(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានរម្លឹកដល់ប្រជាពលរដ្ឋ និងយុវជន សូមបន្តចូលរួមថែរក្សាសន្តិភាព និងសមិទ្ធផលដែលទទួលបានពីសន្តិភាព ដែលរកបានដោយលំបាកឱ្យនៅគង់វង្សតជំនាន់។ សន្តិភាព និងការឯកភាពជាតិពេញលេញនៅកម្ពុជា គឺមិនមែនទទួលបានដោយចៃដន្យនោះទេ ប៉ុន្តែ ឥស្សរជនជាច្រើន បានយកជីវិតទៅធ្វើជាដើមទុន។ ការរម្លឹកបែបនេះ របស់សម្តេចពិជ័យសេនា ទៀ បាញ់ បានធ្វើឡើងនារសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ នៅក្នុងឱកាសសម្តេចផ្តល់បទសម្ភាសដល់ក្រុមអ្នកសារព័ត៌មាន មុនពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះ នៅខេត្តកោះកុង។ អតីតរដ្ឋមន្ត្រីក្រសួងក្រសួងការពារជាតិកម្ពុជា…
Category: ព័ត៌មានជាតិ
កម្ពុជា-វៀតណាម នឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាប្រពៃណី ក្នុងនាមជាអ្នកជិតខាងល្អ
(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ បានអនុញ្ញាតឱ្យ លោក ត្រិញ វ៉ាន់ ក្វៀត (Trinh Van Quyet) សមាជិកការិយាល័យនយោបាយ និងជាប្រធានគណៈឃោសនាអប់រំ និងចលនាមហាជនមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម និង គណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ ក្នុងឱកាសនៃជំនួបនេះ, លោក ត្រិញ វ៉ាន់ ក្វៀត បានសម្តែងនូវការកោតសរសើរ…
សម្តេចតេជោ ហ៊ុន សែន ចង់ឃើញពាណិជ្ជកម្មរវាងកម្ពុជានិងវៀតណាម ឡើងដល់ ២០ពាន់លានដុល្លារ
(ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីកម្ពជា បានបង្ហាញពីបំណង ចង់ឃើញពាណិជ្ជកម្មរវាងកម្ពុជានិងវៀតណាម ឡើងដល់ ចំនួន២០ពាន់លានដុល្លារអាមេរិក។ បំណងនេះបង្ហាញឡើងនៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ ក្នុងឱកាសសម្តេចអនុញ្ញាតឱ្យ លោក ត្រិញ វ៉ាន់ក្វៀត (Trinh Van Quyet) សមាជិកការិយាល័យនយោបាយ សមាជិកគណៈលេខាធិការមជ្ឈិមបក្ស និងជាប្រធានគណៈឃោសនា និងចលនាមហាជនមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម ចូលជួបសម្ដែងការគួរសម នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភាជាតិ រាជធានីភ្នំពេញ។ សម្ដេចតេជោ បានសម្ដែងនូវក្តីរីករាយ…
សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ទូលថ្វាយសារលិខិតថ្លែងអំណរព្រះរាជគុណ ព្រះវររាជមាតាជាតិខ្មែរ ប្រោសព្រះរាជូបត្ថម្ភនូវព្រះរាជទ្រព្យចំនួន ៦.០០០ដុល្លារ ចំពោះកាកបាទក្រហមកម្ពុជា សម្រាប់ឆមាសទី២ ឆ្នាំ២០២៦
(ភ្នំពេញ)៖ នៅថ្ងៃចន្ទ ទី១១ ខែឧសភា ឆ្នាំ២០២៦នេះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានទូលថ្វាយនូវសារលិខិតថ្លែងអំណរព្រះរាជគុណថ្វាយចំពោះ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គបានសព្វព្រះរាជហឫទ័យប្រោសព្រះរាជូបត្ថម្ភ នូវព្រះរាជទ្រព្យចំនួន ៦.០០០ដុល្លារ ចំពោះកាកបាទក្រហមកម្ពុជា សម្រាប់ឆមាសទី២ ឆ្នាំ២០២៦។ នៅក្នុងសារលិខិតនោះមានខ្លឹមសារថា ៖ «ខ្ញុំម្ចាស់ ព្រមទាំងសហការីទាំងអស់ នៃកាកបាទក្រហមកម្ពុជា មានសេចក្តីរីករាយជាអនេកប្បការ ដោយបានទទួលព្រះរាជទ្រព្យចំនួន 6.000…
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញពីអត្ថប្រយោជន៍ ៣ចំណុច នៃការបង្កើតច្បាប់កាតព្វកិច្ចយោធា
(ភ្នំពេញ)៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបង្ហាញពីអត្ថប្រយោជន៍ចំនួន៣ នៃការបង្កើតច្បាប់កាតព្វកិច្ចយោធា ដោយសម្តេចបញ្ជាក់ថា ច្បាប់នេះមានអត្ថប្រយោជន៍ផ្ទាល់ទាំងលើវិស័យការពារជាតិ, អត្ថប្រយោជន៍ចំពោះយុវជនខ្លួនឯងផ្ទាល់ និងគ្រួសារ និងអត្ថប្រយោជន៍សម្រាប់សង្គមជាតិទាំងមូល។ ថ្លែងក្នុងបទអន្តរាគមន៍ក្នុងសម័យប្រជុំវិសាមញ្ញ នីតិកាលទី៧ លើរបៀបវារៈ «សេចក្តីព្រាងច្បាប់ស្តីពី កាតព្វកិច្ចយោធា» នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦នេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានឲ្យដឹងថា អត្ថប្រយោជន៍ ៣ចំណុច នៃការបង្កើតច្បាប់កាតព្វកិច្ចយោធា រួមមាន៖ …
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញពីគោលការណ៍ចំនួន៥ នៃការអនុវត្តច្បាប់កាតព្វកិច្ចយោធា ដើម្បីឱ្យយុវជនខ្មែរមានកាយសម្បទារឹងមាំ វិន័យ សីលធម៌ និងមានសុឆន្ទៈក្នុងការបម្រើជាតិមាតុភូមិ
(ភ្នំពេញ)៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបង្ហាញពីគោលការណ៍ចំនួន៥ នៃការអនុវត្តច្បាប់កាតព្វកិច្ចយោធា ដើម្បីឱ្យយុវជនខ្មែរមានកាយសម្បទារឹងមាំ វិន័យ សីលធម៌ និងមានសុឆន្ទៈក្នុងការបម្រើជាតិមាតុភូមិ។ ថ្លែងក្នុងបទអន្តរាគមន៍ ក្នុងសម័យប្រជុំវិសាមញ្ញ នីតិកាលទី៧ លើរបៀបវារៈ «សេចក្តីព្រាងច្បាប់ស្តីពី កាតព្វកិច្ចយោធា» នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦នេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានឲ្យដឹងថា គោលការណ៍សំខាន់ៗចំនួន៥ សម្រាប់អនុវត្តច្បាប់កាតព្វកិច្ចយោធា រួមមាន៖ *…
សម្តេចតេជោ ហ៊ុន សែន ចង់ឱ្យកម្ពុជា និងអាស៊ែបៃហ្សង់ បំពេញឱ្យគ្នារវាងស្បៀង និងថាមពល
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី ចង់ឃើញកម្ពុជា និងអាស៊ែបៃហ្សង់ លើកកម្ពស់ទំនាក់ទំនងពាណិជ្ជកម្មតាមរយៈការបំពេញឱ្យគ្នារវាងស្បៀង និងថាមពល ដែលជាសក្តានុពលនៃប្រទេសទាំងពីរ។ នៅព្រឹកថ្ងៃអង្គារ ទី១២ ខែឧសភា ឆ្នាំ២០២៦នេះ សម្តេចតេជោ ហ៊ុន សែន បានអនុញ្ញាតឱ្យលោក Elchin Amirbayov តំណាងប្រធានាធិបតីអាស៊ែបៃហ្សង់ ទទួលបន្ទុកកិច្ចការពិសេស និងសហការី ចូលជួបសម្តែងការគួរសមនៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភាកម្ពុជា។ លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា…
រដ្ឋមន្ត្រីក្រសួងព័ត៌មាន លើកទឹកចិត្តដល់ប្រព័ន្ធផ្សព្វផ្សាយ បន្តបង្កើនសមត្ថភាពផលិតមាតិកា និងកម្មវិធីល្អៗ ដើម្បីពង្រឹងការប្រកួតប្រជែង និងឆ្លើយតបនឹងការវិវត្តយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាឌីជីថល
(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន លើកទឹកចិត្តដល់ប្រព័ន្ធផ្សព្វផ្សាយ Apsara AMS បន្តបង្កើនសមត្ថភាពក្នុងការផលិតមាតិកា និងកម្មវិធីល្អៗ ដើម្បីពង្រឹងការប្រកួតប្រជែង និងឆ្លើយតបនឹងការវិវត្តយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាឌីជីថល ព្រមទាំងការប្រែប្រួលនិន្នាការនៃការទទួលព័ត៌មានរបស់សាធារណជន ពិសេសពង្រីកការផ្សាយបានទូលំទូលាយតាមគ្រប់មធ្យោបាយដែលមាន។ ការលើកទឹកចិត្តនេះធ្វើឡើងក្នុងឱកាសលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ទទួលជួបពិភាក្សាការងារជាមួយ លោកស្រី ឌិត នីតា ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Apsara Media Service (AMS) និងសហការី នៅរសៀលថ្ងៃទី១១…
សម្តេចនាយករដ្ឋមន្ត្រី៖ បញ្ហាជាឱកាស សំខាន់យើងមើលឱកាសនោះឃើញទេ?
(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅយប់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦នេះ បានចែករំលែកឡើងវិញនូវវីដេអូមួយ ដែលសម្តេចធ្លាប់មានប្រសាសន៍លើវេទិកាសាធារណៈពាក់ព័ន្ធនឹងបញ្ហាជាកាលានុវត្តន៍ភាព។ ជាមួយនឹងការចែករំលែកវីដេអូនោះ សម្តេចមហាបវរធិបតីក៏បានរំលេចសារខ្លីបន្ថែមថា គ្រប់ការលំបាក ឬការឈឺចាប់ ក៏ជាឱកាសសម្រាប់ពង្រឹងខ្លួនឱ្យកាន់តែរឹងមាំ។ ចំណុចសំខាន់ គឺនៅត្រង់ថា តើយើងមើលឱកាសនោះឃើញទេ? សម្តេចបានបន្ថែមថា បើមើលឃើញឱកាសនោះ តើយើងមានឆន្ទៈក្នុងការចាប់យកឱកាសនោះទេ? បើយើងមានឆន្ទៈហើយ ចំណុចគន្លឹះនៅត្រង់ថា តើយើងហ៊ានធ្វើសកម្មភាពជាក់ស្តែងដើម្បីប្រែក្លាយបញ្ហា ឱ្យក្លាយទៅជាឱកាសដើម្បីពង្រឹងខ្លួនយើងទៅថ្ងៃមុខទេ?
សម្តេចតេជោ ហ៊ុន សែន ផ្ញើសារជូនប្រធានក្រុមប្រឹក្សាសហព័ន្ធ(ព្រឹទ្ធសភា)រុស្ស៉ី អបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា និងសហព័ន្ធរុស្ស៉ី
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦នេះ បានផ្ញើសារជូនលោកជំទាវ VALENTINA MATVIENKO ប្រធានក្រុមប្រឹក្សាសហព័ន្ធ (ព្រឹទ្ធសភា) សភាសហព័ន្ធ នៃសហព័ន្ធរុស្ស៉ី រដ្ឋធានីមូស្គូ ក្នុងឱកាសដ៏មាននក្ខត្តឫក្សនៃខួបអនុស្សាវរីយ៍លើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា និងសហព័ន្ធរុស្ស៊ី។ សម្តេចសូមសម្តែងនូវអំណរសាទរអស់ពីដួងចិត្ត និងសូមជូន សព្ទសាធុកាពរចំពោះលោកជំទាវ ក្រុមប្រឹក្សាសហព័ន្ធ នៃសភាសហព័ន្ធ នៃសហព័ន្ធរុស្ស៊ី និងប្រជាជន រុស្ស៊ីជាទីរាប់អាន។ ខណៈដែលយើងប្រារព្ធព្រឹត្តិការណ៍ពិសេសនេះ សម្តេចតេជោ…