(ស្វីស)៖ នៅព្រឹកថ្ងៃចន្ទ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានជួបពិភាក្សាការងារជាមួយលោក António Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ នៅប្រទេសស្វីស៕
Author: bkh
ឧបនាយករដ្ឋមន្រ្តី ស សុខា៖ «អ្នកចេះគឺជាប់», ប្តេជ្ញាចិត្តលុបបំបាត់ «វប្បធម៌អន្តរាគមន៍» ឬ «ខ្សែស្រឡាយ» សម្រាប់ការប្រឡងចូលជាមន្រ្តីនគរបាលជាតិ
(កណ្ដាល)៖ នៅបណ្ឌិត្យសភានគរបាលកម្ពុជានាចុងសប្ដាហ៍កន្លងទៅ បានរៀបចំការប្រឡងជ្រើសរើសសិស្ស-និស្សិតនគរបាលអាហារូបករណ៍ប្រចាំឆ្នាំ២០២៥ ដែលមានយុវជនចូលរួមប្រឡងជាច្រើននាក់ ដោយប្រព្រឹត្តទៅក្រោមអធិបតីភាពអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការប្រឡង។ កម្មវិធីនេះក៏មានវត្តមានអមដំណើរផងដែរពីសំណាក់នាយឧត្តមសេនីយ៍ សេង ផល្លី អគ្គនាយក នៃអគ្គនាយកដ្ឋានធនធានមនុស្ស នៃក្រសួងមហាផ្ទៃ និងនាយឧត្តមសេនីយ៍ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា។ អភិសន្តិបណ្ឌិតបានថ្លែងថា ក្រសួងមហាផ្ទៃ បានប្តេជ្ញាចិត្តយ៉ាងដាច់ខាតក្នុងការលុបបំបាត់ «វប្បធម៌អន្តរាគមន៍» ឬ «ខ្សែស្រឡាយ»។ ការប្រឡងនឹងត្រូវធ្វើឡើងដោយផ្អែកលើគោលការណ៍ច្បាប់ យុត្តិធម៌ និងតម្លាភាពបំផុត។…
សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមថ្លែងអំណរព្រះរាជគុណ ព្រះករុណា ព្រះមហាក្សត្រកម្ពុជា ដែលប្រោសព្រះរាជូបត្ថម្ភព្រះរាជទ្រព្យ ១ពាន់ដុល្លារ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ខែកុម្ភៈនេះ
(ភ្នំពេញ)៖ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានក្រាបបង្គំទូលថ្វាយនូវសារលិខិតថ្លែងអំណរព្រះរាជគុណថ្វាយ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះរាជូបត្ថម្ភនូវព្រះរាជទ្រព្យចំនួន ១ពាន់ដុល្លារ ចំពោះកាកបាទក្រហមកម្ពុជា សម្រាប់ខែកុម្ភៈ ឆ្នាំ២០២៦។ ក្នុងសារលិខិតនោះមានខ្លឹមសារថា ៖ «ខ្ញុំម្ចាស់ និងសហការី នៃកាកបាទក្រហមកម្ពុជា មានសេចក្តីរីករាយឥតឧបមា ដោយបានទទួលនូវព្រះរាជទ្រព្យ ចំនួន…
លោក ថងលូន ស៊ីសុលិត ផ្ញើសារលិខិតថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន ក្រោយបញ្ចប់ទស្សនកិច្ចផ្លូវរដ្ឋ និងកិច្ចប្រជុំថ្នាក់ដឹកនាំកំពូលគណបក្សឡាវ-វៀតណាម-កម្ពុជា លើកទី៤ ដោយជោគជ័យ
(វៀងច័ន្ទ)៖ លោក ថងលូន ស៊ីសុលិត អគ្គលេខាធិការគណៈកម្មាធិការមជ្ឈឹមបក្សប្រជាជនបដិវត្តន៍ឡាវ និងជាប្រមុខរដ្ឋ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦ បានផ្ញើសារលិខិតអំណរគុណគោរពជូនសម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្រោយបញ្ចប់ទស្សនកិច្ចផ្លូវរដ្ឋ ចូលរួមកិច្ចប្រជុំកំពូលទ្វេភាគី ឡាវ-កម្ពុជា លើកទី ១៦ និងកិច្ចជួបប្រជុំថ្នាក់ដឹកនាំកំពូលគណបក្សទាំងបី ឡាវ-វៀតណាម-កម្ពុជា លើកទី៤ ប្រកបដោយជោគជ័យយ៉ាងត្រចះត្រចង់ បើតាមខ្លឹមសារលិខិតនោះ បានឱ្យដឹងដូច្នេះថា សម្ដេចតេជោ…
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជួបពិភាក្សាការងារជាមួយលោក Elbridge A. Colby អនុរដ្ឋមន្ត្រីសង្គ្រាមសហរដ្ឋអាមេរិក
(សហរដ្ឋអាមេរិក)៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅរសៀលថ្ងៃសុក្រ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៦ (ម៉ោងនៅអាមេរិក) បានជួបពិភាក្សាការងារជាមួយលោក Elbridge A. Colby អនុរដ្ឋមន្ត្រីសង្គ្រាមសហរដ្ឋអាមេរិក ។ ជំនួបនេះធ្វើឡើងក្នុងឱកាសដែលសម្តេចអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ចូលរួមកិច្ចប្រជុំលើកដំបូងនៃក្រុមប្រឹក្សាសន្តិភាព (Board of Peace) នៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាម៉េរិក៕
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជួបពិភាក្សាការងារជាមួយគណៈប្រតិភូ នៃក្រុមប្រឹក្សាអាត្លង់ទិក
(សហរដ្ឋអាមេរិក)៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃសុក្រ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៦ (ម៉ោងនៅអាមេរិក) បានជួបពិភាក្សាការងារជាមួយគណៈប្រតិភូ នៃក្រុមប្រឹក្សាអាត្លង់ទិក ដឹកនាំដោយឧត្តមសេនីយ៍ Jim Jones និងលោក Frederick Kempe ប្រធាន និងជានាយកប្រតិបត្តិក្រុមប្រឹក្សាអាត្លង់ទិក។ ជំនួបនេះធ្វើឡើងក្នុងឱកាសដែលសម្តេចអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ចូលរួមកិច្ចប្រជុំលើកដំបូងនៃក្រុមប្រឹក្សាសន្តិភាព (Board of Peace) នៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាម៉េរិក៕
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជួបពិភាក្សាការងារជាមួយលោក Hakan Fidan រដ្ឋមន្ត្រីការបរទេសតួកគី
(សហរដ្ឋអាមេរិក)៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃសុក្រ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៦ (ម៉ោងនៅអាមេរិក) បានជួបពិភាក្សាការងារជាលោក Hakan Fidan រដ្ឋមន្ត្រីការបរទេសតួកគី ក្នុងឱកាសនៃការអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ចូលរួមកិច្ចប្រជុំលើកដំបូងនៃក្រុមប្រឹក្សាសន្តិភាព (Board of Peace) នៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាម៉េរិក៕
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជួបពិភាក្សាការងារជាមួយគណៈប្រតិភូ នៃក្រុមប្រឹក្សាអាត្លង់ទិក
(សហរដ្ឋអាមេរិក)៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃសុក្រ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៦ (ម៉ោងនៅអាមេរិក) បានជួបពិភាក្សាការងារជាមួយគណៈប្រតិភូ នៃក្រុមប្រឹក្សាអាត្លង់ទិក ដឹកនាំដោយឧត្តមសេនីយ៍ Jim Jones និងលោក Frederick Kempe ប្រធាន និងជានាយកប្រតិបត្តិក្រុមប្រឹក្សាអាត្លង់ទិក។ ជំនួបនេះធ្វើឡើងក្នុងឱកាសដែលសម្តេចអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ចូលរួមកិច្ចប្រជុំលើកដំបូងនៃក្រុមប្រឹក្សាសន្តិភាព (Board of Peace) នៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាម៉េរិក៕
សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារថ្វាយព្រះពរ ព្រះចៅស៊ុលតង់ ឱកាសទិវាបុណ្យជាតិព្រុយណេដារូស្សាឡាម
(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានផ្ញើសារថ្វាយព្រះពរ ព្រះចៅស៊ុលតង់ Haji Hassanal Bolkiah Muízzaddin Waddaulah ព្រះមហាក្សត្រ និងជាប្រមុខរដ្ឋ នៃព្រុយណេដារូស្សាឡាម និងជូនចំពោះប្រជាជន ព្រុយណេដារូស្សាឡាម នៅក្នុងឱកាសដ៏នក្ខត្តឫក្សនៃទិវាបុណ្យជាតិព្រុយណេដារូស្សាឡាម។ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវសេចក្តីរីករាយដោយកត់សម្គាល់ថា កម្ពុជា និងព្រុយណេ មានមិត្តភាពដ៏ជិតស្និទ្ធ និងទំនាក់ទំនងទ្វេភាគីដ៏ល្អប្រសើរ ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ។ សម្ដេចមានជំនឿជឿ ជាក់ថា…