ជារឿងនិទាន តែរឿងមន្ត្រីផ្លែទុរេនជារឿងដែលកើតឡើងនៅកម្ពុជាពិតប្រាកដ

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានថ្លែងមានប្រសាសន៍ថា មន្ត្រីគ្រាប់ល្ពៅ វាគ្រាន់តែជារឿងនិទាន តែរឿងមន្ត្រីផ្លែទុរេនជារឿងដែលកើតឡើងនៅកម្ពុជាពិតប្រាកដ។ មន្ត្រីដែលគ្រោះថ្នាក់នោះ ជាមន្ត្រីផ្លែទុរេននេះហើយ ដែលដើរភូតទូទាំងប្រទេស។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការដកចេញពីក្របខណ្ឌមិនទាន់គ្រប់គ្រាន់ទេ ត្រូវមើលទៅលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល ចោទប្រកាន់តាមផ្លូវតុលាការ នេះជាការបញ្ជូនសារព្រមានទៅកាន់មន្ត្រីទូទាំងប្រទេស។ ប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងនៅព្រឹកថ្ងៃសៅរ៍ ទី១៦ ខែឧសភា ឆ្នាំ២០២៦នេះ ឱកាសដែលសម្តេចអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារ «៦មករា» ព្រមទាំងសមិទ្ធផលនានានៅមន្ទីរគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តព្រៃវែង…

រដ្ឋមន្ត្រី នេត្រ ភក្ត្រា ប្រគល់ម៉ូតូចំនួន ១០គ្រឿង ជូនមន្ត្រីក្រសួងព័ត៌មាន ដើម្បីបំពេញការងារភារកិច្ចឱ្យកាន់តែមានប្រសិទ្ធភាព និងទទួលបានលទ្ធផលល្អប្រសើរ

(ភ្នំពេញ)៖ ដើម្បីជួយសម្រួលដល់ការធ្វើដំណើរចុះបំពេញកិច្ចការងារឱ្យបានឆាប់រហ័ស និងទាន់ពេលវេលា, លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអញ្ជើញប្រគល់នូវម៉ូតូថ្មីប្រភេទ Honda Dream ចំនួន ១០គ្រឿង ជូនមន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋាន និងអគ្គនាយកដ្ឋានទាំង ៤ចំណុះឱ្យក្រសួងព័ត៌មាន ដើម្បីប្រើប្រាស់សម្រាប់បំពេញការងារប្រចាំថ្ងៃ និងជាការលើកទឹកចិត្តដល់មន្ត្រីរាជការ ក្នុងការបំពេញភារកិច្ចឱ្យកាន់តែមានប្រសិទ្ធភាព និងទទួលបានលទ្ធផលល្អប្រសើរបន្ថែមទៀត។   ក្នុងឱកាសនោះ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានថ្លែងថា ការផ្តល់ម៉ូតូជូនមន្ត្រីរាជការ គឺជាការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំក្រសួងព័ត៌មាន ក្នុងការគាំទ្រ និងសម្រួលដល់ការបំពេញការងាររបស់មន្ត្រីឱ្យកាន់តែមានភាពងាយស្រួល ប្រកបដោយប្រសិទ្ធភាព…

អ្នកហ៊ានស្បែកដាច អ្នកខ្លាចស្បែកគង់! កម្លាំងអាវុធហត្ថខេត្តកំពង់ស្ពឺ បើកប្រតិបត្តិការបង្ក្រាបក្រុមក្មេងទំនើង ដេញកាប់គ្នាយ៉ាងអនាធិបតេយ្យចំនួន៥នាក់ 

(កំពង់ស្ពឺ)៖ កម្លាំងអាវុធហត្ថខេត្តកំពង់ស្ពឺ បានបើកប្រតិបត្តិការបង្ក្រាបក្រុមក្មេងទំនើងចំនួន៥នាក់ដែលរួមមាន ជិះម៉ូតូ ដេញកាប់គ្នាយ៉ាងអនាធិបតេយ្យនៅតាមបណ្តាយផ្លូវជាតិលេខ៤៤ ស្ថិតនៅភូមិកាប់ទូក សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។   ដោយយោងតាមពាក្យបណ្តឹង របស់ប្រជាពលរដ្ឋ ម្នាក់មានឈ្មោះ យ៉ុង ឡេង ភេទ ប្រុស អាយុ២០ឆ្នាំ ថា កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ នាវេលាម៉ោង០៣:២៦នាទីទៀបភ្លឺ មានជនសង្ស័យមួយក្រុម មានគ្នាចំនួន ០៦នាក់ ជិះម៉ូតូចំនួន០៣គ្រឿង បានធ្វើកម្មភាពកាន់កាំបិតផ្កាក់ដេញកាប់ មកលេីក្រុមរបស់គាត់…

សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារថ្វាយព្រះពរព្រះមហាក្សត្រ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើន ព្រះជន្មវស្សាគម្រប់ ៧៣ព្រះវស្សា យាងចូល ៧៤ព្រះវស្សា

(ភ្នំពេញ)៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងនាមប្រមុខរដ្ឋស្ដីទី ក្នុងនាមប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ក្នុងនាមប្រធានព្រឹទ្ធសភា ក្នុងនាមប្រធានគណបក្សប្រជាជនកម្ពុជា និងក្នុងនាមសម្ដេចផ្ទាល់ បានផ្ញើសារថ្វាយព្រះពរ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏មហានក្ខត្តឫក្សនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវស្សាគម្រប់ ៧៣ព្រះវស្សា យាងចូល៧៤ព្រះវស្សា។ សារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន មានខ្លឹមសារដូចតទៅ៖ «បពិត្រ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត! ក្នុងឱកាសដ៏មហានក្ខត្តឫក្សនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវស្សា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត គម្រប់ ៧៣ព្រះវស្សា…

ឧបនាយករដ្ឋមន្ដ្រី ទៀ សីហា ក្រើនរំលឹកដល់ក្រុមការងារគណបក្សប្រជាជនកម្ពុជាខេត្តសៀមរាប បន្តយកចិត្តទុកដាក់ និងខិតខំបំពេញភារកិច្ចឱ្យកាន់តែសកម្ម ដើម្បីឆ្លើយតបតម្រូវការប្រជាពលរដ្ឋ

(សៀមរាប)៖ នាយឧត្តមសេនីយ៍ ទៀ សីហា សមាជិកគណៈអចិន្ត្រៃយ៍គណកម្មាធិការគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានទី១ក្រុមការងារគណបក្សចុះជួយមូលដ្ឋានខេត្តសៀមរាប បានក្រើនរំលឹកក្រុមការងារ គណបក្សប្រជាជនកម្ពុជា ខេត្តសៀមរាប បន្តយកចិត្តទុកដាក់ និងខិតខំបំពេញភារកិច្ចឱ្យកាន់តែសកម្ម ដើម្បីឆ្លើយតបតម្រូវការប្រជាពលរដ្ឋ និងទប់ស្កាត់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scam online) កុំឱ្យកើតមានឡើងក្នុងខេត្ដសៀមរាប។   ការថ្លែងយ៉ាងដូច្នេះរបស់នាយឧត្តមសេនីយ៍ ទៀ សីហា នៅក្នុងកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារគណបក្សខេត្ដសៀមរាប នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦នេះ ដោយមានការចូលរួមពីសំណាក់លោក ប្រាក់ សោភ័ណ សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណបក្សខេត្ដ ព្រមទាំងលោក…

សម្តេចតេជោ ហ៊ុន សែន៖ សម័យនេះ មិនមែនជាសម័យប៊ីចេង និងសារុងទៀតនោះទេ

(ស្វាយរៀង)៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានក្រើនរំលឹកដល់មន្ត្រីឱ្យប្រឹងប្រែងក្នុងការបម្រើប្រជាពលរដ្ឋ បម្រើដោយភាពស្មោះត្រង់ និងការយកចិត្តទុកដាក់ខ្ពស់ ដើម្បីទទួលបានការគាំទ្រ ការគោរពស្រឡាញ់ពីប្រជាពលរដ្ឋ។ សម្តេចតេជោ បានសង្កត់ធ្ងន់ថា សម័យនេះមិនមែនជាសម័យដែលប្រជាពលរដ្ឋត្រូវការប៊ីចេង និងសារុងទៀតនោះទេ តែពលរដ្ឋត្រូវការការបម្រើមួយល្អប្រសើរ។ ការក្រើនរំលឹករបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងជំនួបជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងប្រធានមន្ទីរ អង្គភាពក្នុងខេត្តស្វាយរៀង នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៤ ខែឧសភា ឆ្នាំ២០២៦នេះ។ នៅក្នុងពិធីសំណេះសំណាលនេះ…

សម្តេចតេជោ ហ៊ុន សែន ណែនាំពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយវៀតណាម ឱ្យឡើងដល់២០ពាន់លានដុល្លារ 

(ស្វាយរៀង)៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានណែនាំមន្ត្រីឱ្យចិត្តទុកដាក់ពង្រឹងកិច្ចសហប្រតិបត្តិការនៃការឆ្លងកាត់ព្រំដែនរវាងប្រទេសទាំងពីរ ទាំងការធ្វើពាណិជ្ជកម្ម ការឆ្លងកាត់របស់អ្នកទេសចរ និងប្រជាពលរដ្ឋ។   នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៤ ខែឧសភា ឆ្នាំ២០២៦នេះ សម្តេចតេជោ ហ៊ុន សែន បន្តជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្តស្វាយរៀង។   ពីលើទឹកដីខេត្តស្វាយរៀង ដែលមានព្រំដែនជាប់ជាមួយប្រទេសវៀតណាម សម្តេចតេជោ ហ៊ុន សែន…

កម្ពុជា-ឡាវ ឯកភាពបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខឱ្យកាន់តែរឹងមាំ

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នាព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ បានអនុញ្ញាតឱ្យ ឧត្តមសេនីយ៍ឯក Vanthong KONGMANY រដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងគណៈប្រតិភូ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ ក្នុងឱកាសនៃជំនួប, លោករដ្ឋមន្ត្រីបានសម្ដែងនូវការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ លោកក៏បានគូសបញ្ជាក់បន្ថែមថា ឡាវ និងកម្ពុជា គឺជាប្រទេសជិតខាងដ៏ល្អនឹងគ្នា ដែលមានប្រពៃណី និងទំនៀមទម្លាប់ប្រហាក់ប្រហែលគ្នា ហើយប្រជាជននៃប្រទេសទាំងពីរក៏មានទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធជាយូរលង់ណាស់មកហើយ។ លោកក៏បានគោរពជម្រាបជូនសម្ដេចធិបតីថា…

បន្ទាយមានជ័យ បន្តយុទ្ធនាការចុះត្រួតពិនិត្យ អគារស្នាក់នៅ១កន្លែង ក្នុងក្រុងប៉ោយប៉ែត រកឃើញសម្ភារដែលបម្រើឱ្យប្រព្រឹត្ដិបទល្មើស Online Scams និងឃាត់ខ្លួនជនបរទេស និងខ្មែរ សរុប៥៦នាក់

(បន្ទាយមានជ័យ)៖ គណៈបញ្ជាការឯកភាពខេត្តបន្ទាយមានជ័យ បន្តយុទ្ធនាការចុះត្រួតពិនិត្យ អគារស្នាក់នៅ១កន្លែង ក្នុងក្រុងប៉ោយប៉ែត រកឃើញសម្ភារដែលបម្រើឱ្យប្រព្រឹត្ដិបទល្មើស Online Scams និងឃាត់ខ្លួនជនបរទេស និងខ្មែរ សរុប៥៦នាក់។   តាមរបាយការណ៍បានបញ្ជាក់ថា ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដឹកនាំដោយលោក ប្រាក់ ប៉ូលី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់លោក អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត ដោយមានការចូលរួមពីកម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្ត, កម្លាំងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត, គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង កម្លាំងអធិការ…

កម្ពុជា និងសហរដ្ឋអាម៉េរិក ប្ដេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែស៊ីជម្រៅ 

(ភ្នំពេញ)៖ កម្ពុជា និងអាមេរិក បានប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ ខណៈការធ្វើពាណិជ្ជកម្មរវាងគ្នាកាន់តែល្អប្រសើរ។   ការប្តេជ្ញានេះ បានធ្វើឡើងនៅក្នុងជំនួបរវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកស្រី Bridgette L. Walker ភារធារីស្តីទីស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំកម្ពុជានាព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦នេះ។ នៅព្រឹកមិញនេះ លោកស្រីភារធារី និងសហការី បានអញ្ជើញជួបសម្តេចមហាបវរធិបតី ដើម្បីជម្រាបលាក្រោយពីលោកស្រីបញ្ចប់បេសកកម្មការងារនៅកម្ពុជា។   នៅក្នុងជំនួបនេះ លោកស្រី Walker បានសម្ដែងក្ដីសោមនស្សរីករាយដែលបានបំពេញបេសកកម្មការទូតដោយជោគជ័យនៅកម្ពុជា។ លោកស្រីបានកត់សម្គាល់ឃើញថា កម្ពុជា…