ស្នងការនគរបាលរាជធានីភ្នំពេញ ព្រមានឲ្យក្រុមជនល្មើសពាក់ព័ន្ធ Online Scams ត្រូវបញ្ឈប់ជាបន្ទាន់, ភ្នំពេញមិនមែនជាធុងសំរាមសម្រាប់ក្រុមខិលខូចរត់មកជ្រកកោនឡើយ ខណៈកម្លាំងនគរបាលកំពុងបន្តស្រាវជ្រាវ ឈានដល់ការបង្ក្រាបឲ្យអស់ពីមូលដ្ឋាន

  (ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានព្រមានឲ្យក្រុមជនល្មើសទាំងឡាយពាក់ព័ន្ធ និងកំពុងលួចប្រព្រឹត្តបទល្មើស Online Scams ត្រូវបញ្ឈប់ ជាបន្ទាន់ ខណៈកម្លាំងនគរបាលរបស់លោក សហការជាមួយអាជ្ញាធរខណ្ឌទាំង១៤ កំពុងបន្តស្រាវជ្រាវរាល់ ហើយឈានដល់ការបង្ក្រាបឲ្យអស់ពីមូលដ្ឋានតាមបទបញ្ជាដាក់ចេញរបស់ប្រមុខរាជរដ្ឋាភិបាល។   ការព្រមាននេះ ក្រោយកម្លាំងស្នងការនគរបាលរាជធានីភ្នំពេញ បានស្រាវជ្រាវ ហើយឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួន២១នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងប្រតិបត្តិការបង្រ្កាប នៅទីតាំងអគារស្តាស៊ីធី អគារទី២ ជាន់ទី៩ បន្ទប់លេខ៩១២…

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជួបពិភាក្សាការងារជាមួយលោក António Costa ប្រធានក្រុមប្រឹក្សាអឺរ៉ុប

(បែលហ្ស៉ិក)៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅរសៀលថ្ងៃពុធ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ (ម៉ោងនៅអឺរ៉ុប) បានជួបពិភាក្សាការងារជាមួយលោក António Costa ប្រធានក្រុមប្រឹក្សាអឺរ៉ុប នៅប្រទេសបែលហ្ស៊ិក៕

សម្តេចធិបតីនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ប្រាប់ទីភ្នាក់ងារព័ត៌មានបារាំង AFP ថា «កម្ពុជាមិនមែនកំពុងបង្កើនជម្លោះទេ ចង់បន្ធូរបន្ថយជម្លោះជាមួយថៃ និងចង់បានការរួមរស់ជាមួយគ្នាដោយសន្តិភាព»

(ព្រុចសែល)៖ កាលពីថ្ងៃពុធ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ក្នុងកិច្ចសម្ភាសមួយ ជាមួយទីភ្នាក់ងារព័ត៌មានបារាំង AFP ថា កម្ពុជាចង់បានការបន្ធូរបន្ថយភាពតានតឹង និងដំណោះស្រាយដោយសន្តិវិធី សម្រាប់បញ្ហាជម្លោះព្រំដែនជាមួយប្រទេសថៃ បន្ទាប់ពីទីក្រុងបាងកកក្នុងសប្តាហ៍នេះបានចោទប្រកាន់មកលើកម្ពុជាជាថ្មីម្តងទៀត អំពីការបំពានបទឈប់បាញ់ ដែលសម្រេចបានកាលពីខែធ្នូ ចុងឆ្នាំមុន។       ថ្លែងប្រាប់ AFP ចេញពីទីក្រុងព្រុចសែល សម្តេច ហ៊ុន ម៉ាណែត បាននិយាយយ៉ាងដូច្នេះថា…

សម្តេចធិបតីនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ថ្លែងប្រាប់ AFP ថា មជ្ឈមណ្ឌលឆបោកកំពុងបំផ្លាញសេដ្ឋកិច្ចរបស់កម្ពុជា

(ព្រុចសែល)៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងកាលពីថ្ងៃពុធ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ ថាមជ្ឈមណ្ឌលឆបោកបាន និងកំពុងបំផ្លាញសេដ្ឋកិច្ចរបស់កម្ពុជា ក៏ដូចជាធ្វើឱ្យកម្ពុជាមានឈ្មោះមិនល្អ ប៉ុន្តែសម្ដេចបានច្រានចោលរាល់ការចោទប្រកាន់ដែលថារដ្ឋាភិបាលបានសមគំនិត ឬបានចូលរួមជាមួយមជ្ឈមណ្ឌលឆបោកទាំងអស់នោះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។       សម្ដេចធិបតីធ្វើការកត់សម្គាល់បែបនេះ នៅក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មានបារាំង AFP។ ក្នុងបទសម្ភាសន៍នោះ សម្ដេចធិបតីបានកត់សម្គាល់ទៀតថា «បណ្ដាញឆបោកដែលយើងហៅថាសេដ្ឋកិច្ចខ្មៅកំពុងបំផ្លាញសេដ្ឋកិច្ចដ៏បវររបស់យើង ហើយវាក៏បានធ្វើឱ្យកម្ពុជាមានឈ្មោះមិនល្អផងដែរ ដោយធ្វើឱ្យប៉ះពាល់ដល់វិស័យទេសចរណ៍ និងការវិនិយោគ។ នេះហើយជាហេតុផលដែលត្រូវចាំបាច់ត្រូវកម្ចាត់បណ្ដាញឆបោក»។  …

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជួបពិភាក្សាការងារជាមួយលោកស្រី Kaja Kallas អនុប្រធានគណៈកម្មការអឺរ៉ុប

  (បែលហ្ស៉ិក)៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅរសៀលថ្ងៃអង្គារ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ បានជួបពិភាក្សាការងារជាមួយ លោកស្រី Kaja Kallas អនុប្រធានគណៈកម្មការអឺរ៉ុប នៅប្រទេសបែលហ្ស៊ិក៕

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជួបពិភាក្សាការងារជាមួយលោក Maxime Prévot ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសប៊ែលហ្សិក

(បែលហ្ស៉ិក)៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅរសៀលថ្ងៃអង្គារ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ បានជួបពិភាក្សាការងារជាមួយ លោកMaxime Prévot ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសប៊ែលហ្សិក នៅប្រទេសបែលហ្ស៊ិក៕

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ប្រតិភូក្រុមមិត្តភាពសភាបារាំង-កម្ពុជា ចូលជួបសម្ដែងការគួរសម

(ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានអនុញ្ញាតឱ្យ ប្រតិភូក្រុមមិត្តភាពសភា បារាំង-កម្ពុជា ដឹកនាំដោយ លោក Thomas Lam ចូលជួបសម្ដែងការគួរសម នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភាជាតិ រាជធានីភ្នំពេញ៕

ថ្នាក់ដឹកនាំខេត្តព្រះសីហនុ នាំយកអំណោយជាម៉ូតូ ស្បៀងអាហារ គ្រឿងឧបភោគបរិភោគ ថ្នាំសង្កូវ និងសម្ភារប្រើប្រាស់ជូនវរៈកងទ័ពជួរមុខឈរជើងនៅទិសឧត្តរមានជ័យ

(ព្រះសីហនុ)៖ លោក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ នាថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំប្រតិភូខេត្តព្រះសីហនុ ជួបសំណេះសំណាល សួរសុខទុក្ខវីរកងទ័ពជួរមុខ ដែលឈរជើងនៅទិសឧត្តរមានជ័យ ព្រមទាំងនាំយកអំណោយជាម៉ូតូ ស្បៀងអាហារ គ្រឿងឧបភោគបរិភោគ ថ្នាំសង្កូវ និងសម្ភារប្រើប្រាស់ផ្សេងៗទៀត ជូនដល់វីរៈកងទ័ពខ្មែរនៅសមរភូមិមុខដែលកំពុងការពារបូរណភាពដែនដីខ្មែរ និងប្រជាពលរដ្ឋភៀសសឹកប្រគល់ ជូនដល់កងពលធំអន្តរាគមន៍លេខ២ កងពលតូចអន្តរាគមន៍លេខ៤។   ទំាំងនេះជាអំណោយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ព្រមទាំងបានមកពីការចូលរួមបរិច្ចាគរបស់បងប្អូនប្រជាពលរដ្ឋនៅខេត្តព្រះសីហនុ។ អំណោយសប្បុរសធ៌មរបស់ បងប្អូនប្រជាពលរដ្ឋនឹងបន្តផ្តល់ជូនដល់គោលដៅផ្សេងៗទៀតរហូតអស់ពីស្តុក។…

លោកសន្ដិបណ្ឌិត នេត សាវឿន វាយតម្លៃខ្ពស់ចំពោះសមិទ្ធផលការងាររបស់ក្រសួងសង្គមកិច្ច ដែលសម្រេចបានកន្លងទៅ និងដាក់ចេញអនុសាសន៍ណែនាំ៨ចំណុច ដើម្បីជាទិសដៅអនុវត្តបន្ដ

(ភ្នំពេញ)៖ លោកសន្ដិបណ្ឌិត នេត សាវឿន នាយករដ្ឋមន្ដ្រីស្ដីទី និងជាតំណាងរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារបន្ដរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវជនីតិសម្បទា។   ថ្លែងក្នុងឱកាសនោះ លោកសន្ដិបណ្ឌិត នេត សាវឿន ផ្អែកតាមរបាយការណ៍បូកសរុបលទ្ធផលសន្និបាតរបស់លោក ជា សុមេធី រដ្ឋមន្ដ្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានកត់សម្គាល់ឃើញថា សមិទ្ធផលឆ្នាំ២០២៥ ក៏មិនខុសពីឆ្នាំកន្លងទៅប៉ុន្មានដែរ…

សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យក្រុមសំដែងក្នុងពិធីបុកល័ក្ត ត្រូវពិនិត្យ និងកែតម្រូវឡើងវិញទាំងកាយវិការ និងពាក្យសំដីនិយាយ ដើម្បីកុំឱ្យប៉ះពាល់ដល់ព្រះរបស់បងប្អូនខ្មែរឥស្លាម

(ភ្នំពេញ)៖ បន្ទាប់ពីបង្ហោះសារនៅទៀបភ្លឺថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ពាក់ព័ន្ធប្រពៃណីបុកល័ក្ត ក្នុងពិធីអាពាហ៍ពិពាហ៍ខ្មែរ ព្រោះមិនចង់ឃើញទំនាស់រវាងខ្មែរ និងខ្មែរ-ឥស្លាមកាន់តែរីកធំនោះ នៅព្រឹកនេះសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានចេញសារបន្ថែមថ្មីមួយទៀត ជុំវិញការសំដែងជាតួខ្មែរឥស្លាម ក្នុងពិធីបុកល័ក្តនេះ។   តាមរយៈសារថ្មីនេះ សម្តេចបានណែនាំឱ្យក្រុមសំដែងក្នុងពិធីបុកល័ក្ត ត្រូវពិនិត្យ និងកែតម្រូវឡើងវិញទាំងកាយវិការ និងពាក្យសំដីនិយាយ ដើម្បីកុំឱ្យប៉ះពាល់ព្រះរបស់បងប្អូនខ្មែរឥស្លាម។   សម្តេចបានបង្ហោះសារមានខ្លឹមសារទាំងស្រុងថា៖ «ក្បែរភ្លឺយប់មិញ ខ្ញុំបានបង្ហោះសារទាក់ទងដល់ពិធីបុកលក្ត័ ដែលមានតួសម្តែងជាខ្មែរឥស្លាម។ ឆ្លងកាត់នូវយោបល់របស់បងប្អូន ដែលជាខ្មែរឥស្លាមបង្ហាញឲ្យឃើញថា បងប្អូនមិនបានជំទាស់នឹងការសំដែង…