សហរដ្ឋអាមេរិក ស្វាគមន៍បទឈប់បាញ់ជាថ្មីរវាងកម្ពុជា-ថៃ ហើយទទូចឱ្យអនុវត្តជាបន្ទាន់និងពេញលេញកិច្ចព្រមព្រៀងគូឡាឡាំពួ

វ៉ាស៉ីនតោន)៖ នាថ្ងៃសៅរ៍ ទី២៨ ខែធ្នូ ឆ្នាំ២០២៥ រដ្ឋមន្រ្តីការបរទេសអាមេរិក លោក Marco Rubio បានចូលរួមជាមួយសហគមន៍អន្តរជាតិ សម្តែងការស្វាគមន៍ចំពោះការឈានដល់បទឈប់បាញ់ជាថ្មីរវាងប្រទេសកម្ពុជានិងប្រទេសថៃ ដែលស្ថិតក្នុងចំណោមជម្លោះមួយនៅលើពិភពលោក ដែលប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានខិតខំប្រឹងប្រែងជួយសម្រុះសម្រួល។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។   លោក Rubio បាននិយាយក្នុងសេចក្តីថ្លែងការណ៍យ៉ាងដូច្នេះថា «យើងសូមទទូចឱ្យកម្ពុជានិងថៃ គោរពភ្លាមៗចំពោះការប្តេជ្ញានេះ ហើយអនុវត្តឱ្យបានពេញលេញ នូវលក្ខខណ្ឌដែលមានចែង ក្នុងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួ»។ កិច្ចព្រមព្រៀងគូឡាឡាំពួ…

រដ្ឋាភិបាលចិន ផ្តល់ជំនួយមនុស្សធម៌បន្ទាន់ចំនួន២០លានយ័ន (ប្រមាណ២លាន៨សែនដុល្លារ) ដល់រដ្ឋាភិបាលកម្ពុជាដើម្បីជួយដល់ជនស៊ីវិលដែលរងផលប៉ះពាល់ដោយសង្រ្គាមកម្ពុជាថៃ

ភ្នំពេញ)៖ ដើម្បីជួយជនស៊ីវិលដែលរងផលប៉ះពាល់ដោយជម្លោះព្រំដែនកម្ពុជា-ថៃ រដ្ឋាភិបាលចិនបានសម្រេចផ្តល់ជំនួយមនុស្សធម៌បន្ទាន់ចំនួន២០លានយ័ន (ប្រមាណ២លាន៨សែនដុល្លារ) ដល់រដ្ឋាភិបាលកម្ពុជា។   លោក វ៉ាង វិនពីន បង្ហោះសារលើហ្វេសប៊ុកនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥នេះ ថា ជំនួយដំបូងរបស់ចិនបានមកដល់កម្ពុជា ដែលរួមមានតង់ ភួយ និងអាហារ។ ការផ្គត់ផ្គង់ទាំងនេះនឹងក្លាយជាជំនួយទាន់ពេលវេលាសម្រាប់ប្រជាជនកម្ពុជាដែលរងផលប៉ះពាល់ដោយជម្លោះ ដើម្បីកែលម្អស្ថានភាពរស់នៅ និងជម្នះការលំបាកនាពេលបច្ចុប្បន្ន៕

លោក ឃួង ស្រេង និងភរិយា ចូលរួមវេចខ្ចប់អំបុក នាំយកទៅចែកជូនដល់វីរកងទ័ព វីរកងនគរបាលជាតិ និងប្រជាពលរដ្ឋភៀសសឹក

ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រី រួមនិងមន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ ជាច្រើននាក់ទៀត នៅរសៀលថ្ងៃអាទិត្យទី២៨ ខែធ្នូ ឆ្នាំ២០២៥នេះ បានចូលរួមវេចខ្ចប់អំបុក នៅសាលារាជធានីភ្នំពេញ ដើម្បីនាំយកទៅចែកជូនដល់វីរកងទ័ពជួរមុខ វីរកងនគរបាលជាតិ និងប្រជាពលរដ្ឋជាជនភៀសសឹក។   អំបុកជាង២តោន បានវេចខ្ចប់ ដោយច្រកជាថង់តូចៗ ដើម្បីងាយស្រួលយកទៅបែងចែកជូនវីរកងទ័ពជួរមុខ វីរកងនគរបាលជួរមុខ។ លោក ឃួង ស្រេង និងលោកស្រី រួមនិងមន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ បានបំពេញការងារមនុស្សធម៌នេះយ៉ាងញាប់ដៃញាប់ជើង ដែលបានបង្ហាញឱ្យឃើញពីសាមគ្គីភាព ជាធ្លុងមួយខ្មែរស្រលាញ់ខ្មែរ…

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់ឱ្យគណៈប្រតិភូចូលរួមគោរពវិញ្ញាណក្ខន្ធ រំលែកទុក្ខដ៏ក្រៀមក្រំបំផុតចំពោះមរណភាពវីរៈយុទ្ធជន ង៉ ក្រូច ដែលបានពលី ក្នុងសមរភូមិ

រតនគិរី)៖ នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥ លោក ញ៉ែម សំអឿន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តរតនគិរី ដឹកនាំគណៈប្រតិភូសាខា ចូលរួមគោរពវិញ្ញាណក្ខន្ធវីរៈយុទ្ធជន ង៉ ក្រូច ដែលបានពលីក្នុងសមរភូមិ កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ ឈរជើងនៅតំបន់អានសេះ ខេត្តព្រះវិហារ។ ពិធីបុណ្យសពប្រព្រឹត្តទៅនៅគេហដ្ឋាន ភូមិ តាហ៉ើយ ឃុំតឺន ស្រុកកូនមុំ ខេត្តរតនគិរី។   ក្នុងសមានទុក្ខក្ដុកក្ដួល ខ្សឹបខ្សួលរំជួលចិត្តឥតឧបមាចំពោះវីរយុទ្ធជនដ៏អង់អាចក្លាហាន ដែលបានពលីក្នុងសមរភូមិ លោកញ៉ែម សំអឿន…

រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ សារព័ត៌មាននៅក្នុងប្រទេសឥណ្ឌ បានផ្សព្វផ្សាយពីរូបភាពដែលយោធាថៃ ឈ្លានពានលើទឹកដីកម្ពុជា និងបំផ្លាញរូបសំណាកព្រះវិស្ណុ ដែលសាងសង់នៅលើទឹកដីកម្ពុជា សម្រាប់ការគោរពបូជា

ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥នេះ បានថ្លែងថា សារព័ត៌មាននានាជាពិសេសសារព័ត៌មាននៅក្នុងប្រទេសឥណ្ឌាបានផ្សព្វផ្សាយពីរូបភាពដែលយោធាថៃក្រោយការឈ្លានពានលើទឹកដីកម្ពុជា បានបំផ្លាញរូបសំណាកព្រះវិស្ណុដែលបានសាងសង់នៅលើទឹកដីកម្ពុជាសម្រាប់ការគោរពបូជា។   លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានថ្លែងយ៉ាងដូច្នេះថា៖ «តាំងពីថ្ងៃម្សិលមិញ និងបន្តមកដល់ថ្ងៃនេះ សារព័ត៌មាននានាជាពិសេសសារព័ត៌មាននៅក្នុងប្រទេសឥណ្ឌាបានផ្សព្វផ្សាយពីរូបភាពដែលយោធាថៃក្រោយការឈ្លានពានលើទឹកដីកម្ពុជា បានបំផ្លាញរូបសំណាកព្រះវិស្ណុដែលបានសាងសង់នៅលើទឹកដីកម្ពុជាសម្រាប់ការគោរពបូជា»។ អ្នកប្រតិបត្តិសាសនានៅក្នុងប្រទេសឥណ្ឌាបានប្រតិកម្មតបយ៉ាងខ្លាំង និងរិះគន់ប្រទេសថៃ ដែលបានវាយកម្ទេចរូបសំណាកនេះដោយបានពិពណ៌នាសកម្មភាពនៃការបំផ្លិចបំផ្លាញរបស់យោធាថៃនេះថា «ការមិនផ្តល់នូវការគោរព»។   សារព័ត៌មានខ្លះថាតើថៃស្រវឹងនឹងសង្គ្រាម ឬបានជាទៅកម្ទេចរូបសំណាកហិណ្ឌូដ៏ធំរបស់កម្ពុជា? ជាមួយការឆ្លើយតបរបស់នាយករដ្ឋមន្ត្រីថៃ និងក្រុមអ្នកនាំពាក្យរបស់ថៃនៅថ្ងៃនេះដោយមិនផ្តល់នូវការគោរពចំពោះអ្នកកាន់សាសនាហិណ្ឌូ ប្រតិកម្មកាន់តែឡើងកម្តៅ…

ប្រមុខការទូតកម្ពុជា បានអនុញ្ញាតឱ្យ អនុរដ្ឋមន្រ្តីការបរទេសជប៉ុន ចូលជួបសម្តែងការគួរសម និងពិភាក្សាអំពីបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ

ភ្នំពេញ)៖ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥ បានអនុញ្ញាតឱ្យ លោក NAMAZU Hiroyuki អនុរដ្ឋមន្រ្តីការបរទេសជប៉ុន ចូលជួបសម្តែងការគួរសម នៅទីស្តីការក្រសួងការបរទេស។   លោក NAMAZU Hiroyuki បានអញ្ជើញមកកម្ពុជា ដើម្បីធ្វើជាសហប្រធាននៃកិច្ចប្រជុំថ្នាក់ឧត្តមមន្រ្តីលើកទី៣ រវាងក្រសួងការបរទេសទាំងពីរ។   ក្រសួងការបរទេស បានឱ្យដឹងថា នៅក្នុងជំនួប លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន…

អ្នកនាំពាក្យក្រសួងការពារជាតិ៖ រយៈពេល ១៩ថ្ងៃ វីរកងទ័ព និងវីរនគរបាលកម្ពុជា ឈរជើងប្រយុទ្ធយ៉ាងស្វិតស្វាញ ប្រឆាំងនឹងការឈ្លានពានរបស់យោធាថៃ មកលើទឹកដីកម្ពុជា

(ភ្នំពេញ)៖ លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានគូសបញ្ជាក់ថា រយៈពេល១៩ថ្ងៃ នៃការឈ្លានពានរបស់យោធា មកលើដែនអធិបតេយ្យភាព បូរណភាពទឹកដីកម្ពុជា កងកម្លាំងកម្ពុជា កំពុងប្រយុទ្ធតស៊ូយ៉ាងស្វិតស្វាញប្រឆាំងទៅនឹងសត្រូវឈ្លានពាន យ៉ាងខ្លាំងក្លា ព្រមទាំងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ជានិច្ចក្នុងការបំពេញតួនាទីការពារដែនអធិបតេយ្យរបស់ខ្លួន។   លោកស្រីបានថ្លែងបែបនេះ ក្នុងឱកាសអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា រៀបចំសន្និសីទសារព័ត៌មានស្តីពី «បច្ចុប្បន្នភាពស្តីពីស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ក្រោយកងទ័ពថៃ បានបើកការវាយប្រហារមកលើកងទ័ពនិងជនស៊ីវិលកម្ពុជា» គិតត្រឹមរសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥។   អ្នកនាំពាក្យក្រសួងការពារជាតិ បានឱ្យដឹងថា ស្ថានការណ៍ជួរមុខនៅទីតាំងមួយចំនួនមានសភាពស្ងប់ស្ងាត់ ខណៈនៅតាមទីតាំងមួយចំនួនយោធាថៃនៅតែបន្តសកម្មភាពវាយប្រហារមកលើដែនអធិបតេយ្យកម្ពុជានៅឡើយ…

ក្រសួងមហាផ្ទៃ៖ គិតត្រឹមរសៀលថ្ងៃទី២៥ ខែធ្នូ ជនស៉ីវិលកម្ពុជា៣០នាក់ស្លាប់ និងរងរបួស៨៨នាក់ ដោយសារអំពើឈ្លានពានរបស់ថៃ, ជនភៀសសឹកកើនជាង៦៣ម៉ឺននាក់

ភ្នំពេញ)៖ ក្រសួងមហាផ្ទៃ បានបន្ដសេចក្ដីប្រកាសព័ត៌មានបង្ហាញអំពីផលប៉ះពាល់លើប្រជាពលរដ្ឋ និងតំបន់ស៊ីវិលកម្ពុជា ដោយអំពើឈ្លានពានរបស់ភាគីថៃ ចាប់ពីម៉ោង៧ព្រឹក រហូតដល់ម៉ោង១រសៀល ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥។   ចំពោះផលប៉ះពាល់ដែលបង្កដោយអំពើឈ្លានពានរបស់ថៃនោះ រួមមាន៖   *១៖ ករណីពលរដ្ឋស្លាប់ និងរបួសថ្មី៖ របួសពលរដ្ឋ១នាក់ នៅខេត្តបន្ទាយមានជ័យ។ គិតសរុបពីថ្ងៃទី៧ ខែធ្នូ មកដល់ពេលនេះ មានពលរដ្ឋស្លាប់ចំនួន៣០នាក់ និងរបួសចំនួន៨៨នាក់។   *២៖ ករណីពលរដ្ឋនៅជំរំភៀសសឹក៖ គិតសរុបពីថ្ងៃទី៧ ខែធ្នូមក មានជនភៀសសឹកសរុប…

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបុណ្យសព និងគោរពវិញ្ញាណក្ខន្ធរបស់វីរកងទ័ព សុខ ក្រឹម ដែលបានពលី នៅក្នុងសមរភូមិការពារទឹកដីពីសត្រូវថៃឈ្លានពាន

តាកែវ)៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥នេះ បានអញ្ជើញមកចូលរួមពិធីបុណ្យសព និងគោរពវិញ្ញាណក្ខន្ធរបស់វីរកងទ័ព សុខ ក្រឹម ដែលបានពលីនៅក្នុងសមរភូមិការពារទឹកដីពីសត្រូវថៃឈ្លានពាន។   នេះគឺជាការសោកស្តាយជាទីបំផុតមួយសម្រាប់ប្រទេសជាតិ និងក្រុមគ្រួសារចំពោះការបាត់បង់ដ៏ធំធេងនូវវីរកងទ័ព ធនធានមនុស្ស ជាស្វាមី ជាឪពុក និងជាបង ជាប្អូន ដែលបានពលីជីវិតក្នុងពេលប្រយុទ្ធជាមួយសត្រូវថៃឈ្លានពានកាលពីពេលថ្មីៗនេះ។   ក្នុងទឹកចិត្តសោកសៅជាពន់ពេក លោកជំទាវបណ្ឌិត បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធវីរកងទ័ព ដោយផ្ទាល់នៅគេហដ្ឋានរបស់សព ដែលកំពុងធ្វើបុណ្យតាមប្រពៃណី នៅក្នុងទឹកដីខេត្តតាកែវ។  …

អ្នកម្តាយមនុស្សធម៌ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បន្តចុះសួរសុខទុក្ខវីរយុទ្ធជនការពារបូរណភាពទឹកដី ដែលកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យខេត្តកំពង់ធំ

កំពង់ធំ)៖ ក្នុងមនោសញ្ចេតនាអាណិតស្រឡាញ់ដ៏ជ្រាលជ្រៅបំផុត ចំពោះពលិកម្មដ៏ធំធេងមិនអាចកាត់ថ្លៃបាន សម្រាប់ជាតិមាតុភូមិ, នៅព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥នេះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញជាលើកទី៣ ចុះសួរសុខទុក្ខវីរយុទ្ធជនការពារបូរណភាពទឹកដីដ៏អង់អាចក្លាហាន ដែលរងរបួស និងពុលផ្សែងក្នុងសមរភូមិ កំពុងព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ធំ។   នេះជាការចុះសួរសុខទុក្ខ នៅតាមមន្ទីរពេទ្យជាលើកទី៣ របស់អ្នកម្តាយមនុស្សធម៌ ដើម្បីលើកទឹកចិត្ត ផ្តល់ភាពកក់ក្តៅ និងផ្តល់ក្តីសង្ឃឹមដ៏ធំធេងដល់វីរយុទ្ធជនដ៏អង់អាចក្លាហានរបស់យើង ដែលសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តែងតែមានក្តីបារម្ភ ខ្វល់ខ្វាយគ្រប់វិនាទី…