(ភ្នំពេញ)៖ អង្គភាពព័ត៌មាន និងប្រតិម្មរហ័ស ដែលជាសេនាធិការរបស់គណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាន និងសាធាណមតិ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦នេះ បានផលិត និងបញ្ចេញផ្សាយ វីដេអូ ផ្លូវការក្រោមចំណងជើងថា «គោលជំហរដ៏ម៉ឺងម៉ាត់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងការការពារអធិបតេយ្យ និងបូរណភាពទឹកដី»។ គួរកត់សម្គាល់ថាក្នុងបរិបទដែលបញ្ហាព្រំដែនរវាងកម្ពុជា-ថៃ នៅពុំទាន់ដោះស្រាយចប់សព្វគ្រប់នៅឡើយ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ធ្លាប់បានប្រកាសហើយថានឹងប្តេជ្ញារក្សាសន្តិភាព តែក៏មិនធ្វើសម្បទានដែនអធិបតេយ្យភាពជាមួយប្រទេសជិតខាងឡើយ។ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហាញនូវគោលជំហរយ៉ាងច្បាស់លាស់ថា កម្ពុជាបាននិងកំពុងដើរលើផ្លូវត្រូវមួយដែលមានទាំង «ភាពម៉ឺងម៉ាត់« ក្នុងការការពារអធិបតេយ្យភាពជាតិ និង…
Author: bkh
រដ្ឋមន្រ្ដីព័ត៌មាន ជំរុញការពង្រឹងសមត្ថភាពអ្នកសារព័ត៌មាន ដើម្បីឆ្លើយតបនឹងការចម្រើនឌីជីថល និងការប្រឆាំងព័ត៌មានក្លែងក្លាយ
(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងថា នៅក្នុងដំណាក់កាលនៃការរីកចម្រើនផ្នែកប្រព័ន្ធឌីជីថល កម្ពុជា គឺត្រូវការអ្នកសារព័ត៌មាន ដែលមានគុណភាព សមត្ថភាព ដើម្បីឆ្លើយតបនឹងការងារប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយនៅក្នុងប្រទេស និងគ្រប់គ្រងសាធារណមតិនៅលើឆាកអន្តរជាតិ។ ការលើកឡើងបែបនេះរបស់លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា ធ្វើឡើងក្នុងឱកាសដែលលោកបានអញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលស្តីពី «ជំនាញបច្ចេកទេសសារព័ត៌មាន» ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ ដើម្បីពង្រឹងសមត្ថភាព និងចំណេះ ដឹងផ្នែកសារព័ត៌មាន លើជំនាញសរសេរព័ត៌មាន ជំនាញសម្ភាសន៍ និងប្រមូលព័ត៌មាន ព្រមទាំងបង្កើនការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ក្នុងប្រព័ន្ធផ្សព្វផ្សាយ…
សម្តេចតេជោ ផ្តាំទៅអភិបាលខេត្តរតនគិរី មណ្ឌលគិរី ចាត់វិធានការបោសសំអាតជម្រកឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
(ភ្នំពេញ)៖ ក្រៅពីមានប្រសាសន៍ដាក់ចេញចំណាត់ការលើមន្ត្រីពាក់ព័ន្ធការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាហើយនោះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅខេត្តរតនគិរី ក៏កំពុងមានសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាផងដែរ។ សម្តេចតេជោ បានផ្តាំទៅអភិបាលខេត្តរតនគិរី និងអភិបាលខេត្តមណ្ឌលគិរី មេនគរបាល និងមេកងរាជអាវុធហត្ថ ដែលទើបតែងតាំងថ្មី ឱ្យចាត់វិធានការតឹងរឹងបំផុតលើជម្រកក្រុមឆបោកតាមបច្ចេកវិទ្យា។
សម្តេចតេជោ ហ៊ុន សែន ស្នើខេត្តជាប់ព្រំដែន ទប់ស្កាត់ការលួចនាំទំនិញពីថៃ
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បន្តស្នើដល់អាជ្ញាធរពាក់ព័ន្ធ ជាពិសេសខេត្តជាប់ព្រំដែនថៃ ទប់ស្កាត់ការលួចនាំទំនិញចូលមកពីប្រទេសថៃ។ ក្នុងកិច្ចសំណេះសំណាលជាមួយថ្នាក់ដឹកនាំព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ក្រសួង និងក្រុមប្រឹក្សារាជធានី ខណ្ឌ សង្កាត់ និងប្រធានមន្ទីរ អង្គភាពនានាជាង៤ពាន់នាក់ នាព្រឹកថ្ងៃអាទិត្យ ទី២៤ ខែឧសភា ឆ្នាំ២០២៦នេះ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញការប្រតិកម្មជាថ្មី ចំពោះការបន្តលួចនាំទំនិញចូលពីប្រទេសថៃ។ សម្តេចតេជោ ក៏បានបន្តរំលឹកពីការលួចនាំទុរេនចូលមកកម្ពុជា តាមច្រកក្នុងខេត្តបាត់ដំបង។…
សម្ដេចតេជោ ហ៊ុន សែន៖ កម្ពុជាជាប្រទេសរងគ្រោះពិតប្រាកដ ពីក្រុមឆបោកតាមប្រព័ន្ធអនឡាញ, សូមរដ្ឋាភិបាលសួរចម្លើយ ឧក្រិដ្ឋជនដែរត្រូវ បានចាប់ខ្លួន ឱ្យបានច្បាស់លាស់ថាពួកគេមកតាមប្រទេសណា? ព្រោះមិនមែនមកតាមការហោះហើរទេ
(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីកម្ពុជា និងជាប្រធានគណបក្សប្រជាជន បានអះអាងថា កម្ពុជាគឺជាប្រទេសដែលរងគ្រោះយ៉ាងពិតប្រាកដ ពីក្រុមឆបោកតាមប្រព័ន្ធអនឡាញ (Online Scam)។ ជាមួយគ្នានេះ សម្ដេចបានស្នើឲ្យរដ្ឋាភិបាល ក្រសួងមហាផ្ទៃ ធ្វើការសួរចម្លើយចំពោះឧក្រិដ្ឋជនដែលបានចាប់ខ្លួន ឱ្យបានច្បាស់លាស់ ថាពួកគេចូលមកកម្ពុជាតាមប្រទេសណា ដោយសារតែពួកគេពុំមានលិខិតស្នាមនោះឡើឡើយ។ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងបែបនេះ នៅក្នុងឱកាសនៃការជួបសំណេះសំណាល ជាមួយថ្នាក់ដឹកនាំក្រសួង ស្ថាប័ន ក្រុមប្រឹក្សារាជធានី ខណ្ឌ សង្កាត់ មន្ទីរ…
សម្តេចតេជោ ហ៊ុន សែន ស្នើរាជរដ្ឋាភិបាលពន្លឿនការធ្វើបណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បន្តលើកឡើងពីបញ្ហាផ្តល់បណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋមានសភាពយឺតយ៉ាវ រួមទាំងក្នុងរាជធានីភ្នំពេញ។ សម្តេចតេជោ បានរំលេថា ភាពយឺតយ៉ាវនៃការចេញបណ្ណកម្មសិទ្ធិដីធ្លីនេះ បាននាំឱ្យប្រជាពលរដ្ឋមានភាពថ្នាំងថ្នាក់។ ក្នុងកិច្ចសំណេះសំណាលជាមួយថ្នាក់ដឹកនាំព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ក្រសួង និងក្រុមប្រឹក្សារាជធានី ខណ្ឌ សង្កាត់ និងប្រធានមន្ទីរ អង្គភាពនានាជាង៤ពាន់នាក់ នាព្រឹកថ្ងៃអាទិត្យ ទី២៤ ខែឧសភា ឆ្នាំ២០២៦នេះ សម្តេចតេជោ ហ៊ុន សែន បានលើកពីបញ្ហាមួយចំនួនដែលប្រជាពលរដ្ឋជួបប្រទះពាក់ព័ន្ធការធ្វើបណ្ណកម្មសិទ្ធិដីធ្លី។ ដើម្បីដោះស្រាយបញ្ហានេះ សម្តេចតេជោ…
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត សម្រេចប្រគល់ភារកិច្ចជូនអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន, នាយឧត្តមសេនីយ៍ ទៀ សីហា និងលោកស្រី ជា សិរី សហការរៀបចំការបើកបៀវត្សរ៍របស់យោធិនតាមប្រព័ន្ធធនាគារ
(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីកម្ពុជា សម្រេចប្រគល់ភារកិច្ចជូនអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ, នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងការពារជាតិ និងលោកស្រីបណ្ឌិត ជា សិរី អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា រៀបចំសហការបើកបៀវត្សរ៍របស់យោធិន តាមប្រព័ន្ធធនាគារ។ នេះបើយោងតាមសេចក្ដីជូនដំណឹង របស់ទីស្ដីការគណៈរដ្ឋមន្រ្ដី ស្តីពីលទ្ធផលនៃកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦។ …
សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសំណេះសំណាលសួរសុខទុក និងចែកអំណោយជូនអតីតយុទ្ធជន និងនិវត្ដជនចំនួន ១,១៦៩គ្រួសារ នៅភូមិប៊ុនរ៉ានីសែនជ័យ ដំណាក់ទ្រយឹង
(ពោធិ៍សាត់)៖ មាតាមនុស្សធម៌ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ បានអញ្ជើញសំណេះសំណាល និងចែកអំណោយជូនអតីតយុទ្ធជន និងនិវត្ដជនចំនួន ១,១៦៩គ្រួសារ នៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ស្ថិតនៅក្នុងឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្ដពោធិ៍សាត់។ មណ្ឌលអភិវឌ្ឍន៍អតីតយុទ្ធជនប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ឬភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹងខាងលើនេះ ត្រូវបានផ្តួចផ្តើមរៀបចំ និងបង្កើតឡើងប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងឈ្លាសវៃបំផុតរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ។ចាប់តាំងពីដំណាក់កាលចាប់ផ្តើម…
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ចូលរួមប្រជុំអគ្គមេបញ្ជាការកងទ័ពអាស៊ានលើកទី២៣ (ACDFM-23) តាមប្រព័ន្ធវីដេអូ
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានអញ្ជើញចូលរួមកិច្ចប្រជុំអគ្គមេបញ្ជាការកងទ័ពអាស៊ានលើកទី២៣ (ACDFM-23) ដែលប្រព្រឹត្តទៅតាមប្រព័ន្ធវីដេអូ ក្រោមប្រធានបទ «ធានាអនាគតរបស់យើងរួមគ្នា»។ ក្នុងសុន្ទរកថាបើក នាយឧត្តមសេនីយ៍ រ៉ូមេអូ ប្រាវនើ ចេអរ នាយសេនាធិការកងទ័ពហ្វីលីពីន ដែលជាប្រធាននៃកិច្ចប្រជុំ បានលើកឡើងពីប្រធានបទ “ធានាអនាគតរបស់យើងរួមគ្នា” ឆ្លុះបញ្ចាំងពីការពិតត្រូវទទួលស្គាល់ទាំងអស់គ្នា លើបញ្ហាប្រឈមសន្តិសុខនាពេលបច្ចុប្បន្ន និងការឆ្លើយតប។ នាយឧត្តមសេនីយ៍ រ៉ូមេអូ…
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត កោតសរសើរសំណង់អគារទីស្នាក់ការកណ្តាលថ្មីពន្ធដារ នូវភាពល្អស្អាត ទំនើប និងប្រណីត ដែលសាងសង់ដោយខ្មែរស្ទើរទាំងស្រុង
(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងនូវការកោតសរសើរចំពោះការសាងសង់អគារទីស្នាក់ការកណ្តាលថ្មី របស់អគ្គនាយកដ្ឋានពន្ធដារ ដែលមានភាពល្អស្អាត ទំនើប និងប្រណីត ជាពិសេសសាងសង់ដោយខ្មែរស្ទើរទាំងស្រុង រួមទាំងផលិតផលប្រើប្រាស់ សុទ្ធតែនៅក្នុងស្រុក។ ការថ្លែងកោតសរសើរបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីភាព ក្នុងពិធីសម្ពោធអគារទីស្នាក់ការកណ្តាលថ្មី របស់អគ្គនាយកដ្ឋានពន្ធដារ ដែលទីភ្នាក់ងារប្រមូលថវិកាដ៏សំខាន់ សម្រាប់ជាតិ នាព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦។ សម្តេចបវរធិបតី ហ៊ុន…