(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា កម្ពុជាកំពុងធ្វើទំនើបកម្មរដ្ឋបាលសាធារណៈ និងប្រើប្រាស់ការផ្លាស់ប្តូរឌីជីថល ដើម្បីធ្វើឲ្យសេវាសាធារណៈកាន់តែមានប្រសិទ្ធភាព តម្លាភាព និងងាយស្រួលទទួលបាន។ ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមក្នុងសម័យប្រជុំបើក នៃសន្និសីទប្រធានសភា នៃអន្តរសភាលើកទី២ ក្រោយមូលបទ៖ «សន្តិភាព ភាពធន់ និងវិបុលភាពរួម៖ ចក្ខុវិស័យយុទ្ធសាស្ត្ររបស់កម្ពុជា សម្រាប់ពិភពលោកដែលមានកិច្ចសហប្រតិបត្តិការកាន់តែប្រសើរ» នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦។ សម្តេចបវរធិបតី ហ៊ុន…
សម្តេចតេជោ ហ៊ុន សែន ផ្តល់គំនិតឲ្យពិចារណាបង្កើតក្រុមអ្នកសង្កេតការណ៍សភាសម្រាប់បទឈប់បាញ់
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់ជាគំនិតដល់បណ្ដាថ្នាក់ដឹកនាំសភានៃអន្តរសភា ISC ពិចារណាបង្កើតក្រុមអ្នកសង្កេតការណ៍សភាសម្រាប់បទឈប់បាញ់ ដោយផ្តុំគ្នាជាមួយយន្តការដែលមានស្រាប់ ដើម្បីធានាថាការត្រួតពិនិត្យជាអន្តរជាតិមានភាពរឹងមាំគ្រប់គ្រាន់ ក្នុងការទប់ស្កាត់ការប៉ះទង្គិចគ្នាតាមព្រំដែនខ្នាតតូច មិនឱ្យរីករាលដាលទៅជាសង្គ្រាមរ៉ាំរ៉ៃ។ សម្តេចតេជោ ហ៊ុន សែន បានផ្តល់ជាគំនិតពិចារណាបង្កើតក្រុមអ្នកសង្កេតការណ៍សភាសម្រាប់បទឈប់បាញ់ដូចនេះ នាឱកាសដែលសម្តេចបានថ្លែងបើកសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ (ISC-2) ដែលរៀបចំឡើងនៅកម្ពុជា នាព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦នេះ។ នាឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ថា…
សន្និសីទប្រធានសភា នៃអន្ដរសភាលើកទី២! សម្ដេចតេជោ ហ៊ុន សែន ប្រាប់មេដឹកនាំទាំងអស់ថា «ជោគវាសនានៃប្រជាជាតិរបស់យើង មិនត្រូវស្ថិតនៅលើចុងប៊ិចរបស់ប្រទេសមហាអំណាចនោះទេ»
(ភ្នំពេញ)៖ ក្នុងពិធីបើកសន្និសីទប្រធានសភា នៃអន្តរសភាលើកទី២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦នេះ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានសន្និសីទ បានប្រាប់ទៅកាន់បណ្ដាថ្នាក់ដឹកនាំប្រទេសដែលអញ្ជើញចូលរួមថា ជោគវាសនានៃប្រទេសជាតិនីមួយៗ មិនត្រូវស្ថិតនៅលើចុងប៊ិចរបស់ប្រទេសមហាអំណាចនោះទេ ពោលប្រទេសនីមួយៗជាអ្នកសម្រេចដោយខ្លួនឯង។ តាមរយៈសុន្ទរកថាបើកសន្និសីទ សម្ដេចតេជោ ហ៊ុន សែន បានអះអាងទៀតថា ពិភពលោកអាចនឹងបន្តជួបភាពវឹកវរ ហើយសម្ពាធភូមិសាស្ត្រនយោបាយនឹងកាន់តែកើនខ្លាំងឡើងៗ ពីមួយថ្ងៃទៅមួយថ្ងៃ ដូច្នេះហើយជោគវាសនា នៃប្រជាជាតិនីមួយៗទាំងអស់ គឺស្ថិតនៅលើដៃរបស់យើងផ្ទាល់យ៉ាងពិតប្រាកដ ហើយក៏មិនអាស្រ័យលើការប្រែប្រួលមិនប្រាកដប្រជា នៃក្តារអុកភូមិសាស្ត្រនយោបាយនោះដែរ។ …
សម្តេចតេជោ ហ៊ុន សែន៖ សណ្តាប់ធ្នាប់អន្តរជាតិផ្អែកលើច្បាប់ ត្រូវបានគេជាន់ឈ្លីឲ្យក្លាយជាឧបករណ៍នយោបាយរបស់មហាអំណាចធំៗ
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានគូសរំលេចថា អ្វីដែលយើងធ្លាប់ជឿជាក់ថាជាសណ្តាប់ធ្នាប់អន្តរជាតិផ្អែកលើច្បាប់ ត្រូវបានគេជាន់ឈ្លី ឲ្យក្លាយជាឧបករណ៍នយោបាយដ៏សាមញ្ញមួយ ដែលត្រូវបានគេបង្វែរស្រេចតែចិត្ត ដើម្បីបម្រើដល់ផលប្រយោជន៍យុទ្ធសាស្រ្ត ដែលកំពុងប្រែប្រួលរបស់មហាអំណាចធំៗ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងបែបនេះ ក្នុងពិធីបើកសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ (ISC-2) ដែលរៀបចំឡើងនៅកម្ពុជា នាព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦នេះ។ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ការជួបជុំគ្នានៅក្នុងសាលសន្និសីទដ៏ឧត្តុង្គឧត្តមនេះ មិនមែនដើម្បីផ្លាស់ប្តូរពាក្យ សម្តីលួងលោមចិត្ត ឬផ្តល់នូវក្តីសង្ឃឹមដែលគ្មានការពិតនោះទេ។…
នាយករដ្ឋមន្រ្តីនៃកម្ពុជា ប្រាប់បណ្ដាថ្នាក់ដឹកនាំសភានៃអន្តរសភាថា កងទ័ពថៃនៅតែបន្តកាន់កាប់តំបន់ជាច្រើនចូលមកក្នុងទឹកដីកម្ពុជា
(ភ្នំពេញ)៖ ក្នុងពិធីបើកសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ (ISC-2) នាព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ប្រាប់បណ្ដាថ្នាក់ដឹកនាំសភានៃអន្តរសភា ISC ថា កងទ័ពថៃនៅតែបន្តកាន់កាប់តំបន់ជាច្រើនចូលមកក្នុងទឹកដីកម្ពុជា សូម្បីតែហួសពីខ្សែបន្ទាត់ព្រំដែន ដែលខ្លួនបានទាមទារតែឯង។ សម្តេចបានលើកឡើងថា នៅឆ្នាំ២០២៥ បន្ទាប់ពីរយៈពេល ២៦ឆ្នាំនៃសន្តិភាពឥតឈប់ឈរ ដែលជាអំឡុងពេលសន្តិភាពដ៏យូរបំផុតដែលប្រទេសជាតិរបស់យើងបានស្គាល់ក្នុងរយៈពេល ៥០០ឆ្នាំ សង្គ្រាមបានវិលត្រឡប់មកកាន់ព្រំដែនដែលទទួលស្គាល់ជាអន្តរជាតិរបស់កម្ពុជាជាមួយប្រទេសថៃ ដោយគំរាមកំហែងដល់អធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា។ អាយុជីវិត និងមធ្យោបាយចិញ្ចឹមជីវិតត្រូវបានបាត់បង់ គ្រួសារត្រូវបានផ្លាស់ទីលំនៅ ហើយការអភិវឌ្ឍមូលដ្ឋានរងផលប៉ះពាល់អវិជ្ជមាន។…
រដ្ឋមន្ត្រីចក្រភពអង់គ្លេស ទទួលបន្ទុកឥណ្ឌូប៉ាស៊ីហ្វិក ចុះទស្សនកិច្ចសាលាបឋមសិក្សាគោកប្រាសាទ ខេត្តឧត្តរមានជ័យ ដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារទម្ងន់គ្រាប់ផ្លោងរបស់ទាហានថៃ
(ឧត្តរមានជ័យ)៖ លោកស្រី Winterton រដ្ឋមន្ត្រីចក្រភពអង់គ្លេស ទទួលបន្ទុកឥណ្ឌូប៉ាស៊ីហ្វិក នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញចុះមកទស្សនកិច្ចសាលាបឋមសិក្សាគោកប្រាសាទ ស្ថិតនៅភូមិផ្អុង សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ ដើម្បីចុះពិនិត្យដោយផ្ទាល់នូវអគាសិក្សាដែលរងផលប៉ះពាល់យ៉ាងខ្លាំងពីជម្លោះព្រំដែនកម្ពុជា-ថៃនាពេលថ្មីៗកន្លងមក និងដំណើរការកម្មវិធីអប់រំ ដែលទទួលបានការគាំទ្រពីប្រទេសចក្រភពអង់គ្លេស (Britain) ជាពិសេសការជួយសង្គ្រោះ និងផ្ដល់ឱកាសសិក្សារៀនសូត្រដល់កុមារដែលបានផ្លាស់ទីលំនៅដោយសារបញ្ហាជម្លោះ។ វត្តមានរបស់លោកស្រី Winterton មកកាន់ទឹកដីខេត្តឧត្តរមានជ័យ និងការចុះផ្ទាល់នៅសាលាបឋមសិក្សាគោកប្រាសាទនាពេលនេះ គឺជាសក្ខីភាពបញ្ជាក់យ៉ាងច្បាស់អំពីស្មារតីសាមគ្គីភាពអន្តរជាតិ និងការយកចិត្តទុកដាក់ខ្ពស់ ពីសំណាក់រដ្ឋាភិបាល និងប្រជាជនចក្រភពអង់គ្លេស ក្នុងការរួមចំណែកស្តារឡើងវិញនូវវិស័យអប់រំ និងនាំយកក្តីសង្ឃឹមមកជូនកុមាររងគ្រោះដោយសារសង្គ្រាម។…
រដ្ឋមន្ត្រីការពារជាតិកម្ពុជា បញ្ជាក់នៅចំពោះមន្ត្រី UN និងអនុព័ន្ធយោធាបរទេសថា កម្ពុជាត្រូវការសន្តិភាព និងការអភិវឌ្ឍ
(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានបញ្ជាក់យ៉ាងច្បាស់ថា រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា មិនមានបំណងបង្កជម្លោះជាមួយប្រទេសជិតខាងណាមួយឡើយ ហើយកម្ពុជាមិនត្រូវការសង្គ្រាមនោះទេ ផ្ទុយទៅវិញ កម្ពុជាត្រូវការជាចាំបាច់នូវសន្តិភាព និងការអភិវឌ្ឍ។ ការបញ្ជាក់នេះបានធ្វើឡើងនៅចំពោះមុខមន្ត្រីអង្គការសហប្រជាជាតិ (UN) និងអនុព័ន្ធយោធាបរទេសប្រចាំកម្ពុជា ដែលជាការបង្ហាញពីបំណងប្រាថ្នាដ៏ស្មោះត្រង់របស់កម្ពុជា។ បន្ទាប់ពីយោធាថៃ បើកការឈ្លានពានមកលើទឹកដីកម្ពុជា នៅតាមបណ្តោយព្រំដែនចំនួន២លើក កាលពីឆ្នាំ២០២៥ ដែលបណ្តាលឱ្យពលរដ្ឋខ្មែរ ស្លូតត្រង់រាប់ម៉ឺននាក់ ត្រូវភៀសសឹក។ ឧបនាយករដ្ឋមន្ត្រី ទៀ សីហា…
ឧបនាយករដ្ឋមន្ដ្រី ស សុខា ឲ្យបណ្ដេញចេញពីក្របខ័ណ្ឌមន្ដ្រីចំណុះក្រសួងមហាផ្ទៃ ដែលផឹកស៉ីស្រវឹងបង្កគ្រោះថ្នាក់ចរាចរណ៍ ឬបង្កភាពអសីលធម៌ក្នុងសង្គម
(ភ្នំពេញ)៖ លោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នឹងបណ្ដេញមន្ដ្រីចំណុះក្រសួងមហាផ្ទៃរូបណា ដែលផឹកស៉ីស្រវឹងហើយបង្កគ្រោះថ្នាក់ចរាចរណ៍ ឬបង្កភាពអសីលធម៌នៅក្នុងសង្គម ដោយមិនទាន់បូកបញ្ចូលការទទួលខុសត្រូវផ្សេងៗទៀតនោះទេ។ នេះបើតាមការឲ្យដឹងពីលោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦។ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃរូបនេះ បានអះអាងទៀតថា ក្រៅពីការបង្កគ្រោះថ្នាក់ចរាចរណ៍ មន្ដ្រីទាំង៣ប្រភេទចំណុះក្រសួងមហាផ្ទៃ រួមមាន មន្ដ្រីនគរបាលជាតិ មន្ដ្រីរដ្ឋបាលស៉ីវិល និងមន្ដ្រីពន្ធនាគាររូបណា ដែលទទួលទានគ្រឿងស្រវឹងហើយទៅបង្កបញ្ហាដាក់អ្នកដទៃ ឬបង្កភាពអសីលធម៌ក្នុងសង្គមតាមទីសាធារណៈ ក៏ប្រឈមនឹងការបណ្ដេញចេញពីក្របខ័ណ្ឌដូចគ្នា។ …
កម្ពុជា បន្តបញ្ជូនកងទ័ពមួកខៀវ ជិត២០០នាក់ ចេញទៅបំពេញបេសកកម្មមនុស្សធម៌ នៅអាហ្វ្រិកកណ្ដាល ក្នុងខួប២០ឆ្នាំ នៃការចូលរួមរក្សាសន្តិភាពក្រោមឆត្រ UN
(ភ្នំពេញ)៖ រដ្ឋាភិបាលកម្ពុជា បានបន្តបញ្ជូនកងកម្លាំងវិស្វកម្មកម្ពុជា ចំនួន ១៨៤នាក់ ក្នុងនោះមានយោធិនជានារី ២៨នាក់ ស្មើនឹង១៥ភាគរយ ជាកងប្ដូរវេន បានត្រៀមខ្លួនរួចជាស្រេច ដើម្បីចេញទៅបំពេញបេសកកម្មរក្សាសន្តិភាពនៅសាធារណរដ្ឋអាហ្វ្រិកកណ្ដាល ក្រោមឆត្រអង្គការសហប្រជាជាតិ (UN)។ ការចាត់បញ្ជូនកងទ័ពមួកខៀវនេះ ធ្វើឡើងចំពេលដែលកម្ពុជាប្រារព្ធខួប ២០ឆ្នាំ នៃការចូលរួមចំណែកយ៉ាងសកម្មក្នុងប្រតិបត្តិការរក្សាសន្តិភាពសកលលោក។ កងវិស្វកម្មលេខ៨៦៤ ត្រូវបានត្រួតពិនិត្យសុខភាព និងបានហ្វឹកហ្វឺន ជំនាញច្បាស់លាស់មុនត្រូវបានចាត់បញ្ជូនទៅបំពេញបេសកកម្មថែរក្សាសន្តិភាពនេះ។ ជាមួយគ្នានេះដែរ ក៏រៀបចំពិធីបំពាក់មេដាយជូនកងរាជអាវុធហត្ថលេខ៨៧២ និងកងកម្ទេចគ្រឿងផ្ទុះលេខ៩៨ ទី៣ ដែលបំពេញបបេសកកម្មដោយជោគជ័យ នៅសាធារណរដ្ឋស៊ូដង់ខាងត្បូង និងសាធារណរដ្ឋអាហ្វ្រិកកណ្តាល។ ពិធីនេះបានធ្វើឡើងនៅថ្ងៃទី២៦ ខែសីហា…
កម្ពុជា-រុស្សី បញ្ជាក់នូវការប្ដេជ្ញាចិត្តសារជាថ្មី ក្នុងការលើកកម្ពស់សន្ដិភាព ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់ និងសកលលោក
(ភ្នំពេញ)៖ កម្ពុជា-រុស្សី បានបញ្ជាក់នូវការប្ដេជ្ញាចិត្តសារជាថ្មី ក្នុងការលើកកម្ពស់សន្ដិភាព ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់ និងសកលលោក។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលកិច្ចពិគ្រោះយោបល់រវាងក្រសួងការបរទេសកម្ពុជា-រុស្សី។ ប្រភពដដែលបានឱ្យដឹងថា ក្នុងកិច្ចសហប្រតិបត្តិការពហុភាគី ភាគីទាំងពីរបានសម្តែងការពេញចិត្តចំពោះកិច្ចសហការយ៉ាងជិតស្និទ្ធ និងការគាំទ្រគ្នាទៅវិញទៅមកក្នុងក្របខណ្ឌតំបន់ និងអន្តរជាតិ រួមមាន អង្គការសហប្រជាជាតិ ទំនាក់ទំនង អាស៊ាន-រុស្ស៊ី ភាពជាដៃគូអីរ៉ាស៊ី សហភាពសេដ្ឋកិច្ចអីរ៉ាស៊ី (EAEU) អង្គការសហប្រតិបត្តិការសៀងហៃ (SCO)។ កម្ពុជាក៏នឹងរង់ចាំស្វាគមន៍គណៈប្រតិភូជាន់ខ្ពស់ នៃសហព័ន្ធរុស្ស៊ី អញ្ជើញចូលរួមសន្និសីទប្រធានសភា នៃអន្តរសភា លើកទី២ (ISC-2) ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨…