ភ្នំពេញ)៖ ក្រសួងមហាផ្ទៃ បានបន្ដសេចក្ដីប្រកាសព័ត៌មានបង្ហាញអំពីផលប៉ះពាល់លើប្រជាពលរដ្ឋ និងតំបន់ស៊ីវិលកម្ពុជា ដោយអំពើឈ្លានពានរបស់ភាគីថៃ ចាប់ពីម៉ោង៧ព្រឹក រហូតដល់ម៉ោង១រសៀល ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥។ ចំពោះផលប៉ះពាល់ដែលបង្កដោយអំពើឈ្លានពានរបស់ថៃនោះ រួមមាន៖ *១៖ ករណីពលរដ្ឋស្លាប់ និងរបួសថ្មី៖ របួសពលរដ្ឋ១នាក់ នៅខេត្តបន្ទាយមានជ័យ។ គិតសរុបពីថ្ងៃទី៧ ខែធ្នូ មកដល់ពេលនេះ មានពលរដ្ឋស្លាប់ចំនួន៣០នាក់ និងរបួសចំនួន៨៨នាក់។ *២៖ ករណីពលរដ្ឋនៅជំរំភៀសសឹក៖ គិតសរុបពីថ្ងៃទី៧ ខែធ្នូមក មានជនភៀសសឹកសរុប…
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបុណ្យសព និងគោរពវិញ្ញាណក្ខន្ធរបស់វីរកងទ័ព សុខ ក្រឹម ដែលបានពលី នៅក្នុងសមរភូមិការពារទឹកដីពីសត្រូវថៃឈ្លានពាន
តាកែវ)៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥នេះ បានអញ្ជើញមកចូលរួមពិធីបុណ្យសព និងគោរពវិញ្ញាណក្ខន្ធរបស់វីរកងទ័ព សុខ ក្រឹម ដែលបានពលីនៅក្នុងសមរភូមិការពារទឹកដីពីសត្រូវថៃឈ្លានពាន។ នេះគឺជាការសោកស្តាយជាទីបំផុតមួយសម្រាប់ប្រទេសជាតិ និងក្រុមគ្រួសារចំពោះការបាត់បង់ដ៏ធំធេងនូវវីរកងទ័ព ធនធានមនុស្ស ជាស្វាមី ជាឪពុក និងជាបង ជាប្អូន ដែលបានពលីជីវិតក្នុងពេលប្រយុទ្ធជាមួយសត្រូវថៃឈ្លានពានកាលពីពេលថ្មីៗនេះ។ ក្នុងទឹកចិត្តសោកសៅជាពន់ពេក លោកជំទាវបណ្ឌិត បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធវីរកងទ័ព ដោយផ្ទាល់នៅគេហដ្ឋានរបស់សព ដែលកំពុងធ្វើបុណ្យតាមប្រពៃណី នៅក្នុងទឹកដីខេត្តតាកែវ។ …
អ្នកម្តាយមនុស្សធម៌ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បន្តចុះសួរសុខទុក្ខវីរយុទ្ធជនការពារបូរណភាពទឹកដី ដែលកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យខេត្តកំពង់ធំ
កំពង់ធំ)៖ ក្នុងមនោសញ្ចេតនាអាណិតស្រឡាញ់ដ៏ជ្រាលជ្រៅបំផុត ចំពោះពលិកម្មដ៏ធំធេងមិនអាចកាត់ថ្លៃបាន សម្រាប់ជាតិមាតុភូមិ, នៅព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥នេះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញជាលើកទី៣ ចុះសួរសុខទុក្ខវីរយុទ្ធជនការពារបូរណភាពទឹកដីដ៏អង់អាចក្លាហាន ដែលរងរបួស និងពុលផ្សែងក្នុងសមរភូមិ កំពុងព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ធំ។ នេះជាការចុះសួរសុខទុក្ខ នៅតាមមន្ទីរពេទ្យជាលើកទី៣ របស់អ្នកម្តាយមនុស្សធម៌ ដើម្បីលើកទឹកចិត្ត ផ្តល់ភាពកក់ក្តៅ និងផ្តល់ក្តីសង្ឃឹមដ៏ធំធេងដល់វីរយុទ្ធជនដ៏អង់អាចក្លាហានរបស់យើង ដែលសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តែងតែមានក្តីបារម្ភ ខ្វល់ខ្វាយគ្រប់វិនាទី…
កម្ពុជា និងជប៉ុន បេ្តជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការវិស័យការងារ ឱ្យកាន់តែទូលំទូលាយថែមទៀត
ភ្នំពេញ)៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយលោក សាកាហ្គុឈិ ណោតុ (Sakaguchi Naoto) សមាជិករដ្ឋសភាជប៉ុន នាព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ នៅទីស្តីការក្រសួង ដើម្បីពិភាក្សាលើវឌ្ឍនភាព នៃកម្មវិធីបញ្ជូនកម្មសិក្សាការី និងពលករជំនាញកម្ពុជា ទៅធ្វើការនៅប្រទេសជប៉ុន។ ក្នុងជំនួបនោះ លោករដ្ឋមន្រ្តី បានថ្លែងអំណរគុណ និងសម្តែងការកោតសរសើរចំពោះមិត្តភាពដ៏រឹងមាំ និងការគាំទ្រដល់កម្ពុជានាពេលកន្លងមក ដូចជាការចូលរួមរក្សាសន្តិភាពនៅកម្ពុជា ការអភិវឌ្ឍធនធានមនុស្ស និងការផ្តល់ឱកាសដល់កម្មសិក្សាការី…
ប្រមុខការទូតកម្ពុជា សន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្រ្តីការបទេសបារាំង ដើម្បីថ្លែងអំណរគុណ ចំពោះការប្រឹងប្រែងឱ្យមានបទឈប់បាញ់រវាងកម្ពុជានិងថៃ
ភ្នំពេញ)៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ នៅរសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ បានសន្ទនាតាមទូរស័ព្ទជាមួយ លោក Jean-Noël BARROT រដ្ឋមន្រ្តីនៃក្រសួងអឺរ៉ុប និងការបរទេស នៃសាធារណរដ្ឋបារាំង ដើម្បីថ្លែងអំណរគុណបារាំង ចំពោះការប្រឹងប្រែងឱ្យមានបទឈប់បាញ់រវាងកម្ពុជានិងថៃ។ ក្នុងអំឡុងកិច្ចសន្ទនា លោកឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការកោតសរសើរ ចំពោះការបន្ដគាំទ្ររបស់បារាំងក្នុងដំណើរការសន្តិភាព ជាពិសេសកិច្ចព្រមព្រៀងបទឈប់បាញ់នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ នៅថ្ងៃទី២៦ ខែតុលា…
រដ្ឋមន្ត្រី នេត្រ ភក្ត្រា ទទួលសម្ភារៈចំនួន ៥០០កញ្ចប់ពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការអគ្គលេខាធិការដ្ឋាននៃក្រសួងព័ត៌មាន សម្រាប់ចែកជូនជនភៀសសឹក
ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥នេះ បានទទួលសម្ភារៈចំនួន ៥០០កញ្ចប់ ពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការអគ្គលេខាធិការដ្ឋាន នៃក្រសួងព័ត៌មាន សម្រាប់បន្តនាំទៅចែកជូនជនភៀសសឹក ដែលបានចាកចេញពីផ្ទះសម្បែងគេចចេញពីទម្ងន់គ្រាប់ផ្លោងរបស់ទាហានថៃ ក្នុងសកម្មភាពឈ្លានពានរបស់ពួកគេ បាញ់ស្រោចចូលភូមិឋានរបស់ប្រជាពលរដ្ឋខ្មែរ។ អំណោយនេះត្រូវបានលោកស្រី ទេស ផល្លីន អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រសួងព័ត៌មាន បានដឹកនាំមន្ត្រីក្រោមឱវាទរៀបចំសម្ភារៈទាំង៥០០កញ្ចប់ ដោយក្នុង១កញ្ចប់ មានចំនួន ៨មុខ បន្ថែមនូវម៉ាស់១កញ្ចប់ផងដែរ។ …
បេសកជនពិសេសចិន ទទូចឱ្យកម្ពុជានិងថៃ បន្តបទឈប់បាញ់ឡើងវិញ ឱ្យបានឆាប់តាមអាចធ្វើទៅរួច
ប៉េកាំង)៖ នាថ្ងៃអង្គារ ទី២៣ ខែធ្នូ ឆ្នាំ២០២៥ ចិនបានបន្តជំរុញឱ្យប្រទេសកម្ពុជានិងថៃបិទបញ្ចប់សង្រ្គាម ដោយសង្កត់ធ្ងន់ថា អាទិភាពចម្បងបំផុតនាពេលនេះ គឺភាគីទាំងពីរ ត្រូវឯកភាពគ្នាលើបទឈប់បាញ់ និងបញ្ឈប់ការប្រយុទ្ធគ្នាឱ្យបានឆាប់តាមតែអាចទៅរួច ហើយបន្តកិច្ចសន្ទនាឡើងវិញ និងដោះស្រាយបញ្ហាជម្លោះព្រំដែនដោយសន្តិវិធី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។ ដោយយោងតាមសម្តីប្រេសិតពិសេសចិនទទួលបន្ទុកកិច្ចការនៅអាស៉ី លោក Deng Xijun ក្រសួងការបរទេសចិន នាថ្ងៃអង្គារនេះ បាននិយាយថា ចិនគាំទ្រកិច្ចប្រឹងប្រែងសម្រុះសម្រួលរបស់អាស៊ាន ហើយមានឆន្ទៈដើម្បីជាថ្មីម្តងទៀត ជួយបង្កើតឱកាសនិងផ្តល់ជាវេទិកា សម្រាប់កិច្ចសន្ទនានិងកិច្ចចរចារវាងភាគីទាំងពីរ (កម្ពុជា-ថៃ)។ នាពេលថ្មីៗនេះ…
បេសកជនពិសេសចិន ទទូចឱ្យកម្ពុជានិងថៃ បន្តបទឈប់បាញ់ឡើងវិញ ឱ្យបានឆាប់តាមអាចធ្វើទៅរួច
ប៉េកាំង)៖ នាថ្ងៃអង្គារ ទី២៣ ខែធ្នូ ឆ្នាំ២០២៥ ចិនបានបន្តជំរុញឱ្យប្រទេសកម្ពុជានិងថៃបិទបញ្ចប់សង្រ្គាម ដោយសង្កត់ធ្ងន់ថា អាទិភាពចម្បងបំផុតនាពេលនេះ គឺភាគីទាំងពីរ ត្រូវឯកភាពគ្នាលើបទឈប់បាញ់ និងបញ្ឈប់ការប្រយុទ្ធគ្នាឱ្យបានឆាប់តាមតែអាចទៅរួច ហើយបន្តកិច្ចសន្ទនាឡើងវិញ និងដោះស្រាយបញ្ហាជម្លោះព្រំដែនដោយសន្តិវិធី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។ ដោយយោងតាមសម្តីប្រេសិតពិសេសចិនទទួលបន្ទុកកិច្ចការនៅអាស៉ី លោក Deng Xijun ក្រសួងការបរទេសចិន នាថ្ងៃអង្គារនេះ បាននិយាយថា ចិនគាំទ្រកិច្ចប្រឹងប្រែងសម្រុះសម្រួលរបស់អាស៊ាន ហើយមានឆន្ទៈដើម្បីជាថ្មីម្តងទៀត ជួយបង្កើតឱកាសនិងផ្តល់ជាវេទិកា សម្រាប់កិច្ចសន្ទនានិងកិច្ចចរចារវាងភាគីទាំងពីរ (កម្ពុជា-ថៃ)។ នាពេលថ្មីៗនេះ…
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បន្តអញ្ជើញសួរសុខទុក្ខវីរកងទ័ពដែលកំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ
ភ្នំពេញ)៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ បន្តអញ្ជើញសួរសុខទុក្ខវីរកងទ័ពដែលកំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ។ ក្នុងឳកាសនោះ លោកជំទាវបណ្ឌិត បាននាំមកជាមួយនូវអំណោយដ៏ថ្លៃថ្លាបំផុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជូនវីរកងទ័ពដោយផ្ទាល់ផងដែរ។ ក្នុងវេលានេះដែរ លោកជំទាវបណ្ឌិត បានពាំនាំប្រសាសន៍ផ្តាំផ្ញេីសួរសុខទុក្ខ និងជូនពរដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចមហាបវរធិបតី…
ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ដឹកនាំបើកកិច្ចប្រជុំបូកសរុបលទ្ធផលប្រតិបត្តិការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គមឆ្នាំ២០២៥ និងលើកទិសដៅរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានរៀបចំពិធីបើកកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម ប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពី លោក-លោកស្រីស្នងការរង, អនុផែនការងារជំនាញ, លោក-លោកស្រីនាយ-នាយរងការិយាល័យជំនាញ លោក អធិការ-អធិការងនគរបាលខណ្ឌទាំង១៤ និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១០៥ នាយផ្នែកការិយាល័យជំនាញ និងមន្រ្តីពាក់ព័ន្ធ។ ជាកិច្ចចាប់ផ្តើម…