សម្តេចតេជោ ហ៊ុន សែន ចង់ឱ្យកម្ពុជា និងអាស៊ែបៃហ្សង់ បំពេញឱ្យគ្នារវាងស្បៀង និងថាមពល 

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី ចង់ឃើញកម្ពុជា និងអាស៊ែបៃហ្សង់ លើកកម្ពស់ទំនាក់ទំនងពាណិជ្ជកម្មតាមរយៈការបំពេញឱ្យគ្នារវាងស្បៀង និងថាមពល ដែលជាសក្តានុពលនៃប្រទេសទាំងពីរ។   នៅព្រឹកថ្ងៃអង្គារ ទី១២ ខែឧសភា ឆ្នាំ២០២៦នេះ សម្តេចតេជោ ហ៊ុន សែន បានអនុញ្ញាតឱ្យលោក Elchin Amirbayov តំណាងប្រធានាធិបតីអាស៊ែបៃហ្សង់ ទទួលបន្ទុកកិច្ចការពិសេស និងសហការី ចូលជួបសម្តែងការគួរសមនៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភាកម្ពុជា។   លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា…

រដ្ឋមន្ត្រីក្រសួងព័ត៌មាន លើកទឹកចិត្តដល់ប្រព័ន្ធផ្សព្វផ្សាយ បន្តបង្កើនសមត្ថភាពផលិតមាតិកា និងកម្មវិធីល្អៗ ដើម្បីពង្រឹងការប្រកួតប្រជែង និងឆ្លើយតបនឹងការវិវត្តយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាឌីជីថល

(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន លើកទឹកចិត្តដល់ប្រព័ន្ធផ្សព្វផ្សាយ Apsara AMS បន្តបង្កើនសមត្ថភាពក្នុងការផលិតមាតិកា និងកម្មវិធីល្អៗ ដើម្បីពង្រឹងការប្រកួតប្រជែង និងឆ្លើយតបនឹងការវិវត្តយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាឌីជីថល ព្រមទាំងការប្រែប្រួលនិន្នាការនៃការទទួលព័ត៌មានរបស់សាធារណជន ពិសេសពង្រីកការផ្សាយបានទូលំទូលាយតាមគ្រប់មធ្យោបាយដែលមាន។   ការលើកទឹកចិត្តនេះធ្វើឡើងក្នុងឱកាសលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ទទួលជួបពិភាក្សាការងារជាមួយ លោកស្រី ឌិត នីតា ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Apsara Media Service (AMS) និងសហការី នៅរសៀលថ្ងៃទី១១…

សម្តេចនាយករដ្ឋមន្ត្រី៖ បញ្ហាជាឱកាស សំខាន់យើងមើលឱកាសនោះឃើញទេ?

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅយប់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦នេះ បានចែករំលែកឡើងវិញនូវវីដេអូមួយ ដែលសម្តេចធ្លាប់មានប្រសាសន៍លើវេទិកាសាធារណៈពាក់ព័ន្ធនឹងបញ្ហាជាកាលានុវត្តន៍ភាព។ ជាមួយនឹងការចែករំលែកវីដេអូនោះ សម្តេចមហាបវរធិបតីក៏បានរំលេចសារខ្លីបន្ថែមថា គ្រប់ការលំបាក ឬការឈឺចាប់ ក៏ជាឱកាសសម្រាប់ពង្រឹងខ្លួនឱ្យកាន់តែរឹងមាំ។ ចំណុចសំខាន់ គឺនៅត្រង់ថា តើយើងមើលឱកាសនោះឃើញទេ? សម្តេចបានបន្ថែមថា បើមើលឃើញឱកាសនោះ តើយើងមានឆន្ទៈក្នុងការចាប់យកឱកាសនោះទេ? បើយើងមានឆន្ទៈហើយ ចំណុចគន្លឹះនៅត្រង់ថា តើយើងហ៊ានធ្វើសកម្មភាពជាក់ស្តែងដើម្បីប្រែក្លាយបញ្ហា ឱ្យក្លាយទៅជាឱកាសដើម្បីពង្រឹងខ្លួនយើងទៅថ្ងៃមុខទេ?

សម្តេចតេជោ ហ៊ុន សែន ផ្ញើសារជូនប្រធានក្រុមប្រឹក្សាសហព័ន្ធ(ព្រឹទ្ធសភា)រុស្ស៉ី អបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា និងសហព័ន្ធរុស្ស៉ី

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦នេះ បានផ្ញើសារជូនលោកជំទាវ VALENTINA MATVIENKO ប្រធានក្រុមប្រឹក្សាសហព័ន្ធ (ព្រឹទ្ធសភា) សភាសហព័ន្ធ នៃសហព័ន្ធរុស្ស៉ី រដ្ឋធានីមូស្គូ ក្នុងឱកាសដ៏មាននក្ខត្តឫក្សនៃខួបអនុស្សាវរីយ៍លើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា និងសហព័ន្ធរុស្ស៊ី។ សម្តេចសូមសម្តែងនូវអំណរសាទរអស់ពីដួងចិត្ត និងសូមជូន សព្ទសាធុកាពរចំពោះលោកជំទាវ ក្រុមប្រឹក្សាសហព័ន្ធ នៃសភាសហព័ន្ធ នៃសហព័ន្ធរុស្ស៊ី និងប្រជាជន រុស្ស៊ីជាទីរាប់អាន។   ខណៈដែលយើងប្រារព្ធព្រឹត្តិការណ៍ពិសេសនេះ សម្តេចតេជោ…

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតឡាវប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអនុញ្ញាតឱ្យលោក សនសៃ វ៉ាន់ណាសៃ (Sonexay Vannaxay) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ជំនួបនេះបានធ្វើឡើងនារសៀលថ្ងៃចន្ទ ទី១១ ឧសភា ២០២៦នេះ នៅវិមានសន្តិភាព៕

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យតំណាងអង្គការយូណេស្កូប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

(ភ្នំពេញ)៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅរសៀលថ្ងៃចន្ទ ទី១១ ខែឧសភា ឆ្នាំ២០២៦នេះ បានអនុញ្ញាតឱ្យលោក Flavio Bonetti តំណាងអង្គការយូណេស្កូប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព៕

យោងតាមប្រសាសន៍សម្តេចតេជោ! រដ្ឋមន្ត្រី នេត្រ ភក្ត្រា បន្តរម្លឹកដល់អាជ្ញាធរខេត្តក្រចេះ ឱ្យយកចិត្តទុកដាក់លើគ្រួសារវីរកងទ័ពដែលពលី ក្នុងបុព្វហេតុការពារទឹកដី

(ក្រចេះ)៖ យោងតាមប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី, លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន, ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ និងជាប្រធានកិត្តិយ សសាខាកាកបាទក្រហមកម្ពុជា ខេត្តក្រចេះ បានបន្តរម្លឹក និងណែនាំបន្ថែមដល់អាជ្ញាធរខេត្តក្រចេះ ឱ្យបន្តសកម្មភាពចុះសួរសុខទុក្ខក្រុមគ្រួសារវីរកងទ័ពដែលបានពលីជីវិត ក្នុងបុព្វហេតុការពារទឹកដី ពីការឈ្លានពានទាំងកម្រោលរបស់យោធាថៃ។   ការរម្លឹកបែបនេះរបស់របស់រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានធ្វើឡើនៅព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦ ក្នុងឱកាសលោកបានអញ្ជើញជាអធិបតីភាពអបអរសាទរខួបលើកទី១៦៣ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា…

កំណាព្យបទពាក្យប្រាំបី៖ ៩ ឧសភា ទិវាមហាប្រសើរ

(កំពត)៖ ក្រោយចូលរួមពិធីសំណេះសំណាល និងទទួលអនុសាសន៍ដ៏ល្អៗរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី ប្រមាណ៥ម៉ោង កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦ នៅខេត្តកំពត សមាជិកក្រុមប្រឹក្សាម្នាក់បានតែងកំណាព្យ ដែលមានចំណងជើងថា ៩ ឧសភា ទិវាមហាប្រសើរ។   @_ ប្រាំបួនឧសភាទិវាប្រពៃ ក្នុងសករាជថ្មីរីករាយសប្បាយ មន្ត្រីស្រុកក្រុងគ្រប់ឃុំទាំងឡាយ ប្រញាប់ប្រាស់កាយថ្ងៃពេញនិយម   @_ បងប្អូនប្រុសស្រីមន្ត្រីរាជការ ខេត្តក្រុងប្រឹក្សាមូលមិត្តជួបជុំ ពិតស្ថិតក្នុងសាលសន្និសីទមនោរម្យ តេជោជាធំស្និទ្ធអធិបតី។(១)   @_…

ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តក្រចេះ ស្នើឱ្យគ្រប់មូលដ្ឋានបន្តពង្រឹងស្មារតី «ដឹងមុន ឆ្លើយតបមុន និងជួយមុន»

(ក្រចេះ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន, ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តក្រចេះ បានស្នើឱ្យគ្រប់មូលដ្ឋានបន្តពង្រឹងស្មារតី «ដឹងមុន ឆ្លើយតបមុន និងជួយមុន»។ ដឹងមុន គឺត្រូវស្គាល់គ្រួសារងាយរងគ្រោះ។ ឆ្លើយតបមុន គឺមិនរង់ចាំឱ្យបញ្ហាក្លាយជាវិបត្តិ។ ជួយមុន គឺយកស្មារតីមនុស្សធម៌ទៅដល់ប្រជាពលរដ្ឋ មុនពេលពួកគាត់អស់សង្ឃឹម។ ការស្នើបែបនេះរបស់លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានធ្វើឡើនៅព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦នេះ ក្នុងឱកាសលោកបានអញ្ជើញជាអធិបតីភាពអបអរសាទរខួបលើកទី១៦៣ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា…

ឧបនាយករដ្ឋមន្ត្រី ស សុខា អញ្ជើញសម្ពោធឆ្លងឧបដ្ឋានសាលា និងសមិទ្ធិផលនានានៅវត្តសិរីឧត្ដម (វត្តត្របែក) ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង

(ព្រៃវែង)៖ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តព្រៃវែង និងលោកស្រី នៅព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងបុណ្យឆ្លងឧបដ្ឋានសាលា និងសមិទ្ធិផលនានា ស្ថិតក្នុងវត្តសិរីឧត្ដម (ហៅវត្តត្របែក) ក្នុងភូមិត្របែក ឃុំពានរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ ក្នុងឱកាសនោះលោកអភិសន្តិបណ្ឌិត ស សុខា បានថ្លែងអំណរគុណ និងកោតសរសើរចំពោះស្មារតីសាមគ្គីភាពរបស់អាជ្ញាធរ និងពុទ្ធបរិស័ទ ដែលបានរួមគ្នាស្ថាបនាសមិទ្ធិផលដ៏វិសេសវិសាលនេះឡើង។ សមិទ្ធិផលដែលលេចចេញជារូបរាងនាពេលនេះ គឺមិនអាចកាត់ផ្ដាច់បានឡើយពីកត្តាសុខសន្តិភាព ដែលអនុញ្ញាតឱ្យយើងមានឱកាសកសាង និងអភិវឌ្ឍទាំងផ្នែកពុទ្ធចក្រ…