អភិបាលរាជធានីភ្នំពេញ៖ កម្ពុជា-ឡាវ នឹងពង្រឹងទំនាក់ទំនងភាពជាដៃគូ និងសហប្រតិបត្តិការជាមួយគ្នា ឱ្យកាន់តែល្អប្រសើរបន្ថែមទៀត

(ភ្នំពេញ)៖ លោក សនសៃវ៉ាន់ ណាសៃ (sonnexay Vannaxay) ឯកអគ្គរដ្ឋទូតឡាវប្រចាំកម្ពុជា នឹងខិតខំជំរុញកិច្ចសហប្រតិបត្តិការទំនាក់ទំនងនៃប្រទេសទាំងពីរ កម្ពុជា-ឡាវ ឲ្យកាន់តែល្អប្រសើរ ដើម្បីអភិវឌ្ឍន៍ប្រទេសទាំងពីរ ឲ្យមានការអភិវឌ្ឍរីកចម្រើនបន្ថែមទៀត ពិសេសជំរុញការវិនិយោគ ទេសចរណ៍និងធ្វើឲ្យទំនាក់ទំនងប្រជាពលរដ្ឋទាំងពីរ នៅតាមព្រំដែន កម្ពុជា-ឡាវ មានទំនាក់ទំនងគ្នាកាន់តែល្អ រកស៊ីជាមួយគ្នាឲ្យកាន់តែមានភាពស្និទ្ធស្នាល។ ការលើកឡើងរបស់លោក សនសៃវ៉ាន់ ណាសៃ បានធ្វើឡើងនារសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ ខណៈជួបសម្តែងការគួរសម ជាមួយលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។…

អ្នកម្តាយមនុស្សធម៌ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងចូលរួមរំលែកទុក្ខគ្រួសារសពប្រជានេសាទ ក្នុងហេតុការណ៍លិចទូក នៅសមុទ្រខេត្តកែប

(កែប)៖ នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យលោកវេជ្ជបណ្ឌិត អ៊ុយ សំអុន នាយក នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ កាកបាទក្រហមកម្ពុជា និងលោកបណ្ឌិត សោម ពិសិដ្ឋ ប្រធានគណៈកម្មាធិការសាខា រួមជាមួយអនុប្រធានអចិន្ត្រៃយ៍សាខា សមាជិក សមាជិកាគណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា អនុសាខាក្រុង និងយុវជនកាកបាទក្រហមកម្ពុជា បាននាំយកថវិកាចំនួន ១៥លានរៀល និងគ្រឿងឧបភោគបរិភោគ ចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារនៃសពប្រជានេសាទចំនួន៣នាក់ ជាម្តាយ…

រដ្ឋមន្ត្រី នេត្រ ភក្ត្រា ស្នើឱ្យរួមគ្នាបង្កើតមាតិកាព័ត៌មានល្អៗ ដើម្បីបញ្ជ្រាបដល់យុវ័យ, បើយើងនៅស្ងៀមស្ងាត់នោះវានឹងបំផ្លាញសង្គម តាមរយៈការប្រើប្រាស់ប្រព័ន្ធឌីជីថល និងការទទួលព័ត៌មានមិនបានត្រឹមត្រូវ

(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានស្នើឱ្យអង្គភាពព័ត៌មាន បង្កើនការផលិតមាតិកាព័ត៌មានល្អៗ ចំណេះដឹង ដើម្បីអប់រំអំពីវិធីសម្គាល់ព័ត៌មានក្លែងក្លាយ ធ្វើឱ្យសាធារណជន ជាពិសេសយុវជនឱ្យទទួលបានព័ត៌មាន ដែលមានមូលដ្ឋានច្បាស់លាស់ និងមានភាពរឹងមាំ។ សម្រាប់អ្នកបង្កើតមាតិកា (Content Creator) ត្រូវចូលរួមផ្សព្វផ្សាយនូវការពិត មិនបន្តចែករំលែកព័ត៌មាន ដែលមិនមានប្រភពច្បាស់ការ ឬមិនទាន់បានផ្ទៀងផ្ទាត់ត្រឹមត្រូវនោះទេ។ ស្នើឱ្យអង្គភាពព័ត៌មាន និងអ្នកបង្កើតមាតិការួមគ្នាជាមួយក្រសួងព័ត៌មាន អប់រំ ពង្រឹងអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយជូនដល់យុវជន ដើម្បីបម្រើឱ្យការសិក្សារបស់យុវជន។ ការស្នើបែបនេះរបស់លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានធ្វើឡើងនៅរសៀលថ្ងៃទី១៨…

សម្ដេចតេជោ ហ៊ុន សែន សង្ឃឹមថាឯកអគ្គរដ្ឋទូតថ្មីរបស់បេណាំង នឹងជួយជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែរីកចម្រើនបន្ដទៀត

(ភ្នំពេញ)៖ នាវិមានសាមគ្គីភាពនៃព្រឹទ្ធសភា នាព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃកម្ពុជា អនុញ្ញាតឲ្យលោក Franck E. W. ADJAGBA ឯកអគ្គរដ្ឋទូតតែងតាំងថ្មី សាធារណរដ្ឋបេណាំងប្រចាំនៅកម្ពុជា ចូលជួបប្រគល់សារតាំង។ លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឲ្យដឹងនៅក្រោយជំនួបថា នៅក្នុងជំនួបនោះ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវក្តីរីករាយ ហើយក្នុងព្រះបរមនាមរបស់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សម្ដេចសូមអបអរសាទរចំពោះលោក…

(ភ្នំពេញ)៖ លោក មេសុត អើសចាន់ ឯកអគ្គរដ្ឋទូតថ្មីរបស់តួគីយ៉េប្រចាំនៅកម្ពុជា បានប្តេជ្ញាប្រឹងប្រែងធ្វើឱ្យទំនាក់ទំនងរវាងតួគីយ៉េ និងកម្ពុជា កាន់តែល្អប្រសើរថែមទៀតនៅក្នុងអាណត្តិការងាររបស់លោក។ ការប្តេជ្ញានេះ បានធ្វើឡើងក្នុងឱកាសលោកឯកអគ្គរដ្ឋទូតអញ្ជើញជួប និងប្រគល់សារតាំងជូនសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនាព្រឹកថ្ងៃអង្គារ ទី១៩ ខែឧសភា ឆ្នាំ២០២៦នេះ នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភាកម្ពុជា។ លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងថា ក្នុងជំនួបនោះ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ក្នុងព្រះបរមនាមរបស់ព្រះមហាក្សត្រដោយអបអរសាទរចំពោះលោកឯកអគ្គរដ្ឋទូតរបស់តួគីយ៉េ ត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតប្រចាំនៅកម្ពុជា។ សម្ដេចតេជោ…

ឯកអគ្គរដ្ឋទូតថ្មីរបស់ក្រិកប្រចាំនៅកម្ពុជា ចាត់ទុកកម្ពុជាជាប្រទេសស្រស់ស្អាត និងមានប្រវត្តិសាស្ត្រ វប្បធម៌ចំណាស់ដូចទៅនឹងប្រទេសក្រិក

(ភ្នំពេញ)៖ លោកស្រី ម៉ាហ្កាដាលីនី នីកូឡាអូ (Magadalini Nicolaou) ឯកអគ្គរដ្ឋទូតថ្មីរបស់ក្រិកប្រចាំនៅកម្ពុជា ដែលជាឯកអគ្គរដ្ឋទូតជាស្រ្តីលើកដំបូងរបស់ក្រិកនៅកម្ពុជា បានបង្ហាញអារម្មណ៍រីករាយបានបំពេញបេសកកម្មនៅកម្ពុជា។ លោកស្រី ចាត់ទុកប្រទេសកម្ពុជា ជាប្រទេសស្រស់ស្អាត មានប្រវត្តិសាស្ត្រ អរិយធម៌ និងវប្បធម៌ដ៏ចំណាស់ដូចទៅនឹងប្រទេសក្រិកដែរ។ លោកស្រី បានលើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញប្រគល់សារតាំងជូនសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនាព្រឹកថ្ងៃអង្គារ ទី១៩ ខែឧសភា ឆ្នាំ២០២៦នេះ នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភាកម្ពុជា។ លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងថា…

ឯកអគ្គរដ្ឋទូតថ្មីរបស់តួគីយ៉េ ប្តេជ្ញាប្រឹងប្រែងធ្វើឱ្យទំនាក់ទំនងរវាងតួគីយ៉េ និងកម្ពុជា កាន់តែល្អប្រសើរ

(ភ្នំពេញ)៖ លោក មេសុត អើសចាន់ ឯកអគ្គរដ្ឋទូតថ្មីរបស់តួគីយ៉េប្រចាំនៅកម្ពុជា បានប្តេជ្ញាប្រឹងប្រែងធ្វើឱ្យទំនាក់ទំនងរវាងតួគីយ៉េ និងកម្ពុជា កាន់តែល្អប្រសើរថែមទៀតនៅក្នុងអាណត្តិការងាររបស់លោក។ ការប្តេជ្ញានេះ បានធ្វើឡើងក្នុងឱកាសលោកឯកអគ្គរដ្ឋទូតអញ្ជើញជួប និងប្រគល់សារតាំងជូនសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនាព្រឹកថ្ងៃអង្គារ ទី១៩ ខែឧសភា ឆ្នាំ២០២៦នេះ នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភាកម្ពុជា។ លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងថា ក្នុងជំនួបនោះ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ក្នុងព្រះបរមនាមរបស់ព្រះមហាក្សត្រដោយអបអរសាទរចំពោះលោកឯកអគ្គរដ្ឋទូតរបស់តួគីយ៉េ ត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតប្រចាំនៅកម្ពុជា។ សម្ដេចតេជោ…

សម្តេចតេជោ ហ៊ុន សែន ប្រកាសទទួលរ៉ាប់រងក្នុងការព្យាបាលទាំងស្រុង ជំងឺខូចតម្រងនោមដំណាក់កាលចុងក្រោយ របស់អ្នកគ្រូ ម៉ូវ សុផាន់

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៅយប់នេះ បានប្រកាសទទួលរ៉ាប់រងក្នុងការព្យាបាលទាំងស្រុង ជំងឺខូចតម្រងនោមដំណាក់កាលចុងក្រោយ របស់អ្នកគ្រូ ម៉ូវ សុផាន់។ សម្តេចតេជោ ហ៊ុន សែន បានសរសេរសារថា «មានបងប្អូនអ្នកចិត្តបុណ្យជាច្រើនបានអំពាវនាវជួយដល់អ្នកគ្រូដែលកំពុងមានជំងឺដែលត្រូវការជំនួយជាចាំបាច់។ មុននេះបន្តិចខ្ញុំរកឃើញអ្នកជំងឺនេះហើយ តាមរយៈ ឯកឧត្តម សេង ទៀង។ ចាប់ពីពេលនេះទៅខ្ញុំទទួលរ៉ាប់រងក្នុងការព្យាបាលទាំងស្រុង»។ សម្តេចតេជោ ហ៊ុន សែន បានបន្តថា «ថ្ងៃស្អែក ឯកឧត្តម សេង ទៀង…

កងកម្លាំងកងទ័ពជើងគោកឥណ្ឌា បានធ្វើមាតុភូមិនិវត្តន៍ បន្ទាប់ពីបញ្ចប់សមយុទ្ធទ្វេភាគី កម្ពុជា–ឥណ្ឌា លើកទី២ (CINBAX II)

(ភ្នំពេញ)៖ បន្ទាប់ពីបានបញ្ចប់ដោយជោគជ័យនូវសមយុទ្ធទ្វេភាគី កម្ពុជា–ឥណ្ឌា លើកទី២ (CINBAX II) គណៈប្រតិភូ និងកងកម្លាំងនៃកងទ័ពជើងគោកឥណ្ឌា បានធ្វើមាតុភូមិនិវត្តន៍ពីព្រះរាជាណាចក្រកម្ពុជា នៅព្រឹក ថ្ងៃចន្ទ ទី១៨ ខែឧសភា ឆ្នាំ២០២៦។ ក្នុងអំឡុងពេលចូលរួមសមយុទ្ធ CINBAX II កងកម្លាំងនៃប្រទេសទាំងពីរ បានអនុវត្តសកម្មភាពហ្វឹកហ្វឺនរួមជាច្រើន ដោយផ្តោតលើការពង្រឹងអន្តរប្រតិបត្តិការ ការផ្លាស់ប្តូរបទពិសោធន៍វិជ្ជាជីវៈ និងការកសាងទំនុកចិត្តរវាងកងទ័ពនៃប្រទេសទាំងពីរ ស្របតាមក្របខណ្ឌប្រតិបត្តិការក្រោមអាណត្តិអង្គការសហប្រជាជាតិ។ សមយុទ្ធ CINBAX II បានឆ្លុះបញ្ចាំងអំពីទំនាក់ទំនង មិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងកងទ័ពជើងគោកកម្ពុជា និងកងទ័ពជើងគោកឥណ្ឌា…

រដ្ឋមន្ត្រីក្រសួងព័ត៌មាន បើកយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហាន២ ក្រោមប្រធានបទ «ពង្រឹងអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយដើម្បីសុវត្ថិភាពព័ត៌មាន»

(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានដឹកនាំបើកយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហាន២ ក្រោមប្រធានបទ «ពង្រឹងអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយដើម្បីសុវត្ថិភាពព័ត៌មាន» ចាប់ផ្តើមជាផ្លូវការនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦នេះ ដោយចាប់ផ្តើមចេញពីរាជធានីភ្នំពេញ។ ពិធីនេះបានធ្វើឡើងនៅវិទ្យាល័យ ហ៊ុន សែន ប៊ុនរ៉ានី វត្តភ្នំ ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួងព័ត៌មាន, ក្រសួងអប់រំ យុវជន និងកីឡា ប្រធានមន្ទីរក្រសួងព័ត៌មានទូទៅទាំងរាជធានី ខេត្ត លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សចំនួន២ ៥០០នាក់។…