(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា កិច្ចសហការរវាងអគ្គនាយកដ្ឋានពន្ធដារ សហគ្រាស និងអ្នកសម្របសម្រួលផ្នែកពន្ធដារ ដែលឈរលើក្រមសីលធម៌វិជ្ជាជីវៈ សមត្ថភាព និងការទទួលខុសត្រូវច្បាស់លាស់ គឺជាកត្តាសំខាន់ធ្វើឲ្យការងារប្រមូលពន្ធកាន់តែមានប្រសិទ្ធភាព និងតម្លាភាព។ ការថ្លែងបែបនេះរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងក្នុងពិធីសម្ពោធអគារទីស្នាក់ការកណ្តាលអគ្គនាយកដ្ឋានពន្ធដារ នាព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ ដែលមានការចូលរួមពីថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មន្ត្រីរាជការពន្ធដារ ព្រមទាំងភ្ញៀវជាតិ និងអន្តរជាតិជាច្រើនរូប។ សម្តេចមហាវបវរធិបតី ហ៊ុន ម៉ាណែត…
Category: ព័ត៌មានជាតិ
សម្តេចធិបតី ហ៊ុន ម៉ាណែត រម្លឹកពាក្យស្លោកសម្តេចតេជោ ហ៊ុន សែន មួយឃ្លាថា «កែទម្រង់រស់ មិនកែទម្រង់ស្លាប់»
(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា រម្លឹកពាក្យស្លោកសម្តេចតេជោ ហ៊ុន សែន មួយឃ្លាថា «កែទម្រង់រស់ មិនកែទម្រង់ស្លាប់» ជាពាក្យមានអត្ថន័យត្រឹមត្រូវគ្រប់កាលៈទេសៈទាំងអស់ ដែលគ្រប់ក្រសួង-ស្ថាប័ន ត្រូវធ្វើកំណែទម្រង់។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះ ក្នុងឱកាសសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារទីស្នាក់ការកណ្តាលពន្ធដារ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦។ សម្តេចធិបតី ក៏រម្លឹកពីប្រសាសន៍ដែលធ្លាប់លើកឡើងលើការកែទម្រង់ និងទំនើបកម្មកងទ័ព ដែលរាជរដ្ឋាភិបាលកំពុងអនុវត្តគោលនយោបាយបង្រួមក្បាល ពង្រីកខ្លួន…
រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ចំនួន Like ចំនួន Share និងចំនួន View មិនអាចក្លាយជាគោលដៅសំខាន់លើសពីតម្លៃសីលធម៌ សច្ចធម៌ សុចរិតភាព និងការទទួលខុសត្រូវ ចំពោះសង្គមបានឡើយ
(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងថា ក្នុងនាមជាអ្នកសារព័ត៌មាន អ្នកផលិតមាតិកា ពិធីករ ពិធិការិនី និងអ្នកផ្សព្វផ្សាយពាណិជ្ជកម្ម គឺត្រូវទទួលស្គាល់ និងចងចាំជានិច្ចថា ចំនួន Like ចំនួន Share និងចំនួន View មិនអាចក្លាយជាគោលដៅសំខាន់លើសពីតម្លៃសីលធម៌ សច្ចធម៌ សុចរិតភាព និងការទទួលខុសត្រូវចំពោះសង្គមបានឡើយ។ ការលើកឡើងរបស់លោករដ្ឋមន្ត្រីយ៉ាងដូច្នេះក្នុងឱកាសនៃពិធីបិទសិក្ខាសាលាស្តីពី «រួមគ្នាលើកកម្ពស់សីលធម៌ តាមរយៈការផ្សព្វផ្សាយ» ដែលរៀបចំឡើងដោយក្រសួងព័ត៌មាន នៅទីស្តីការក្រសួងព័ត៌មាន ព្រឹកថ្ងៃទី២០…
សម្តេចតេជោ ហ៊ុន សែន ផ្ញើសាររំលឹកជនរួមជាតិថា សល់តែ៨ថ្ងៃទៀតប៉ុណ្ណោះ ជាខួប១ឆ្នាំ នៃការចងចាំរបស់ខ្មែរ ដែលវីរៈយុទ្ធជនយើង ត្រូវបានទាហានថៃបាញ់សម្លាប់ នៅតំបន់មុំបី ដែលការបាញ់សម្លាប់នេះ នាំឱ្យមានការផ្ទុះអាវុធបន្តបន្ទាប់កន្លងមក
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានផ្ញើសារតាមរយៈអ្នកនាំពាក្យរបស់សម្តេច រំលឹកជនរួមជាតិថា សល់តែ៨ថ្ងៃទៀតប៉ុណ្ណោះ នឹងដល់ខួប១ឆ្នាំ នៃការចងចាំរបស់ខ្មែរ ដែលវីរៈយុទ្ធជនយើង ត្រូវបានទាហានថៃបាញ់សម្លាប់ នៅតំបន់មុំបី ដែលការបាញ់សម្លាប់នេះ នាំឱ្យមានការផ្ទុះអាវុធបន្តបន្ទាប់កន្លងមក។ សាររំលឹករបស់សម្តេចតេជោ ហ៊ុន សែន ត្រូវបានប្រកាសជាសាធារណៈដោយ លោក ជា ធីរិទ្ធ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា និងជាអ្នកនាំពាក្យសម្តេចតេជោ ក្នុងសន្និសីទសារព័ត៌មាន ស្តីពី «លទ្ធផលនៃកិច្ចប្រជុំប្រធានគណបក្សនយោបាយក្នុងសម្ព័ន្ធភាព» នាថ្ងៃទី២០…
ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី៖ «ទិវាជាតិ នៃការចងចាំ ២០ឧសភា» មេរៀនប្រវត្តិសាស្ត្រដែលមិនអាចបំភ្លេច និងការបោះជំហានទៅមុខក្រោមម្លប់នៃសន្តិភាព
(កំពង់ស្ពឺ)៖ នាព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦នេះ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីក្នុងកម្មវិធីសម្ពោធឆ្លងកុដិ និងដងទង់មួយគូ ក្នុងវត្តអង្គ្រងមានជ័យសិរីឧត្តម ហៅ (វត្តអង្រ្គង) ស្ថិតនៅក្នុងភូមិអង្គ្រង ឃុំដំណាក់រាំង ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។ កម្មវិធីបុណ្យនេះ មានការនិមន្ត/អញ្ជើញចូលរួមពីសំណាក់ព្រះសង្ឃ យាយជី តាជី សមាជិកព្រឹទ្ធសភា និងរដ្ឋសភា ក្រុមការងាររាជរដ្ឋាភិបាលចុះជួយក្រុង ស្រុក និងឃុំ ថ្នាក់ដឹកនាំមន្ទីរ…
សម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតចូលរួមអបអរសាទរជូន ប្រធានសភាជាតិសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ ក្នុងឱកាសខួបលើកទី២៤ នៃទិវាបុណ្យជាតិនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦នេះ បានផ្ញើសាលិខិតសម្តែងនូវការអបអរសាទរយ៉ាងស្មោះសរបំផុត ជូនចំពោះលោកស្រី Maria Fernanda Lay ប្រធានសភាជាតិ សាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ ក្នុងឱកាសខួបលើកទី២៤ នៃទិវាបុណ្យជាតិនៃសាធារណរដ្ឋ ប្រជាធិបតេយ្យទីម័រឡេស្តេ។ នៅក្នុងសារលិខិតនេះសម្តេចតេជោ ហ៊ុន សែន បានថ្លែងដូចនេះថា «នៅក្នុងឱកាសខួបលើកទី២៤ នៃទិវាបុណ្យជាតិ នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ ក្នុងនាមព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងក្នុងនាមរូបខ្ញុំផ្ទាល់ ខ្ញុំសូមអបអរសាទរយ៉ាងកក់ក្តៅបំផុត ជូនចំពោះលោកជំទាវ…
អភិបាលរាជធានីភ្នំពេញ៖ កម្ពុជា-ឡាវ នឹងពង្រឹងទំនាក់ទំនងភាពជាដៃគូ និងសហប្រតិបត្តិការជាមួយគ្នា ឱ្យកាន់តែល្អប្រសើរបន្ថែមទៀត
(ភ្នំពេញ)៖ លោក សនសៃវ៉ាន់ ណាសៃ (sonnexay Vannaxay) ឯកអគ្គរដ្ឋទូតឡាវប្រចាំកម្ពុជា នឹងខិតខំជំរុញកិច្ចសហប្រតិបត្តិការទំនាក់ទំនងនៃប្រទេសទាំងពីរ កម្ពុជា-ឡាវ ឲ្យកាន់តែល្អប្រសើរ ដើម្បីអភិវឌ្ឍន៍ប្រទេសទាំងពីរ ឲ្យមានការអភិវឌ្ឍរីកចម្រើនបន្ថែមទៀត ពិសេសជំរុញការវិនិយោគ ទេសចរណ៍និងធ្វើឲ្យទំនាក់ទំនងប្រជាពលរដ្ឋទាំងពីរ នៅតាមព្រំដែន កម្ពុជា-ឡាវ មានទំនាក់ទំនងគ្នាកាន់តែល្អ រកស៊ីជាមួយគ្នាឲ្យកាន់តែមានភាពស្និទ្ធស្នាល។ ការលើកឡើងរបស់លោក សនសៃវ៉ាន់ ណាសៃ បានធ្វើឡើងនារសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ ខណៈជួបសម្តែងការគួរសម ជាមួយលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។…
អ្នកម្តាយមនុស្សធម៌ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងចូលរួមរំលែកទុក្ខគ្រួសារសពប្រជានេសាទ ក្នុងហេតុការណ៍លិចទូក នៅសមុទ្រខេត្តកែប
(កែប)៖ នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យលោកវេជ្ជបណ្ឌិត អ៊ុយ សំអុន នាយក នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ កាកបាទក្រហមកម្ពុជា និងលោកបណ្ឌិត សោម ពិសិដ្ឋ ប្រធានគណៈកម្មាធិការសាខា រួមជាមួយអនុប្រធានអចិន្ត្រៃយ៍សាខា សមាជិក សមាជិកាគណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា អនុសាខាក្រុង និងយុវជនកាកបាទក្រហមកម្ពុជា បាននាំយកថវិកាចំនួន ១៥លានរៀល និងគ្រឿងឧបភោគបរិភោគ ចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារនៃសពប្រជានេសាទចំនួន៣នាក់ ជាម្តាយ…
រដ្ឋមន្ត្រី នេត្រ ភក្ត្រា ស្នើឱ្យរួមគ្នាបង្កើតមាតិកាព័ត៌មានល្អៗ ដើម្បីបញ្ជ្រាបដល់យុវ័យ, បើយើងនៅស្ងៀមស្ងាត់នោះវានឹងបំផ្លាញសង្គម តាមរយៈការប្រើប្រាស់ប្រព័ន្ធឌីជីថល និងការទទួលព័ត៌មានមិនបានត្រឹមត្រូវ
(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានស្នើឱ្យអង្គភាពព័ត៌មាន បង្កើនការផលិតមាតិកាព័ត៌មានល្អៗ ចំណេះដឹង ដើម្បីអប់រំអំពីវិធីសម្គាល់ព័ត៌មានក្លែងក្លាយ ធ្វើឱ្យសាធារណជន ជាពិសេសយុវជនឱ្យទទួលបានព័ត៌មាន ដែលមានមូលដ្ឋានច្បាស់លាស់ និងមានភាពរឹងមាំ។ សម្រាប់អ្នកបង្កើតមាតិកា (Content Creator) ត្រូវចូលរួមផ្សព្វផ្សាយនូវការពិត មិនបន្តចែករំលែកព័ត៌មាន ដែលមិនមានប្រភពច្បាស់ការ ឬមិនទាន់បានផ្ទៀងផ្ទាត់ត្រឹមត្រូវនោះទេ។ ស្នើឱ្យអង្គភាពព័ត៌មាន និងអ្នកបង្កើតមាតិការួមគ្នាជាមួយក្រសួងព័ត៌មាន អប់រំ ពង្រឹងអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយជូនដល់យុវជន ដើម្បីបម្រើឱ្យការសិក្សារបស់យុវជន។ ការស្នើបែបនេះរបស់លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានធ្វើឡើងនៅរសៀលថ្ងៃទី១៨…
សម្ដេចតេជោ ហ៊ុន សែន សង្ឃឹមថាឯកអគ្គរដ្ឋទូតថ្មីរបស់បេណាំង នឹងជួយជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែរីកចម្រើនបន្ដទៀត
(ភ្នំពេញ)៖ នាវិមានសាមគ្គីភាពនៃព្រឹទ្ធសភា នាព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃកម្ពុជា អនុញ្ញាតឲ្យលោក Franck E. W. ADJAGBA ឯកអគ្គរដ្ឋទូតតែងតាំងថ្មី សាធារណរដ្ឋបេណាំងប្រចាំនៅកម្ពុជា ចូលជួបប្រគល់សារតាំង។ លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឲ្យដឹងនៅក្រោយជំនួបថា នៅក្នុងជំនួបនោះ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវក្តីរីករាយ ហើយក្នុងព្រះបរមនាមរបស់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សម្ដេចសូមអបអរសាទរចំពោះលោក…