(ភ្នំពេញ)៖ យោងតាមមន្ត្រីជាន់ខ្ពស់កម្ពុជាបានឱ្យដឹងថា «នៅក្នុងជំនួបត្រីភាគីរវាងកម្ពុជា ហ្វីលីពីន និងថៃ នាល្ងាចថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ ភាគីថៃបានទទួលស្គាល់នូវការជូនដំណឹង អំពីជំហររបស់កម្ពុជាក្នុងការប្រើប្រាស់យន្តការផ្សះផ្សាដោយចាប់បង្ខំក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ។ កម្ពុជា និងថៃ បានឯកភាពគ្នាប្រើប្រាស់យន្តការ UNCLOS ដើម្បីដោះស្រាយបញ្ហាដែនសមុទ្រត្រួតស៊ីគ្នា។ សូមបញ្ជាក់ថា កម្ពុជាបានបញ្ជូនកំណត់ទូតទៅភាគីថៃ នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ ដើម្បីបញ្ជាក់ពីការប្រើប្រាស់យន្តការផ្សះផ្សាដោយចាប់បង្ខំក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ ហើយកម្ពុជាមិនទាន់បានទទួលការជូនដំណឹងជាផ្លូវការរបស់ភាគីថៃនៅឡើយអំពីការលុបចោលនូវអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០១ ស្របតាមស្មារតីមាត្រា ៦៥ និង៦៧ នៃអនុសញ្ញាទីក្រុងវីយ៉ែនស្តីពីច្បាប់សន្ធិសញ្ញា»។ According to…
សម្តេចតេជោ ហ៊ុន សែន កោតសរសើរ និងសម្តែងក្តីពេញចិត្តចំពោះ ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ លើការផ្ដល់សេវាលឿនរហ័ស ចេញបណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ និងធុរជន
(កំពត)៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦ បានថ្លែងកោតសរសើរ និងសម្តែងក្តីពេញចិត្ត ចំពោះ លោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ លើការដាក់ចេញសេវាលឿនរហ័ស Express Service ក្នុងការធ្វើបណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ។ ការថ្លែងបែបនេះរបស់សម្ដេច បានធ្វើឡើងនាឱកាសដែល សម្ដេច អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់…
សម្តេចតេជោ ហ៊ុន សែន ណែនាំអាជ្ញាធរមូលដ្ឋានយកចិត្តទុកដាក់លើក្រុមគ្រួសារ កងទ័ពឈរជើងការពារទឹកដី និងយុទ្ធជនពលី
(តាកែវ)៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានណែនាំអាជ្ញាធរមូលដ្ឋានយកចិត្តទុកដាក់ចំពោះសុខទុក្ខគ្រួសាររបស់កងទ័ពកំពុងឈរជើងការពារទឹកដី យុទ្ធជនពលី ព្រមទាំងអតីតយុទ្ធជនផងដែរ។ ការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងកិច្ចសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្តតាកែវ នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦នេះ។ ក្នុងជំនួសសំណេះសំណាលនេះ សម្តេចតេជោ ហ៊ុន សែន បានលើកបង្ហាញពីវីរភាព និងគុណបំណាច់ដ៏ធំធេងចំពោះជាតិមាតុភូមិរបស់វីរៈកងទ័ព ក៏ដូចជាវីរៈនគរបាលជាតិ ដែលបានយកទ្រូងពាំងគ្រាប់ ដើម្បីជាតិ…
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជួបពិភាក្សាទ្វេភាគីជាមួយ នាយករដ្ឋមន្រ្តីវៀតណាម នៅហ្វីលីពីន
(សេប៊ូ, ហ្វីលីពីន)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅរសៀល ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៦នេះ បានពិភាក្សាទ្វេភាគីជាមួយ លោក Le Minh Hung នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅទីក្រុងសេប៊ូ ប្រទេសហ្វីលីពីន ក្នុងឱកាសដែសសម្តេចអញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៨ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ៕
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជួបពិភាក្សាទ្វេភាគីជាមួយ នាយករដ្ឋមន្ត្រីសិង្ហបុរី នៅហ្វីលីពីន
(សេប៊ូ, ហ្វីលីពីន)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅរសៀល ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៦នេះ បានពិភាក្សាទ្វេភាគីជាមួយ លោក Lawrence Wong នាយករដ្ឋមន្ត្រីសិង្ហបុរី នៅទីក្រុងសេប៊ូ ប្រទេសហ្វីលីពីន ក្នុងឱកាសដែសសម្តេចអញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៨ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ៕
ពលរដ្ឋកម្ពុជាជាង ៨លាននាក់ អាចព្យាបាលជំងឺ ដោយមិនចំណាយប្រាក់ចេញពីហោប៉ៅផ្ទាល់ តាមរយៈប្រព័ន្ធគាំពារសុខភាពសង្គម របស់រាជរដ្ឋាភិបាលកម្ពុជា
(ភ្នំពេញ)៖ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ បានឱ្យដឹងថា គិតត្រឹមដំណាច់ឆ្នាំ២០២៥នេះ រាជរដ្ឋាភិបាលកម្ពុជា បានបន្តពង្រីកវិសាលភាពនៃការគ្របដណ្តប់ នៃប្រព័ន្ធគាំពារសុខភាពសង្គមដល់ពលរដ្ឋកម្ពុជាចំនួន ៨ ២០២ ៣៩៧នាក់ នៅទូទាំងប្រទេសអាចព្យាបាលជំងឺនានា នៅមូលដ្ឋានសុខាភិបាលសាធារណៈ និងឯកជនដែលជាដៃគូររបស់ ប.ស.ស. ដោយមិនចាំបាច់ចំណាយប្រាក់ចេញពីហោប៉ៅផ្ទាល់នោះទេ។ ខណៈពលរដ្ឋដែលជាសមាជិកគ្រួសារមានបណ្ណសមធម៌ បណ្ណគ្រួសារងាយរងហានិភ័យ និងក្រុមគោលដៅមួយចំនួនទៀត រាជរដ្ឋាភិបាលជាអ្នកទទួលបន្ទុកបង់ថ្លៃជំនួសទាំងស្រុង ក្នុងការព្យាបាលជំងឺតាមរយៈមូលនិធិសមធម៌សុខាភិបាល។ ក្រុមគោលដៅចំនួន ៨ ២០២ ៣៩៧នាក់ ឬស្មើ…
កម្ពុជា-ថៃ និងហ្វីលីពីន ជួបប្រជុំត្រីភាគី នៅសេប៊ូ ដើម្បីរកដំណោះស្រាយបញ្ហាព្រំដែន
(ហ្វីលីពីន)៖ ក្រោមការសម្របសម្រួលរបស់ភាគីហ្វីលីពីន ដែលជាប្រធានអាស៊ាន នៅល្ងាចថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៦នេះ កម្ពុជា-ថៃ បានចូលរួមក្នុងជំនួបត្រីភាគី នៅទីក្រុងសេប៊ូ ប្រទេសហ្វីលីពីន ដើម្បីរកដំណោះស្រាយបញ្ហាព្រំដែន។ កិច្ចប្រជុំនេះ ធ្វើឡើងដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និងលោក អនុទីន ចាន់វីរៈកុល នាយករដ្ឋមន្រ្តីថៃ ក្រោមការសម្របសម្រួលរបស់ ប្រធានាធិបតីហ្វីលីពីន លោក ម៉ាកុស ជេអ។ កិច្ចប្រជុំធ្វើឡើងបន្ទាប់ពីភាគីថៃ បានដកខ្លួនចេញពី…
ឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ ដឹកនាំកិច្ចប្រជុំអន្តរស្ថាប័នដើម្បីពិនិត្យលើក្របខ័ណ្ឌច្បាប់ពាក់ព័ន្ធនឹងវិធានការដែលត្រូវអនុវត្តចំពោះករណីក្មេងទំនើង
(ភ្នំពេញ)៖ នៅថ្ងៃពុធ ទី៦ ខែឧសភា ឆ្នាំ២០២៦ លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំកិច្ចប្រជុំអន្តរស្ថាប័នដើម្បីពិនិត្យលើក្របខ័ណ្ឌច្បាប់ពាក់ព័ន្ធ នឹងវិធានការដែលត្រូវអនុវត្តចំពោះ ករណីក្មេងទំនើង។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់តំណាងក្រសួង ស្ថាប័នដែលមានការពាក់ព័ន្ធរួមមាន៖ ក្រសួងមហាផ្ទៃ, ក្រសួងការពារជាតិ, ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងមានការចូលរួមដោយផ្ទាល់ពីសំណាក់នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ, នាយឧត្តមសេនីយ៍ ស ថេត…
លោក លី សាម៉េត ហៅគ្រូមា បានទទួលមរណភាពដោយសារគាំងបេះដូងនៅក្នុងពន្ធនាគារ
(ភ្នំពេញ)៖ លោក លី សាម៉េត ហៅគ្រូមា បានទទួលមរណភាពកាលពីព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ ដោយសារជំងឺគាំងបេះដូងនៅក្នុងពន្ធនាគារ។ នេះបើតាមការបញ្ជាក់របស់លោក ឈន សាណាត អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ បានប្រាប់បណ្តាញព័ត៌មានយើងនៅរសៀលថ្ងៃនេះ។ លោក ឈន សាណាត បានបញ្ជាក់ថា «គាត់បានទទួលមរភាពកាលពីវេលាម៉ោងជាង ៦ព្រឹកមិញ ដោយសារជំងឺគាំងបេះដូង ដែលក្រុមគ្រូពេទ្យជួយសង្គ្រាះមិនទាន់»។ បើតាមអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ, គិតត្រឹមវេលាម៉ោងជាង ១២ថ្ងៃត្រង់នេះ…
កងទ័ពជើងគោកកម្ពុជា-ឥណ្ឌា បានបើកសមយុទ្ធលើកទី២ ជាផ្លូវការ ក្រោមប្រធានបទ «រួមគ្នាប្រឆាំងអំពើភេរវកម្ម និងសង្គ្រោះគ្រោះមហន្តរាយ»
(កំពង់ស្ពឺ)៖ កងទ័ពជើងគោកកម្ពុជា និងកងទ័ពជើងគោកឥណ្ឌា នៅព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦នេះ បានបើកសមយុទ្ធយោធាទ្វេភាគីលើកទី២ ជាផ្លូវការ ក្រោមប្រធានបទ «រួមគ្នាប្រឆាំងអំពើភេរវកម្ម និងសង្គ្រោះគ្រោះមហន្តរាយ»។ ពិធីបើកសមយុទ្ធយោធាទ្វេភាគីនេះបានធ្វើឡើងក្រោមវត្តមានលោកឧត្តមសេនីយ៍ឯក អ៊ួន សារឿន មេបញ្ជាការរង កងទ័ពជើងគោក និងលោកវរសេនីយ៍ឯក ABHISHEK ARORA នាយការិយាល័យអនុព័ន្ធយោធាឥណ្ឌាប្រចាំកម្ពុជា។ សមយុទ្ធយោធាទ្វេភាគីរវាងកងទ័ពជើងគោកកម្ពុជា និងឥណ្ឌានេះ ប្រព្រឹត្តទៅរយៈពេល ១៥ថ្ងៃ ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ នៅមូលដ្ឋានកងយោធពលខេមរភូមិន្ទ តេជោសែន…