(ភ្នំពេញ)៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នៅរសៀលថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ០២៦នេះ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកដំណើរការគម្រោងវះកាត់បេះដូងកុមារ នៅមន្ទីរពេទ្យកុមារជាតិ ដែលគម្រោងនេះ គឺជាកិច្ចសហប្រតិបត្តិការរវាងមន្ទីរពេទ្យកុមារជាតិ និងសមាគមសុខាភិបាលខ្មែរនៅអាមេរិក (CHPAA) ក្នុងគោលបំណងជួយព្យាបាលដល់កុមារទាំងឡាយដែលមានជំងឺបេះដូងពីកំណើត តាមរយៈព្យាបាលវះកាត់ដោយមិនគិតថ្លៃ ដើម្បីផ្តល់មកវិញនូវសុខុមាលភាព និងជិវិតដ៏ត្រចះត្រចង់។ គម្រោងនេះ ក៏ជួយបណ្តុះបណ្តាលបន្ថែមតាមរយៈការផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមករវាងវេជ្ជបណ្ឌិតកម្ពុជា និងវេជ្ជបណ្ឌិតអាមេរិក ការជួយទ្រទ្រង់ផ្នែកឧបករណ៍បច្ចេកទេសវះកាត់ និងការជួយគាំទ្រផ្នែកស្មារតីគ្នាជាដើម។ ក្នុងឳកាសនោះលោកជំទាវបណ្ឌិត បានអបអរសាទរប្រកបដោយមោទកភាពចំពោះគម្រោងថ្មីដែលមន្ទីរពេទ្យទទួលបាន និងសូមលើកទឹកចិត្តដល់វេជ្ជបណ្ឌិត គិលានុបដ្ឋាក និងបុគ្គលិកទាំងអស់ឱ្យខិតខំព្យាយាមពង្រឹងសមត្ថភាព…
Author: bkh
ជនបរទេស ៦២៥នាក់ទៀតហើយ ត្រូវបានបណ្ដេញចេញពីកម្ពុជា
(ភ្នំពេញ)៖ នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៦ អគ្គនាយកអន្តោប្រវេសន៍ បណ្តេញជនបរទេសសរុបចំនួន៦២៥នាក់ (ស្រី ៦នាក់)ទៀតហើយចេញពីកម្ពុជា។ ជនបរទេសដែលបណ្តេញចេញពីកម្ពុជានេះ មាន ៦សញ្ជាតិ រួមមាន ឥណ្ឌា ប៉ាគីស្ថាន ចិន មីយ៉ាន់ម៉ា វៀតណាម និងឥណ្ឌូណេស៊ី។ ក្នុងចំណោមជនបរទេសដែលបណ្តេញចេញនេះ មានជនជាតិចិនចំនួន ១១០នាក់ និងជនជាតិមីយ៉ាន់ម៉ា ចំនួន ៥៤៨នាក់។ ពួកគេត្រូវបានបណ្តេញចេញបន្ទាប់ពីរកឃើញមានការជាប់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams), ការលួចឆ្លងដែន ស្នាក់នៅ…
ប្រធានវិទ្យាស្ថាន ERIA៖ កម្ពុជាមានសក្ដានុពលខ្ពស់ក្នុងការទាក់ទាញវិនិយោគិនជប៉ុន
(ភ្នំពេញ)៖ លោកសាស្ត្រាចារ្យ តេតស៊ូយ៉ា វ៉ាតាណាបេ (Tetsuya WATANABE) ប្រធានវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់កិច្ចការអាស៊ាន និងអាស៊ីបូព៌ា (ERIA) បានលើកឡើងថា កម្ពុជា មានសក្តានុពលខ្ពស់ក្នុងការទាក់ទាញវិនិយោគិនជប៉ុន។ លោកសាស្ត្រាចារ្យ តេតស៊ូយ៉ា វ៉ាតាណាបេ បានលើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជានាព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦នេះ។ ក្នុងជំនួបនេះ លោកសាស្ត្រាចារ្យប្រធានវិទ្យាស្ថាន ERIA បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្ដេចមហាបវរធិបតី ដែលបានចំណាយពេលវេលាដ៏មមាញឹក…
មន្ទីរពេទ្យកាល់ម៉ែត៖ ជំងឺរ៉ាំរ៉ៃមានការកើនឡើងនៅកម្ពុជា ក៏ដូចជាសកលលោក ខណៈអ្នកជំនាញជាតិ-អន្តរជាតិ កំពុងពង្រឹងបន្ថែម នូវគំរូផែនការគ្រប់គ្រងការព្យាបាលថែទាំដោយឱសថ
(ភ្នំពេញ)៖ មន្ទីរពេទ្យកាល់ម៉ែត សហការជាមួយសាកលវិទ្យាល័យ Limoges នៃប្រទេសបារាំង នៅព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានប្រារព្ធពិធីបើកសិក្ខាសាលាស្តីពីការផ្សព្វផ្សាយលទ្ធផលការសិក្សាឆ្នាំទី១ នៃគម្រោងសិក្សាស្រាវជ្រាវ «គំរូផែនការ គ្រប់គ្រងការព្យាបាលថែទាំដោយឱសថលើអ្នកជំងឺរ៉ាំរ៉ៃ ក្នុងប្រទេសដែលមានចំណូលទាប និងមធ្យម និងគម្រោងដាក់អនុវត្តនៅកម្ពុជា» ក្រោមអធិបតីភាព លោកសាស្ត្រាចារ្យរង វូ សុភៈរស្មី អគ្គនាយករងមន្ទីរពេទ្យកាល់ម៉ែត។ ពិធីនេះបានធ្វើឡើងនៅសាលសន្នីសីទអគារតេជោសន្តិភាព ជាន់ទី៨ ដែលមានការអញ្ជើញចូលរួមពី Monsieur le Professeur JOST Jérémy, éminent…
ក្រសួងរ៉ែ និងថាមពល អនុញ្ញាតផ្ដល់កូតា៣០មេហ្កាវ៉ាត់ ជូនអាជ្ញាធរអគ្គិសនីកម្ពុជាសម្រាប់ផ្ដល់ឱ្យអ្នកប្រើប្រាស់អគ្គិសនីដែលស្នើសុំដំឡើង និងប្រើប្រាស់ប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូលក្នុងឆ្នាំ២០២៦
(ភ្នំពេញ)៖ ក្រសួងរ៉ែ និងថាមពលបានអនុញ្ញាតផ្តល់កូតា ប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូល ដែលមានទំហំសរុប ៣០ មេហ្គាវ៉ាត់ ជូនអាជ្ញាធរអគ្គិសនីកម្ពុជា សម្រាប់ផ្តល់ឱ្យអ្នកប្រើប្រាស់អគ្គិសនីដែលស្នើសុំដំឡើង និង ប្រើប្រាស់ប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូលក្នុងឆ្នាំ២០២៦។នេះបើយោងតាមប្រកាសស្តីពីការកំណត់ទំហំកូតានៃថាមពលពន្លឺព្រះអាទិត្យលើដំបូលនៅកម្ពុជាសម្រាប់ឆ្នាំ២០២៦ របស់ក្រសួង រ៉ែ និងថាមពល ដែលបានចុះហត្ថលេខាដោយរដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល លោក កែវ រតនៈ កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦។ ការអនុញ្ញាតនេះស្របតាមប្រកាសលេខ០៣១២ រថ.បគអថ.ប្រក ចុះថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ស្តីពីការដាក់ឱ្យប្រើប្រាស់បច្ចុប្បន្នភាពគោលការណ៍សម្រាប់ការអនុញ្ញាតឱ្យប្រើប្រាស់ ថាមពលពន្លឺព្រះអាទិត្យលើដំបូលនៅកម្ពុជា។…
សម្ដេចតេជោ ហ៊ុន សែន និងលោក ថងលុន ស៉ីសុលីត ពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ និងយល់ថា សន្ដិភាពព្រំដែនបង្ហាញពីមិត្តភាព និងកិច្ចសហការល្អ
(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងលោកបណ្ឌិត ថងលុន ស៊ីសុលីត អគ្គលេខាធិការបក្សប្រជាជនបដិវត្តន៍ឡាវ នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានបង្ហាញការពេញចិត្តដូចគ្នាចំពោះកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ និងសុទ្ធតែបានយល់ថា សន្ដិភាពព្រំដែន គឺពិតឆ្លុះបញ្ចាំងពីមិត្តភាព និងកិច្ចសហការល្អយ៉ាងពិតប្រាកដ។ ការលើកឡើងនេះបានធ្វើឡើង បន្ទាប់ពីសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងលោកបណ្ឌិត ថងលុន ស៊ីសុលីត អគ្គលេខាធិការបក្សប្រជាជនបដិវត្តន៍ឡាវ បានដឹកនាំកិច្ចប្រជុំកំពូលលើកទី១៦ រវាង គណបក្សប្រជាជនកម្ពុជា…
កម្ពុជា-ឡាវ ប្ដេជ្ញាជំរុញពាណិជ្ជកម្មទ្វេភាគី ឱ្យសម្រេចដល់គោលដៅ៧០០លានដុល្លារអាមេរិក ត្រឹមឆ្នាំ២០៣០
(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅរសៀលថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៦ បានទទួលជួបពិភាក្សាការងារជាមួយ លោក សនសៃ ស៊ីផាន់ដន (Sonexay Siphandone) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅវិមានសាមគ្គីភាព ក្នុងឱកាសដែល នាយករដ្ឋមន្ត្រីឡាវ អញ្ជើញចូលរួមកិច្ចប្រជុំ រវាងថ្នាក់ដឹកនាំកំពូលគណបក្សប្រជាជនកម្ពុជា, ថ្នាក់ដឹកនាំកំពូលគណបក្សកុម្មុយនីស្តវៀតណាម និងថ្នាក់ដឹកនាំកំពូលគណបក្សប្រជាជនបដិវត្តន៍ឡាវ នៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី៦ដល់ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៦។ ក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគី, នាយករដ្ឋមន្រ្តីទាំងពីរ…
កម្ពុជា-ឡាវ ប្តេជ្ញាមិនអនុញ្ញាតឱ្យកម្លាំងអមិត្តណាមួយប្រើប្រាស់ទឹកដីរបស់ប្រទេសមួយ ដើម្បីបំផ្លាញសន្តិសុខ ស្ថិរភាព ឬអធិបតេយ្យរបស់ប្រទេសមួយទៀតឡើយ
(ភ្នំពេញ)៖ កម្ពុជា-ឡាវ ប្តេជ្ញាមិនអនុញ្ញាតឱ្យកម្លាំងអមិត្តណាមួយប្រើប្រាស់ទឹកដីរបស់ប្រទេសមួយ ដើម្បីបំផ្លាញសន្តិសុខ ស្ថិរភាព ឬអធិបតេយ្យរបស់ប្រទេសមួយទៀតឡើយ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៦។ តាមប្រភពដដែលបានឱ្យដឹងថា ក្នុងបរិបទដែលសភាពការណ៍តំបន់ និងពិភពលោកកំពុងវិវត្តយ៉ាងឆាប់រហ័ស និងស្មុគស្មាញ ថ្នាក់ដឹកនាំទាំងពីរបានសង្កត់ធ្ងន់អំពីសារៈសំខាន់នៃការរឹតចំណងមិត្តភាពរវាងប្រទេសទាំងពីរឱ្យកាន់តែកក់ក្តៅ និងជិតស្និទ្ធថែមទៀត និងប្តេជ្ញាមិនអនុញ្ញាតឱ្យកម្លាំងអមិត្តណាមួយប្រើប្រាស់ទឹកដីរបស់ប្រទេសមួយ ដើម្បីបំផ្លាញសន្តិសុខ ស្ថិរភាព ឬអធិបតេយ្យរបស់ប្រទេសមួយទៀតឡើយ ស្របតាមស្មារតី មិត្តភាពជាប្រពៃណី សាមគ្គីភាព ភាពជាអ្នកជិតខាងល្អ និងទំនាក់ទំនងជាបងប្អូនយូរអង្វែងរវាងកម្ពុជា និងឡាវ ដើម្បីវិបុលភាពរួម ។…
លទ្ធផលនៃកិច្ចប្រជុំកំពូល រវាងគណបក្សប្រជាជនកម្ពុជា និងបក្សកុម្មុយនីស្តវៀតណាម
(ភ្នំពេញ)៖ នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៦ គណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា ដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស និងជាប្រធានព្រឹទ្ធសភានៃ ព្រះរាជាណាចក្រកម្ពុជា និងការិយាល័យនយោបាយគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម ដឹកនាំ ដោយ ឯកឧត្តម តូ ឡឺម អគ្គលេខាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម បានជួបពិភាក្សាក្នុងកិច្ចប្រជុំកំពូល រវាងគណបក្សទាំងពីរនៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។ ភាគីទាំងពីរបានជូនព័ត៌មានគ្នាទៅវិញទៅមកអំពីស្ថានការណ៍ជាតិ តំបន់ និងអន្តរជាតិ ព្រមទាំង ចែករំលែកបទពិសោធន៍ និងសភាពការណ៍លេចធ្លោនៃគណបក្ស…
លទ្ធផលនៃកិច្ចប្រជុំកំពូលលើកទី១៦ រវាងគណបក្សប្រជាជនកម្ពុជា និងបក្សប្រជាជនបដិវត្តន៍ឡាវ
(ភ្នំពេញ)៖ នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៦ គណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស និងជាប្រធានព្រឹទ្ធសភានៃ ព្រះរាជាណាចក្រកម្ពុជា និងការិយាល័យនយោបាយគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ ដឹកនាំ ដោយ ឯកឧត្តម ថងលូន ស៊ីសូលីត អគ្គលេខាធិការបក្សប្រជាជនបដិវត្តន៍ឡាវ និងជាប្រធានរដ្ឋឡាវ បាន ជួបប្រជុំកំពូលលើកទី១៦ នៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។ ភាគីទាំងពីរបានជូនព័ត៌មានគ្នាទៅវិញទៅមកអំពីសភាពការណ៍ជាតិ តំបន់ និងអន្តរជាតិ ព្រមទាំង ចែករំលែកអំពីបទពិសោធន៍…