(កំពង់ឆ្នាំង)៖ លោកកិតិ្តនិតិកោសលបណ្ឌិត ឱម យ៉ិនទៀ ង ទេសរដ្ឋមន្ត្រី និងជាប្រធានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានស្នើឲ្យអាជ្ញាធរខេត្តកំពង់ឆ្នាំង បន្តការពារ និងបង្ក្រាបធនធានធម្មជាតិសម្រាប់ប្រយោជន៍ប្រជាពលរដ្ឋ ១៧លាននាក់។ លោកស្នើបែបនេះ នៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានអញ្ជើញផ្សព្វផ្សាយច្បាប់ស្ដីពីការប្រឆាំងអំពើពុករលួយដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ តាំងពីថ្នាក់ខេត្តដល់ថ្នាក់មូលដ្ឋាន និងអង្គភាពស្ថាប័ននៅទូទាំងខេត្តកំពង់ឆ្នាំង។ ច្បាប់នេះមានគោលបំណងលើកកម្ពស់ប្រសិទ្ធ ភាពសេវាគ្រប់បែបយ៉ាងពង្រឹងអភិបាលកិច្ចនិងនីតិរដ្ឋនៅ ក្នុងការដឹកនាំនិងការគ្រប់គ្រងរដ្ឋព្រមទាំងរក្សាភាពស្អាត ស្អំនិងយុត្តិធម៌ដែលជាមូលដ្ឋានចាំបាច់ក្នុងការអភិវឌ្ឍសង្គមជាតិនិងកាត់បន្ថយភាពក្រីក្រផងដែរ។ ច្បាប់នេះដែរ មានគោលដៅប្រយុទ្ធប្រឆាំងនិងអំពើពុករលួយតាមរយៈការចាត់វិធានការអប់រំបង្ការទប់ស្កាត់និងអនុវត្តច្បាប់បង្ក្រាបបទល្មើសពុករលួយ ហើយដោយមានការចូលរួមនិងគាំទ្រពីមហាជននិងកិច្ចសហប្រតិបត្តិការអន្តរជាតិ។ ច្បាប់នេះមានវិសាលភាពអនុវត្តចំពោះអំពើពុករលួយគ្រប់រូបភាពគ្រប់វិស័យនិងគ្រប់ជាន់ថ្នាក់នៅទូទាំងព្រះរាជាណាចក្រកម្ពុជាដែលបានប្រព្រឹត្ត…
Author: bkh
កម្ពុជា ចូលរួមជាមួយប្រទេសជាង១៦០ ប្រារព្ធយុទ្ធនាការគាំទ្រទិវាសុវត្ថិភាពអ៊ីនធឺណិតឆ្នាំ២០២៦
(ភ្នំពេញ)៖ កម្ពុជា រួមជាមួយប្រទេសសរុបជាង១៦០លើពិភពលោក បានប្រារព្ធយុទ្ធនាការគាំទ្រទិវាសុវត្ថិភាពអ៊ីនធឺណិតឆ្នាំ២០២៦ ក្នុងបំណងលើកកម្ពស់ការយល់ដឹងអំពីហានិភ័យអនឡាញដែលកើតឡើងថ្មីៗ រួមមានការគំរាមកំហែងតាមអ៊ីនធឺណិត និងបណ្តាញសង្គម រហូតដល់ការការពារអត្តសញ្ញាណឌីជីថល។ ព្រឹត្តិការណ៍នេះ បានរៀបចំឡើងកាលពីថ្ងៃអង្គារ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រោមអធិបតីភាពលោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ)។ ព្រឹត្តិការណ៍ដ៏សំខាន់នេះត្រូវបានសហការរៀបចំរួមគ្នាដោយគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (NCCT) និងអង្គការសកម្មភាពដើម្បីកុមារ (APLE) ដោយមានកិច្ចសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា (MoEYS)…
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ផ្ញើសារអបអរសាទរ និងជូនពរជ័យ សិរីសួស្ដី សុភមង្គល ជូនដល់បងប្អូនម៉ូស្លីម ក្នុងឱកាសចូលបួសខែរ៉ម៉ាឌន
(ភ្នំពេញ)៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ញើសារអបអរសាទរ និងជូននូវពរជ័យ សិរីសួស្ដី សុភមង្គល ជូនដល់បងប្អូនម៉ូស្លីមកម្ពុជា ទាំងក្នុង និង ក្រៅប្រទេស រួមទាំងបងប្អូនម៉ូស្លីមនៅទូទាំងពិភពលោក ក្នុងឱកាសចូលបួសខែរ៉ម៉ាឌន ខែពិសិដ្ឋក្នុងសាសនាឥស្លាម នៅនៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦នេះ។ សម្តេចបវរធិបតីតាមរយៈបណ្តាញទំនាក់ទំនងសង្គមផ្លូវការ នៅយប់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦ បានបង្ហោះសារជូនពរបងប្អូនខ្មែរម៉ូស្លីម ទាំងស្រុងដូចខាងក្រោម៖ តាងនាមរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា…
ជនដៃដល់ដែលកាប់សម្លាប់បងស្រី និងក្មួយប្រុស នៅស្រុកត្រាំកក់ ខេត្តតាកែវ ត្រូវបានកម្លាំងអាវុធហត្ថតាមចាប់ខ្លួនហើយ
(តាកែវ)៖ នៅព្រឹកថ្ងៃទី១៩ ខែខែកុម្ភៈ ឆ្នាំ២០២៦ អនុវត្តបទបញ្ជាដ៏ម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត និងក្រោមការសម្របសម្រួលនីតិវិធីដោយលោក ឯក ឆេងហួត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តតាកែវ កម្លាំងអាវុធហត្ថ បានស្រាវជ្រាវ ហើយឈានទៅដល់ការចាប់ខ្លួន ជនដៃដល់បានហើយ ក្រោយកាប់សម្លាប់បងស្រី និងក្មួយប្រុស នៅស្រុកត្រាំកក់។ របាយការណ៍របស់ទីបញ្ជាការដ្ឋានអាវុធហត្ថខេត្តតាកែវ បានបញ្ជាក់ថា នៅវេលាម៉ោង៣:៣៥នាទីទៀបភ្លឺ ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ (ត្រង់ចំណុចក្លោងទ្វារវត្តអង្គជុំ…
កម្ពុជា-អាម៉េរិក មានជំនឿថា ពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគីកាន់តែល្អប្រសើរ
(អាមេរិក)៖ កម្ពុជា និងសហរដ្ឋមន្ត្រី បានបង្ហាញជំនឿថា ពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរកាន់តែល្អប្រសើរក្រោមកិច្ចប្រឹងប្រែងរបស់រដ្ឋាភិបាលទាំងពីរ។ នារសៀលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានជួបពិភាក្សាការងារជាមួយ លោកឯកអគ្គរដ្ឋទូត Jamieson Greer តំណាងពាណិជ្ជកម្មសហរដ្ឋអាម៉េរិក ក្នុងឱកាសនៃការដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជាចូលរួមកិច្ចប្រជុំលើកដំបូងនៃក្រុមប្រឹក្សាសន្តិភាព (Board of Peace) នៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាម៉េរិក។ លោកឯកអគ្គរដ្ឋទូត Jamieson Greer បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់កម្ពុជា…
កិច្ចសម្ភាសន៍ផ្ដាច់មុខជាមួយ Reuters ! សម្តេចធីបតី ហ៊ុន ម៉ាណែត ថ្លែងថា កងទ័ពថៃកំពុងកាន់កាប់ទឹកដីកម្ពុជា បើទោះជាមានកិច្ចព្រមព្រៀងសន្តិភាពសម្របសម្រួលដោយលោក ត្រាំ
(វ៉ាស៊ីនតោន)៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters កាលពីថ្ងៃអង្គារ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦ ថាកងទ័ពថៃបាន និងកំពុងកាន់កាប់ទឹកដីរបស់កម្ពុជា បន្ទាប់ពីការវាយប្រយុទ្ធគ្នាកាលពីឆ្នាំ២០២៥ បើទោះជាមានកិច្ចព្រមព្រៀងសន្តិភាពសម្របសម្រួលដោយលោកប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំក៏ដោយ ហើយបានជំរុញឱ្យថៃអនុញ្ញាតឱ្យគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ (JBC) ចាប់ផ្ដើមធ្វើការដោះស្រាយជម្លោះព្រំដែន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានធ្វើដំណើរទៅកាន់ទីក្រុងវ៉ាស៊ីនតោន ដើម្បីចូលរួមក្នុងកិច្ចប្រជុំរបស់ក្រុមប្រឹក្សាសន្តិភាពក្នុងសប្ដាហ៍នេះ។ សម្ដេចសង្ឃឹមថាក្រុមប្រឹក្សាសន្តិភាពអាចនឹងដើរតួនាទីមួយក្នុងការបន្ធូរបន្ថយស្ថានការណ៍នៅតាមបណ្ដោយព្រំដែនដែលសម្ដេចចាត់ទុកថាមានភាពផុយស្រួយ…
ក្រសួងការងារ៖ រាជធានីភ្នំពេញ មានឱកាសការងារជាង ២ម៉ឺនកន្លែង កំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ
(ភ្នំពេញ)៖ រាជធានីភ្នំពេញ ដែលជាមជ្ឈមណ្ឌលសេដ្ឋកិច្ច និងពាណិជ្ជកម្មនោះ មានឱកាសការងារជាង ២ម៉ឺនកន្លែង សម្រាប់ផ្ដល់ជូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ។ នេះបើតាមឱ្យដឹងពីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈដែលបានផ្សព្វផ្សាយកាលពីពេលថ្មីៗនេះ។ តាមរយៈការផ្សព្វផ្សាយ ក្រសួងការងារ បានឱ្យដឹងថា គិតត្រឹមថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦នេះ រាជធានីភ្នំពេញ មានឱកាសការងារសរុបចំនួនជាង ២,៦ម៉ឺនកន្លែង កំពុងរង់ចាំបងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងប្រជាពលរដ្ឋដែលកំពុងស្វែងរកការងារធ្វើ។ ឱកាសការងារទាំងនោះ ស្ថិតនៅក្នុងវិស័យឧស្សាហកម្ម និងសេវាកម្ម។ ដើម្បីទទួលបានឱកាសការងារទាំងនោះ បងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ អាចស្វែងរកលេខទំនាក់ទំនង…
សម្តេចតេជោ ហ៊ុន សែន បង្ហោះរូបថតអនុស្សាវរីយ៍ជាមួយមេដឹកនាំអាស៊ាន ៤នាក់ ថតដោយលោក លី សៀវឡុង អតីតនាយករដ្ឋមន្ត្រីសង្ហបុរី កាលពីឆ្នាំ១០ឆ្នាំមុន និងពោលថា «ពេលនោះមេដឹកនាំអាស៊ានពិត ជាមានការស្រឡាញ់ រាប់អានគ្នាខ្លាំងណាស់»
(ភ្នំពេញ)៖ តាមរយៈបណ្តាញទំនាក់ទំនងសង្គមផ្លូវការ នៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាអតីតនាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហោះរូបថតអនុស្សាវរីយ៍ជាមួយមេដឹកនាំអាស៊ាន ៤នាក់ ដែលរូបថតនោះ ថតដោយលោក លី សៀវឡុង អតីតនាយករដ្ឋមន្ត្រីសង្ហបុរី កាលពីឆ្នាំ១០ឆ្នាំមុន នៃកិច្ចប្រជុំអាស៊ាន-អាមេរិក។ ជាមួយពាក្យពេចន៍នឹករលឹកដល់ថ្នាក់ដឹកនាំទាំង៣រូបនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានពោលពាក្យថា «ពេលនោះមេដឹកនាំអាស៊ានពិត ជាមានការស្រឡាញ់ រាប់អានគ្នាខ្លាំងណាស់»។ សម្តេចតេជោ…
ជប៉ុនផ្តល់ថវិកាប្រមាណ ១លានដុល្លារ ដល់អង្គការ ILO ដើម្បីពង្រឹងយន្តការឆ្លើយតបឱ្យកាន់តែមានប្រសិទ្ធភាព សម្រាប់ជួយលើកកម្ពស់ការផ្តល់ឱកាសការងារ ដល់អតីតពលករកម្ពុជាវិលត្រឡប់មកពីប្រទេសថៃ
(ភ្នំពេញ)៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញធ្វើជាសក្ខីភាពក្នុងពិធីចុះហត្ថលេខាលើគម្រោងស្តីពី «ការលើកកម្ពស់មុខរបរនិងការងារដល់ពលករចំណាកស្រុកត្រឡប់មកវិញ ដែលរងផលប៉ះពាល់ពីជម្លោះព្រំដែន» ដោយលោក អ៊ូអិណុ អាត់ស៊ូស៊ី (UENO Atsushi) ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំកម្ពុជា និងលោកស្រី ស៊ាវយៀន ឈាន (Xiaoyan Qian) នាយិកាការិយាល័យអង្គការ ILO ប្រចាំកម្ពុជា ឡាវ និងថៃ នាព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦ នៅស្ថានទូតជប៉ុន។…
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចេញសារលិខិតផ្ញើជូនបងប្អូនជនរួមជាតិ ក្នុងឱកាសទិវាជាតិ សុខភាពមាតា ទារក និងកុមារ ឆ្នាំ២០២៦សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចេញសារលិខិតផ្ញើជូនបងប្អូនជនរួមជាតិ ក្នុងឱកាសទិវាជាតិ សុខភាពមាតា ទារក និងកុមារ ឆ្នាំ២០២៦
(ភ្នំពេញ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្រ្តី និងកុមារ បានចេញសារលិខិតផ្ញើជូនបងប្អូនជនរួមជាតិ ក្នុងឱកាសទិវាជាតិ សុខភាពមាតា ទារក និងកុមារ ថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រោមប្រធានបទ «រួមគ្នាលើកកម្ពស់គុណភាព សុវត្ថិភាព ប្រសិទ្ធភាពនៃការថែទាំផ្ទៃពោះមុនសម្រាល រួមទាំងក្នុងបរិបទមានគ្រោះអាសន្ន ឬគ្រោះមហន្តរាយដើម្បីធានាថាទាំងម្តាយ និងទារក មានសុខភាពល្អ»។ ក្នុងសារលិខិតដែលបណ្ដាញព័ត៌មាន Fresh…