី ដូច្នេះប្រសិនបើចង់បើកឡើងវិញ វាក៏ជាការទទួលខុសត្រូវរបស់ថៃក្នុងការបើកឡើងវិញជាឯកតោភាគីផងដែរ ហើយកម្ពុជាតែងតែបានត្រៀមខ្លួនរួចជាស្រេច ដើម្បីឆ្លើយតបដោយសមស្រប…