ក្រសួងវប្បធម៌ បង្ហាញស្ថានភាពខូចខាត នៅរមណីយដ្ឋានប្រាសាទព្រះវិហារ

ភ្នំពេញ)៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចេញសេចក្តីប្រកាសព័ត៌មាន បង្ហាញពីស្ថានភាពខូចខាតនៅរមណីយដ្ឋានប្រាសាទព្រះវិហារ និងតំបន់ជុំវិញ ដោយសារការបាញ់ប្រហាររបស់យោធាថៃ កាលពីថ្ងៃទី២៤-២៨ ខែកក្កដាឆ្នាំ២០២៥ និងពីថ្ងៃទី៧-២៧ ខែធ្នូ ឆ្នាំ២០២៥។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។   ក្រសួងវប្បធម៌ បានឲ្យដឹងថា ការកត់ត្រាចងក្រងពីការខូចខាត ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ រួមមាន ការខូចខាត ប្រាង្គប្រាសាទព្រះវិហារ ចំនួន ១៤២កន្លែង…

ក្រសួងការងារ៖ ឱកាសការងារដែលនៅសល់ជាង ៨ម៉ឺនកន្លែង កំពុងរង់ចាំបងប្អូនអតីតពលករត្រឡប់មកពី ប្រទេសថៃ

ភ្នំពេញ)៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបន្តផ្សព្វផ្សាយឱកាសការងារដែលនៅសល់ជាង ៨៣ ៦៨៥ម៉ឺនកន្លែង នៅទូទាំងប្រទេស សម្រាប់បងប្អូនអតីតពលករត្រឡប់មកពីថៃ និងអ្នកដែលកំពុងស្វែងរកការងារធ្វើ។   ក្រសួងបានឱ្យដឹងនៅល្ងាចថ្ងៃទី៩ ខែមករាថា ឱកាសការងារចំនួន ៨៣ ៦៨៥កន្លែង នៅតាមបណ្ដារាជធានី-ខេត្ត កំពុងរង់ចាំបងប្អូនប្រជាពលរដ្ឋដែលកំពុងស្វែងរកការងារធ្វើ ជាពិសេសបងប្អូនអតីតពលករ ដែលវិលត្រឡប់មកពីប្រទេសថៃ។   ឱកាសការងារទាំងនោះ ស្ថិតនៅក្នុងវិស័យសំខាន់ៗ ដូចជា៖ វិស័យកសិកម្ម ឧស្សាហកម្ម និងវិស័យសេវាកម្ម។ រាជធានី-ខេត្ត ដែលមានឱកាសការងារច្រើនជាងគេ រួមមាន៖ រាជធានីភ្នំពេញមានចំនួន…

ព្រះមហាក្សត្រ សព្វព្រះរាជហឫទ័យ យាងសួរសុខទុក្ខវីរៈកងទ័ពសមរភូមិជួរមុខ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត

  ភ្នំពេញ)៖ ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅថ្ងៃសៅរ៍ ៧រោច ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦នេះ ព្រះអង្គសព្វព្រះរាជហឫទ័យ យាងសួរសុខទុក្ខវីរៈកងទ័ពសមរភូមិជួរមុខ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត រាជធានីភ្នំពេញ៕

សម្តេចមហាបវរធិបតី អំពាវនាវពលរដ្ឋខ្មែរបង្កើនស្មារតីសាមគ្គី និងរួបរួមជាតិឱ្យកាន់តែរឹងមាំ

  ភ្នំពេញ)៖ តាមរយៈសារពិសេសនាយប់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរបង្កើនស្មារតីសាមគ្គី និងរួបរួមជាតិឱ្យកាន់តែខ្លាំងក្លា។   សម្តេចមហាបវរធិបតី បានគូសរំលេចថា នៅពេលនេះជាពេលវេលាដែលកម្ពុជា ត្រូវបង្កើនស្មារតីសាមគ្គីជាតិ និងការរួបរួមជាតិជាធ្លុងមួយឱ្យកាន់តែរឹងមាំជាងពេលណាទាំងអស់។ សម្តេចប្រមុខរាជរដ្ឋាភិបាល បានសម្តែងក្តីសង្ឃឹមថា ជាមួយការចូលរួមពីគ្រប់មជ្ឈដ្ឋានទាំងអស់ក្រោមទឹកចិត្តស្នេហាជាតិដ៏ជ្រាលជ្រៅ ប្រជាជាតិកម្ពុជា ប្រាកដជានឹងជម្នះការលំបាកទាំងនេះបានដោយជោគជ័យ និងអាចកសាងប្រទេសជាតិឡើងវិញជាមួយភាពធុន និងវិបុលភាពកាន់តែខ្លាំងក្លា។   ទន្ទឹមនឹងការថ្លែងអំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរបង្កើនស្មារតីសាមគ្គី និងរួបរួមជាតិនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត…

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត សង្ឃឹមប្រទេសជាមិត្ត និងអង្គការដៃគូអភិវឌ្ឍន៍ បន្តជួយកម្ពុជាដោះស្រាយការលំបាកកើតពីសង្គ្រាមកម្ពុជា-ថៃ

  ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអំពាវនាវដល់ប្រទេសជាមិត្ត និងអង្គការដៃគូអភិវឌ្ឍន៍ទាំងអស់ បន្តជួយដល់កម្ពុជាដោះស្រាយការលំបាកទាំងឡាយកើតពីសង្គ្រាមកម្ពុជា-ថៃ។   ការអំពាវនាវបានធ្វើឡើងតាមរយៈសារពិសេសនាយប់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦នេះ។ ក្នុងសារពិសេសនេះ ក្រៅពីបង្ហាញនូវវិធានការដោះស្រាយផលប៉ះពាល់នានាកើតចេញពីសង្គ្រាមកម្ពុជា-ហើយនោះ សម្តេចមហាបវរធិបតី បានថ្លែងអំណរគុណដល់រដ្ឋាភិបាលចិន រដ្ឋាភិបាលសហរដ្ឋអាមេរិក ធនាគារអភិវឌ្ឍន៍អាស៊ី ADB បណ្តាប្រទេសជាមិត្ត និងដៃគូអភិវឌ្ឍន៍ដទៃទៀត ដែលបានផ្តល់ជំនួយជាសម្ភារ និងហិរញ្ញប្បទានដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីជួយសម្រាលទុក្ខលំបាក និងដោះស្រាយបញ្ហានានាដល់ជនភៀសសឹក ជាពិសេសការស្តារជីវភាពរស់នៅរបស់ជនភៀសសឹកនៅពេលត្រឡប់ទៅកាន់លំនៅឋានវិញ និងការជួសជុលស្តារហេដ្ឋារចនាសម្ព័ន្ធចាំបាច់ ជាពិសេសសាលារៀន និងមណ្ឌលសុខភាព។…

ឧបការីរដ្ឋមន្ត្រីការបរទេសអាម៉េរិក៖ ប្រធានាធិបតីអាមេរិក បន្តយកចិត្តទុកដាក់ចំពោះស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ និងការអនុវត្តសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួរ

ភ្នំពេញ)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅតែបន្តយកចិត្តទុកដាក់ចំពោះស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ជាពិសេសការអនុវត្តន៍សេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥។ នេះជាការបញ្ជាក់របស់លោក Michael George DeSombre ឧបការីរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក ទទួលបន្ទុកតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វីក។   នាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យលោក Michael George DeSombre ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។…

ក្រសួងការងារ៖ ឱកាសការងារដែលនៅសល់ជាង ៨ម៉ឺនកន្លែង កំពុងរង់ចាំបងប្អូនអតីតពលករត្រឡប់មកពី ប្រទេសថៃ

ភ្នំពេញ)៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបន្តផ្សព្វផ្សាយឱកាសការងារដែលនៅសល់ជាង ៨៣ ៦៨៥ម៉ឺនកន្លែង នៅទូទាំងប្រទេស សម្រាប់បងប្អូនអតីតពលករត្រឡប់មកពីថៃ និងអ្នកដែលកំពុងស្វែងរកការងារធ្វើ។   ក្រសួងបានឱ្យដឹងនៅល្ងាចថ្ងៃទី៩ ខែមករាថា ឱកាសការងារចំនួន ៨៣ ៦៨៥កន្លែង នៅតាមបណ្ដារាជធានី-ខេត្ត កំពុងរង់ចាំបងប្អូនប្រជាពលរដ្ឋដែលកំពុងស្វែងរកការងារធ្វើ ជាពិសេសបងប្អូនអតីតពលករ ដែលវិលត្រឡប់មកពីប្រទេសថៃ។   ឱកាសការងារទាំងនោះ ស្ថិតនៅក្នុងវិស័យសំខាន់ៗ ដូចជា៖ វិស័យកសិកម្ម ឧស្សាហកម្ម និងវិស័យសេវាកម្ម។ រាជធានី-ខេត្ត ដែលមានឱកាសការងារច្រើនជាងគេ រួមមាន៖ រាជធានីភ្នំពេញមានចំនួន…

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យតែងតាំងលោក ស្រេង សុខា អភិបាលស្រុកបាណន់ និងលោក ហម សំខាន់ អភិបាលស្រុកសំពៅលូន សម្រាប់អាណត្តិទី២

ភ្នំពេញ)៖ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញអនុក្រឹត្យតែងតាំងអភិបាលស្រុកបាណន់ និងស្រុកសំពៅលូន ខេត្តបាត់ដំបង សម្រាប់អាណត្តិទី២។ នេះបើតាមអនុក្រឹត្យដែលបណ្តាញព័ត៌មាន យើងទទួលបាននៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦។   នៅក្នុងអនុក្រឹត្យ បានបញ្ជាក់ថា លោក ស្រេង សុខា ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ១ ជាអភិបាលនៃគណៈអភិបាល ស្រុកបាណន់ សម្រាប់អាណត្តិទី២ ក្នុងដែនសមត្ថកិច្ចដដែល និងលោក ហម សំខាន់ ឋានន្តរស័ក្តិឧត្តមមន្រ្តី ថ្នាក់លេខ៦…

សម្តេច ម៉ែន សំអន ជួបសំណេះសំណាល ចែកអំណោយជូនជនភៀសសឹក គ្រួសារវីរៈកងទ័ព និងវីរៈនគរបាលជិត ៥០០គ្រួសារ នៅស្រុករមាសហែក

ស្វាយរៀង)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា នៅព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦ បានអញ្ជើញជួបសំណេះសំណាល និងចែកអំណោយជូនដល់ជនភៀសសឹក ព្រមទាំងក្រុមគ្រួសារវីរៈកងទ័ព និងវីរៈនគរបាល ចំនួន៤៦៧គ្រួសារ នៅស្រុករមាសហែក ខេត្តស្វាយរៀង។   ពិធីនេះមានការចូលរួមពីសំណាក់លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀង, លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួង អធិការកិច្ច និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករមាសហែក…

អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា រម្លឹកប្រសាសន៍សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត ថាកម្ពុជាចង់បានព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ

ភ្នំពេញ)៖ លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានរម្លឹកប្រសាសន៍សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា ទាំងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តែងតែបញ្ជាក់ថា កម្ពុជាចង់បានព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ។ ពាក្យពេចន៍ទាំងនេះដែលបញ្ជាក់ពីបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ថ្នាក់ដឹកនាំកម្ពុជាតែងលឺរងំក្នុងត្រចៀកនិងដិតជាប់ក្រអៅបេះដូងប្រជាពលរដ្ឋខ្មែរគ្រប់ៗគ្នា។   បើតាមលោក ប៉ែន បូណា នេះសបញ្ជាក់យ៉ាងច្បាស់ថា សង្គ្រាមដែលកើតឡើងនៅតាមបណ្តោយព្រំដែនកម្ពុជាថៃកន្លងទៅនេះមិនមែនជាបំណងប្រាថ្នា ហើយរឹតតែមិនមែនជាជម្រើសរបស់កម្ពុជាសោះឡើយ។ កម្ពុជាបានប្រកាន់យកការអត់ធ្មត់ដល់កម្រិតខ្ពស់បំផុត និងគ្រាន់តែប្រើសិទ្ធិស្វ័យការពារខ្លួននិងខិតខំការពារអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់ខ្លួនស្របតាមច្បាប់អន្តរជាតិតែប៉ុណ្ណោះ។  …