(ភ្នំពេញ)៖ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៥ បានអនុញ្ញាតឱ្យលោក គីម ឆាងយ៉ុង (KIM Changyong) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋកូរ៉េ (សា.កូរ៉េ) ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ នៅក្នុងជំនួបនេះ លោកឧបនាយករដ្ឋមន្ត្រី បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោកឯកអគ្គរដ្ឋទូត ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតថ្មីរបស់សា.កូរ៉េប្រចាំកម្ពុជា និងបានសម្តែងការពេញចិត្តចំពោះការរីកចម្រើននៃទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កានៅក្នុងវិស័យជាច្រើនរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ។ ឯកអគ្គរដ្ឋទូតសា.កូរ៉េ…
Category: ព័ត៌មានជាតិ
ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ដឹកនាំប្រតិភូទស្សនកិច្ច នៅអគារធនាគារ «វីង» ដែលមានលក្ខណៈទំនើប និងទាន់សម័យ របស់អ្នកឧកញ៉ា គិត ម៉េង
(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ នាព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានដឹកនាំគណៈប្រតិភូ នៃក្រសួងមុខងារសាធារណៈ អញ្ជើញទស្សនកិច្ច នៅអគារធនាគារ «វីង» របស់អ្នកឧកញ៉ា គិត ម៉េង ដែលមានទីតាំងស្ថិត នៅលើមហាវិថីព្រះមុនីវង្ស រាជធានីភ្នំពេញ។ ដំណើរទស្សនកិច្ចនេះ ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅ ពីអ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាល ធនាគារ វីង និងជាអគ្គនាយកប្រតិបត្តិក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប…
សម្តេចតេជោ ហ៊ុន សែន ទទួលបដិសណ្ឋារកិច្ច ប្រធានព្រឹទ្ធសភាប៉ាគីស្ថាន ដែលបំពេញទស្សនកិច្ច៤ថ្ងៃ នៅកម្ពុជា
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅរសៀល ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានទទួលបដិសណ្ឋារកិច្ចចំពោះ លោក ស៊ីយ៉េដ យូសាហ្វ រ៉ាសា ហ្គីឡានី (Syed Yusuf Raza Gillani) ប្រធានព្រឹទ្ធសភា នៃសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន និងជាប្រធានស្ថាបនិកនៃសន្និសីទប្រធានសភានៃអន្តរសភា (ISC) ដែលបំពេញទស្សនកិច្ចនៅកម្ពុជា។ លោក ស៊ីយ៉េដ យូសាហ្វ រ៉ាសា ហ្គីឡានី…
គណបក្សប្រជាជនកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលចំនួន៣ នៅថ្ងៃទី៦-៧ ខែកុម្ភៈ ឆ្នាំ២០២៦ខាងមុខនេះ
(ភ្នំពេញ)៖ គណបក្សប្រជាជនកម្ពុជា តាមរយៈសេចក្ដីប្រកាសព័ត៌មាន នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានឲ្យដឹងថា នៅថ្ងៃទី៦-៧ ខែកុម្ភៈ ឆ្នាំ២០២៦ខាងមុខ គណបក្សប្រជាជនកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលចំនួន៣។ បើតាមសេចក្ដីប្រកាសព័ត៌មាន ៊យើងទទួលបានបញ្ជាក់ថា កិច្ចប្រជុំកំពូលចំនួន ៣នោះរួមមាន៖ * ទី១៖ កិច្ចប្រជុំកំពូលទ្វេភាគី រវាងគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងការិយាល័យនយោបាយគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម ដឹកនាំដោយលោក តូ…
ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន តំណាងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីក្នុងពិធីបុណ្យមាឃបូជា នៅព្រះមហាសក្យមុនីចេតិយ ភ្នំព្រះរាជទ្រព្យ
(ភ្នំពេញ)៖ លោកសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រីនៃកម្ពុជា តំណាងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបុណ្យមាឃបូជាដែលប្រារព្ធធ្វើនៅព្រះមហាសក្យមុនីចេតិយ ភ្នំព្រះរាជទ្រព្យ ស្រុកពញាឮ ខេត្តកណ្តាល។ ការប្រារព្ធពិធីបុណ្យមាឃបូជា មានការនិមន្តនិងអញ្ជើញចូលរួមពី សម្ដេចព្រះសង្ឃនាយក សម្ដេចព្រះសង្ឃនាយករង មន្ត្រីសង្ឃ សមាជិកសមាជិកា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល មន្ត្រីរាជការ ពុទ្ធបរិស័ទ និងប្រជាពលរដ្ឋ…
លោក នេត្រ ភក្ត្រា រម្លឹកសមាជិកបក្សឱ្យបន្តថែរក្សាអំពើល្អ ខិតខំប្រឹងប្រែងបង្កើនអំពើល្អ និងមិនត្រូវឆ្អែតឆ្អន់នឹងអំពើល្អដែលយើងបានធ្វើបម្រើប្រជាពលរដ្ឋឡើយ
(ក្រចេះ)៖ លោក នេត្រ ភក្ត្រា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ បានក្រើនរម្លឹកបន្ថែមដល់ថ្នាក់ដឹកនាំ និងសមាជិក សមាជិការបស់គណបក្សត្រូវថែរក្សាអំពើល្អដែលបានធ្វើ ខិតខំប្រឹងប្រែងបង្កើនអំពើល្អ និងមិនត្រូវឆ្អែតឆ្អន់នឹងអំពើល្អដែលខ្លនបានធ្វើជាមួយប្រជាពលរដ្ឋនោះទេ។ នាឱកាសនោះដែរ លោក នេត្រ ភក្ត្រា បានជំរុញសមាជិក សមាជិកានៃក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ ព្រមទាំងថ្នាក់ដឹកនាំនៃគណៈកម្មាធិការបក្សប្រជាជនកម្ពុជាខេត្តក្រចេះ ពង្រឹងការសាមគ្គីភាពឯកភាពផ្ទៃក្នុងឱ្យបានរឹងមាំ ដោយបន្តខិតខំពង្រឹងសមាជិកនៅតាមមូលដ្ឋាន រក្សាចាស់ និងពង្រីកថ្មី ជាពិសេសយុវជនបក្សទាំងបរិមាណ និងគុណភាព។ លោក នេត្រ ភក្ត្រា បានកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់ក្រុមការងារទាំងអស់…
ប្រធានព្រឹទ្ធសភាសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន អញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ចាប់ពីថ្ងៃទី២-៥ ខែកុម្ភៈ តបតាមការអញ្ជើញរបស់ សម្តេចតេជោ ហ៊ុន សែន
(ភ្នំពេញ)៖ តបតាមការអញ្ជើញរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា លោក ស៊ីយ៉េដ យូសាហ្វ រ៉ាសា ហ្គីឡានី (Syed Yusuf Raza Gillani) ប្រធានព្រឹទ្ធសភា នៃសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន និងជាប្រធានស្ថាបនិកនៃសន្និសីទប្រធានសភានៃអន្តរសភា (ISC) នឹងដឹកនាំគណៈប្រតិភូព្រឹទ្ធសភាប៉ាគីស្ថាន អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅ ព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦។ នៅក្នុងអំឡុងពេលបំពេញទស្សនកិច្ច លោក ស៊ីយ៉េដ…
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលមិនទុកពលរដ្ឋណាម្នាក់ចោលនោះទេ, សាមគ្គីជាតិ ឯកភាពជាតិ គឺជាកម្លាំងដ៏រឹងមាំរបស់ជាតិខ្មែរ
(ភ្នំពេញ)៖ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបានប្រកាសថា រាជរដ្ឋាភិបាលកម្ពុជា នឹងមិនទុកពលរដ្ឋណាម្នាក់ចោលនោះទេ ហើយ សាមគ្គីជាតិ ឯកភាពជាតិរវាងរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋនាពេលនេះ គឺជាកម្លាំងដ៏រឹងមាំរបស់ជាតិខ្មែរ។ ការលើកឡើងរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងនៅក្នុងឱកាសដែលសម្តេចអញ្ជើញជួបសំណេះសំណាលសាកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ នៅមណ្ឌលសុវត្ថិភាពវត្តបាក់កាំ ស្ថិតនៅស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦។ សម្តេចបានលើកឡើងថា ការលំបាករបស់បងប្អូនប្រជាពលរដ្ឋភៀសសឹកនៅទីនេះ គឺជាការលំបាករបស់ជាតិខ្មែរ ដោយរាប់តាំងពីព្រះមហាក្សត្ររហូតដល់ប្រជាពលរដ្ឋធម្មតា…
ក្រសួងការងារ និងKOICA ពិភាក្សាលើការអនុវត្តគម្រោង ដើម្បីលើកកម្ពស់ជំនាញយុវជនកម្ពុជា និងឱកាសទទួលបានការងារធ្វើនៅប្រទេសកូរ៉េ
(ភ្នំពេញ)៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកស្រី ឆយ ម៉ូន ជុង (CHOI Moon Jung) នាយិកា ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ប្រចាំកម្ពុជា និងគណៈប្រតិភូ លើការអនុវត្ត «គម្រោងអភិវឌ្ឍកម្លាំងពលកម្មជំនាញ ដើម្បីឆ្លើយតបតម្រូវការឧស្សាហកម្មនៅកម្ពុជា ឆ្នាំ២០២៦–២០៣០» នារសៀលថ្ងៃសុក្រ ទី៣០ ខែមករា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង។ នាឱកាសនោះ…
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជួបសំណេះសំណាលសួរសុខទុក្ខប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ និងបញ្ជាក់អំពីវិធានការចាំបាច់ចំនួន៣ ក្នុងការដោះស្រាយសម្រាប់បងប្អូនជនភៀសសឹកដែលអាចត្រឡប់ទៅលំនៅឋានវិញ
(ព្រះវិហារ)៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦នេះ បានជួបសំណេះសំណាលសាកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ នៅមណ្ឌលសុវត្ថិភាពវត្តបាក់កាំចំនួន៥៤០គ្រួសារ ស្ថិតនៅស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។ សម្តេចបានថ្លែងអំណរគុណដល់ក្រុមការងារ ក្រសួងពាក់ព័ន្ធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ អ្នកស្ម័គ្រចិត្ត សប្បុរសជន អង្គការជាតិ និងអន្តរជាតិ និងដៃគូផ្សេងៗ ព្រមទាំងផ្នែកពាក់ព័ន្ធទាំងអស់ ដែលបានយកចិត្តទុកដាក់ក្នុងការរៀបចំទីជម្រកសុវត្ថិភាព ផ្តល់ការឧបត្ថម្ភគាំទ្រដល់បងប្អូនប្រជាពលរដ្ឋភៀសសឹកទាំងអស់បានស្នាក់នៅបណ្តោះអាសន្នឱ្យមានសុវត្ថិភាព និងអាចស្នាក់នៅបានក្នុងគ្រាដ៏លំបាកនេះ។ តាមបណ្តាញសង្គម សម្តេចបានលើកឡើងថា រាជរដ្ឋាភិបាលបានគិតគូយ៉ាងយកចិត្តទុកដាក់ចំពោះផលប៉ះពាល់ដោយបានដាក់ចេញនូវវិធានការចាំបាច់ចំនួន៣ក្នុងការដោះស្រាយសម្រាប់បងប្អូនជនភៀសសឹកដែលអាចត្រឡប់ទៅលំនៅឋានវិញ, បងប្អូនជនភៀសសឹកដែលមិនទាន់អាចត្រឡប់ទៅលំនៅឋាន…