(សេប៊ូ, ហ្វីលីពីន)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅរសៀល ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៦នេះ បានពិភាក្សាទ្វេភាគីជាមួយ លោក Lawrence Wong នាយករដ្ឋមន្ត្រីសិង្ហបុរី នៅទីក្រុងសេប៊ូ ប្រទេសហ្វីលីពីន ក្នុងឱកាសដែសសម្តេចអញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៨ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ៕
Category: ព័ត៌មានជាតិ
ពលរដ្ឋកម្ពុជាជាង ៨លាននាក់ អាចព្យាបាលជំងឺ ដោយមិនចំណាយប្រាក់ចេញពីហោប៉ៅផ្ទាល់ តាមរយៈប្រព័ន្ធគាំពារសុខភាពសង្គម របស់រាជរដ្ឋាភិបាលកម្ពុជា
(ភ្នំពេញ)៖ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ បានឱ្យដឹងថា គិតត្រឹមដំណាច់ឆ្នាំ២០២៥នេះ រាជរដ្ឋាភិបាលកម្ពុជា បានបន្តពង្រីកវិសាលភាពនៃការគ្របដណ្តប់ នៃប្រព័ន្ធគាំពារសុខភាពសង្គមដល់ពលរដ្ឋកម្ពុជាចំនួន ៨ ២០២ ៣៩៧នាក់ នៅទូទាំងប្រទេសអាចព្យាបាលជំងឺនានា នៅមូលដ្ឋានសុខាភិបាលសាធារណៈ និងឯកជនដែលជាដៃគូររបស់ ប.ស.ស. ដោយមិនចាំបាច់ចំណាយប្រាក់ចេញពីហោប៉ៅផ្ទាល់នោះទេ។ ខណៈពលរដ្ឋដែលជាសមាជិកគ្រួសារមានបណ្ណសមធម៌ បណ្ណគ្រួសារងាយរងហានិភ័យ និងក្រុមគោលដៅមួយចំនួនទៀត រាជរដ្ឋាភិបាលជាអ្នកទទួលបន្ទុកបង់ថ្លៃជំនួសទាំងស្រុង ក្នុងការព្យាបាលជំងឺតាមរយៈមូលនិធិសមធម៌សុខាភិបាល។ ក្រុមគោលដៅចំនួន ៨ ២០២ ៣៩៧នាក់ ឬស្មើ…
កម្ពុជា-ថៃ និងហ្វីលីពីន ជួបប្រជុំត្រីភាគី នៅសេប៊ូ ដើម្បីរកដំណោះស្រាយបញ្ហាព្រំដែន
(ហ្វីលីពីន)៖ ក្រោមការសម្របសម្រួលរបស់ភាគីហ្វីលីពីន ដែលជាប្រធានអាស៊ាន នៅល្ងាចថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៦នេះ កម្ពុជា-ថៃ បានចូលរួមក្នុងជំនួបត្រីភាគី នៅទីក្រុងសេប៊ូ ប្រទេសហ្វីលីពីន ដើម្បីរកដំណោះស្រាយបញ្ហាព្រំដែន។ កិច្ចប្រជុំនេះ ធ្វើឡើងដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និងលោក អនុទីន ចាន់វីរៈកុល នាយករដ្ឋមន្រ្តីថៃ ក្រោមការសម្របសម្រួលរបស់ ប្រធានាធិបតីហ្វីលីពីន លោក ម៉ាកុស ជេអ។ កិច្ចប្រជុំធ្វើឡើងបន្ទាប់ពីភាគីថៃ បានដកខ្លួនចេញពី…
ឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ ដឹកនាំកិច្ចប្រជុំអន្តរស្ថាប័នដើម្បីពិនិត្យលើក្របខ័ណ្ឌច្បាប់ពាក់ព័ន្ធនឹងវិធានការដែលត្រូវអនុវត្តចំពោះករណីក្មេងទំនើង
(ភ្នំពេញ)៖ នៅថ្ងៃពុធ ទី៦ ខែឧសភា ឆ្នាំ២០២៦ លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំកិច្ចប្រជុំអន្តរស្ថាប័នដើម្បីពិនិត្យលើក្របខ័ណ្ឌច្បាប់ពាក់ព័ន្ធ នឹងវិធានការដែលត្រូវអនុវត្តចំពោះ ករណីក្មេងទំនើង។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់តំណាងក្រសួង ស្ថាប័នដែលមានការពាក់ព័ន្ធរួមមាន៖ ក្រសួងមហាផ្ទៃ, ក្រសួងការពារជាតិ, ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងមានការចូលរួមដោយផ្ទាល់ពីសំណាក់នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ, នាយឧត្តមសេនីយ៍ ស ថេត…
លោក លី សាម៉េត ហៅគ្រូមា បានទទួលមរណភាពដោយសារគាំងបេះដូងនៅក្នុងពន្ធនាគារ
(ភ្នំពេញ)៖ លោក លី សាម៉េត ហៅគ្រូមា បានទទួលមរណភាពកាលពីព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ ដោយសារជំងឺគាំងបេះដូងនៅក្នុងពន្ធនាគារ។ នេះបើតាមការបញ្ជាក់របស់លោក ឈន សាណាត អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ បានប្រាប់បណ្តាញព័ត៌មានយើងនៅរសៀលថ្ងៃនេះ។ លោក ឈន សាណាត បានបញ្ជាក់ថា «គាត់បានទទួលមរភាពកាលពីវេលាម៉ោងជាង ៦ព្រឹកមិញ ដោយសារជំងឺគាំងបេះដូង ដែលក្រុមគ្រូពេទ្យជួយសង្គ្រាះមិនទាន់»។ បើតាមអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ, គិតត្រឹមវេលាម៉ោងជាង ១២ថ្ងៃត្រង់នេះ…
កងទ័ពជើងគោកកម្ពុជា-ឥណ្ឌា បានបើកសមយុទ្ធលើកទី២ ជាផ្លូវការ ក្រោមប្រធានបទ «រួមគ្នាប្រឆាំងអំពើភេរវកម្ម និងសង្គ្រោះគ្រោះមហន្តរាយ»
(កំពង់ស្ពឺ)៖ កងទ័ពជើងគោកកម្ពុជា និងកងទ័ពជើងគោកឥណ្ឌា នៅព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦នេះ បានបើកសមយុទ្ធយោធាទ្វេភាគីលើកទី២ ជាផ្លូវការ ក្រោមប្រធានបទ «រួមគ្នាប្រឆាំងអំពើភេរវកម្ម និងសង្គ្រោះគ្រោះមហន្តរាយ»។ ពិធីបើកសមយុទ្ធយោធាទ្វេភាគីនេះបានធ្វើឡើងក្រោមវត្តមានលោកឧត្តមសេនីយ៍ឯក អ៊ួន សារឿន មេបញ្ជាការរង កងទ័ពជើងគោក និងលោកវរសេនីយ៍ឯក ABHISHEK ARORA នាយការិយាល័យអនុព័ន្ធយោធាឥណ្ឌាប្រចាំកម្ពុជា។ សមយុទ្ធយោធាទ្វេភាគីរវាងកងទ័ពជើងគោកកម្ពុជា និងឥណ្ឌានេះ ប្រព្រឹត្តទៅរយៈពេល ១៥ថ្ងៃ ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ នៅមូលដ្ឋានកងយោធពលខេមរភូមិន្ទ តេជោសែន…
សម្តេចតេជោ ហ៊ុន សែន ប្រកាសគាំទ្រយ៉ាងពេញទំហឹងលើគោលជំហររាជរដ្ឋាភិបាល លើដំណោះស្រាយស្តីពីតំបន់សមុទ្រត្រួតស៉ីគ្នារវាងកម្ពុជា-ថៃ ក្រោយពេលភាគីថៃលុបចោល MOU 2001, កម្ពុជាដំណើរឆ្ពោះទៅតាមយន្តការច្បាប់សមុទ្រអន្តរជាតិ
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជាបានប្រកាសគាំទ្រយ៉ាងពេញទំហឹងលើគោលជំហររារដ្ឋាភិបាល លើដំណោះស្រាយស្តីពីតំបន់ សមុទ្រត្រួតស៉ីគ្នារវាងកម្ពុជា-ថៃ ក្រោយពេលភាគីថៃលុបចោល MOU 2001 ហើយសម្តេចបានបញ្ជាក់ថា កម្ពុជាធ្វើដំណើរទៅកាន់ច្បាប់អន្តរជាតិ សូមកុំចោទប្រកាន់ថា កម្ពុជាធ្វើអន្តរជាតូបនីយកម្មបញ្ហាទ្វេភាគី និងសូមកុំនិយាយថាធ្លាក់ចូលអន្ទាក់កម្ពុជាដែលចង់ឲ្យភាគីទី៣ ឬអន្តរជាតិចូលរួម និងក៏សូមកុំបបួលកម្ពុជារៀបចំ យន្តការទ្វេភាគីថ្មី ជំនួសយន្តការទ្វេភាគីចាស់ដែលថៃលុបចោលជាឯកតោភាគី។ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញខ្លឹមសារទាំងស្រុងនៅលើបណ្តាញសង្គមផ្លូវការរបស់សម្តេចនាថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៦៖ ខ្ញុំសូមគាំទ្រយ៉ាងពេញទំហឹងនៅគោលជំហររាជរដ្ឋាភិបាលលើដំណោះស្រាយស្តីពីតំបន់សមុទ្រត្រួតស៉ីគ្នារវាងកម្ពុជា ថៃ ក្រោយពេលភាគីថៃលុបចោល…
សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ផ្តល់អាហារូបករណ៍៥០កន្លែង នៅប្រទេសចិន
(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦ នេះ ក្រុមការងារ អ.ម.ត ក្រៅប្រទេស បានរៀបចំដំណើរ ការសម្ភាសបេក្ខជន ដាក់ពាក្យស្នើសុំអាហារូបករណ៍ដ៏ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ជូនតាមរយៈ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី (អ.ម.ត) ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ទៅបន្តការសិក្សានៅសាធារណរដ្ឋប្រជាមានិតចិន សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧ លើកទី២ ចំនួន ៥០កន្លែង។…
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជានឹងប្រើប្រាស់យន្តការ នៃការផ្សះផ្សារដោយចាប់បង្ខំ ដែលស្ថិតនៅក្រោម អនុសញ្ញាអង្គការសហប្រជាជាតិ ក្នុងការដោះស្រាយតំបន់ទាមទារ ដែនសមុទ្រត្រួតគ្នា រវាងកម្ពុជា-ថៃ បន្ទាប់ពីភាគីថៃ ប្រកាសដកខ្លួនដោយឯកតោភាគី
(ភ្នំពេញ)៖ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា នឹងប្រើប្រាស់យន្តការនៃការផ្សះផ្សារដោយចាប់បង្ខំ ដែលស្ថិតនៅក្រោម អនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីនីតិសមុទ្រ (UNCLOS) ដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធី ផ្អែកលើមូលដ្ឋានច្បាប់ ក្នុងការដោះស្រាយតំបន់ទាមទារ ដែនសមុទ្រត្រួតគ្នា រវាងកម្ពុជានិងថៃ បន្ទាប់ពីភាគីថៃ បានប្រកាសជាផ្លូវការ សម្រេចដកខ្លួនដោយឯកតោភាគី។ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហោះសារនៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៦នេះ ដោយមានខ្លឹមសារដូចខាងក្រោម៖ «ជូនបងប្អូនជនរួមជាតិជាទីស្រលាញ់។…
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានគាំទ្រទាំងផ្នែកស្មារតី និងធនធាន ដើម្បីធានាដល់កិច្ចការលើកកម្ពស់តម្លៃ និងសីលធម៌សង្គម
(ភ្នំពេញ)៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសគណៈកម្មាធិការជាតិ លើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ បានថ្លែងបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាអតីតប្រធានកិត្តិយសរបស់គណៈកម្មាធិការ, សម្តេចទាំងទ្វេ តែងតែបានគាំទ្រទាំងផ្នែកស្មារតី និងធនធាន ដើម្បីធានាដល់កិច្ចការលើកកម្ពស់តម្លៃ និងសីលធម៌សង្គម។ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានថ្លែងដូចនេះនៅព្រឹកថ្ងៃទី៥…