ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ដឹកនាំបើកកិច្ចប្រជុំបូកសរុបលទ្ធផលប្រតិបត្តិការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គមឆ្នាំ២០២៥ និងលើកទិសដៅរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានរៀបចំពិធីបើកកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម ប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។   ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពី លោក-លោកស្រីស្នងការរង, អនុផែនការងារជំនាញ, លោក-លោកស្រីនាយ-នាយរងការិយាល័យជំនាញ លោក អធិការ-អធិការងនគរបាលខណ្ឌទាំង១៤ និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១០៥ នាយផ្នែកការិយាល័យជំនាញ និងមន្រ្តីពាក់ព័ន្ធ។   ជាកិច្ចចាប់ផ្តើម…

កម្ពុជាគាំទ្រកិច្ចប្រជុំ GBC ដើម្បីពង្រឹងបទឈប់បាញ់

ភ្នំពេញ)៖ កម្ពុជាបានសម្តែងការគាំទ្រចំពោះការរៀបចំកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) នៅថ្ងៃទី២៤ ខែធ្នូ ស្របតាមសេចក្តីថ្លែងការណ៍របស់ប្រធានអាស៊ាន ដែលបានចេញបន្ទាប់ពីកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ានស្តីពីស្ថានការណ៍បច្ចុប្បន្នរវាងកម្ពុជា និងថៃ ដែលធ្វើឡើងនៅទីក្រុងកូឡាឡាំពួរ នៅថ្ងៃទី២២ ខែធ្នូ។   ក្នុងលិខិតផ្ញើជូនរដ្ឋមន្ត្រីក្រសួងការពារជាតិថៃ នាយឧត្តមសេនីយ៍ Nattaphon Narkphanit ដែលជាសហប្រធាន GBC ថៃ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ នាយឧត្តមសេនីយ៍ ទៀ សីហា បានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការសន្ទនា និងដំណោះស្រាយជម្លោះដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិ ចំពេលមានភាពតានតឹងនៅតាមបណ្តោយព្រំដែន។   សេចក្តីថ្លែងការណ៍របស់ប្រធានអាស៊ាន…

សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជានិងចិន គឺជាមិត្តដែកថែប ជាសហគមន៍វាសនារួមគ្រប់រដូវកាលក្នុងយុគសម័យថ្មី ដែលជាទំនាក់ទំនងដ៏ស៊ីជម្រៅជាមួយគ្នា

ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានលើកឡើងថា កម្ពុជានិងចិន គឺជាមិត្តដែកថែប ជាសហគមន៍វាសនារួមគ្រប់រដូវកាលក្នុងយុគសម័យថ្មី ដែលជាទំនាក់ទំនងដ៏ជម្រៅជាមួយគ្នា។   សម្តេចបានលើកឡើងបែបនេះ នៅវិមាន៧មករា នារសៀលថ្ងៃចន្ទ ទី២២ ខែធ្នូ ឆ្នាំ២០២៥ ពេលអនុញ្ញាតឱ្យ លោកសាស្ត្រាចារ្យ Xie Chuntao អនុប្រធានប្រតិបត្តិសាលាបក្សនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន (CCPS) និងជាសមាជិកគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី២០ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។   លោក ជា ធីរិទ្ធ…

សេចក្តីថ្លែងការណ៍៖ កិច្ចប្រជុំពិសេសនៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) នឹងធ្វើឡើងនៅថ្ងៃទី២៤ ខែធ្នូ ដើម្បីជជែកអំពីការអនុវត្ត និងការពិនិត្យផ្ទៀងផ្ទាត់បទឈប់បាញ់

ម៉ាឡេស៉ី)៖ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាន ស្តីពីស្ថានភាពបច្ចុប្បន្នកម្ពុជា-ថៃ នៅទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី នៅរសៀល ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥នេះ សេចក្តីថ្លែងការណ៍ប្រធានអាស៊ាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំពិសេសនេះ ត្រូវបានប្រកាស។   នៅក្នុងសេចក្តីថ្លែងការណ៍ ក្រុមរដ្ឋមន្រ្តីការបរទេសអាស៊ាន បានស្វាគមន៍ចំពោះ កិច្ចពិភាក្សាស្តីពីការបន្តបទឈប់បាញ់ឡើងវិញ និងការបញ្ឈប់អរិភាពនានារបស់កម្ពុជា-ថៃ។ ជាមួយគ្នានេះ សេចក្តីថ្លែងការណ៍ អះអាងថា កិច្ចប្រជុំពិសេសនៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) នឹងធ្វើឡើងនៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ ខាងមុខនេះ ដើម្បីជជែកអំពីការអនុវត្ត និងការពិនិត្យផ្ទៀងផ្ទាត់បទឈប់បាញ់។  …

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្រេចផ្តល់អង្ករចំនួន ១០០តោន ទឹកបរិសុទ្ធ ១,០០០កេស និងភេសជ្ជៈផ្អែម ១,០០០កេស ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តគោលដៅចំនួន៥

  ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្រេចផ្តល់អង្ករចំនួន ១០០តោន, ទឹកបរិសុទ្ធ ១,០០០កេស និងភេសជ្ជៈផ្អែម ១,០០០កេស ជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តគោលដៅចំនួន៥ ដើម្បីចែកជូនប្រជាជនភៀសសឹកនៅតាមជំរំសុវត្ថិភាពក្នុងខេត្តនីមួយៗ។   ខេត្តគោលដៅទាំង៥រួមមាន៖ ខេត្តឧត្តរមានជ័យ ខេត្តព្រះវិហារ ខេត្តសៀមរាប ខេត្តពោធិ៍សាត់ និងខេត្តបន្ទាយមានជ័យ ដែលខេត្តនីមួយៗទទួលបាន អង្ករ ២០តោន, ទឹកសុទ្ធ…

ក្រោយប្រកាសផ្អាកទទួលជួបភ្ញៀវបរទេស, រសៀលថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យថ្នាក់ដឹកនាំជាន់ខ្ពស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ចូលជួបសម្ដែងការគួរសម នៅវិមាន៧មករា

ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នៅរសៀលថ្ងៃចន្ទ ទី២២ ខែធ្នូ ឆ្នាំ២០២៥នេះ បានអនុញ្ញាតឱ្យលោកសាស្ត្រាចារ្យ Xie Chuntao អនុប្រធានប្រតិបត្តិសាលាបក្ស នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន (CCPS) និងជាសមាជិកគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន អាណត្តិទី២០ ចូលជួបសម្ដែងការគួរសម នៅវិមាន៧មករា រាជធានីភ្នំពេញ។   សូមជម្រាបថា ក្រោយពីមានការឈ្លានពានរបស់ភាគីថៃ លើបូរណភាពទឹកដីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រកាសសុំការអធ្យាស្រ័យចំពោះមិត្តភក្តិបរទេស ដែលសម្តេចមិនអាចទទួលបាន ព្រោះជាប់ចូលរួមជាមួយសម្តេចនាយករដ្ឋមន្ត្រី…

លោកអ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព នាំយកថវិកាសម្តេចតេជោរំលែកមរណទុក្ខ និងអញ្ជើញគោរពវិញ្ញាណក្ខន្ធសពមន្ត្រីកងរាជអាវុធហត្ថពលីជីវិត នៅសមរភូមិប្រាសាទព្រះវិហារ

កំពង់ធំ)៖ អនុសេនីយ៍ទោ អៃ អ៉ីន មន្ត្រីកងរាជអាវុធហត្ថ លើផ្ទៃ ប្រ ទេស ជាកងកម្លាំងដ៏អង់អាចមួយរូប ដែលបានពលីជីវិតដោយសារការវាយ ប្រហាររបស់កងទ័ពថៃក្នុងសង្គ្រាមឈ្លានពានលើដែនដីកម្ពុជា កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ នៅលើសមរភូមិទិសខេត្តព្រះវិហារ។   សពរបស់វីរយុទ្ធជនដ៏អង់អាចក្លាហានរបស់កម្ពុជារូបនេះ បានបញ្ជូន មក ដល់ គេហដ្ឋាននៅខេត្តកំពង់ធំ និងរៀបចំពិធីបុណ្យតាមប្រពៃណីព្រះពុទ្ធ សាសនា ប្រកបដោយកិត្តិយសយ៉ាងខ្ពស់ខ្ពស់បំផុត នៅឯគេហដ្ឋាន កំ ណើត ក្នុងខេត្តកំពង់ធំ។   សង្ខារបង់ទៅមែនពិត…

មុនធ្វើមាតុភូមិនិវត្តន៍, ប្រមុខការទូតកម្ពុជា ជួបជាមួយអគ្គលេខាធិការអាស៊ាន លោកបណ្ឌិត កៅ គឹមហួន ជជែកអំពីស្ថានភាពជនភៀសសឹក និងវិនាសកម្មធ្ងន់ធ្ងរបង្កដោយយោធាថៃ

ម៉ាឡេស៊ី)៖ មុននឹងអញ្ជើញមាតុភូមិនិវត្តន៍វិញ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅរសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥នេះ បានជួបពិភាក្សាការងារជាមួយ លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន អំឡុងពេលនៃការចូលរួមកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាន ស្តីពីស្ថានភាពបច្ចុប្បន្នរវាងកម្ពុជា និងថៃ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។   លោកឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវកង្វល់ចំពោះស្ថានភាពមនុស្សធម៌ដែលកាន់អាក្រក់ទៅៗ ដែលបានជិះឥទ្ធិពលដល់ជនភៀសសឹកកម្ពុជាជាងកន្លះលាននាក់ និងសង្កត់ធ្ងន់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់កម្ពុជា ក្នុងការលើកកម្ពស់សន្តិភាព សន្តិសុខ និងវិបុលភាពរួមក្នុងតំបន់ ស្របតាមធម្មនុញ្ញអាស៊ាន និងគោលការណ៍មូលដ្ឋាននៃច្បាប់អន្តរជាតិ…