រដ្ឋមន្ត្រី នេត្រ ភក្ត្រា និងភរិយា រៀបចំពិធីអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨ មីនា ដោយឧទ្ទិសដល់ស្ត្រី និងកុមារី ដែលរងរបួស ពលី ក្នុងអំឡុងពេលនៃការឈ្លានពានរបស់ថៃ មកលើទឹកដីកម្ពុជា

(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកស្រី ទុយ សិរីរតនៈ នេត្រភក្ត្រា ប្រធានកត្តិយស សាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីភាពរៀបចំពិធីអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៦ ក្រោមប្រធានបទ «សន្តិភាព និងសន្តិសុខ សម្រាប់ស្ត្រី និងគ្រួសារ»។   ពិធីនេះដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ ទីប្រឹក្សា ជំនួយការ…

កម្ពុជា-បារាំង បង្ហាញឆន្ទៈរួមគ្នាក្នុងការរៀបចំកិច្ចប្រជុំហ្វ្រង់កូហ្វូនី លើកទី២០ ឱ្យក្លាយជាព្រឹត្តិការណ៍ដ៏លេចធ្លោមួយនៅតំបន់អាស៊ីប៉ាស៊ីហ្វិក

(ភ្នំពេញ)៖ កម្ពុជា-បារាំង បានបង្ហាញឆន្ទៈរួមគ្នាក្នុងការរៀបចំកិច្ចប្រជុំហ្វ្រង់កូហ្វូនី លើកទី២០ ឱ្យក្លាយជាព្រឹត្តិការណ៍ដ៏លេចធ្លោមួយនៅតំបន់អាស៊ីប៉ាស៊ីហ្វិក ក្រោយពីកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីត្រូវបានរៀបចំនៅតំបន់អាស៊ីប៉ាស៊ីហ្វិក កាលពី២៩ឆ្នាំ កន្លងទៅ។ នេះបើតាម សេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបទេស និងសហប្រតិបត្តិការអន្តរជាតិ ស្ដីពីលទ្ធផលនៃដំណើរទស្សនកិច្ចការងាររបស់លោកស្រី Louise MUSHIKIWABO អគ្គលេខាធិការនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី នៅព្រះរាជាណាចក្រកម្ពុជា។   លោកស្រីអគ្គលេខាធិការ និងលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានផ្លាស់ប្តូរយោបល់គ្នាពីវឌ្ឍនភាព នៃការត្រៀមរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៥ និង១៦ ខែវិច្ឆិកា…

លោក ហេង សួរ៖ កម្មការិនីកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការលើកស្ទួយសេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចជាតិ ដែលជាមូលដ្ឋានធានាដល់ការអភិវឌ្ឍប្រទេសជាតិ

(ភ្នំពេញ)៖ បន្ទាប់ពីបានអញ្ជើញចូលរួមក្នុងទិវាអបអរសាទរខួបលើកទី១១៥ នៃទិវាអន្តរជាតិនារី ៨មីនា កាលពីព្រឹកមិញ ដែលរៀបចំដោយក្រុមប្រឹក្សាសហជីពជាតិកម្ពុជា (CCNU) រួចមក នារសៀលថ្ងៃអាទិត្យ ទី៨ ខែមីនា ឆ្នាំ២០២៦នេះ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបន្តអញ្ជើញចូលរួមក្នុងពិធីអបអរសាទរខួបលើកទី១១៥ នៃទិវាអន្តរជាតិនារី ៨មីនា ដែលរៀបចំឡើងដោយសភាសម្ព័ន្ធសហជីពជាតិកម្ពុជា (NACC) ក្រោមប្រធានបទ «យើងរួមគ្នាជំរុញសមភាពយេនឌ័រ ក្នុងវិស័យការងារ» នៅទីស្នាក់ការកណ្ដាល។   ពិធីនេះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងសមាជិកមកពីសហភាពសហជីព សហព័ន្ធសហជីព…

រដ្ឋមន្ដ្រីក្រសួងរ៉ែ បើកកិច្ចប្រជុំវាយតម្លៃផែនការផ្គត់ផ្គង់ឥន្ធនៈ និងអំពាវនាវឱ្យមានការជួយសន្សំសំចៃ ក្នុងការប្រើប្រាស់ ទោះបីការផ្គត់ផ្គង់មិនទាន់ជួបការខ្វះខាត

(ភ្នំពេញ)៖ លោក កែវ រតនៈ រដ្ឋមន្ដ្រីក្រសួងរ៉ែ និងថាមពល នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៦នេះ បានពិភាក្សាវាយតម្លៃ និងលើកផែនការផ្គត់ផ្គង់ឧស្ម័នឥន្ធនៈ ជាមួយជំនាញ និងក្រុមហ៊ុននាំចូលពាក់ព័ន្ធ។   តាមរយៈការបង្ហោះលើ Facebook លោក កែវ រតនៈ បានសរសេរថា «ទោះបីការផ្គត់ផ្គង់មិនទាន់ជួបការខ្វះខាតថ្លៃ មានការកើនឡើង ហើយហានិភ័យនៅតែមានដោយ បញ្ហាពិភពលោក ដូច្នេះក្រសួងសូមអំពាវនាវ ឱ្យមានការជួយសន្សំសំចៃ ក្នុងការប្រើប្រាស់»៕

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញគោរពវិញ្ញាណក្ខន្ធវីរកងទ័ព ដែលបានពលីក្នុងសមរភូមិការពារបូរណភាពទឹកដី

(កំពង់ឆ្នាំង)៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្ត្រីទី១ របស់កម្ពុជា នាព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៦នេះ បានអញ្ជើញគោរពវិញ្ញាណក្ខន្ធវីរកងទ័ពដែលមានទីលំនៅក្នុងមូលដ្ឋានខេត្តកំពង់ឆ្នាំង និងបានពលីក្នុងសមរភូមិការពារបូរណភាពទឹកដី ដោយសារសង្គ្រាមព្រំដែនកម្ពុជា-ថៃ។   ក្នុងវេលានេះដែរលោកជំទាវបណ្ឌិត បានពាំនាំប្រសាសន៍ចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុត រួមជាមួយប្រសាសន៍សួរសុខទុក្ខពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមទាំង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជូនដល់ក្រុមគ្រួសារនៃសពផងដែរ។   ទន្ទឹមនឹងនេះលោកជំទាវបណ្ឌិត…

ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ រៀបចំពិធីខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨ មីនា ក្រោមប្រធានបទ «សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ»

(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៦ បានរៀបចំពិធីសំណេះសំណាលខួបលើកទី១១៥ ទិវាអន្តរជាតិនារី ០៨ មីនា ឆ្នាំ២០២៦ ក្រោមប្រធានបទ «សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ»។   ពីធីនេះមានការអញ្ជើញចូលរួមពីស្នងការរង អនុប្រធានផែន នាយការិយាល័យជំនាញ អធិការនគរបាលទាំង១៤ខណ្ឌ និងមន្ត្រីនគរបាលក្រោមឱវាទជានារីទាំងអស់ និវត្តន៍ជនជានារី មន្ត្រីកិច្ចសន្យាជានារី បុគ្គលិកនារីថែទាំអគារចំនួន៧២៤នាក់។   ក្នុងឱកាសនោះ លោកស្រីឧត្តមសេនីយ៍ត្រី…

ឧបនាយករដ្ឋមន្ដ្រី ស សុខា ចាត់ទុក App NoDurg ជាមធ្យោបាយសំខាន់ដើម្បីរាយការណ៍ពីបទល្មើសគ្រឿងញៀន និងជំរុញមន្ដ្រីរាជការ កងកម្លាំងប្រដាប់អាវុធត្រូវមាន App នេះ

(ភ្នំពេញ)៖ លោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាអនុប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានចាត់ទុកកម្មវិធីទូរស័ព្ទដៃ (App NoDrug) របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន គឺជាមធ្យោបាយសំខាន់ដើម្បីរាយការណ៍អំពីបទល្មើសគ្រឿងញៀនក្នុងមូលដ្ឋានមកកាន់សមត្ថកិច្ចជំនាញ ដើម្បីស្រាវជ្រាវ និងឈានដល់ការបង្ក្រាបបោសសម្អាតគ្រឿងញៀន។   ការលើកឡើងរបស់លោកអភិសន្ដិបណ្ឌិត ស សុខា បានធ្វើឡើងក្នុងឱកាសអញ្ជើញជាសហអធិបតីជាមួយលោកសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងពិធីផ្សព្វផ្សាយយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី១១ នៅព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦។   ឧបនាយករដ្ឋមន្ដ្រី ស…

កម្ពុជា-លុចសំបួ គ្រោងចុះកិច្ចព្រមព្រៀង ដើម្បីអភិវឌ្ឍជំនាញសម្រាប់យុវជន ក្នុងខេត្តស្ទឹងត្រែង និងរតនគិរី

(ភ្នំពេញ)៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នាថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក ថូមាស់ ឡាម៉ា (Thomas Lammar) ភារធារីស្ដីទីនៃស្ថានទូតលុចសំបួ ប្រចាំប្រទេសឡាវ ដោយក្នុងជំនួបនេះ ថ្នាក់ដឹកនាំទាំងពីរបានឯកភាពគ្នាលើគម្រោងចុះកិច្ចព្រមព្រៀងលើការគាំទ្រលើការអភិវឌ្ឍជំនាញដល់យុវជន នៅតំបន់ដាច់ស្រយាលក្នុងខេត្តស្ទឹងត្រែង និងរតនគិរី ផ្នែកការកែច្នៃផលិតផលកសិកម្ម ទេសចរណ៍ និងបដិសណ្ឋារកិច្ច និងភាសាអន្តរជាតិ តាមរយៈកម្មវិធីអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) នៅទីស្តីការក្រសួង។  …

ប្រធានតុលាការកំពូលកម្ពុជា៖ តម្លៃស្រ្តីខ្មែរ គឺជាសសរស្តម្ភ នៃសុខសន្តិភាពទាំងក្នុងសង្គមគ្រួសារ និងសង្គមជាតិ

(ភ្នំពេញ)៖ តុលាការកំពូល និងមហាអយ្យការអមតុលាការកំពូល បានរៀបចំពិធីសំណេះសំណាល អបអរសាទរទិវាអន្ដរជាតិនារី ៨មីនា លើកទី១១៥ ក្រោមប្រធានបទ «សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ» នារសៀលថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៦។   ពិធីនេះ បានរៀបចំធ្វើឡើង ក្រោមអធិបតីភាព លោកបណ្ឌិត ជីវ កេង ប្រធានតុលាការកំពូលកម្ពុជា ព្រមទាំងលោកស្រី ឆាយ ស៊ីណា ជីវ កេង និងលោកស្រី ជា លាង…

អភិបាលរាជធានីភ្នំពេញ៖ ទោះបញ្ចប់យុទ្ធនាការបង្ក្រាប Scams Online ដែលកំណត់ត្រឹមពាក់កណ្តាលខែមីនា តែអាជ្ញាធរ និងសមត្ថកិច្ចទាំងអស់ នៅបន្តត្រួតពិនិត្យ ហើយបោសសំអាតដូចភ្លៀងរលឹម

(ភ្នំពេញ)៖ លោក ឃួង ស្រេង ប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានណែនាំឲ្យអាជ្ញាធរ និងសមត្ថកិច្ចទាំងអស់ ត្រូវបន្តត្រួតពិនិត្យ និងបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ឲ្យអស់ពីក្នុងមូលដ្ឋានរបស់ខ្លួន ដោយមិនត្រូវឲ្យក្រុមជនល្មើសទាំងនោះអាចជ្រកកោនបានទៀតឡើយ។   អាជ្ញាធរខណ្ឌ និងកងកម្លាំងទាំងអស់ ត្រូវត្រួតពិនិត្យ និងបោសសម្អាតឲ្យបានដូចភ្លៀងរលឹម នៅក្នុងមូលដ្ឋានរបស់ខ្លួន បើទោះយុទ្ធនាការត្រូវបានបញ្ចប់កំណត់នៅពាក់កណ្តាលខែមីនា ឆ្នាំ២០២៦ តាមផែនការដែលដាក់ចេញ។   ការណែនាំរបស់លោក បានធ្វើឡើងក្នុងអង្គប្រជុំស្តីពីវឌ្ឍនភាពការងារ បង្ក្រាប និងបោសសម្អាត Online Scams នាព្រឹកថ្ងៃសៅរ៍…