សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ឆ្លៀតនាំកូនស្រីទៅលេងតំបន់ផាប់ស្ទ្រីត (Pub Street) នៅខេត្តសៀមរាប នៅយប់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦

(សៀមរាប)៖ ក្នុងឱកាសមុនពេលអញ្ជើញចូលរួមបើកមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំរបស់សហគមន៍ OB-PS លើកទី៤២ នៅលើទឹកដីអង្គរ នៃខេត្តសៀមរាប សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅយប់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ បានឆ្លៀតនាំកូនស្រី ទៅលេងកំសាន្តនៅតំបន់ផាប់ស្ទ្រីត (Pub Street) ខេត្តសៀមរាប។

ស្ថិតនៅនៅក្នុងតំបន់ផាប់ស្ទ្រីត ដែលពោរពេញទៅដោយភ្លើងពណ៌ចម្រុះ និងសំឡេងតន្ត្រីយ៉ាងរស់រវើក ជាមួយនឹងភ្ញៀវទេសចរជាតិ និងអន្តរជាតិជាច្រើនកំពុងដើរលេង ថតរូប ជាមួយនឹងបរិយាកាសសប្បាយរីករាយនោះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត រួមជាមួយនឹងកូនស្រីរបស់សម្តេច ក៏ទទួលបានការស្វាគមន៍យ៉ាងច្រើន ពីសំណាក់ភ្ញៀវទេសចរ ដែលទៅលេងតំបន់ផាប់ស្ទ្រីតនេះ និងមានការស្នើសុំថតរូបជាមួយ ប្រកបដោយភាពស្និទ្ធស្នាល និងរីករាយផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *