កំពង់ធំ)៖ អនុសេនីយ៍ទោ អៃ អ៉ីន មន្ត្រីកងរាជអាវុធហត្ថ លើផ្ទៃ ប្រ ទេស ជាកងកម្លាំងដ៏អង់អាចមួយរូប ដែលបានពលីជីវិតដោយសារការវាយ ប្រហាររបស់កងទ័ពថៃក្នុងសង្គ្រាមឈ្លានពានលើដែនដីកម្ពុជា កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ នៅលើសមរភូមិទិសខេត្តព្រះវិហារ។ សពរបស់វីរយុទ្ធជនដ៏អង់អាចក្លាហានរបស់កម្ពុជារូបនេះ បានបញ្ជូន មក ដល់ គេហដ្ឋាននៅខេត្តកំពង់ធំ និងរៀបចំពិធីបុណ្យតាមប្រពៃណីព្រះពុទ្ធ សាសនា ប្រកបដោយកិត្តិយសយ៉ាងខ្ពស់ខ្ពស់បំផុត នៅឯគេហដ្ឋាន កំ ណើត ក្នុងខេត្តកំពង់ធំ។ សង្ខារបង់ទៅមែនពិត…
Author: bkh
មុនធ្វើមាតុភូមិនិវត្តន៍, ប្រមុខការទូតកម្ពុជា ជួបជាមួយអគ្គលេខាធិការអាស៊ាន លោកបណ្ឌិត កៅ គឹមហួន ជជែកអំពីស្ថានភាពជនភៀសសឹក និងវិនាសកម្មធ្ងន់ធ្ងរបង្កដោយយោធាថៃ
ម៉ាឡេស៊ី)៖ មុននឹងអញ្ជើញមាតុភូមិនិវត្តន៍វិញ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅរសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥នេះ បានជួបពិភាក្សាការងារជាមួយ លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន អំឡុងពេលនៃការចូលរួមកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាន ស្តីពីស្ថានភាពបច្ចុប្បន្នរវាងកម្ពុជា និងថៃ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។ លោកឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវកង្វល់ចំពោះស្ថានភាពមនុស្សធម៌ដែលកាន់អាក្រក់ទៅៗ ដែលបានជិះឥទ្ធិពលដល់ជនភៀសសឹកកម្ពុជាជាងកន្លះលាននាក់ និងសង្កត់ធ្ងន់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់កម្ពុជា ក្នុងការលើកកម្ពស់សន្តិភាព សន្តិសុខ និងវិបុលភាពរួមក្នុងតំបន់ ស្របតាមធម្មនុញ្ញអាស៊ាន និងគោលការណ៍មូលដ្ឋាននៃច្បាប់អន្តរជាតិ…