សម្ដេចតេជោ ហ៊ុន សែន៖ កម្ពុជានិងឡាវ ជាមិត្តដែលមានចិត្តស្មោះសនឹងគ្នាជានិច្ច

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានលើកឡើងថា កម្ពុជានិងឡាវ គឺជាមិត្តដែលមានចិត្តស្មោះសនឹងគ្នាជានិច្ច។   សម្តេចតេជោ បានលើកឡើងបែបនេះ នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភា នាព្រឹកថ្ងៃអង្គារ ទី២៤ ខែមីនា ឆ្នាំ២០២៦ ក្នុងឱកាសបានអនុញ្ញាតឱ្យ លោក Sonexay Vannaxay ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ចូលជួប និងប្រគល់សារតាំង។   លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឲ្យដឹងថា នៅក្នុងឱកាសនោះ…

រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ គោលនយោបាយជាតិស្តីពី ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព គាំទ្រទៅលើគោលនយោបាយយុទ្ធសាស្ត្ររបស់រដ្ឋាភិបាលនៅក្នុងការអភិវឌ្ឍប្រទេស

(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងថា សុខសន្តិភាព និងសុវត្ថិភាពមានតួនាទីស្នូលដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេស ដែលនាំឱ្យក្រសួងមហាផ្ទៃដាក់ចុះនូវគោលនយោបាយជាតិស្តីពីភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ដោយមានគោលដៅក្នុងការធានានូវសុវត្ថិភាព និងធានានូវការផ្តល់សេវាជូនដល់ប្រជាពលរដ្ឋ ដែលជាកាគាំទ្រទៅលើគោលនយោបាយយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលនៅក្នុងការអភិវឌ្ឍប្រទេស។   ថ្លែងក្នុងកិច្ចប្រជុំផ្សព្វផ្សាយខ្លឹមសារគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព នាទីស្តីការក្រសួងព័ត៌មាន ព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមពីមន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃដឹកនាំដោយលោក អ៊ួច ភា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់លោកអភិសន្តិបណ្ឌិត…

ក្រសួងសេដ្ឋកិច្ច ណែនាំពីវិធានការបន្ធូរបន្ថយបន្ទុកអាករលើតម្លៃបន្ថែម ចំពោះការផ្គត់ផ្គង់ប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូត ដើម្បីសម្រួលជីវភាពរបស់ប្រជាពលរដ្ឋ 

(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្តីណែនាំថ្មីមួយ ស្តីពីវិធានការបន្ធូរបន្ថយបន្ទុកអាករលើតម្លៃបន្ថែម ចំពោះការផ្គត់ផ្គង់ផលិតផលតេលសិលា (ប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូត)។   ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បញ្ជាក់ថា ដើម្បីឆ្លើយតបទៅនឹងនិន្នាការនៃការកើនឡើងថ្លៃប្រេងលើទីផ្សារអន្តរជាតិ និងក្នុងគោលបំណងជួយសម្រួលដល់ជីវភាពរស់ នៅរបស់ប្រជាពលរដ្ឋ រាជរដ្ឋាភិបាល បានដាក់ចេញនូវវិធានការបន្ធូរបន្ថយបន្ទុក អាករលើតម្លៃបន្ថែមសម្រាប់ប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូត ដោយបញ្ចុះពីអត្រា១០% មកអត្រា៤% (រដ្ឋទទួលបន្ទុកជំនួសចំនួន៦%) គិតចាប់ពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦។   ក្នុងន័យនេះ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សូមធ្វើការណែនាំដូចខាងក្រោម៖  …

រដ្ឋមន្ត្រីសុខាភិបាល អំពាវនាវដល់ភាគីពាក់ព័ន្ធ និងប្រជាពលរដ្ឋចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺរបេង ដើម្បីអនាគតកម្ពុជា និងពិភពលោកគ្មានជំងឺនេះបន្តទៅទៀត

(ភ្នំពេញ)៖ លោកសាស្រ្តាចារ្យ ឈាង រ៉ាង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានថ្លែង អំពាវនាវមន្ត្រីរាជការ បុគ្គលិក និងប្រជាពលរដ្ឋទាំងអស់ ចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺរបេង ដើម្បីអនាគតនៃប្រទេសកម្ពុជា ព្រមទាំងពិភពលោកទាំងមូលគ្មានការរីករាលដាលនៃជំងឺនេះបន្តទៅទៀត។   ការអំពាវនាវរបស់លោករដ្ឋមន្រ្តីសុខាភិបាល បានធ្វើឡើងនៅក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ ទិវារបេងពិភពលោក ២៤ មីនា ២០២៦ ក្រោមប្រធានបទ «មែនហើយ! យើងអាច បញ្ចប់ជំងឺរបេងបាន៖ ដឹកនាំដោយប្រទេសជាតិ ជំរុញដោយប្រជាជន» ដែលរៀបចំដោយ មជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន នៅព្រឹកថ្ងៃអង្គារ ទី២៤…

អាជ្ញាធរខេត្តបន្ទាយមានជ័យ បន្ដចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ចំនួន៤,០០៤បណ្ណ ជូនពលដ្ឋក្នុងភូមិស្វាយស ឃុំពន្លៃ ស្រុកភ្នំស្រុក

(បន្ទាយមានជ័យ)៖ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបន្ទាយមានជ័យ និងរដ្ឋបាលបាលស្រុកភ្នំស្រុក បានរៀបចំពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុក្នុងភូមិស្វាយស ឃុំពន្លៃ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ស្មើនឹង៤,០០៤បណ្ណ។   ពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនេះធ្វេីឡើង ក្រោមអធិបតីភាពលោក លៀម សុដា អភិបាលរងខេត្ត តំណាងលោក អ៊ុំ រាត្រី អភិបាលខេត្ត ប្រារព្ធធ្វើឡើងនៅវត្តស្វាយស ឃុំពន្លៃ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦។   លោក…

ក្រសួងការងារ៖ ខេត្តតាកែវមានឱកាសការងារជាង ៨ពាន់កន្លែង ជូនបងប្អូនប្រជាពលរដ្ឋ ជាពិសេសអតីតពលករដែលវិលត្រឡប់មកកម្ពុជាវិញ

  (តាកែវ)៖ ខេត្តតាកែវមានឱកាសការងារជាង ៨ពាន់កន្លែង សម្រាប់ផ្ដល់ជូនបងប្អូនប្រជាពលរដ្ឋជាពិសេស អតីតពលករត្រឡប់មកកម្ពុជាវិញ។ នេះបើតាមការផ្សព្វផ្សាយរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ កាលពីពេលថ្មីៗនេះ។   តាមរយៈការផ្សព្វផ្សាយ ក្រសួងការងារបានឱ្យដឹងថា គិតត្រឹមថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦នេះ ខេត្តតាកែវ មានឱកាសការងារចំនួន ៨,០៨៣កន្លែង កំពុងរង់ចាំបងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ។ ឱកាសការងារទាំងនោះស្ថិតក្នុងវិស័យឧស្សាហកម្ម និងសេវាកម្ម។   ដើម្បីទទួលបានឱកាសការងារទាំងនោះ បងប្អូនអតីតពលករដែលត្រឡប់មកកម្ពុជាវិញ និងអ្នកកំពុងស្វែងរកការងារធ្វើ អាចស្វែងរកលេខទំនាក់ទំនង ឈ្មោះរោងចក្រ និងវិស័យដែលខ្លួនពេញចិត្តបានតាមរយៈខិតបណ្ណការងាររបស់ក្រសួងដែលបានផ្សព្វផ្សាយយ៉ាងលម្អិត។  …

រដ្ឋមន្ត្រីសុខាភិបាល ស្នើដល់គ្រប់អង្គភាពសុខាភិបាល ត្រូវសហការជិតស្និទ្ធជាមួយដៃគូអភិវឌ្ឍន៍ ដើម្បីធ្វើយ៉ាងណាឱ្យមូលដ្ឋានសុខាភិបាល បម្រើសេវាមានលទ្ធភាព និងសមត្ថភាពគ្រប់គ្រាន់

(សៀមរាប)៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានស្នើដល់គ្រប់អង្គភាពសុខាភិបាល ត្រូវសហការជិតស្និទ្ធជាមួយដៃគូអភិវឌ្ឍន៍ ដើម្បីធ្វើយ៉ាងណា ឱ្យមូលដ្ឋានសុខាភិបាល បម្រើសេវាសុខាភិបាល មានលទ្ធភាព និងសមត្ថភាពគ្រប់គ្រាន់ ក្នុងការបម្រើសេវាប្រកបដោយគុណភាព ប្រសិទ្ធិភាព ស័ក្តិសិទ្ធិភាព និងសុវត្ថិភាព ដោយការទទួលខុសត្រូវមានទំនុកចិត្តពីប្រជាពលរដ្ឋ និងត្រូវគិតគូរពីការពង្រីក និងពង្រឹងគុណភាពសេវា ព្រមទាំងការងារគ្រប់គ្រងអង្គភាព។   ការថ្លែងយ៉ាងដូច្នេះ របស់លោកសាស្ត្រាចារ្យ ឈាង រ៉ា នៅក្នុងពិធីបើកសន្និបាតបូកសរុបការងារ សុខាភិបាលប្រចាំ២០២៥ និងទិសដៅការងារឆ្នាំ២០២៦ របស់មន្ទីរសុខាភិបាល ខេត្តសៀមរាប…

ប្រមុខការទូតកម្ពុជា ធ្វើបច្ចុប្បន្នភាពអំពីការវិវត្តថ្មីៗនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ ជូនមន្រ្តីការទូតជាន់ខ្ពស់ឥណ្ឌា

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦នេះ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជំនួបសម្តែងការគួរសមរបស់ លោក Shri P. Kumaran រដ្ឋលេខាធិការទទួលបន្ទុកតំបន់ខាងកើត នៃក្រសួងការបរទេសឥណ្ឌា នៅទីស្តីការក្រសួង ក្នុងឱកាសដែលឯកឧត្តមអញ្ជើញមកបំពេញទស្សនកិច្ច នៅព្រះរាជាណាចក្រកម្ពុជា។   ផ្អែកលើទំនាក់ទំនងមិត្តភាពដ៏យូរអង្វែង និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ភាគីទាំងពីរបានពិភាក្សាអំពីមធ្យោបាយនានាដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមកបន្ថែមទៀត ក្នុងវិស័យនានា ដូចជា ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ វប្បធម៌ ការតភ្ជាប់…

សហជីពនៅកម្ពុជា គាំទ្ររដ្ឋាភិបាលក្នុងការជួយសម្រាលបន្ទុកចំណាយថ្លៃធ្វើដំណើររបស់ បងប្អូនកម្មករនិយោជិត

  (ភ្នំពេញ)៖ សហជីពគ្រប់និន្នាការបង្ហាញការពេញចិត្ត និងគាំទ្ររាជរដ្ឋាភិបាល ដែលបានយកចិត្តទុកដាក់ក្នុងការជួយសម្រួលដល់បងប្អូន កម្មករនិយោជិតតាមរយៈការសម្រេចផ្តល់ប្រាក់សោហ៊ុយធ្វើដំណើរបណ្តោះអាសន្ន២,៥០ដុល្លារអាម៉េរិក ក្នុងមួយខែបន្ថែមលើប្រាក់សោហ៊ុយធ្វើដំណើរ និងស្នាក់នៅដែលសហគ្រាស ក្រុមហ៊ុន រោងចក្រកំពុងអនុវត្ត។   សហជីពនៅកម្ពុជា បានមើលឃើញថា ទាំងភាគីរដ្ឋាភិបាល ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏ដូចជាភាគីនិយោជកសុទ្ធតែបានបង្ហាញពីការយកចិត្តទុកដាក់ក្នុងការឆ្លើយតបចំពោះស្ថានការប្រេងឡើងថ្លៃនេះ ជាពិសេស ក្នុងស្ថានភាពនេះភាគីនិយោជកបានរួមចំណែកបន្ថែមការចំណាយរបស់ខ្លួនទាំងដែលខ្លួនក៏កំពុងតែរងផលប៉ះពាល់ដូចគ្នាដែរ៕

លោកបណ្ឌិត ម៉ុង ឫទ្ធី លើកទឹកចិត្តដល់អ្នកចិញ្ចឹមសត្វ និងវិស័យឯកជន ប្រើប្រាស់បច្ចេកវិទ្យាទំនើប គ្រប់គ្រងសុខភាពសត្វ និងត្រួតពិនិត្យសុវត្ថិភាពម្ហូបអាហារ ដើម្បីឆ្ពោះទៅរកផលិតកម្មមានគុណភាព

ការថ្លែងរបស់លោកបែបនេះ បានធ្វើឡើងនាឱកាសដែលលោក អញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំកំពូលសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា ឆ្នាំ២០២៦ ក្រោមប្រធានបទ៖ «ការពង្រឹងផលិតកម្មសត្វដើម្បីធានាសន្តិសុខស្បៀង និងការអភិវឌ្ឍប្រកបដោយនិរន្តរភាព»។   ជាកិច្ចចាប់ផ្ដើម, លោក ស៊្រុន ពៅ បានមានប្រសាសន៍ពីគោលបំណងនៃការរៀបចំកិច្ចប្រជុំដ៏ធំនេះឡើង សកម្មភាពមួយចំនួនក្នុងកិច្ចប្រជុំ និងបានបង្ហាញពីលទ្ធផលការងារមួយចំនួនទៅកាន់អង្គពិធី។ លោក បានបញ្ជាក់ថា វិស័យចិញ្ចឹមសត្វនៅកម្ពុជាកំពុងមានសន្ទុះជាខ្លាំង ដោយផលិតកម្មជ្រូករស់ ធានាការផ្គត់ផ្គង់គ្រប់គ្រាន់ ទៀងទាត់ និងបាននាំចេញទៅប្រទេសជិតខាងផងដែរ។   ក្នុងបរិបទពិភពលោកបច្ចុប្បន្នដែលកំពុងប្រឈមមុខនឹងបញ្ហាសង្គ្រាម ការប្រែប្រួលអាកាសធាតុ ការរំខានខ្សែសង្វាក់ផ្គត់ផ្គង់ និងការកើនឡើងតម្រូវការអាហារវិស័យបសុសត្វមានតួនាទីសំខាន់យ៉ាងខ្លាំង ក្នុងការធានាសន្តិសុខស្បៀង ការបង្កើនចំណូលប្រជាពលរដ្ឋ និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។…