(ស្វាយរៀង)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ បានថ្លែងថាពីមុនខេត្តស្វាយរៀង និងខេត្តព្រៃវែង ធ្វើកសិកម្មមិនសូវបានផល ឥឡូវងាកមកដាំដុះរោងចក្រសហគ្រាស គឺបានចូលរួមចំណែកជួយទ្រទ្រង់ជីវភាពប្រជាពលរដ្ឋប្រសើរជាងមុន។ ការថ្លែងរបស់សម្ដេចបែបនេះ បានធ្វើឡើងនាឱកាសដែលសម្ដេច អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់រោងចក្រប្រព្រឹត្តកម្មទឹកស្អាត ក្រុងស្វាយរៀង ជាមួយទុនវិនិយោគសរុបប្រមាណ៣០.៦លានដុល្លារអាេមរិក និងបើកការដ្ឋានសាងសង់គម្រោងពង្រីកហេដ្ឋារចនាសម្ព័ន្ធទឹកស្អាត ក្នុងខេត្តចំនួន៥ រួមមាន ខេត្តស្វាយរៀង ពោធិ៍សាត់ កំពង់ធំ កំពត និងខេត្តមណ្ឌលគិរី ក្រោមជំនួយហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA)។…
Author: bkh
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ហេដ្ឋារចនាសម្ព័ន្ធរបស់រដ្ឋ នឹងត្រូវពង្រីកជាបន្ដបន្ទាប់ ទាំងប្រព័ន្ធទឹកស្អាត និងផ្លូវ
(ស្វាយរៀង)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងបញ្ជាក់ថា ហេដ្ឋារចនាសម្ព័ន្ធរបស់រដ្ឋ នឹងត្រូវពង្រីកជាបន្ដបន្ទាប់ទៀត ទាំងប្រព័ន្ធទឹកស្អាត និងផ្លូវ ទៅដល់មូលដ្ឋានរបស់ប្រជាពលរដ្ឋ ដើម្បីចូលរួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរថែមទៀត។ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦នេះ នាឱកាសដែលសម្តេចអញ្ជើញជាអធិបតីភាពសម្ពោធដាក់ឲ្យប្រើប្រាស់រោងចក្រប្រព្រឹត្តកម្មទឹកស្អាត ក្រុងស្វាយរៀង ជាមួយទុនវិនិយោគសរុបប្រមាណ ៣០.៦លានដុល្លារអាេមរិក និងបើកការដ្ឋានសាងសង់គម្រោងពង្រីកហេដ្ឋារចនាសម្ព័ន្ធទឹកស្អាត ក្នុងខេត្តចំនួន៥ រួមមាន ខេត្តស្វាយរៀង ពោធិ៍សាត់ កំពង់ធំ កំពត…
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ផ្ដល់អនុសាសន៍៥ចំណុចដល់ក្រសួងឧស្សាហកម្ម ជំរុញការអភិវឌ្ឍ និងគ្រប់គ្រងវិស័យទឹកស្អាតឱ្យមានប្រសិទ្ធភាព ឆ្លើយតបទៅនឹងតម្រូវការរបស់ពលរដ្
(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្តល់អនុសាសន៍៥ចំណុចដល់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ ដើម្បីជំរុញការអភិវឌ្ឍ និងការគ្រប់គ្រង វិស័យទឹកស្អាតឱ្យមានប្រសិទ្ធភាព គុណភាព សុវត្ថិភាព ថ្លៃសមរម្យ និងឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ ក៏ដូចជា សហគ្រាស រោងចក្រឧស្សាហកម្ម។ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងបែបនេះ ធ្វើឡើងក្នុងឱកាសដែលសម្តេចអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតក្រុងស្វាយរៀង និងបើកការដ្ឋានសាងសង់គម្រោងពង្រីកហេដ្ឋារចនាសម្ព័ន្ធទឹកស្អាត ក្នុងខេត្តចំនួន៥ នាព្រឹកថ្ងៃទី២៦ ខែមីនា…
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំគណៈបញ្ជការឯករដ្ឋបាលខេត្ត ត្រូវបន្ដបង្ក្រាបទបល្មើស Online Scams ដើម្បីធានាសន្ដិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ជូនពលរដ្ឋ និងវិនិយោគិន
(ស្វាយរៀង)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦នេះ បានកោតសរសើរគណៈបញ្ជាការឯកភាពខេត្តស្វាយរៀង ដែលបានខិតខំបង្ក្រាបបទល្មើសឆបោកតាមអនឡាញ (Online Scams) យ៉ាងសកម្ម និងបានណែនាំឲ្យបន្ដយកចិត្តទុកដាក់បង្ក្រាប ដើម្បីធានាសន្ដិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ជូនពលរដ្ឋ និងវិនិយោគិន។ ការលើកឡើងនេះ បានធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់រោងចក្រប្រព្រឹត្តកម្មទឹកស្អាត ក្រុងស្វាយរៀង ជាមួយទុនវិនិយោគសរុបប្រមាណ ៣០,៦លានដុល្លារអាមេរិក និងបើកការដ្ឋានសាងសង់គម្រោងពង្រីកហេដ្ឋារចនាសម្ព័ន្ធទឹកស្អាត ក្នុងខេត្តចំនួន៥ រួមមាន ខេត្តស្វាយរៀង ពោធិ៍សាត់ កំពង់ធំ…
ឧបនាយករដ្ឋមន្រ្តី ស សុខា ឲ្យផ្អាកចាប់ផាកពិន័យរឿងរឹតបន្តឹងចរាចរណ៍ទាំងផ្លូវលំ និងផ្លូវជាតិ តែការត្រួតពិនិត្យអាវុធជាតិផ្ទុះ និងគ្រឿងស្រវឹងនៅបន្តអនុវត្ត
(ភ្នំពេញ)៖ អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ បានបញ្ជាក់ថា លោកបានឲ្យផ្អាកការចាប់ផាកពិន័យរឿងរឹតបន្តឹងចរាចរណ៍ទាំងផ្លូវលំ និងផ្លូវជាតិ តែការត្រួតពិនិត្យអាវុធជាតិផ្ទុះ និងគ្រឿងស្រវឹងនៅបន្តអនុវត្ត។ ប្រាប់បណ្តាញព័ត៌មានយើង នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ ឧបនាយករដ្ឋមន្រ្តី ស សុខា បានថ្លែងថា «យើងបានផ្អាកអស់ហើយ យើងធ្វើតែត្រួតពិនិត្យគ្រឿងស្រវឹង និងអាវុធជាតិផ្ទុះ ការផាកពិន័យទាំងផ្លូវលំ និងផ្លូវជាតិ គឺឲ្យផ្អាកទាំងអស់»។…
ជំនួបរវាងគណៈកម្មការទី៥ នៃរដ្ឋសភា និងរដ្ឋមន្ត្រីក្រសួងព័ត៌មាន បានឯកភាពពង្រឹងក្របខណ្ឌច្បាប់ ក្នុងការធានាសេរីភាពសារព័ត៌មានប្រកបដោយវិជ្ជាជីវៈ និងសណ្តាប់ធ្នាប់ព័ត៌មាន ស្របតាមបរិបទបច្ចេកវិទ្យាឌីជីថលសម័យថ្មី
(ភ្នំពេញ)៖ កិច្ចប្រជុំតទល់គ្នារវាងលោក សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន (គណៈកម្មការទី៥) នៃរដ្ឋសភា និងលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន គឺអង្គប្រជុំក៏បានឯកភាពថា ការពង្រឹងក្របខណ្ឌច្បាប់ទាំងនេះ គឺមានសារៈសំខាន់ក្នុងការធានាសេរីភាពសារព័ត៌មានប្រកបដោយវិជ្ជាជីវៈ ទំនួលខុសត្រូវ សុចរិតភាព និងសណ្តាប់ធ្នាប់ព័ត៌មាន ស្របតាមបរិបទបច្ចេកវិទ្យាឌីជីថលសម័យថ្មី។ កិច្ចប្រជុំតទល់គ្នារវាងក្រសួងព័ត៌មាន និងគណៈកម្មការទី៥ និងសមាជិកនៃគណៈកម្មការចំនួន៩ នៃរដ្ឋសភា បានធ្វើឡើងសាលសន្និសីទបាយ័ន នៃវិមានរដ្ឋសភា នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦។…
រដ្ឋមន្ត្រី នេត្រ ភក្ត្រា ដឹកនាំគណៈប្រតិភូក្រសួងព័ត៌មានប្រជុំទល់មុខជាមួយគណៈកម្មការទី៥ នៃរដ្ឋសភា ដើម្បីពិភាក្សាអំពី «វឌ្ឍនភាពការអនុវត្តច្បាប់ និងគោលនយោបាយវិស័យសារព័ត៌មានរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា
(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦នេះ បានដឹកនាំថ្នាក់ដឹកនាំក្រសួងព័ត៌មាន មកចូលរួមប្រជុំទល់មុខជាមួយគណៈកម្មការទី៥ និងសមាជិកនៃគណៈកម្មការចំនួន៩ នៃរដ្ឋសភា ដើម្បីពិភាក្សាអំពី «វឌ្ឍនភាពការអនុវត្តច្បាប់ និងគោលនយោបាយវិស័យសារព័ត៌មានរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដើម្បីជំរុញ និងលើកកម្ពស់វិស័យព័ត៌មាន នៅព្រះរាជាណាចក្រកម្ពុជា។ កិច្ចប្រជុំតទល់គ្នារវាងក្រសួងព័ត៌មាន និងគណៈកម្មការទី៥ និងសមាជិកនៃគណៈកម្មការចំនួន៩ នៃរដ្ឋសភា បានធ្វើឡើងសាលសន្និសីទបាយ័ន នៃវិមានរដ្ឋសភា ខណៈគណៈកម្មធិការទី៥ នៃរដ្ឋសភាដឹកនាំដោយលោក សួស…
រយៈពល ៦ថ្ងៃ មហោស្រពភាពយន្តអន្តរជាតិកម្ពុជា មានភាពយន្តចំនួន ១៥០រឿង មកពី ៤០ប្រទេស ក្នុងនោះភាពយន្តកម្ពុជា ៦០រឿង ដាក់បញ្ចាំងឲ្យទស្សនាដោយសេរី
(ភ្នំពេញ)៖ មហោស្រពភាពយន្តអន្តរជាតិកម្ពុជា លើកទី១៥ (CIFF) បានត្រឡប់មកវិញនៅថ្ងៃទី២៤ ដល់ទី២៩ ខែមីនា ឆ្នាំ២០២៦ ដែលបញ្ជាក់ជាថ្មីពីកិត្យានុភាពរបស់ខ្លួន ក្នុងនាមជាព្រឹត្តិការណ៍វប្បធម៌ និងភាពយន្តអន្តរជាតិដ៏ធំបំផុតប្រចាំកម្ពុជា។ កម្មវិធីឆ្នាំនេះប្រមូលផ្តុំភាពយន្តចំនួន ១៥០រឿងមកពី៤០ប្រទេស ក្នុងនោះមានភាពយន្ត កម្ពុជាប្រមាណ ៦០រឿង ជាមួយនឹងកម្មវិធីដ៏សំបូរបែប ដែលមានទាំងភាពយន្តប្រឌិត ភាពយន្តឯកសារ ភាពយន្តខ្លី គំនូរជីវចល និងព្រឹត្តិការណ៍ពិសេសៗជាច្រើន។ ក្នុងរយៈពេល ៦ថ្ងៃនេះ CIFF នឹងផ្តល់ជូនការចាក់បញ្ចាំងភាពយន្ត និងព្រឹត្តិការណ៍ជាង ១៥០ ដោយឥតគិតថ្លៃ…
ដំណឹងល្អសម្រាប់អតីតពលករ! បន្ថែមពីការផ្តល់ការងាររាប់សែនកន្លែង ក្រសួងការងារ ចាប់ផ្តើមចុះឈ្មោះធ្វើតេស្តទទួលស្គាល់ជំនាញពីមុនពីថ្ងៃនេះតទៅ! សូមមកចុះឈ្មោះព្រោះឥតគិតថ្លៃ
(ភ្នំពេញ)៖ បន្ថែមពីរកការងារធ្វើជូនអតីតពលកររាប់សែនកន្លែង ចាប់ពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥នេះទៅ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលជាសេនាធិការជូនរាជរដ្ឋាភិបាលកម្ពុជា បានបើកឱ្យអតីតពលករដែលមកពីប្រទេសថៃអាចចាប់ផ្តើមចុះឈ្មោះធ្វើតេស្តទទួលស្គាល់ជំនាញពីមុន(RPL)បានដោយឥតគិតថ្លៃ ដើម្បីទទួលស្គាល់បទពិសោធន៍ និងចំណេះជំនាញពីការអនុវត្តជាក់ស្តែងទៅជាចំណេះដឹងផ្លូវការដែលមានសញ្ញាបត្រត្រឹមត្រូវ និងងាយស្រួលក្នុងការស្វែងរកការងារ និងអាចទទួលបានប្រាក់ចំណូលខ្ពស់ជាងមុន។ នេះជាការបញ្ជាក់របស់លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដែលបានបញ្ជាក់នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥នេះ។ លោក ស៊ុន មេសា បានបញ្ជាក់ថា៖ « រដ្ឋផ្តល់ការធ្វើតេស្តដោយឥតគិតថ្លៃព្រោះរាល់ការចំណាយជាបន្ទុករបស់រដ្ឋ។ នេះគឺជាឱកាសដ៏ល្អរបស់បងប្អូនអតីតពលករដែលអាចមកចុះឈ្មោះនៅថ្ងៃទី២៥ ខែមីនានេះនៅតាមសាលាទាំង៩ របស់យើង…
ខែមីនា ឆ្នាំ២០២៦ ACU សម្រេចលើពាក្យប្ដឹងចំនួន៣៣ និងបញ្ជូនសំណុំរឿងចំនួន៣ករណី មានមនុស្ស១០នាក់ ទៅតុលាការ
(ភ្នំពេញ)៖ នៅក្នុងអំឡុងខែមីនា ឆ្នាំ២០២៦នេះ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានដំណើរការពិនិត្យ វិភាគ និងធ្វើការសម្រេចលើពាក្យប្ដឹងដែលមានក្នុងខែនេះចំនួន ៣៣ពាក្យប្ដឹង និងបានបញ្ជូនសំណុំរឿងចំនួន ៣ករណី ដែលមានជនសង្ស័យចំនួនទៅសាលាដំបូងរាជធានីភ្នំពេញ និងសាលាដំបូងខេត្តកំពង់ឆ្នាំង។ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ (ក.ជ.ប.ព.) លើកទី៨ អាណត្តិទី៤ នាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦នេះ លោក យុិនទៀង ពុទ្ធិរិទ្ធ ប្រធានស្តីទី ACU បានរាយការណ៍ថា នៅថ្ងៃទី២៧ ខែកុម្ភៈ បានបញ្ជូនសំណុំរឿងពាក់ព័ន្ធអំពើបំផ្លាញ…