(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអនុញ្ញាតឱ្យលោក សនសៃ វ៉ាន់ណាសៃ (Sonexay Vannaxay) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ជំនួបនេះបានធ្វើឡើងនារសៀលថ្ងៃចន្ទ ទី១១ ឧសភា ២០២៦នេះ នៅវិមានសន្តិភាព៕
Author: bkh
យោងតាមប្រសាសន៍សម្តេចតេជោ! រដ្ឋមន្ត្រី នេត្រ ភក្ត្រា បន្តរម្លឹកដល់អាជ្ញាធរខេត្តក្រចេះ ឱ្យយកចិត្តទុកដាក់លើគ្រួសារវីរកងទ័ពដែលពលី ក្នុងបុព្វហេតុការពារទឹកដី
(ក្រចេះ)៖ យោងតាមប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី, លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន, ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ និងជាប្រធានកិត្តិយ សសាខាកាកបាទក្រហមកម្ពុជា ខេត្តក្រចេះ បានបន្តរម្លឹក និងណែនាំបន្ថែមដល់អាជ្ញាធរខេត្តក្រចេះ ឱ្យបន្តសកម្មភាពចុះសួរសុខទុក្ខក្រុមគ្រួសារវីរកងទ័ពដែលបានពលីជីវិត ក្នុងបុព្វហេតុការពារទឹកដី ពីការឈ្លានពានទាំងកម្រោលរបស់យោធាថៃ។ ការរម្លឹកបែបនេះរបស់របស់រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានធ្វើឡើនៅព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦ ក្នុងឱកាសលោកបានអញ្ជើញជាអធិបតីភាពអបអរសាទរខួបលើកទី១៦៣ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា…
កំណាព្យបទពាក្យប្រាំបី៖ ៩ ឧសភា ទិវាមហាប្រសើរ
(កំពត)៖ ក្រោយចូលរួមពិធីសំណេះសំណាល និងទទួលអនុសាសន៍ដ៏ល្អៗរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី ប្រមាណ៥ម៉ោង កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦ នៅខេត្តកំពត សមាជិកក្រុមប្រឹក្សាម្នាក់បានតែងកំណាព្យ ដែលមានចំណងជើងថា ៩ ឧសភា ទិវាមហាប្រសើរ។ @_ ប្រាំបួនឧសភាទិវាប្រពៃ ក្នុងសករាជថ្មីរីករាយសប្បាយ មន្ត្រីស្រុកក្រុងគ្រប់ឃុំទាំងឡាយ ប្រញាប់ប្រាស់កាយថ្ងៃពេញនិយម @_ បងប្អូនប្រុសស្រីមន្ត្រីរាជការ ខេត្តក្រុងប្រឹក្សាមូលមិត្តជួបជុំ ពិតស្ថិតក្នុងសាលសន្និសីទមនោរម្យ តេជោជាធំស្និទ្ធអធិបតី។(១) @_…
ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តក្រចេះ ស្នើឱ្យគ្រប់មូលដ្ឋានបន្តពង្រឹងស្មារតី «ដឹងមុន ឆ្លើយតបមុន និងជួយមុន»
(ក្រចេះ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន, ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តក្រចេះ បានស្នើឱ្យគ្រប់មូលដ្ឋានបន្តពង្រឹងស្មារតី «ដឹងមុន ឆ្លើយតបមុន និងជួយមុន»។ ដឹងមុន គឺត្រូវស្គាល់គ្រួសារងាយរងគ្រោះ។ ឆ្លើយតបមុន គឺមិនរង់ចាំឱ្យបញ្ហាក្លាយជាវិបត្តិ។ ជួយមុន គឺយកស្មារតីមនុស្សធម៌ទៅដល់ប្រជាពលរដ្ឋ មុនពេលពួកគាត់អស់សង្ឃឹម។ ការស្នើបែបនេះរបស់លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានធ្វើឡើនៅព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦នេះ ក្នុងឱកាសលោកបានអញ្ជើញជាអធិបតីភាពអបអរសាទរខួបលើកទី១៦៣ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា…
ឧបនាយករដ្ឋមន្ត្រី ស សុខា អញ្ជើញសម្ពោធឆ្លងឧបដ្ឋានសាលា និងសមិទ្ធិផលនានានៅវត្តសិរីឧត្ដម (វត្តត្របែក) ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង
(ព្រៃវែង)៖ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តព្រៃវែង និងលោកស្រី នៅព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងបុណ្យឆ្លងឧបដ្ឋានសាលា និងសមិទ្ធិផលនានា ស្ថិតក្នុងវត្តសិរីឧត្ដម (ហៅវត្តត្របែក) ក្នុងភូមិត្របែក ឃុំពានរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ ក្នុងឱកាសនោះលោកអភិសន្តិបណ្ឌិត ស សុខា បានថ្លែងអំណរគុណ និងកោតសរសើរចំពោះស្មារតីសាមគ្គីភាពរបស់អាជ្ញាធរ និងពុទ្ធបរិស័ទ ដែលបានរួមគ្នាស្ថាបនាសមិទ្ធិផលដ៏វិសេសវិសាលនេះឡើង។ សមិទ្ធិផលដែលលេចចេញជារូបរាងនាពេលនេះ គឺមិនអាចកាត់ផ្ដាច់បានឡើយពីកត្តាសុខសន្តិភាព ដែលអនុញ្ញាតឱ្យយើងមានឱកាសកសាង និងអភិវឌ្ឍទាំងផ្នែកពុទ្ធចក្រ…
ជំនួបត្រីភាគី ៖ ភាគីថៃបានទទួលស្គាល់នូវការជូនដំណឹងអំពីជំហររបស់កម្ពុជាក្នុងការប្រើប្រាស់យន្តការផ្សះផ្សាដោយចាប់បង្ខំក្រោម UNCLOS ដើម្បីដោះស្រាយបញ្ហាដែនសមុទ្រត្រួតស៊ីគ្នា
(ភ្នំពេញ)៖ យោងតាមមន្ត្រីជាន់ខ្ពស់កម្ពុជាបានឱ្យដឹងថា «នៅក្នុងជំនួបត្រីភាគីរវាងកម្ពុជា ហ្វីលីពីន និងថៃ នាល្ងាចថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ ភាគីថៃបានទទួលស្គាល់នូវការជូនដំណឹង អំពីជំហររបស់កម្ពុជាក្នុងការប្រើប្រាស់យន្តការផ្សះផ្សាដោយចាប់បង្ខំក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ។ កម្ពុជា និងថៃ បានឯកភាពគ្នាប្រើប្រាស់យន្តការ UNCLOS ដើម្បីដោះស្រាយបញ្ហាដែនសមុទ្រត្រួតស៊ីគ្នា។ សូមបញ្ជាក់ថា កម្ពុជាបានបញ្ជូនកំណត់ទូតទៅភាគីថៃ នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ ដើម្បីបញ្ជាក់ពីការប្រើប្រាស់យន្តការផ្សះផ្សាដោយចាប់បង្ខំក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ ហើយកម្ពុជាមិនទាន់បានទទួលការជូនដំណឹងជាផ្លូវការរបស់ភាគីថៃនៅឡើយអំពីការលុបចោលនូវអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០១ ស្របតាមស្មារតីមាត្រា ៦៥ និង៦៧ នៃអនុសញ្ញាទីក្រុងវីយ៉ែនស្តីពីច្បាប់សន្ធិសញ្ញា»។ According to…
សម្តេចតេជោ ហ៊ុន សែន កោតសរសើរ និងសម្តែងក្តីពេញចិត្តចំពោះ ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ លើការផ្ដល់សេវាលឿនរហ័ស ចេញបណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ និងធុរជន
(កំពត)៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦ បានថ្លែងកោតសរសើរ និងសម្តែងក្តីពេញចិត្ត ចំពោះ លោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ លើការដាក់ចេញសេវាលឿនរហ័ស Express Service ក្នុងការធ្វើបណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ។ ការថ្លែងបែបនេះរបស់សម្ដេច បានធ្វើឡើងនាឱកាសដែល សម្ដេច អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់…
សម្តេចតេជោ ហ៊ុន សែន ណែនាំអាជ្ញាធរមូលដ្ឋានយកចិត្តទុកដាក់លើក្រុមគ្រួសារ កងទ័ពឈរជើងការពារទឹកដី និងយុទ្ធជនពលី
(តាកែវ)៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានណែនាំអាជ្ញាធរមូលដ្ឋានយកចិត្តទុកដាក់ចំពោះសុខទុក្ខគ្រួសាររបស់កងទ័ពកំពុងឈរជើងការពារទឹកដី យុទ្ធជនពលី ព្រមទាំងអតីតយុទ្ធជនផងដែរ។ ការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងកិច្ចសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្តតាកែវ នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦នេះ។ ក្នុងជំនួសសំណេះសំណាលនេះ សម្តេចតេជោ ហ៊ុន សែន បានលើកបង្ហាញពីវីរភាព និងគុណបំណាច់ដ៏ធំធេងចំពោះជាតិមាតុភូមិរបស់វីរៈកងទ័ព ក៏ដូចជាវីរៈនគរបាលជាតិ ដែលបានយកទ្រូងពាំងគ្រាប់ ដើម្បីជាតិ…
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជួបពិភាក្សាទ្វេភាគីជាមួយ នាយករដ្ឋមន្រ្តីវៀតណាម នៅហ្វីលីពីន
(សេប៊ូ, ហ្វីលីពីន)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅរសៀល ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៦នេះ បានពិភាក្សាទ្វេភាគីជាមួយ លោក Le Minh Hung នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅទីក្រុងសេប៊ូ ប្រទេសហ្វីលីពីន ក្នុងឱកាសដែសសម្តេចអញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៨ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ៕