(រតនគិរី)៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នៅរសៀលថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានអញ្ជើញចូលរួមរំលែកមរណទុក្ខ និងគោរពវិញ្ញាណក្ខន្ធវីរយុទ្ធជនពលីដោយផ្ទាល់ ដែលប្រារព្ធនៅគេហដ្ឋានរបស់សព នាខេត្តរតនគិរី។ ក្នុងវេលាដ៏ក្រៀមក្រំ និងក្តីអាឡោះអាឡ័យជាពន់ពេកនេះ លោកជំទាវបណ្ឌិត បានពាំនាំប្រសាសន៍ចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុត និងប្រសាសន៍សួរសុខទុក្ខពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមទាំងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជូនដល់ក្រុមគ្រួសារនៃសពផងដែរ…
កម្ពុជា-ឡាវ-វៀតណាម ផ្លាស់ប្តូរបទពិសោធន៍ និងដំណោះស្រាយថ្មីៗ ក្នុងសកម្មភាពបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ
(កំពង់ឆ្នាំង)៖ ប្រតិភូជំនាញសរុបចំនួន ២៣រូប មកពីអង្គភាពជំនាញទាំង៣ប្រទេស គឺមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) អង្គភាពជាតិបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះឡាវ (UXO Lao) និងមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនវៀតណាម (VNMAC) បានចូលរួមក្នុងសិក្ខាសាលាថ្នាក់តំបន់ ស្តីពីគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ (UXO Regional Workshop) ដែលរៀបចំឡើងនៅវិទ្យាស្ថានបច្ចេកទេសសកម្មភាពកំចាត់មីន ខេត្តកំពង់ឆ្នាំងចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៦។ សិក្ខាសាលានេះ គាំទ្រនិងសហការដោយភ្នាក់ងារកិច្ចសហប្រតិបត្តិការអន្តរជាតិជប៉ុន JICA ក្នុងគោលបំណងផ្តល់ឱកាសជូនអង្គភាពជំនាញទាំង ៣ប្រទេសកម្ពុជា ឡាវ និងវៀតណាម ធ្វើការពិភាក្សា…
សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញរៀបចំពិធីបុណ្យទក្ខិណានុប្បទាន ខួបគម្រប់ ៣ឆ្នាំ ឧទ្ទិសមហាកុសល ជូនចំពោះដួងវិញ្ញាណក្ខន្ធ លោកជំទាវមហាសទ្ធាភិរ័ក្ខធម្មសិរីរតន៍ អគ្គមហាឧបាសិកា ពុទ្ធសាសនូបត្ថម្ភក៍ ប៊ុន សុថា
(ភ្នំពេញ)៖ គិតត្រឹមថ្ងៃអង្គារ ១រោច ខែមាឃ ឆ្នាំម្សាញ់ សប្ដស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦ មានរយៈពេល៣ឆ្នាំហើយ នៃការទទួលមរណភាពរបស់ លោកជំទាវមហាសទ្ធាភិរ័ក្ខធម្មសិរីរត៍ អគ្គមហាឧបាសិកា ពុទ្ធសាសនូបត្ថម្ភក៍ ប៊ុន សុថា ហៅ ប៊ុន សាមហ៊ឹង ត្រូវជាប្អូនថ្លៃសម្ដេចតេជោ ហ៊ុនសែន និងជាប្អូនង្កើតសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។ ក្នុងមនោសញ្ចេតនាស្រឡាញ់ ដ៏ជ្រាលជ្រៅបំផុតចំពោះប្អូន…
កម្ពុជា-កូរ៉េ ប្ដេជ្ញាពង្រឹងទំនាក់ទំនងទ្វេភាគី និងពង្រីកកិច្ចសហប្រតិបត្តិការ សម្រាប់ផលប្រយោជន៍ទៅវិញទៅមក របស់ប្រជាជនទាំងពីរ
(ភ្នំពេញ)៖ នៅទីស្តីការក្រសួង លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក គឹម ឆាងយ៉ុង ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋកូរ៉េ (សា.កូរ៉េ) ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ បានប្ដេជ្ញាពង្រឹងទំនាក់ទំនងទ្វេភាគី និងពង្រីកកិច្ចសហប្រតិបត្តិការ សម្រាប់ផលប្រយោជន៍ទៅវិញទៅមក របស់ប្រជាជនទាំងពីរ។ នាឱកាសជំនួបនោះ លោកឧបនាយករដ្ឋមន្ត្រី បានស្វាគមន៍ និងអបអរសាទរយ៉ាងកក់ក្តៅចំពោះលោក គឹម ឆាងយ៉ុង ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតប្រចាំកម្ពុជា។ លោក…
ព្រះមហាក្សត្រនៃកម្ពុជា ព្រះរាជានុញ្ញាតឲ្យប្រធានព្រឹទ្ធសភាប៉ាគីស្ថាន ចូលក្រាបបង្គំគាល់
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦នេះ លោក ស៊ីយ៉េដ យូសាហ្វ រ៉ាសា ហ្គីឡានី (Syed Yusuf Raza Gillani) ប្រធានព្រឹទ្ធសភា នៃសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន បានចូលក្រាបបង្គំគាល់ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅព្រះបរមរាជវាំង ក្នុងឱកាសដឹកនាំគណៈប្រតិភូព្រឹទ្ធសភាប៉ាគីស្ថាន អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី២-៥ ខែកុម្ភៈ ឆ្នាំ២០២៦៕
កម្ពុជា-ប្រេស៊ីល បេ្ដជ្ញារឹតចំណងមិត្តភាពកាន់តែស៊ីជម្រៅលើគ្រប់វិស័យ
(ភ្នំពេញ)៖ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហ ប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ បានអនុញ្ញាតឱ្យលោកស្រី Vivian Loss Sanmartin ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសប្រេស៊ីល ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ហើយភាគីទាំងពីរបានបេ្ដជ្ញារឹតចំណងមិត្តភាពកាន់តែស៊ីជម្រៅលើគ្រប់វិស័យ។ ក្នុងអំឡុងពេលនៃកិច្ចប្រជុំ លោកឧបនាយករដ្ឋមន្ត្រី បានស្វាគមន៍យ៉ាងកក់ក្តៅ និងអបអរសាទរ ចំពោះការតែងតាំងលោកស្រី ជាឯកអគ្គរដ្ឋទូតដំបូងរបស់ប្រទេសប្រេស៊ីលប្រចាំកម្ពុជា ដែលមាន និវេសនដ្ឋាននៅទីក្រុងភ្នំពេញ។…
សុនខហិតមីនពីរក្បាលរបស់កម្ពុជា ធ្វើអន្តោប្រវេសន៍ទៅរស់នៅ និងធ្វេីការនៅប្រទេសបូស្លៀរ
(ភ្នំពេញ)៖ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក CMAC បានបញ្ជាក់ឱ្យដឹងថា នៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៦នេះ សុនខរបស់អង្គភាព CMAC បានធ្វេីអន្តោប្រវេសន៍ ទៅរស់នៅ និងធ្វេីការងារនៅប្រទេសបូស្លៀរ។ លោកថា CMAC ធ្លាប់តែទិញសុនខពីប្រទេសបូស្លៀរ សម្រាប់បម្រេីការងារនៅកម្ពុជា ឥឡូវនេះអង្គការជាដៃគូ NPA ដែលបានសហការជាមួយអង្គភាព CMAC ចាប់តាំងពីឆ្នាំ១៩៩២-១៩៩៣នោះ បានជាវសុនខទាំង ២ទៅបូស្លៀរវិញម្តង។ លោក ហេង…
ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ស្វាគមន៍ជាឯកអគ្គរដ្ឋទូតថ្មីរបស់ប្រទេសកូរ៉េប្រចាំនៅកម្ពុជា
(ភ្នំពេញ)៖ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៥ បានអនុញ្ញាតឱ្យលោក គីម ឆាងយ៉ុង (KIM Changyong) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋកូរ៉េ (សា.កូរ៉េ) ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ នៅក្នុងជំនួបនេះ លោកឧបនាយករដ្ឋមន្ត្រី បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោកឯកអគ្គរដ្ឋទូត ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតថ្មីរបស់សា.កូរ៉េប្រចាំកម្ពុជា និងបានសម្តែងការពេញចិត្តចំពោះការរីកចម្រើននៃទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កានៅក្នុងវិស័យជាច្រើនរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ។ ឯកអគ្គរដ្ឋទូតសា.កូរ៉េ…
ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ដឹកនាំប្រតិភូទស្សនកិច្ច នៅអគារធនាគារ «វីង» ដែលមានលក្ខណៈទំនើប និងទាន់សម័យ របស់អ្នកឧកញ៉ា គិត ម៉េង
(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ នាព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានដឹកនាំគណៈប្រតិភូ នៃក្រសួងមុខងារសាធារណៈ អញ្ជើញទស្សនកិច្ច នៅអគារធនាគារ «វីង» របស់អ្នកឧកញ៉ា គិត ម៉េង ដែលមានទីតាំងស្ថិត នៅលើមហាវិថីព្រះមុនីវង្ស រាជធានីភ្នំពេញ។ ដំណើរទស្សនកិច្ចនេះ ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅ ពីអ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាល ធនាគារ វីង និងជាអគ្គនាយកប្រតិបត្តិក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប…