(ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានអបអរសាទរ ក្រុមហ៊ុនបំណង (Bamnang Holding PTE.LTD) ដែលជាធុរកិច្ចថ្មីឌីជីថល (Startup) តែមួយគត់ពីកម្ពុជា ដែលត្រូវបានជ្រើសរើសចូលរួម Business Innovations Generator (BIG) ឆ្នាំ 2026 នៅប្រទេសសិង្ហបុរី។ ក្រុមហ៊ុនបំណងត្រូវបានជ្រើសរើសក្នុងចំណោមធុកិច្ចថ្មីឌីជីថលជាង 200 មកពីជុំវិញពិភពលោក ខណៈមានធុកិច្ចថ្មីឌីជីថលត្រឹមតែ 35 ប៉ុណ្ណោះដែលត្រូវបានជ្រើសរើស។ BIG បានគាំទ្រ Startup ជាង…
Category: ព័ត៌មានជាតិ
នគរបាលចរាចរណ៍រាជធានីភ្នំពេញ ត្រៀមដាក់តាមគោលដៅចាប់ផាកពិន័យឡើងវិញហើយ សូមបងប្អូនប្រជាពលរដ្ឋចូលរួម និងបង្កើនការប្រុងប្រយ័ត្នពេលបើកបរ
(ភ្នំពេញ)៖ ដោយទទួលបានការអនុញ្ញាតពីឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ ហេង រតនា ស្នងការរងនគរបាលរាជធានីភ្នំពេញ ទទួលផែនការងារ នគរបាលចរាចរណ៍ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ និងដាក់ទិសដៅការងារបន្តរបស់ផែនការងារនគរបាលចរាចរណ៍ និងផ្សព្វផ្សាយផែនការចុះអនុវត្តការរឹតបន្តឹងច្បាប់ចរាចរណ៍ តាមរយៈការផាកពិន័យលើអ្នកបើកបរល្មើសច្បាប់ចរាចរណ៍ឡើងវិញ ក្រោយពិនិត្យឃើញអត្រាគ្រោះថ្នាក់ចរាចរណ៍បន្តកើត និងកើនឡើងគួរឱ្យបារម្ភ។ កិច្ចប្រជុំនេះ មានការចូលរួមពីលោកនាយ-នាយរងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក លោកអធិការរងទទួលការងារចរាចរណ៍ នៃអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ និងមន្ត្រីជំនាញពាក់ព័ន្ធផងដែរ៕
រាជរដ្ឋាភិបាល បន្តលើកទឹកចិត្តផ្នែកពន្ធដារដល់សហគ្រាសក្នុងវិស័យទេសចរណ៍ នៅខេត្តសៀមរាប រហូតដល់ដំណាច់ឆ្នាំ២០២៦
(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញប្រកាសថ្មីមួយ ដោយប្រកាសពីការបន្តផ្តល់ការលើកទឹកចិត្តពន្ធដារ ដល់សហគ្រាសក្នុងវិស័យទេសចរណ៍នៅ ខេត្តសៀមរាប។ នេះបើតាមប្រកាសដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦នេះ។ ប្រកាសនេះមានវិសាលភាពអនុវត្ត ចំពោះសហគ្រាសក្នុងវិស័យទេសចរណ៍រួមមាន សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និងក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ ដែលបានចុះបញ្ជីពន្ធដារ និងមានសកម្មភាពអាជីវកម្មនៅ ខេត្តសៀមរាប។ ចំពោះសហគ្រាសក្នុងវិស័យទេសចរណ៍រួមមាន សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និងក្រុមហ៊ុនភ្នាក់ងារទេសចរណ៍…
កម្លាំងអាវុធហត្ថខេត្តកំពង់ស្ពឺ បង្រ្កាប និងឃាត់ខ្លួនជនសង្ស័យ៤នាក់ បញ្ជូនទៅតុលាការ ជាប់ពាក់ព័ន្ធករណីគ្រឿងញៀន
(កំពង់ស្ពឺ)៖ ក្រោមការដឹកនាំបញ្ជាដោយផ្ទាល់យ៉ាងម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ក្រោមការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ស្ពឺ កាលពីវេលាម៉ោង ១៣៖១០នាទីនាថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ កម្លាំងជំនាញកម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកសំរោងទង ដឹកនាំដោយលោកវរសេនីយ៍ត្រី ទឹម ស៊ី នាយការិយាល័យប្រឆាំងគ្រឿងញៀន បានឆ្មក់បង្រ្កាបជាក់ស្ដែងនូវករណីគ្រឿងញៀន និងបានឃាត់ខ្លួនជនសង្ស័យបានចំនួន០៤នាក់ ស្ថិតនៅចំណុចរោងចាំស្រែមួយកន្លែង ក្នុងភូមិក្រាំងស្វាយ ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ ជនសង្ស័យទាំង៤នាក់រួមមាន៖ *ទី១៖ ឈ្មោះ ភិន…
ឧបនាយករដ្ឋមន្ត្រី ស សុខា អញ្ជើញបើកការដ្ឋានសាងសង់អគារ វះកាត់ និងសង្គ្រោះបន្ទាន់ថ្មីក្នុងមន្ទីរពេទ្យបង្អែកខេត្តព្រៃវែង
(ព្រៃវែង)៖ លោក អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ ២០២៦ បានអញ្ជើញក្រុងពលី បញ្ចុះបឋមសិលាសាងសង់អគារ វះកាត់ និងសង្គ្រោះបន្ទាន់ ក្នុងមន្ទីរពេទ្យបង្អែក ខេត្តព្រៃវែងអំណោយដ៏ថ្លៃថ្លារបស់សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាតំណាងរាស្ត្រ និងលោកជំទាវ ញ៉ែម សាខន ស ខេង។ ប្រារព្ធក្រុងពលី បញ្ចុះបឋមសិលាសាងសង់អគារ…
ប្រធានាធិបតីកូរ៉េខាងត្បូង ប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែជិតស្និទ្ធជាមួយកម្ពុជា ដើម្បីលុបបំបាត់ឧក្រិដ្ឋកម្មឆ្លងដែន
(ភ្នំពេញ)៖ លោក លី ជេម៉ាម្យុង (Lee Jae-myung) ប្រធានាធិបតីកូរ៉េខាងត្បូង បានប្រកាសប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធជាមួយកម្ពុជា ដើម្បីលុបបំបាត់ឧក្រិដ្ឋកម្មឆ្លងដែន។ ការប្តេជ្ញារបស់លោកប្រធានាធិបតីកូរ៉េខាងត្បូង បានធ្វើឡើងតាមរយៈសំណេរបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុក ដោយរំលេចជាភាសាកូរ៉េខាងត្បូង និងភាសាខ្មែរផងដែរ។ សារដែលរំលេចនៅលើហ្វេសប៊ុកនោះ លោកប្រធានាធិបតីកូរ៉េខាងត្បូង បានបញ្ជាក់ថា ក្រុមការងាររួមកម្ពុជា-កូរ៉េ ដែលបង្កើត និងដាក់ឱ្យដំណើរការ តាមរយៈការឯកភាពគ្នារវាងលោក និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអនុវត្តការងារសម្រេចបាននូវសមិទ្ធផលគួរឱ្យកត់សម្គាល់ ដោយក្រុមការងារចម្រុះបានចុះបង្ក្រាប ព្រមទាំងឃាត់ខ្លួនជនល្មើសករណីឆបោកតាមអនឡាញចំនួនជាង ១៣០នាក់…
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បន្តចុះជួបសំណេះសំណាលសាកសួរសុខទុក្ខប្រជាពលរដ្ឋភៀសសឹក ចំនួន៣០០គ្រួសារ មកពីស្រុកអូរជ្រៅ និងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ
(បន្ទាយមានជ័យ)៖ បន្ទាប់ពីបញ្ចប់ការជួបសំណេះសំណាលសាកសួរសុខទុក្ខប្រជាពលរដ្ឋភៀសសឹកចំនួន ១.២៤៨គ្រួសារ មកពីភូមិព្រៃចាន់ និងភូមិជោគជ័យ នៅព្រឹកថ្ងៃសៅរ៍ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦នេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបន្តចុះជួបសំណេះសំណាលសាកសួរសុខទុក្ខប្រជាពលរដ្ឋភៀសសឹក ចំនួន៣០០គ្រួសារ មកពីស្រុកអូរជ្រៅ និងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ៕
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជួបសំណេះសំណាលសាកសួរសុខទុក្ខ ប្រជាពលរដ្ឋភៀសសឹកចំនួន ១.២៤៨គ្រួសារ មកពីភូមិព្រៃចាន់ និងភូមិជោគជ័យ
(បន្ទាយមានជ័យ)៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃសៅរ៍ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦ បានចុះជួបសំណេះសំណាលសាកសួរសុខទុក្ខប្រជាពលរដ្ឋភៀសសឹកចំនួន ១.២៤៨គ្រួសារ មកពីភូមិព្រៃចាន់ និងភូមិជោគជ័យ ដែលកំពុងស្នាក់នៅមណ្ឌលសុវត្ថិភាព ក្នុងបរិវេណវត្តចាន់ស៊ីសាមគ្គីរតនារាម ស្ថិតនៅស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ សូមបញ្ជាក់ថា រាជរដ្ឋាភិបាលបាននឹងកំពុងខិតខំគ្រប់មធ្យោបាយដើម្បីបញ្ជៀសការផ្ទុះសង្គ្រាមឡើងវិញ និងខិតខំរៀបចំការស្នាក់នៅបណ្តោះអាសន្នដល់បងប្អូន អ៊ំពូមីង តាយាយដែលត្រូវចាកឆ្ងាយពីលំនៅដ្ឋាន, មិនទាន់អាចត្រឡប់ទៅវិញក្នុងពេលនេះ ដើម្បីជួយសម្រួលដល់ការរស់នៅប្រចាំថ្ងៃឱ្យកាន់តែល្អប្រសើរទាំងសុវត្ថិភាព និងបរិស្ថានស្អាត។ នេះ គឺបញ្ជាក់ច្បាស់ថា រាជរដ្ឋាភិបាលមិនបោះបង់ប្រជាពលរដ្ឋណាម្នាក់នោះទេ «សុខទុក្ខរបស់ប្រជាពលរដ្ឋ…
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញចូលរួមកិច្ចប្រជុំដំបូងនៃក្រុមប្រឹក្សាសន្តិភាពនៅសហរដ្ឋអាម៉េរិក និងធ្វើទស្សនកិច្ចនៅអឺរ៉ុប
(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងដឹកនាំ គណៈប្រតិភូជាន់ខ្ពស់អញ្ជើញទៅចូលរួមកិច្ចប្រជុំដំបូងនៃក្រុមប្រឹក្សាសន្តិភាព ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ នៅវិទ្យាស្ថានសន្តិភាពសហរដ្ឋអាម៉េរិក ដូណាល់ ជេ ត្រាំ ក្នុងរដ្ឋធានី វ៉ាស៊ីនតោន សហរដ្ឋអាម៉េរិក។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ កិច្ចប្រជុំនេះ គឺជាការចាប់ផ្តើមជាផ្លូវការនៃអាណត្តិការងាររបស់ក្រុមប្រឹក្សាសន្តិភាព ស្របតាមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលត្រូវបានអនុម័តកាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្នុងគោលដៅជំរុញសន្តិភាព និងកិច្ចខិតខំប្រឹងប្រែងឆ្ពោះទៅរកការកសាងឡើងវិញ នៅតំបន់ហ្គាហ្សា។…