ទិវាជាតិយល់ដឹងអំពីមីន! សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ផ្តល់អនុសាសន៍ចំនួន៤ ដើម្បីរួមគ្នាបង្ការ ទប់ស្កាត់គ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម

(ភ្នំពេញ)៖ ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ជាខួបលើកទី២៧ នៃទិវាជាតិយល់ដឹងអំពីមីន ២៤ កុម្ភៈ ២០២៦ ដែលប្រារព្ធឡើងក្រោមប្រធានបទ «ចូលរួមទាំងអស់គ្នា ដើម្បីជនភៀសសឹកនិងសហគមន៍មានសុវត្ថិភាព»។   តាមរយៈសារលិខិតក្នុងឱកាសប្រារព្ធខួបលើកទី២៧ នៃទិវាជាតិយល់ដឹងអំពីមីន សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្តល់នូវអនុសាសន៍ចំនួន៤ចំណុច ដើម្បីរួមគ្នាបង្ការ ទប់ស្កាត់គ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម។   អនុសាសន៍ទាំង ៤នោះមានដូចតទៅ៖   ទី១- ក្រសួង ស្ថាប័នពាក់ព័ន្ធ…

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ពិសេសអ្នកកំពុងរស់នៅក្នុងតំបន់រងផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម រួមទាំងគ្រាប់បែកចង្កោម សូមមានការប្រុងប្រយ័ត្នខ្ពស់

(ភ្នំពេញ)៖ តាមរយៈសារលិខិតក្នុងឱកាសប្រារព្ធខួបលើកទី២៧ នៃទិវាជាតិយល់ដឹងអំពីមីន ២៤ កុម្ភៈ ២០២៦, សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានក្រើនរំលឹកដល់បងប្អូនជនរួមជាតិទាំងអស់ ជាពិសេសប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុងតំបន់រងផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម រួមទាំងគ្រាប់បែកចង្កោម ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះគ្រោះថ្នាក់ដែលបង្កឡើងដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះទាំងនោះ។   ជាមួយគ្នានេះ សម្តេចនាយករដ្ឋមន្ត្រីបានអំពាវនាវថា «ក្នុងករណីបើបងប្អូន កូនក្មួយឃើញមីន ឬសំណល់ជាតិផ្ទុះពីសង្គ្រាម រួមទាំងគ្រាប់បែកចង្កោម សូមកុំទៅជិត កុំប៉ះពាល់ កុំដំ កុំដុត និងកុំគប់លេង ព្រោះវាអាចបង្កឱ្យមានគ្រោះថ្នាក់ ធ្លាក់ខ្លួនពិការ…

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជួបពិភាក្សាការងារជាមួយអនុប្រធានគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ

(ស្វីស)៖ រសៀលថ្ងៃចន្ទ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានជួបពិភាក្សាការងារជាមួយលោក Gilles Carbonnier អនុប្រធានគណៈកម្មាធិការ កាកបាទក្រហមអន្តរជាតិ នៅប្រទេសស្វីស៕

សម្តេចមហាបវរធិបតី ជួបពិភាក្សាការងារជាមួយប្រធានមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៨០

(ស្វីស)៖ នៅរសៀលថ្ងៃចន្ទ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានជួបពិភាក្សាការងារជាមួយលោកស្រី Annalena Baerbock ប្រធានមហាសន្និបាត អង្គការសហប្រជាជាតិលើកទី៨០ នៅប្រទេសស្វីស៕

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជួបពិភាក្សាការងារជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ

(ស្វីស)៖ នៅព្រឹកថ្ងៃចន្ទ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានជួបពិភាក្សាការងារជាមួយលោក António Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ នៅប្រទេសស្វីស៕

សម្តេចមហាបវរធិបតី ជួបពិភាក្សាការងារជាមួយឧត្តមស្នងការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស

(ស្វីស)៖ នៅព្រឹកថ្ងៃចន្ទ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានជួបពិភាក្សាការងារជាមួយលោក Volker Türk ឧត្តមស្នងការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស នៅប្រទេសស្វីស៕

ឧបនាយករដ្ឋមន្រ្តី ស សុខា៖ «អ្នកចេះគឺជាប់», ប្តេជ្ញាចិត្តលុបបំបាត់ «វប្បធម៌អន្តរាគមន៍» ឬ «ខ្សែស្រឡាយ» សម្រាប់ការប្រឡងចូលជាមន្រ្តីនគរបាលជាតិ

(កណ្ដាល)៖ នៅបណ្ឌិត្យសភានគរបាលកម្ពុជានាចុងសប្ដាហ៍កន្លងទៅ បានរៀបចំការប្រឡងជ្រើសរើសសិស្ស-និស្សិតនគរបាលអាហារូបករណ៍ប្រចាំឆ្នាំ២០២៥ ដែលមានយុវជនចូលរួមប្រឡងជាច្រើននាក់ ដោយប្រព្រឹត្តទៅក្រោមអធិបតីភាពអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការប្រឡង។   កម្មវិធីនេះក៏មានវត្តមានអមដំណើរផងដែរពីសំណាក់នាយឧត្តមសេនីយ៍ សេង ផល្លី អគ្គនាយក នៃអគ្គនាយកដ្ឋានធនធានមនុស្ស នៃក្រសួងមហាផ្ទៃ និងនាយឧត្តមសេនីយ៍ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា។ អភិសន្តិបណ្ឌិតបានថ្លែងថា ក្រសួងមហាផ្ទៃ បានប្តេជ្ញាចិត្តយ៉ាងដាច់ខាតក្នុងការលុបបំបាត់ «វប្បធម៌អន្តរាគមន៍» ឬ «ខ្សែស្រឡាយ»។ ការប្រឡងនឹងត្រូវធ្វើឡើងដោយផ្អែកលើគោលការណ៍ច្បាប់ យុត្តិធម៌ និងតម្លាភាពបំផុត។…

សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមថ្លែងអំណរព្រះរាជគុណ ព្រះករុណា ព្រះមហាក្សត្រកម្ពុជា ដែលប្រោសព្រះរាជូបត្ថម្ភព្រះរាជទ្រព្យ ១ពាន់ដុល្លារ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ខែកុម្ភៈនេះ

(ភ្នំពេញ)៖ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានក្រាបបង្គំទូលថ្វាយនូវសារលិខិតថ្លែងអំណរព្រះរាជគុណថ្វាយ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះរាជូបត្ថម្ភនូវព្រះរាជទ្រព្យចំនួន ១ពាន់ដុល្លារ ចំពោះកាកបាទក្រហមកម្ពុជា សម្រាប់ខែកុម្ភៈ ឆ្នាំ២០២៦។   ក្នុងសារលិខិតនោះមានខ្លឹមសារថា ៖ «ខ្ញុំម្ចាស់ និងសហការី នៃកាកបាទក្រហមកម្ពុជា មានសេចក្តីរីករាយឥតឧបមា ដោយបានទទួលនូវព្រះរាជទ្រព្យ ចំនួន…

លោក ថងលូន ស៊ីសុលិត ផ្ញើសារលិខិតថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន ក្រោយបញ្ចប់ទស្សនកិច្ចផ្លូវរដ្ឋ និងកិច្ចប្រជុំថ្នាក់ដឹកនាំកំពូលគណបក្សឡាវ-វៀតណាម-កម្ពុជា លើកទី៤ ដោយជោគជ័យ

(វៀងច័ន្ទ)៖ លោក ថងលូន ស៊ីសុលិត អគ្គលេខាធិការគណៈកម្មាធិការមជ្ឈឹមបក្សប្រជាជនបដិវត្តន៍ឡាវ និងជាប្រមុខរដ្ឋ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦ បានផ្ញើសារលិខិតអំណរគុណគោរពជូនសម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្រោយបញ្ចប់ទស្សនកិច្ចផ្លូវរដ្ឋ ចូលរួមកិច្ចប្រជុំកំពូលទ្វេភាគី ឡាវ-កម្ពុជា លើកទី ១៦ និងកិច្ចជួបប្រជុំថ្នាក់ដឹកនាំកំពូលគណបក្សទាំងបី ឡាវ-វៀតណាម-កម្ពុជា លើកទី៤ ប្រកបដោយជោគជ័យយ៉ាងត្រចះត្រចង់   បើតាមខ្លឹមសារលិខិតនោះ បានឱ្យដឹងដូច្នេះថា សម្ដេចតេជោ…

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជួបពិភាក្សាការងារជាមួយលោក Elbridge A. Colby អនុរដ្ឋមន្ត្រីសង្គ្រាមសហរដ្ឋអាមេរិក

(សហរដ្ឋអាមេរិក)៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅរសៀលថ្ងៃសុក្រ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៦ (ម៉ោងនៅអាមេរិក) បានជួបពិភាក្សាការងារជាមួយលោក Elbridge A. Colby អនុរដ្ឋមន្ត្រីសង្គ្រាមសហរដ្ឋអាមេរិក ។   ជំនួបនេះធ្វើឡើងក្នុងឱកាសដែលសម្តេចអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ចូលរួមកិច្ចប្រជុំលើកដំបូងនៃក្រុមប្រឹក្សាសន្តិភាព (Board of Peace) នៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាម៉េរិក៕