ឡាវ)៖ លោក ថោងលុន ស៊ីស៊ូលីត អគ្គលេខាធិការបក្សប្រជាជនបដិវត្តន៍ឡាវ បានផ្ញើសារលិខិតថ្លែងអំណរគុណ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ដែលផ្ញើសារអបអរសាទរជូនលោក ឱកាសដែលត្រូវបានជ្រើសតាំងជា អគ្គលេខាធិការបក្សប្រជាជនបដិវត្តន៍ឡាវ នីតិកាលទី១២។ តាមរយៈសារលិខិត លោក ថោងលុន ស៊ីស៊ូលីត បានបញ្ជាក់ដូចតទៅ៖ ក្នុងនាមគណៈគ្រប់គ្រងមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ ប្រជាជនឡាវ និងខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមថ្លែង គុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេច ដែលបានផ្ញើសារលិខិតអបអរសាទរយ៉ាងកក់ក្តៅចំពោះខ្ញុំ ក្នុង…
គ.ជ.ប ឯកភាពឱ្យប្រើលេខកូដ ការិយាល័យបោះឆ្នោតចំនួន៤ ខ្ទង់ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦
ភ្នំពេញ)៖ នៅសាលប្រជុំរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ មានបើកកិច្ចប្រជុំក្រោមអធិបតីភាពលោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ដើម្បីពិនិត្យ និងសម្រេចលើកំណត់ហេតុនៃកិច្ចប្រជុំរបស់ គ.ជ.ប សេចក្តីព្រាងសេចក្តីសម្រេច ប្រតិទិន ផែនការមេ គំរូបញ្ជីបោះឆ្នោត លិខិតអញ្ជើញ និងបញ្ជីឈ្មោះអ្នកបោះឆ្នោត ដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត និងទម្រង់បែបបទ ស្រោមសំបុត្រ គំរូស្លាកសម្គាល់ការិយាល័យចុះឈ្មោះបោះឆ្នោត គំរូត្រា កញ្ចប់ ឬស្បោងដាក់សម្ភារ ឯកសារ សម្រាប់បម្រើឱ្យការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត…
អភិបាលរាជធានីភ្នំពេញ សម្របសម្រួលជាមួយម្ចាស់ផ្សារ «តាម៉ាប់ព្រែកជ្រៃ» ដើម្បីឲ្យអាជីវករលក់ដូរតាមដងផ្លូវគ្មានសណ្ដាប់ធ្នាប់នៅជុំវិញផ្សារដើមគ អាចមានជម្រើសទៅទីនោះ
ភ្នំពេញ)៖ តបតាមសំណូមពររបស់អាជីវករលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦នេះ បានដឹកនាំក្រុមការងារចុះមកពិនិត្យ និងធ្វើការសម្របសម្រួលបន្ថែមជាមួយម្ចាស់ផ្សារឯកជនមួយ ឈ្មោះថា «ផ្សារតាម៉ាប់ព្រែកជ្រៃ» ស្ថិតនៅតាមបណ្តោយផ្លូវ២១៧ ភូមិព្រែកកំពិស សង្កាត់ព្រែកកំពិស ខណ្ឌដង្កោ រាជធានីភ្នំពេញ ដើម្បីដោះស្រាយកង្វល់មួយចំនួនរបស់អាជីវករ ដែលចង់ផ្លាស់ប្ដូរពីការលក់គ្មាន សណ្ដាប់ធ្នាប់នៅលេីដងផ្លូវ និងចិញ្ចើមផ្លូវសាធារណៈជុំវិញតំបន់ផ្សារដើមគ ទៅលក់ដូរនៅទីតាំងនោះវិញ។ ក្នុងឱកាសចុះពិនិត្យផ្ទាល់នៅទីតាំងជាក់ស្តែងនេះ លោកអភិបាលរាជធានីភ្នំពេញ បានពិភាក្សាដោយមនោសញ្ចេតនាខ្មែរជួយខ្មែរ ខ្មែរស្រលាញ់ខ្មែរ ជាមួយម្ចាស់ផ្សារ និងទទួលបានការឯកភាពតាមលក្ខខណ្ឌមួយចំនួន។ លោកអភិបាលបានផ្តល់ការធានាអះអាង…
ចំណេះដឹងទូទៅ៖ សៀមរាប ជាប់ជាទីក្រុងទេសចរណ៍វប្បធម៌ល្អបំផុត នៅលើពិភពលោក ឆ្នាំ២០២៦
ភ្នំពេញ)៖ ទីក្រុងសៀមរាប ដែនដីដ៏ផូរផង់របស់កម្ពុជា បានជាប់ជាទីក្រុង១ ក្នុងចំណោមទីក្រុងទេសចរណ៍វប្បធម៌ល្អបំផុត នៅលើពិភពលោក ឆ្នាំ២០២៦ ទាំង២៥ ក្នុងពានរង្វាន់ជម្រើសអ្នកធ្វើដំណើរ របស់គេហទំព័រTripadvisor ។ ទីក្រុងទេសចរណ៍វប្បធម៌ល្អបំផុត នៅលើពិភពលោក ឆ្នាំ២០២៦ ចំនួន ២៥ រួមមាន៖ *១៖ សិង្ហបុរី (Singapore) *២៖ ឡុងដ៍ (London) *៣៖ ក្រាកូវ (Krakow) *៤៖ ប៉ារីស…
សម្តេចតេជោ ហ៊ុន សែន ផ្ញើសារថ្វាយ ព្រះចៅស៊ុលតង់ បួងសួងសូមព្រះអង្គ បានឆាប់ជាសះស្បើយ ព្រមទាំងមានព្រះសុខភាពនិងសុខុមាលភាពល្អបរិបូរណ៍
ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦នេះ បានផ្ញើសារលិខិតថ្វាយ ព្រះចៅស៊ុលតង់ ព្រះមហាក្សត្រ និងជាប្រមុខរដ្ឋ នៃប្រទេសព្រុយណេ ដើម្បីបួងសួងសូមព្រះអង្គ បានឆាប់ជាសះស្បើយ ព្រមទាំងមានព្រះសុខភាពនិងសុខុមាលភាពល្អបរិបូរណ៍។ តាមរយៈសារលិខិតសម្តេចតេជោ បានលើកឡើងថា៖ «ទូលបង្គំខ្ញុំ និងភរិយា ពិតជាមានការព្រួយបារម្មណ៍យ៉ាងខ្លាំង នៅពេលដែលបានទទួលដំណឹង អំពីស្ថានភាពជង្គង់ខាងស្ដាំរបស់ព្រះអង្គ ដែលតម្រូវឱ្យមានការវះកាត់។ ទោះជាយ៉ាងណាក៏ដោយ ទូលបង្គំយើងខ្ញុំមានអារម្មណ៍ធូរស្រាលឡើងវិញ និងរីករាយជាខ្លាំង ដោយបានដឹងថា…
អភិបាលរាជធានីភ្នំពេញ ប្រាប់បងប្អូនឲ្យរកកន្លែងឯកជនលក់ដូរ តែហាមលក់លើដងផ្លូវ និងតាមចិញ្ចឹមផ្លូវសាធារណៈ
ភ្នំពេញ)៖ ក្នុងជំនួបជាមួយបងប្អូនអ្នកលក់ដូរគ្មានសណ្ដាប់ធ្នាប់នៅជុំវិញតំបន់ផ្សារដើមគ នាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦នេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដាក់លក្ខខណ្ឌមួយចំនួន ដោយអាចមានជម្រើសផ្លាស់ប្ដូរទៅលក់ទៅផ្សារដេីមគថ្មី ដែលអាជ្ញាធរធ្លាប់សម្របសម្រួលជូនកន្លងមក ឬទៅរកទីតាំងឯកជនផ្សេងទៀត ដែលខ្លួនគិតថា ងាយស្រួល ប៉ុន្តែមិនមែនលក់លេីផ្លូវសាធារណៈ។ ជាមួយគ្នានេះដែរ អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា នៅក្នុងដំណាក់កាលនេះ បេីបងប្អូនមានបញ្ហាខ្វះខាតផ្នែកជីវភាពខ្លាំង រដ្ឋបាលរាជធានីភ្នំពេញ នឹងជួយទំនុកបម្រុងជាអង្ករជូន។ មិនត្រូវបន្តលក់ដូរលេីដងផ្លូវ និងចិញ្ចើមផ្លូវសាធារណៈដាច់ខាត។ លោកអភិបាលរាជធានីភ្នំពេញ បានគូសបញ្ជាក់ថា កន្លងមកអាជ្ញាធរបានអត់ធ្មត់បំផុត…
សម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតជូនពរ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ក្នុងឱកាសចម្រើនជន្មាយុ នៅថ្ងៃទី២២ ខែមករា
ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារលិខិតជូនពរ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ក្នុងឱកាសដ៏ឧត្តុង្គឧត្តមប្រកបដោយសេចក្តីសោមនស្សរីករាយ នៃឱកាសចម្រើនជន្មាយុ នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦។ ក្នុងសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន បានសរសេរថា «ក្នុងឱកាសដ៏ឧត្តុង្គឧត្តមប្រកបដោយ សេចក្តីសោមនស្សរីករាយ នៃឱកាសចម្រើនជន្មាយុរបស់ លោកជំទាវបណ្ឌិត ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២២ ខែមករា…
កម្រិតប្រាក់បៀវត្សអប្បបរមា (ទាបបំផុត) របស់មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ សម្រាប់ឆ្នាំ២០២៦
ភ្នំពេញ)៖ របាយការណ៍សង្ខេបនៃច្បាប់ថវិកា របស់អគ្គនាយកដ្ឋានថវិកានៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញអំពីចំនួនប្រាក់បៀវត្សអប្បបរមា (ទាបបំផុត) របស់មន្ត្រីរាជការស៊ីវិល និងកងកម្លាំង ប្រដាប់អាវុធគ្រប់ប្រភេទ ក្នុងឆ្នាំ២០២៦។ បើតាមរបាយការណ៍, ការចំណាយលើបន្ទុកបុគ្គលិក ត្រូវបានគ្រោងចំនួន ១០ ៧១៧ ប៊ីលានរៀល (២.៦ពាន់លានដុល្លារ) សម្រាប់៖ (១)-បៀវត្ស និងការដំឡើងឋានន្តរសក្តិ និងថ្នាក់ប្រចាំឆ្នាំរបស់មន្ត្រីរាជការស៊ីវិល និងកង-កម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និង (២)-ការជ្រើសរើសមន្ត្រីក្របខ័ណ្ឌថ្មីជំនួសអ្នកចូល-និវត្តន៍ក្នុងឆ្នាំ ២០២៥។ ទន្ទឹមនេះ, បៀវត្សអប្បបរមារបស់មន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ…
វិចារណកថា៖ ការពិតនៃគុណភាពខ្យល់, យើងបន្តរក្សាខ្យល់ស្អាត ខណៈប្រទេសខ្លះបង្វែរកំហុសមកលើយើង
ភ្នំពេញ)៖ ផ្ទៃមេឃពណ៌ខៀវមិនអាចកើតមានឡើង តាមរយៈការចោទប្រកាន់គ្នាទៅវិញទៅមកនោះទេ។ ប្រទេសកម្ពុជា បានធ្វើការដោះស្រាយបញ្ហាបំពុលខ្យល់ជារឿយៗ និងជាប្រព័ន្ធ ដើម្បីរក្សាឱ្យខាងតែបាននូវគុណភាពខ្យល់នៅកម្ពុជា សម្រាប់ប្រជាជនកម្ពុជាផង និងសម្រាប់ប្រទេសជិតខាងផង។ ខណៈដែលបញ្ហាបំពុលខ្យល់កំពុងក្លាយជាវិបត្តិសុខភាពសាធារណៈសកល ទំនុកចិត្ត និងភាពស្មោះត្រង់លើទិន្នន័យវិទ្យាសាស្ត្រ បានក្លាយជាអាវុធដ៏សំខាន់បំផុតសម្រាប់ដោះស្រាយបញ្ហានេះ។ ប្រទេសកម្ពុជា តែងតែប្រកាន់ខ្ជាប់នូវ «តម្លាភាពនៃទិន្នន័យខ្យល់» ដោយមិនលាក់លៀម និងមិនប្រើប្រាស់ល្បែងនយោបាយទម្លាក់កំហុស ដើម្បីបិទបាំងភាពអសកម្មរបស់ខ្លួនឡើយ។ ១៖ ភាពស្មោះត្រង់ដើម្បីសុខភាពប្រជាពលរដ្ឋ ប្រទេសកម្ពុជាយល់ច្បាស់ថា ការទទួលស្គាល់ការពិតនៃប្រភពបំពុលក្នុងស្រុក មិនមែនជាការបង្ហាញភាពទន់ខ្សោយនោះទេ ប៉ុន្តែវាគឺជាសញ្ញានៃ ការទទួលខុសត្រូវខ្ពស់ចំពោះសុខភាពប្រជាពលរដ្ឋកម្ពុជា។ ប្រទេសកម្ពុជា…
ក្រសួងបរិស្ថាន បដិសេធការចុះផ្សាយរបស់កាសែត The Nation របស់ថៃ ពាក់ព័ន្ធការផ្សព្វផ្សាយថា ការបំពុលខ្យល់នៅទីក្រុងបាងកក មានប្រភពមកពីភ្លើងឆេះនៅកម្ពុជា
ភ្នំពេញ)៖ ឆ្លើយតបទៅនឹងអត្ថបទដែលមានចំណងជើងថា «វិបត្តិនៃការកើនឡើងកម្រិតភាគល្អិតនិចល PM2.5 នៅទីក្រុងបាងកក គឺជាការរួមចំណែកពីភ្លើងឆេះដែលកើតឡើងនៅក្នុងប្រទេសកម្ពុជា (Bangkok Suffocates in PM 2.5 as Cambodia’s Fires Contribute to Crisis) ដែលបានចុះផ្សាយនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ ដែលបានលើកឡើងថាការបំពុលខ្យល់នៅទីក្រុងបាងកក គឺមានការរួមចំណែកសំខាន់ពីភ្លើងឆេះដែលកើតមាននៅក្នុងប្រទេសកម្ពុជា។ ក្រសួងបរិស្ថាន សូមផ្តល់ការបំភ្លឺដល់ស្ថាប័នសារព័ត៌មាន ជាពិសេសសារព័ត៌មាន The Nation និងសាធារណជនជាតិ និងអន្តរជាតិ…