ទឹកជំនន់ស្ទឹងសង្កែ បង្កផលប៉ះពាល់ដល់ផ្ទះប្រជាពលរដ្ឋចំនួន ១,៤៦៧ខ្នង, អាជ្ញាធរចុះអន្តរាគមន៍ និងអំពាវនាវឲ្យពលរដ្ឋតាមមាត់ស្ទឹងបង្កើនការប្រុងប្រយ័ត្ន

(បាត់ដំបង)៖ លោក ប៊ី សុភាព អភិបាលស្រុកឯកភ្នំ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ ចុះពិនិត្យស្ថានភាពទឹកជំនន់ស្ទឹងសង្កែ ដែលបានបង្កផលប៉ះពាល់ដល់ ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងដំណាំកសិកម្មរបស់ប្រជាពលរដ្ឋក្នុងភូមិសាស្ត្រស្រុកឯកភ្នំ ខេត្តបាត់ដំបង។ គិតត្រឹមម៉ោង ១១:០០នាទីព្រឹក ទឹកជំនន់នេះបានជះឥទ្ធិពលដល់ឃុំចំនួន ០៤។   របាយការណ៍បានបង្ហាញថា ទឹកជំនន់បានលិចចូលខ្នងផ្ទះប្រជាពលរដ្ឋចំនួន ១,៤៦៧ ខ្នងផ្ទះ ប៉ះពាល់ដំណាំស្រូវសរុបចំនួន ១,១៤១ ហិកតា ដំណាំពោត ០២ ហិកតា និងដំណាំរួមផ្សំ…

រយៈពេល៦ខែ ឆ្នាំ២០២៦ មន្ត្រីជំនាញ CMAC រកឃើញ និងកំណត់ផ្ទៃដីជាង ២,៧០០គីឡូម៉ែត្រក្រឡា រងផលប៉ះពាល់ដោយគ្រាប់បែកចង្កោម ពីការឈ្លានពានរបស់ថៃ មកលើទឹកដីកម្ពុជា 

(ភ្នំពេញ)៖ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) បានឱ្យដឹងថា នៅក្នុងរយៈលពេល៦ខែដើម ឆ្នាំ២០២៦នេះ មន្ត្រីជំនាញ CMAC បានបញ្ចប់លើ៣៥ ភូមិទាំងស្រុង ដោយបានរកឃើញផ្ទៃដីរងផលប៉ះពាល់ដោយបញ្ហាគ្រាប់បែកចង្កោមមានទំហំជាង ២,៧០០គីឡូម៉ែត្រក្រឡា ក្នុងចំណោមផ្ទៃដីរងផលប៉ះពាល់សរុបជាង ៣,៨០០គីឡូម៉ែត្រក្រឡា ដែលប្រើប្រាស់ដោយយោធាថៃ នៅក្នុងកំឡុងសង្គ្រាមឈ្លានពានលើទឹកដីកម្ពុជា កាលពីឆ្នាំ២០២៥។   ក្នុងឱកាសផ្តល់បទសម្ភាសដល់ក្រុមអ្នកសារព័ត៌មាន ក្រោយបញ្ចប់ធ្វើបទបង្ហាញពីបច្ចុប្បន្នភាពនៃស្ថានភាពសំណល់យុទ្ធភណ្ឌសង្គ្រាមរបស់យោធាថៃនៅលើបូរណភាពទឹកដីកម្ពុជា ក្នុងសង្គ្រាមឆ្នាំ២០២៥» ជូនដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន និងសេនានុព័ន្ធយោធា ប្រចាំកម្ពុជា, លោក ហេង…

មេសុីម៉ាក់កម្ពុជា ធ្វើបទបង្ហាញពីស្ថានភាពសំណល់យុទ្ធភណ្ឌសង្គ្រាមរបស់យោធាថៃ ឈ្លានពានកម្ពុជា ជូនមន្ត្រីសេនានុព័ន្ធយោធា និងអ្នកសង្កេតការណ៍អាស៊ាន

(ភ្នំពេញ)៖ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) បានអញ្ជើញធ្វើបទបង្ហាញស្តីពីស្ថានភាពសំណល់យុទ្ធភណ្ឌសង្គ្រាមរបស់យោធាថៃ ដែលបានបន្សល់ទុកនៅលើបូរណភាពទឹកដីកម្ពុជា ក្នុងអំឡុងសង្គ្រាមឆ្នាំ២០២៥ ជូនដល់មន្ត្រីសេនានុព័ន្ធយោធា និងក្រុមអ្នកសង្កេតការណ៍អាស៊ាន។ បទបង្ហាញនេះប្រព្រឹត្តឡើងនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ នៅទីបញ្ជាការ CMAC ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកឧត្តមសេនីយ៍ឯក ផាត វិបុលសុភ័ក្ត្រ អគ្គនាយករង អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស ក្រសួងការពារជាតិ និងមន្ត្រីពាក់ព័ន្ធនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ជាច្រើនរូបទៀត។ បទបង្ហាញនេះមានគោលបំណងផ្តល់ព័ត៌មានលម្អិត និងច្បាស់លាស់អំពីផលប៉ះពាល់ និងបញ្ហាប្រឈមនានាដែលបណ្តាលមកពីសំណល់យុទ្ធភណ្ឌទាំងនោះ ព្រមទាំងកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការដោះស្រាយបញ្ហានេះដើម្បីធានាសុវត្ថិភាពជូនប្រជាពលរដ្ឋ…

កាសែតបារាំង Le Figaro ចុះផ្សាយអត្ថបទស៊ើបអង្កេតដ៏វែងអំពីស្ថានភាពព្រំដែនកម្ពុជា-ថៃ ដោយចាត់ទុកថៃជា «អ្នកឈ្លានពាន» និងកាន់កាប់ផ្នែកខ្លះនៃទឹកដីកម្ពុជា

(ភ្នំពេញ)៖ កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ បន្ទាប់ពីកាសែតបារាំង Le Monde និង la Libération កាសែតបារាំងមួយទៀតឈ្មោះ Le Figaro បានចុះផ្សាយអត្ថបទស៊ើបអង្កេតដ៏វែងមួយ ស្តីពីស្ថានភាពព្រំដែនរវាងកម្ពុជា និងថៃ។ អត្ថបទនេះត្រូវបានសរសេរឡើងដោយលោក Jean-Luc Moreau Deleris ដែលបានអញ្ជើញមកប្រមូលព័ត៌មាននៅកម្ពុជាកាលពីខែមីនា ឆ្នាំ២០២៦ កន្លងទៅ។ សារព័ត៌មាន Le Figaro បានរៀបរាប់យ៉ាងលម្អិតថា ថៃជា «អ្នកឈ្លានពាន« ហើយបានកាន់កាប់ផ្នែកខ្លះនៃទឹកដីកម្ពុជា។…

អ្នកជំនួញក្នុងវិស័យដឹកជញ្ជូន ស្នើកាត់បន្ថយនិតិវិធីបំពេញបែបបទឯកសារច្រើន និងជំរុញឌីជីថលនីយកម្ម ដើម្បីបង្កើនប្រសិទ្ធភាពនាំចេញ-នាំចូល 

(ភ្នំពេញ)៖ ក្រុមអ្នកជំនួញនៅក្នុងវិស័យដឹកជញ្ជូននាំចេញនាំចូលទំនិញ បានលើកឡើងថា នីតិវិធីនៃការបំពេញបែបបទឯកសារច្រើន គឺជាឧបសគ្គមួយដល់ការចេញនាំចូលទំនិញនៅកម្ពុជា ដែលពួកគេបានស្នើឲ្យមានការកាត់បន្ថយនីតិវិធីទាំងនេះ ព្រមទាំងជំរុញការធ្វើឌីជីថលនីយកម្ម ដើម្បីឲ្យស្របទៅនឹងការរីកចម្រើនរបស់ប្រទេស។   ឧកញ៉ា ហាក់ លាងហ៊ ប្រធានសមាគមភស្តុភារកម្មកម្ពុជា (CLA) បានគូសបញ្ជាក់ថា បញ្ហាឯកសារច្រើនធ្វើឲ្យនីតិវិធីស្មុគស្មាញ និងចំណាយពេលយឺតយ៉ាវនាំចេញទំនិញ។ លោកបានស្នើឲ្យមានគោលនយោបាយ «គ្មានក្រដាស» (paperless) «ឯកសារតែមួយ (single document)» និង «ការដាក់ស្នើតែមួយ (single submission)» ដើម្បីសម្រួលដល់ការបំពេញបែបបទបញ្ចេញទំនិញពីគយឲ្យបានរហ័ស និងទាន់ពេលវេលា។  …

ប្រធានសភាអាស៊ែបៃហ្សង់ តាមរយៈសម្តេចតេជោ ហ៊ុន សែន ស្នើសុំកម្ពុជា គាំទ្រលោកស្រីជាបេក្ខភាពប្រធានសហភាពអន្តរសភា (IPU) 

(ភ្នំពេញ)៖ លោកស្រី Sahiba GAFAROVA ប្រធានរដ្ឋសភានៃសាធារណរដ្ឋអាស៊ែបៃហ្សង់ បានស្នើសុំការគាំទ្រពីសំណាក់កម្ពុជា តាមរយៈសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ឱ្យជួយគាំទ្រលោកស្រីជាបេក្ខភាពប្រធានសហភាពអន្តរសភា (IPU) ដែលលោកស្រី គឺជាបេក្ខភាពមួយរូបសម្រាប់ឈរជាប្រធាននៃ IPU។   ការស្នើសុំបែបនេះរបស់លោកស្រី Sahiba GAFAROVA បានធ្វើឡើងនៅក្នុងជំនួបជជែកការងារជាមួយសម្តេចតេជោ ហ៊ុន សែន នៅល្ងាចថ្ងៃសៅរ៍ ទី២៩ ខែសីហា ឆ្នាំ២០២៦នេះ ដែលធ្វើឡើងតាមប្រព័ន្ធវីដេអូ។   បើតាមលោក ជា…

ឧបនាយករដ្ឋមន្ត្រី ស សុខា អញ្ជើញសម្ពោធអគារសិក្សាថ្មី នៅវិទ្យាល័យ ហ៊ុន សែន ព្រែកសណ្ដែក ខេត្តព្រៃវែង

(ព្រៃវែង)៖ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវអគារសិក្សា ១ខ្នង កម្ពស់ ២ជាន់ នៅបរិវេណវិទ្យាល័យ ហ៊ុន សែន ព្រែកសណ្ដែក ស្ថិតនៅភូមិព្រែកសណ្ដែក ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង។ ពិធីដ៏មានសារៈសំខាន់នេះ មានការចូលរួមពីថ្នាក់ដឹកនាំខេត្ត ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។ លោកអភិសន្តិបណ្ឌិត ស សុខា បានមានប្រសាសន៍គូសបញ្ជាក់ថា អគារសិក្សាថ្មីនេះ…

រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ថៃមិនអាចលាងខ្លួនដោយចោទអ្នកដទៃបានទេ! សូមបញ្ឈប់ការប្រើប្រាស់បញ្ហា Online Scams ជាលេសដើម្បីបិទបាំងសកម្មភាពឈ្លានពានប្រដាប់អាវុធរបស់យោធាថៃ មកលើទឹកដីកម្ពុជា

(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ជាក់ថា ការបដិសេធរបស់មជ្ឈមណ្ឌលព័ត៌មានរួមថៃ (JIC) ថា ថៃមិនបានប្រើបញ្ហាឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (online scams) ជាលេសសម្រាប់សកម្មភាពយោធា ឬការកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ មិនអាចលុបបំបាត់អង្គហេតុដែលបានកើតឡើងនៅលើដីបានឡើយ។ ការពិតមិនត្រូវវាស់តាមពាក្យបដិសេធនោះទេ ប៉ុន្តែត្រូវវាស់តាមអ្វីដែលបាននិយាយ អ្វីដែលបានធ្វើ និងលទ្ធផលដែលបានកើតឡើងក្រោយការប្រើប្រាស់កម្លាំងយោធារបស់ថៃ។ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងយ៉ាងច្បាស់នៅក្នុងពិធីបើសន្និសីទអន្តរជាតិប្រធានសភានៃអន្តរភាលើកទី២ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ ថា ថៃបានប្រើប្រាស់បញ្ហា online scams…

គណៈប្រតិភូ នៃសន្និសីទប្រធានសភានៃអន្តរសភា វាយតម្លៃខ្ពស់ចំពោះជោគជ័យនៃ «សន្និសីទប្រធានសភានៃអន្តរសភា លើកទី២» នៅកម្ពុជា

(ភ្នំពេញ)៖ នារសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូ នៃសន្និសីទប្រធានសភានៃអន្តរសភា លើកទី២ (ISC-2) ដឹកនាំដោយលោក Syed Yusaf Raza Gilani ប្រធានព្រឹទ្ធសភានៃសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន និងជាប្រធានស្ថាបនិកនៃសន្និសីទប្រធានសភា នៃអន្តរសភា (ISC) នៅវិមានសន្តិភាព។ ក្នុងឱកាសនៃជំនួប ប្រធានគណ:ប្រតិភូ នៃ ISC បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកម្ពុជាដែលបានរៀបចំ «សន្និសីទប្រធានសភានៃអន្តរសភា លើកទី២»…

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ និងរដ្ឋបាលរាជធានី-ខេត្ត ត្រៀមយកចិត្តទុកដាក់ជួយសង្គ្រោះពលរដ្ឋពីគ្រោះធម្មជាតិ

(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានណែនាំដល់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ ត្រូវសហការជាមួយរដ្ឋបាលរាជធានី-ខេត្ត ត្រូវយកចិត្តទុកដាក់ និងបន្តតាមដានសភាពការណ៍ ដោយកំណត់ជាស្រេចនៅទីតាំងសុវត្ថិភាពសម្រាប់ជម្លៀសប្រជាពលរដ្ឋ ព្រមទាំងត្រៀមកម្លាំងអន្តរាគមន៍ និងមធ្យោបាយសង្គ្រោះចុះជួយប្រជាពលរដ្ឋ ក្នុងករណីចាំបាច់។ ការណែនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដើម្បីត្រៀមឆ្លើយតបចំពោះគ្រោះទឹកជំនន់បែបនេះ ធ្វើឡើងក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ដ្រី នាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦នេះ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានបង្ហាញលទ្ធផលកិច្ចប្រជុំ ដែលបណ្ដាញព័ត៌មានទទួលបាន។ ជាមួយគ្នានេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំដល់ ក្រសួងធនធានទឹក និងឧតុនិយម…